"ថ្ងៃនេះខ្មោចខាងណាចូលសន្ធិត"ជុងហ្គុក
"អ៊ឺ!!!!!"ថេហ្យុង គាំងស្ញេញនិយាយអ្វីលេងចេញបន្ទាប់ពីឮសំណួររបស់ជុងហ្គុកភ្លាម នេះគួរឲខឹងណាស់ពេលដែលខំធ្វើល្អយកចិត្តយកថ្លើមក៏មកហាស្ដីឡើងបែបហ្នឹង អញ្ចឹងតែកុំធ្វើវិញល្អជាង ។
"ខ្មោចហ្គុកចូលខ្លួន"អាល្អិតស្រដីប្រាប់ហើយក៏ចុះចេញពីឡានភ្លាម គ្មានពេលនៅប្រកែកតវ៉ាជាមួយទេព្រោះដល់ពេលដែលត្រូវចូលរៀនហើយ បើសិនជានៅសល់ម៉ោងច្រើនណា ថេហ៍គេនឹងនៅបន្តស្ដីជាមួយប្រុសនេះទាល់តែហត់អស់ចិត្តអស់ចង់ ។
"ហ៊ឹស!ក្មេងមែន"ជុងហ្គុក បន្លឺដោយគ្រវីក្បាលតិចៗ នាយសម្លឹងមើលទៅកាន់ដំណើរកូនចាបរបស់ខ្លួនដើរចូលទៅក្នុងសាលាទាល់តែផុតពីកន្ទុយភ្នែកទើបងាកមកបញ្ជាឲកូនចៅជំនិតបញ្ឆេះឡានទៅ។
នៅតាមដងផ្លូវ មើលទៅមុខរបស់ជុងហ្គុក គេហាក់បីដូចកំពុងតែកង្វក់នូវរឿងអ្វីមួយ ទឹកមុខស្រងូតស្រងាត់ដែលនាយបានបញ្ចេញតាំងពីមិនទាន់បានថេហ្យុងទៅនៅជាមួយ ឥឡូវវាក៏រើមកម្ដងទៀតហើយ តើនេះមកពីមូលហេតុអ្វីទៅ ទើបត្រូវឲជុងហ្គុកមកបង្ហាញភាពស្រពាប់ស្រពោនចេញមកក្រៅបែបនេះ។
.....
ថេហ្យុងចូលមកដល់ក្នុងថ្នាក់ភ្លាម ក៏ភ្ញាក់ផ្អើលមិនស្ទើទេ នៅសុខៗគ្រូក៏ចាប់ផ្ដើមប្រលងដោយមិនបានឲដំណឹងអ្វីសោះ ទាំងដែលការប្រលងត្រូវប្រព្រឹត្តទៅនៅថ្ងៃខាងមុខឯណោះ ។ប៉ុន្តែគ្រូបែជាមកប្រលងនៅក្នុងថ្ងៃនេះទៅវិញ ។"ឆាប់ចូលប្រលងទៅ"លោកគ្រូដែលកំពុងតែដើរចែកក្រដាសវិញ្ញាសារក៏ងាកមកប្រាប់ថេហ្យុង គាត់មិនបានស្ដីបន្ទោសកាលដែលថេហ៍មកយឺតឡើយ ព្រោះដឹងថាគេជាក្មេងរបស់លោលCEO JEON ។
"បាទលោកគ្រូ"ថេហ៍ ឱនគំនាបបន្តិច ទើបដើរតិចៗទៅរកតុអង្គុយរបស់ខ្លួន រួចក៏រៀបចំដកប៊ិចក្រដាសមកធ្វើវិញ្ញាសារប្រលង ។
ងាកមកកាន់កញ្ញាស៊ូមីឯណេះវិញ នាងកំពុងតែអង្គុយញញឹមគំនួចលួចគិតពីអ្វីដែលបានកើតឡើងមុនថ្ងៃប្រលងនេះ~~~
"លោកប៉ា កូនថាស្អែកប្រលងតែម្ដងទៅ" ស៊ូមីដើរចូលមកក្នុងបន្ទប់ការិយាល័យរបស់លោកវ៉ាងដែលត្រូវជានាយកសាលា ។
STAI LEGGENDO
កូនសោបេះដូង💜🗝(ចប់)
Fanfictionចំណងស្នេហាដែលកើតឡើងតាំងពីប្រាំឆ្នាំមុននៅតែមិនទាន់រលុប នៅតែមានក្នុងក្រអៅបេះដូងនាយកំលោះចំណាស់វ័យ33ឆ្នាំដែលមានកូនចិត្តលោបលួចប្រថ្នានឹងកំលោះវ័យក្មេងធម្មតាៗម្នាក់វ័យត្រឹមតែ18ឆ្នាំប៉ុណ្ណោះ ។ដោយសារតែវត្តមានក្មេងប្រុសម្នាក់នោះទើបធ្វើឲបេះដូងរបស់នាយចំណាស់ជាប់...