ភាគ៨

2.6K 161 6
                                    

        "ចង់ឲជួយត្រូវតែមានរបស់ដោះដូរ"ជុងហ្គុក

        "នៅតាប៉ែដល់កាលទៀតធ្លាក់ងាប់មែនទែនឥឡូវហើយអា៎ៗៗអ្ហឹក"ថេហ្យុង  ស្រែកយំយកៗតាមអារម្មណ៍ភ័យខ្លាចដែលមាននៅក្នុងខ្លួន ឲចេញមកទាំងអស់ ។

         "ឥឡូវឆ្លើយបាទសិនមក" ជុងហ្គុក បើចង់ឲគេជួយត្រូវតែមានអ្វីដោះដូរអញ្ចឹងឆ្លើយថាបាទនាយនឹងជួយភ្លាម ទោះបីជាថេហ៍មិនឆ្លើយក៏នាយនៅតែជួយដែរប៉ុន្តែគ្រាន់តែចង់ចាប់យកឱកាសនេះដើម្បីឲក្មេងធ្វើតាមខ្លួន របៀបថាចំណាយគឺត្រូវចំណេញមកវិញ ។

        "បា-បាទអ្ហឹក" មិនគិតយូរទេអាល្អិតឆ្លើយបាទតាមសម្ដីនាយសង្ហាតែម្ដង មានពេលឯណាដែលនៅគិតទៀតបើក្បាលជិតធ្លាក់មកដល់ដីហើយ ។

        "ហ៊ឹស" នាយសើចបន្តិចមុននឹងដើរមករកថេហ៍ហើយចាប់បំបេះសាច់ក្រណាត់ខោចេញពីរបងរួចទើបចាប់ពកំលោះតូចមកគ្រាកនឹងចង្កេះខ្លួន ។

        "អ្ហឹកៗ" ជៀសផុតពីគ្រោះថ្នាក់ហើយប៉ុន្តែអារម្មណ៍ភ័យខ្លាចនៅតែមាន ថេហ៍លើកដៃអោបកជុងហ្គុកជាប់និងអោនឈ្ងប់មុខទៅលើស្មានាយ សង្ងំយំសឹកទាំងញ័រខ្លួនចំប្រប់ដូចកូនសត្វធ្លាក់ទឹកមិនខុស ។

        "អូហ៌ូ កូនចាប"ដំបូងសប្បាយអរពេលឃើញពីស្ថានភាពគួរឲអស់សំណើចរបស់កូនចាបតូច តែដល់ពេលឃើញគេយំ ភ័យខ្លួនដល់ថ្នាក់នេះអារម្មណ៍ដែលសប្បាយក៏ប្រែមកជានឹកស្ដាយមួយពព្រិច មុននេះបើគេជួយឲលឿនកុំនៅសួរនាំច្រើនប្រហែលជាថេហ៍មិនត្រូវភ័យញ័រខ្លួនដល់ថ្នាក់នឹងទេ ។

        ជុងហ្គុកពក្មេងនៅលើចង្កេះរលាក់តិចៗនិងអង្អែលខ្នងជាការលួងលោមថែមទាំងនិយាយថាមិនអីទេ អស់អីហើយ ឈប់យំទៅ នាយជួយទាន់ហើយ ។

       "អ្ហឺៗៗ" លួងផង សម្រួលគេផង ក្មេងនេះនៅតែយំរំង៉ោះឥតឈប់ ធ្វើឲនាយចំណាស់អត់មិនបានក៏សួរ

       "ភ័យយូរម្លេះ?យំដល់ពេលណាទៀត"ឆ្ងល់ណាស់នេះលួងតាំងពីនៅក្នុងសាលាហើយឥឡូវដើរមកចូលអង្គុយនៅក្នុងឡានហើយនៅតែមិនទាន់ឈប់យំទៀត។

       "អ្ហឹក ខ្ញុំឈប់ភ័យហើយ" បបូរមាត់តូចៗហាឡើងប្រាប់គេថាខ្លួនឈប់ភ័យហើយ គេមិនបានយំព្រោះតែនៅខ្លាចទេ ថេហ៍លេងភ័យតាំងពីនាយពគេរលាក់តិចៗមកម្លេះ ។

កូនសោបេះដូង💜🗝(ចប់)Where stories live. Discover now