ភាគ២៣

2.2K 131 2
                                    

"ចុះបោកកូនជ្រូកធ្វើអី បើមិនយកលុយទៅធ្វើវា?"

"បោកយកលុយ"ថេហ្យុង

"យកលុយធ្វើស្អី?"ជុងហ្គុក

"ចិញ្ចឹមប្រុស!"ថេហ្យុង ស្រដីចប់ភ្លាមក៏ទទួលបានរង្វាន់ពីជុងហ្គុកភ្លេត ហើយនោះជា....

*ផាច់ៗ ពីរដៃក្រាស់ខ្មឹកលើកវាយទះបំប៉េះគូទក្មេងផ្ទួនៗ ទាំងកំហឹងខឹងក្នាញ់ ខឹងសឹងតែចាប់បោកនៅនឹងដីឲដូចជាកង្កែបទេ ។ដោយសារសម្ដី ដោយសារកាយវិការឌឺដងរបស់ក្មេងនេះ ធ្វើឲចិត្តកំលោះចាស់អត់ទ្រាំមិនបាន នឹងជ្រុលប្រើកំលាំងខ្លាំងដាក់ទាំងបង្ខំ។

"អ្ហឹក អ្ហឺៗៗ"អាល្អិតយំហ៊ូ បន្ទាប់ពីត្រូវគេទះគូទខ្លួនហើយ នេះមិនដឹងថាជាំយ៉ាងណាទេ ព្រោះគេវាយខ្លាំងៗគ្មានប្រណីសោះ មិនខ្លាចថាត្រូវបែកទេហ្ហេស៎?

"យំធ្វើអី?"ជុងហ្គុក នាយនៅតែរក្សាទឹកមុខមាំ បន្តសួរនាំ ដោយសម្លេងរឹងកំព្រឹស ហាក់គ្មានការអាណិតអាសូរដល់ក្មេងប្រុសម្នាក់នេះ ប៉ុន្តែអត់ទេ ក្នុងចិត្តរបស់នាយកំពុងតែអាណិត កំពុងតែបារម្ភ កំពុងតែបន្ទោសខ្លួនឯងថាហេតុអ្វីក៏វាយខ្លាំងយ៉ាងហ្នឹង

"មើលសួរ! អ្ហឹក វៃខ្ញុំហើយប្រុងឲខ្ញុំសើចហ្ហេស៎? អ្ហឹកអ្ហឺៗ "ថេហ្យុង ឆ្លើយប្រាប់ទាំងអណ្ដឺកអណ្ដកដកខ្យល់សឹងមិនដល់គ្នា ។ នេះមកពីធ្វើអ្វីមិនឈ្នះទេ បើថាធ្វើឈ្នះវិញ ថេហ្យុងច្បាស់ជាវាយគូទប្រុសនេះវិញហើយ ។

"វៃព្រោះអី? ព្រោះតែអាសម្ដីមុននេះមែនទេ?" នាយសួរដោយបញ្ឈឺ បន្លឺឲដឹងមូលហេតុថាវាយព្រោះអ្វី? មកពីក្មេងខ្លះនិយាយគ្មានគិតគូដល់អារម្មណ៍នាយ អញ្ចឹងហើយទើបត្រូវពីរដៃបែបហ្នឹង។ តាមថាសមតែបួនដប់ដៃរាប់មួយទេ ។

"ចុះត្រង់ពូចេះបំផ្លាញបាន ហើយខ្ញុំបំផ្លាញមិនបានហ្ហេស៎?"ថេហ្យុង

"អរ អញ្ចឹងដែលនិយាយមកនឹង ចង់យកលុយទៅបំផ្លាញដោយវិធីចិញ្ចឹមប្រុសហ្ហេស៎?"ជុងហ្គុក

"នឹងហើយ"ថេហ្យុង ចេះតែឆ្លើយឲតែបានៗទៅ ទាំងដែលការពិត ចិត្តគំនិតរបស់គេ គ្មានទៅគិតបែបនឹងឡើយ តើឲទៅគិតរឿងនោះ ម៉េចនឹងបានទៅ បើពេលនេះ មានអារម្មណ៍ថាខ្លួនឯងដូចជាជាប់ស្នេហ៍ជាមួយនឹងប្រុសចាស់ម្នាក់នេះបាត់ទៅហើយ ។

កូនសោបេះដូង💜🗝(ចប់)Donde viven las historias. Descúbrelo ahora