បើប្អូនប្រុសរបស់ថៅកែហាងដេញទៅហើយ អញ្ចឹងថេហ្យុងក៏មិននៅទៀតដែរ នាយតូចបានត្រឡប់មកផ្ទះវិញទាំងចិត្តខឹងនឹងជុងហ្គុកជាខ្លាំងហើយក៏អន់ចិត្តជាមួយនាយណាស់ដែរ ។
"ហ្ហើយ!"ថេហ្យុងដកដង្ហើមធំមួយខ្យល់ គេពិតជាតានតឹងចិត្តណាស់ ហើយពេលនេះក៏សូញសាញខ្លាំងណាស់ដែរ ប្រសាទចាប់ផ្ដើមគិតថាគួរតែទៅធ្វើការងារកន្លែងណាទៅទើបមានពេលវេលាសម្រាប់រៀនខ្លះ ។
*រីងៗៗស្របគ្នានឹងនេះដែរទូរសព្ទរបស់គេក៏រោទិ៍ឡើងទើបថេហ៍យកមកមើលលេខបន្តិចមុននឹងចុចទទួល
"ហាឡូយ៍លោកយាយ"ថេហ៍បន្លឺឡើងធម្មតាបើតាមស្ដាប់សម្លេងដូចជាគ្មានអ្វីជាកង្វល់យ៉ាងចឹងទាំងដែលការពិតធុញថប់នឹងជីវិតស្ទើតែស្ទះខ្យល់ស្លាប់។
<ថេហ៍ហ្អា៎ យ៉ាងម៉េចទៅហើយចៅនៅទីនោះសុខសប្បាយទេ មានឈឺស្កាត់អីក៏អត់នឹង យាយនឹកឯងណាស់ ហើយមានហូបអីគ្រប់គ្រាន់ឬអត់?> លោកយាយស្ដីឡើងជាហូរហែទាំងការព្រួយបារម្ភចំពោះចៅធ្វើឲថេហ៍គេឮហើយក៏អួលដើមកភ្លាមៗ
"បាទយាយខ្ញុំសុខសប្បាយទេ ថេហ៍រឹងមាំណាស់មិនងាយឈឺឡើយហើយរឿងញ៉ាំវិញទុកចិត្តលើខ្ញុំចុះ ញ៉ាំទាល់តែប៉ោងពោះទើបឈប់"ថេហ្យុងខំប្រឹងតបតជាមួយលោកយាយដោយសម្លេងធម្មតាទាំងដែលពេលនេះទឹកភ្នែកក៏ស្រក់ចុះទោះខំទប់ក៏មិនបាន។
<បានបែបនឹងល្អហើយណា ប្រឹងញ៉ាំប្រឹងផឹកឲឆ្អែតៗទៅកុំគិតពីយាយអី នៅទីនេះមានបបូណ៍ណាស់បន្លែហូបផ្លែមិនខ្វះទេ យាយហូបមួយជីវិតទៀតក៏មិនអស់ផង ឆ្លៀតយកលក់ទៀតបានលុយច្រើនណាស់>គាត់និយាយបែបនេះក៏ព្រោះតែមិនចង់បានលុយរបស់ចៅ គាត់ដឹងថាលុយមួយវ៉ុនៗដែលចៅផ្ញើមកឲគាត់គឺថេហ៍គេលំបាកណាស់ អញ្ចឹងហើយគាត់មិនចង់គាបសង្កត់សេដ្ឋកិច្ចរបស់ចៅទេ មួយណាដូចគាត់ថាមិនខុស នៅឯខេត្តដែលគាត់រស់នៅនេះមានចំការបន្លែផ្លែផ្កាជាច្រើនគួរសមដែរ ម៉ាល្មមដែលគាត់អាចចម្អែតក្រពះបានហើយ ។
"ហួយយាយឲខ្ញុំមិនគិតយ៉ាងម៉េចទៅបើរាល់ពេលខ្ញុំនឹកលោកយាយតែរហូត"ថេហ្យុង
YOU ARE READING
កូនសោបេះដូង💜🗝(ចប់)
Fanfictionចំណងស្នេហាដែលកើតឡើងតាំងពីប្រាំឆ្នាំមុននៅតែមិនទាន់រលុប នៅតែមានក្នុងក្រអៅបេះដូងនាយកំលោះចំណាស់វ័យ33ឆ្នាំដែលមានកូនចិត្តលោបលួចប្រថ្នានឹងកំលោះវ័យក្មេងធម្មតាៗម្នាក់វ័យត្រឹមតែ18ឆ្នាំប៉ុណ្ណោះ ។ដោយសារតែវត្តមានក្មេងប្រុសម្នាក់នោះទើបធ្វើឲបេះដូងរបស់នាយចំណាស់ជាប់...