ភាគ៧

2.8K 152 2
                                    

         "រឹងក្បាល" ជុងហ្គុក

         "អ្ហឹកៗអ្ហឺៗៗខ្ទេចគូទថេហ៍ហើយ" ថេហ្យុង បន្លឺឡើងទាំងទឹកភ្នែករហាម មុននេះគេឈឺណាស់បន្ទាប់ពីត្រូវពីរដៃរួច ខំទប់កុំឲយំដែរតែទប់មិនជាប់ពេលដែលនាយសង្ហាម្នាក់នេះបន្ថែមពីរដៃទៀតសឹងតែបែកគូទទៅហើយ ។

      __ដោយឃើញថាក្មេងខ្លះយំហើយទើបជុងហ្គុកពគេដើរទៅកាន់បង់មួយទើបដាក់បង្គុយមុននឹងឲថេហ៍អង្គុយពីលើភ្លៅសាច់ដុំរបស់នាយ ។

        ដាក់ឲអង្គុយបានស្រួលបួលរួចទើបលើកម្រាមដៃក្រាស់ចាប់ផ្ទៃមុខតូចច្រមិចឲបែមករកមុខខ្លួនហើយក៏លើកមេដៃជូតថ្ពាល់ក្រពុំថើៗមុននឹងអោនមុខទៅថើបផ្ដិតយកទឹកភ្នែកចេញឲជ្រះស្រឡះអស់

        "ថ្ងៃក្រោយកុំរឹងទៀតបើមិនចង់ឈឺខ្លួន" ជុងហ្គុកនិយាយឡើងដោយសម្លេងទន់ភ្លន់ មិនគំហកដូចមុនព្រោះខ្លាចថាកូនចាបម្នាក់នេះនឹងភ័យយំម្ដងទៀត ។

        "...." ថេហ៍មិនហាស្ដីអ្វីគ្រាន់តែសម្លក់មុខប្រុសចាស់នេះបន្តិច មុននឹងបើកកាតាបចាប់យកប្រអប់បាយរបស់ខ្លួនមកញ៉ាំតាមសម្ដីប្រុសផ្ដាច់ការម្នាក់នេះ។

       បន្ទាប់ពីញ៉ាំបាយហើយរួចរាល់ ជុងហ្គុកបានជូនថេហ៍មកថ្នាក់រៀនវិញ បន្ទាប់មកនាយក៏ត្រូវចេញទៅក្រុមហ៊ុនតែម្ដង នេះត្រូវខាតម៉ោងអស់មួយព្រឹកធំដោយសារតែនៅរវល់ជាមួយនឹងថេហ្យុងហ្នឹងឯង ។

      ចំណែកឯកញ្ញាស៊ូមីវិញ នាងមិនបានចូលរៀនទេនៅលោបលួចមើលដំណើររបស់ជុងហ្គុករហូតទាល់តែគេចេញផុតពីសាលារៀន ។

        "ខ្ញុំស្រលាញ់លោកពូយូហើយ ខ្ញុំមិនបណ្ដោយឲនរណាមកដណ្ដើមលោកពូពីខ្ញុំទេ" ស៊ូមី បន្លឺតែត្រឹមនឹងទើបដើរចូលទៅក្នុងសាលាវិញ ។
      ......

      @JEON GROUP.....

មកដល់ក្រុមហ៊ុនវិញ ដោយចាត់ចែងឯកសារហើយខ្លះ ជុងហ្គុកក៏ទាញទូរសព្ទខលទៅកាន់នរណាម្នាក់ហើយអ្នកខាងនោះក៏ទទួលយ៉ាងរហ័ស

    <<ហាឡូយ៍លោកចន មានការអ្វីហ្ហេស៎?>>

      " មានតិចតួច លោកទំនេរទេ?" ជុងហ្គុក

កូនសោបេះដូង💜🗝(ចប់)Where stories live. Discover now