"ឃាត់ធ្វើអី បើគេមិនចង់នៅជាមួយផង"
"ឃាត់តិចទៅហី~"
"????"
"អ្ហើយ ស្ដាយប្រុសមហាសេដ្ឋីណាស់ គិតថានឹងចាប់យកធ្វើប្ដីហើយឥឡូវក្ដីស្រមៃរលាយសាបសូន្យដូចអំបិលត្រូវទឹកចឹង"កំលោះតូចរអ៊ូឡើងតិចៗបំណងចង់ឲអ្នកខ្លះបានឮផង ហើយទើបទម្លាក់ខ្លួនគេងវិញធ្វើជាបែមុខទៅម្ខាង ។
"ហ៊ឹស" មើលក៏ដឹងថាគេបានទុកកន្លែងមួយឲខ្លួនគេង ទើបជុងហ្គុកធ្វើរឹកជាមិនខ្វល់បម្រុងនឹងដើរចេញធ្វើឲអាល្អិតថេហ្យុងរហ័សក្រោកឡើងឃាត់
"ពូចង់ទៅចោលខ្ញុំហ្ហេស៎?"
"ក្រែងគេងមិនចឹង" នាយនៅតែធ្វើពើដដែលទាំងដែលដឹងច្បាស់ថាក្មេងកំពុងតែចង់ឃាត់ឲនៅជាមួយ
"អ្ហឹក អត់ចិត្តបំផុត" ខំបង្ហាញកាយវិការស្ដែងចេញមកយ៉ាងច្បាស់ហើយតែគេនៅតែធ្វើភ្លើមិនយល់ការដដែល ។ថេហ្យុងទម្លាក់ខ្លួនដេកវិញមួយទំហឹងតែម្ដងទាំងចិត្តរិតតែខឹងខ្លាំង ។
"អូហូ កូនចាប" ឃើញគេខឹងខ្លាំងមែនទែនហើយទើបនាយបកក្រោយដើរទៅក្បែររួចឡើងទៅលើគ្រែគេងជាមួយមុននឹងបង្វែកាយថេហ៍ឲបែមករកខ្លួន
"ចង់ឲគេងជាមួយឬ?" ជុងហ្គុកឱនមុខរិតតែកៀកកិតធ្វើឲដឹងដល់ខ្យល់ដង្ហើមគ្នានឹងគ្នាទៅវិញទៅមក។
"...."ថេហ្យុង មិនស្រដីអ្វីគ្រាន់តែងក់ក្បាលតិចៗ គេចង់គេងជាមួយនាយណាស់ បាត់មុខនាយតែមួយថ្ងៃគេនឹកសែននឹកចុះទម្រាំតែឲនៅរៀងខ្លួនទៀតធានាថាអាល្អិតម្នាក់នេះស្ទះខ្យល់ងាប់ពុំខាន ។
"*ជុប" ឃើញក្មេងនៅចំពោះមុខគួរឲស្រលាញ់ពេកទើបនាយអត់ទ្រាំពុំបានក៏លោមុខទៅថើបបបូរមាត់គេមួយចឹបយ៉ាងទន់ភ្លន់ ថើបម្ដងហាក់មិនអស់ចិត្តក៏បន្តថើបគេជារើយៗ ។
ថេហ្យុងរើបម្រាស់គេចមុខចេញបន្តិចទើបជុងហ្គុកព្រមដកបបូរមាត់ខ្លួនចេញមកវិញ នាយរៀបរឹកពាឲមកជាធម្មតាវិញរួចបម្រុងនឹងបែមុខចេញតែក៏ត្រូវអាល្អិតទាញមកវិញហើយបន្តថើបម្ដងទៀត ។
"ផ្អែមណាស់" ថេហ្យុងស្រដីឡើងច្រឡឺមទើបចាប់ថើបប្រុសចាស់បន្តទៀត រីឯអ្នកដែលត្រូវក្មេងថើបចាប់ផ្ដើមនៅមិនសុខមានអារម្មណ៍ថាក្មេងនេះកំពុងតែដាស់ភាពជាបុរសរបស់នាយហើយ ។
YOU ARE READING
កូនសោបេះដូង💜🗝(ចប់)
Fanfictionចំណងស្នេហាដែលកើតឡើងតាំងពីប្រាំឆ្នាំមុននៅតែមិនទាន់រលុប នៅតែមានក្នុងក្រអៅបេះដូងនាយកំលោះចំណាស់វ័យ33ឆ្នាំដែលមានកូនចិត្តលោបលួចប្រថ្នានឹងកំលោះវ័យក្មេងធម្មតាៗម្នាក់វ័យត្រឹមតែ18ឆ្នាំប៉ុណ្ណោះ ។ដោយសារតែវត្តមានក្មេងប្រុសម្នាក់នោះទើបធ្វើឲបេះដូងរបស់នាយចំណាស់ជាប់...