ភាគ២១

2.3K 129 0
                                    

"ធ្វើអីដឹងខ្លួនឯងហើយ"ថេហ្យុង

"បងធ្វើអី?"ជុងហ្គុក នាយសឹងតែក្រាបសំពះសុំអង្វរភ្លាមៗទេ បន្ទាប់ពីឮសម្ដីថេហ៍រួច នេះប្រាប់មួយម៉ាត់មិនបានហ្ហេស៎? ឬមួយគ្រាន់តែខ្ជាក់ប្រាប់ហើយត្រូវធ្លាក់មាសមក ទើបកំណាញ់នឹងវាចាឡើងម្លេះ

"អ្ហឹក អ្ហឺៗ" ខំស្រែកប្រាប់គេពិននឹងហើយតែគេនៅតែល្ងង់ គ្មានគិតបន្តិចសោះ ថាមុននេះបានធ្វើអីទើបខ្លួនត្រូវអង្គុយយំ យកដៃជូតទឹកភ្នែកដែលស្រក់លើក្បាលជង្គង់បែបនេះ។

"អូហូថេហ៍បងសុំទោស" នាយដឹងហើយ នាយឃើញហើយ ទើបប្រញាប់ចូលខ្លួនទៅសុំទោសទាំងសម្ដីស្រទន់បំផុត នោះក៏មកពីថេហ៍លើកដៃឡើង បានជាជុងហ្គុកប្រទះឃើញឈាមរឹមៗនៅនឹងម្រាមដៃតូចៗរបស់ថេហ៍ ។

ជុងហ្គុកចាប់ដៃតូចៗនោះមកផ្លុំថើៗ ដើម្បីជំនួយកុំឲផ្សាខ្លះ ។រាងក្រាស់ងើបឈរឡើងអស់កំពស់ ដើរសម្ដៅទៅកាន់ទូដែលនៅក្បែរនេះ រួចទើបបែមកក្រោយវិញ ដោយមានប្រអប់ថ្នាំនៅក្នុងដៃ។ នាយចំណាស់ ប្រើថ្នាំលាបដែលមានសី/តុត្រជាក់យកផ្ដិតលើមុខរបួសនោះតិចៗ មុននឹងយកបង់បិទ ហើយនោះក៏បានរួចរាល់ ។

"ទៅគេងបានហើយ"ជុងហ្គុក យកប្រអប់ថ្នាំទៅទុកហើយ ក៏ដើរមករកក្មេងដែលគិតតែពីអង្គុយលើឥដ្ឋមិនព្រមឡើងគ្រែនេះវិញ មុននឹងប្រាប់ឲទៅគេង ។

"គេងម្នាក់ឯងទៅ យប់នេះខ្ញុំចង់គេងនៅក្រោម"មិនមែនគេមិនចង់ តែអាអារម្មណ៍ខឹងក្នាញ់នៅតែមាន នោះក៏មិនដឹងថាមកពីមូលហេតុអ្វីដែរ ទើបចង់តែខឹងឲយូរ យូររហូតដូចរឿងតេមិយជាតក ។

"ថេហ៍ល្មមៗបានហើយណា" នេះកុំគិតថា នាយនឹងទ្ររហូតនោះ នាយក៏ចេះធុញ នេះក៏ចេះទ្រាន់ដែរ ឲវាល្មមៗតើបានដែរទេ? យ៉ាងម៉េច បាននាយតាមចិត្តពេក ក៏បានដៃឡើងចាងលេងស្ដាប់បង្គាប់ហើយមែនទេ? ពិតជាខូចមនុស្សម្នាអស់ ។

"ល្មមអី? ខ្ញុំគ្រាន់តែចង់ដេកនឹងឥដ្ឋ មិនចង់ដេកជិតពូទេ ព្រោះអារម្មណ៍មិនល្អ"ថេហ្យុង គិតថាមកស្រែកអញ្ចឹង ជាដំណោះស្រាយដ៏ល្អដើម្បីឲគេឈប់ខឹងហ្ហេស៎? ដឹងទេថាធ្វើបែបហ្នឹង គេរិតតែអន់ចិត្ត គេរិតតែចង់ឈ្នះ មិនព្រមស្ដាប់តាមសម្ដីនាយ។

កូនសោបេះដូង💜🗝(ចប់)Where stories live. Discover now