"កាលណាសងលុយខ្ញុំបីពាន់ដុល្លារ" ថេហ្យុងសួរឡើងទាំងលេងទឹកមុខគួរឲស្រលាញ់ ភ្នែកមូលក្រឡង់បើកព្រិចខ្ញាំញាប់ៗ បបូរមាត់ស្រួចគួចចិត្តឲនាយកំលោះសង្ហាសឹងតែឱនមកត្រដាក់ញ៉ាំលេងតាមក្ដីប្រាថ្នាហើយ គិតទៅអាខាងលួងលោមល្បួងចិត្តក៏អាល្អិតនេះពិនប្រសព្វណាស់ដែរ ។
"ខ្លាចយើងមិនសងហ្ហេស៎?បានជាខំរំលឹក"ជុងហ្គុកហួសចិត្តនឹងក្មេងឡើងស៊ាំទៅហើយ នេះចរឹកបែបៗហ្នឹងបើអ្នកណាបានធ្វើប្រពន្ធប្រាកដជាអាណិតអ្នកជាប្ដី ណាស់ ។
"ខ្លាចដែរ ព្រោះយូរហើយលោកពូនៅមិនទាន់ឲខ្ញុំទៀត" ថេហ្យុងតាំងពីព្រឹកមកទល់ស្មើនេះ នាយនៅមិនទាន់ឲ អញ្ចឹងហើយគេចេះតែខ្លាចទៅ ។
"គេងទៅ ចាំភ្ញាក់យើងឲ"ជុងហ្គុក
"តែខ្ញុំត្រូវទៅធ្វើការ"
"បានបីពាន់ដុល្លារហើយឈប់ធ្វើការតែមួយថ្ងៃក៏មិនខាតដែរ"
"សម្រាប់លោកពូអត់ខាតទេ តែសម្រាប់ខ្ញុំគឺខាត លោកពូដែលឮទេ គេថាពេលវេលាជាមាសប្រាក់ណា"
"ពេលវេលាជាមាសប្រាក់? មិនមែនជាម៉ោងទេ"
"ជាម៉ោងតើ តែវាក៏ជាលុយដែរ"
"អញ្ចឹងយកពេលវេលាទៅចឹង មិនបាច់យកបីពាន់ដុល្លារទេ"
"អត់ទេ យកបីពាន់វិញហិហិ" ដំបូងធ្វើប្រាប់គេឡើងហំហាន មានកាយវិការផងអីផងដូចខ្លួនជាគ្រូបង្រៀនយ៉ាងចឹង ឥឡូវគ្រាន់តែគេលើកលុយបីពាន់មកនិយាយ លេងគ្រូទៀតហើយប្រែមកជាកូនចាបមុខលុយវិញ ។
"គេងទៅ ចាំយើងខលប្រាប់បងជីន" ជុងហ្គុក ក្រសោបអោបកាយតូចល្អិតរបស់ថេហ្យុងទាំងញញឹម ចំណែកឯនាយតូចក៏អោបកគេវិញឡើងស្អិត គិតទៅគេងអោបប្រុសចាស់ម្នាក់នេះក៏កក់ក្ដៅណាស់ដែរ ។ពេលបានមកអង្គុយលើភ្លៅទន់ៗរបស់គេក៏រិតតែស្រួលខ្លួនទៀតអត់ឈឺគូទអីតិច>,<
---កន្លងទៅរយៈពេលមួយម៉ោង ទើបជុងហ្គុកជូនថេហ្យុងមកផ្ទះវិញហើយក៏ហូតលុយឲក្មេងខ្លះដែលលាដៃចាំទទួល
"រាប់ទៅ" ជុងហ្គុកប្រាប់ថេហ៍ឲរាប់ចំនួនលុយព្រោះវាសុទ្ធតែជាក្រដាសមួយរយដុល្លារ ។
YOU ARE READING
កូនសោបេះដូង💜🗝(ចប់)
Fanfictionចំណងស្នេហាដែលកើតឡើងតាំងពីប្រាំឆ្នាំមុននៅតែមិនទាន់រលុប នៅតែមានក្នុងក្រអៅបេះដូងនាយកំលោះចំណាស់វ័យ33ឆ្នាំដែលមានកូនចិត្តលោបលួចប្រថ្នានឹងកំលោះវ័យក្មេងធម្មតាៗម្នាក់វ័យត្រឹមតែ18ឆ្នាំប៉ុណ្ណោះ ។ដោយសារតែវត្តមានក្មេងប្រុសម្នាក់នោះទើបធ្វើឲបេះដូងរបស់នាយចំណាស់ជាប់...