ភាគ៣៧

1.9K 144 7
                                    

__ព្រិចបើកៗពេលនេះកន្លងទៅជាងពីរខែទៀតហើយ នេះពេលវេលាពិតជាដើរលឿនខ្លាំងណាស់ប៉ុន្តែសម្រាប់មនុស្សដែលមានទុក្ខកង្វល់ខ្វល់ខ្វាយគ្រប់បញ្ហាគេប្រាកដជាមិនបានគិតថាលឿនឡើយ វាយូរខ្លាំងណាស់សម្រាប់គេ ដល់ថ្នាក់គិតថាវាឈានចូលដល់រាប់ឆ្នាំហើយក៏មិនដឹង ។

ឥឡូវនេះថេហ្យុងនៅផ្ទះមួយនោះតែម្នាក់ឯងទេព្រោះលោកយាយគេបានត្រូវទៅផ្ទះរបស់គាត់នៅឯខេត្តវិញ មកដល់ឥឡូវថេហ៍ត្រូវរៀនបណ្ដើរហើយក៏ធ្វើការបណ្ដើរដូចជាលើកមុនអញ្ចឹងគ្រាន់តែថាម្ដងនេះគេរៀនឆ្នាំទីមួយហើយ អូហ៌ថេហ៍បានប្រលងបាក់ឌុបរួចហើយៗក៏បានទៅទទួលសញ្ញាប័ត្រម្ដងទៀតប៉ុន្តែគេទៅម្នាក់ឯងប៉ុណ្ណោះគ្មានវត្តមានលោកយាយនិងជុងហ្គុកឡើយ។ មកដល់សព្វថ្ងៃនេះថេហ្យុងមានហាងនំផ្ទាល់ខ្លួនមួយ គេបានបោកជ្រូកដ៏គួរឲស្រលាញ់របស់គេហើយដើម្បីយកលុយទៅបើកហាងនោះរីឯថ្លៃបង់សាលាគឺជុងហ្គុកជាអ្នកចាត់ចែងដដែលគ្រាន់តែថាមួយរយៈពេលធំមកនេះនាយមិនបានមកជួបថេហ្យុងឡើយ។

"បន្តិចទៀតយើងនឹងចេញទៅ" ថេហ្យុងកំពុងតែខលជាមួយនឹងមិត្តភក្តិរៀបថានឹងចេញទៅក្រៅរកទៅទិញរបស់ខ្លះទៅដាក់ហាងនំគេបន្ថែម។

ក្រោយពីនិយាយទូរស័ព្ទចប់ ថេហ៍ក៏ដើរចូលទៅក្នុងផ្ទះបាយយកម្ហូបដែលជីនបានឲកាលពីព្រឹកមិញថាយកមកញ៉ាំមុននឹងចេញទៅក្រៅ

"បងជីនទើបតែធ្វើទេតើហេតុអីក៏ក្លិនចម្លែកម្លេះ?"មិនទាន់នឹងបានបើកញ៉ាំផងក៏មានអារម្មណ៍ថាសាយភាយក្លិនចម្លែកទៅហើយ បើថាផ្អូមក៏មិនសមព្រោះជីនគេធ្វើឲភ្លាមយកឲថេហ៍ភ្លាម។

"មកពីច្រមុះឯងទេដឹង" ខ្ជិលខ្វល់ច្រើនណាស់ព្រោះថាប៉ុន្មានថ្ងៃនេះគេហាក់បីចម្លែកស្រាប់ហើយអញ្ចឹងកុំទៅខ្វល់ច្រើនគួរណាតែប្រញ៉ាប់ញ៉ាំអាលនឹងបានចេញទៅក្រៅ គិតរួចថេហ៍គេបើកម្ហូបនោះបម្រុងនឹងដាក់ចូលមាត់ទៅហើយប៉ុន្តែថា...

"អ៊ួក៎ៗៗ...."ទ្រាំលែងបានហើយវាស្អុយខ្លាំងណាស់ នាយតូចប្រញ៉ាប់ស្ទុះស្ទារត់ទៅរកបន្ទប់ទឹកយ៉ាងរហ័សទៅដល់ក៏ក្អួតយកៗតែម្ដង ។

កូនសោបេះដូង💜🗝(ចប់)Tempat cerita menjadi hidup. Temukan sekarang