"លោកពូ!!"ថេហ្យុង ងាកមុខមកក្រោយក៏ដឹងថាជានរណា ទើបឧទានឡើងទាំងស្លន់ស្លោ
"ទៅត្រូវនឹងស្អីមក?"ជុងហ្គុក
"អ្ហឹកអ្ហឺ អាឆ្កែនោះដេញខាំថេហ៍"ឃើញថាឆ្កែដើរកាត់នោះ ថេហ៍គ្រាន់តែក្រឡេកឃើញក៏ចង្អុលទៅវាភ្លាមៗដោយទម្លាក់កំហុសទៅលើសត្វឆ្កែ ទាំងដែលគ្នាមិនដឹងអីសោះ។ ប៉ុន្តែគិតថាប្រុសចាស់នេះល្ងង់ណាស់ឬដែលឲក្មេងមកបោកបានស្រួលៗនោះ នាយដឹងថាក្មេងនឹងរំពឹសយ៉ាងណា ហើយចង់មកដោះសារដោយចោទឆ្កែអញ្ចឹងគិតថាគេជឿហ្ហេស៎?
"ឆ្កែខាំឬក៏ខាំឆ្កែ?"ជុងហ្គុក ឈរជ្រែញហោប៉ៅសម្លឹងមកមើលស្ថានភាពរបស់ថេហ៍ដោយទឹកមុខខឹងក្នាញ់ ខឹងខ្លាំងបំផុតនោះ គឺប្រាប់មិនចេះស្ដាប់ មុននឹងនាយទៅធ្វើការគឺនាយបានប្រាប់ហើយថាហាមឲអាវនេះប្រលាក់ឲសោះតែឥឡូវមើលចុះប្រលាក់ប្រលូសសុទ្ធតែដី
"អ្ហឹក ពូ~~"មើលទៅទឹកមុខរបស់ជុងហ្គុកក៏ដឹងថាគេមិនជឿដែរ ទើបប្រញ៉ាប់ចូលខ្លួនទៅក្បែរដោយបន្លឺឡើងហាក់ចង់លួងចិត្តគេ បើមិនប្រើស្នៀតនេះទេខ្លាចថានឹងត្រូវស៊ីរំពាត់ ។
"យំធ្វើអី?"ឃើញក្មេងយំនាយមិនបានចិត្តទន់ចង់លួងលោមទេ ផ្ទុយទៅវិញរិតតែខឹងថែម។
"ឥឡូវពូជឿថេហ៍អត់?"ថេហ្យុង សួរនាំភ្ជាប់ជាមួយនឹងទឹកមុខដ៏កំសត់ គេបង្ហាញកាយវិការឡើងបែបនេះគឺកំពុងតែភ័យហើយ។មិនមែនគេជាក្មេងដែលមិនចេះស្ដាប់បង្គាប់ទេ គ្រាន់តែពេលខ្លះភ្លេច ពេលខ្លះក៏ចង់ឲខ្លួនឯងធ្វើអ្វីតាមចិត្តចង់ប៉ុណ្ណោះ។
"អត់!"ជុងហ្គុក ស្ដីឡើងមួយម៉ាត់យ៉ាងខ្លី ធ្វើឲអាល្អិតរិតតែភ័យបុកពោះផឺតផតៗ ភ័យខ្លាចថានឹងត្រូវស៊ីរំពាត់មែនទែន ។
"អ្ហឹកអ្ហឺៗ"ជៀសវាងកុំឲគេវាយខ្លួនទាន់ អញ្ចឹងក៏យំមកតែម្ដងទៅ ដើម្បីឲគេអាណិតអាសូរដល់ខ្លួនខ្លះ។
"មិនទាន់បានវៃផងយំ?"ជុងហ្គុក ស្ដីឡើងទាំងហួសចិត្ត នេះមិនទាន់បានប៉ះមួយដៃផងយំបាត់ទៅហើយចុះទម្រាំតែលើកដៃវាយទៀត ច្បាស់ណាស់ថាប៉ាកាច់ប៉ាកិនភ្លាមៗ។
YOU ARE READING
កូនសោបេះដូង💜🗝(ចប់)
Fanfictionចំណងស្នេហាដែលកើតឡើងតាំងពីប្រាំឆ្នាំមុននៅតែមិនទាន់រលុប នៅតែមានក្នុងក្រអៅបេះដូងនាយកំលោះចំណាស់វ័យ33ឆ្នាំដែលមានកូនចិត្តលោបលួចប្រថ្នានឹងកំលោះវ័យក្មេងធម្មតាៗម្នាក់វ័យត្រឹមតែ18ឆ្នាំប៉ុណ្ណោះ ។ដោយសារតែវត្តមានក្មេងប្រុសម្នាក់នោះទើបធ្វើឲបេះដូងរបស់នាយចំណាស់ជាប់...