ភាគ៣១

2.3K 191 4
                                    

"សង្ឃឹមថាពូនឹងសប្បាយចិត្តចុះពេលដែលក្មេងគួរឲរំខានម្នាក់នេះចាកចេញ" ថេហ៍ស្រដីចប់ភ្លាម គេក៏ផ្ដើមបិទភ្នែកសន្សឹមៗ នេះបង្ហាញថាគេបានសន្លប់បាត់ស្ងាត់មាត់ឈឹងទៅហើយ។ វាគ្មានអ្នកណាអាចទ្រាំទ្របាននោះទេ ការចំណាយកម្លាំងក្នុងការដើរថ្មើជើងជាយូរ ត្រូវនឿយណាយឡើងខ្សោះខ្លួនហើយឥឡូវមកត្រូវឡានបរមកបំបុកមួយទំហឹងទៀត។

ម្ចាស់ឡានដែលបានបង្កហេតុធ្វើឲក្មេងប្រុសម្នាក់មានគ្រោះថ្នាក់បែបហ្នឹង គេមិនបានរត់ចោលបញ្ហាមួយនេះទេ ។ មានតែប្រញ៉ាប់ចុះចេញពីឡានមកមើលពីស្ថានភាពរបស់ថេហ៍ ថាទៅជាយ៉ាងណាហើយ ដោយឃើញថាសន្លប់ ទើបគេបញ្ជូនថេហ៍ទៅកាន់មន្ទីពេទ្យរួចក៏មិនភ្លេចទាក់ទងទៅកាន់សាច់ញាតិរបស់អាល្អិតរូបនេះផងដែរ។
......
រូបភាពស្រមើស្រមៃក៏រំលេចចេញឡើងភ្លាមៗបន្ទាប់ពីបាត់បង់ស្មារតី វាជារូបភាពដ៏ល្អមួយដែលដក់ជាប់ដិតដាមនៅក្នុងខួរក្បាលជានិច្ច ទោះបីជាគេត្រូវស្លាប់ក្នុងយប់នេះ គេត្រូវទៅឆ្ងាយយ៉ាងណាក៏គេគ្មានថ្ងៃភ្លេចអនុស្សារល្អៗដែលកំពុងតែស្រមៃនេះដែរ។

"កើតអី?"

"យាយវៃ អ្ហឹក"

"វៃរឿងអី?"

"លោកពូជាអ្នកណា ហេតុអីក៏ចេះដឹងរឿងរបស់គេម្លេះ គ្រាន់តែឃើញខ្ញុំយំចាំបាច់ត្រូវសួរដេញដោលដែរ?"

"មិនចង់ប្រាប់យើងក៏ហីទៅ ចាំបាច់មកនិយាយបែបនេះជាមួយនឹងមនុស្សចាស់ដែរ? រៀនប្រើសម្ដីផងឯងនៅក្មេងណាស់"ជុងហ្គុក

"ជាឪខ្ញុំឬទើបមកប្រដៅ" ថេហ្យុង

"ក្មេងខ្លះឈ្លើយ ចាស់ត្រូវតែប្រដៅអញ្ចឹងហើយមិនចាំបាច់ទាល់តែឪរបស់ខ្លួនឯងទេ" ជុងហ្គុក

"អញ្ចឹងប្រហែលជាថេហ៍ឈ្លើយហើយទើបត្រូវយាយវៃបែបនេះអ្ហឹកអ្ហឺៗ"

"បើដឹងហើយទៅសូមទោសយាយវិញទៅ កុំមកអង្គុយយំបែបនេះអី"

"ទៅក៏បាន"
......

នៅពេលនេះ ជុងហ្គុកបានមកដល់មន្ទីពេទ្យហើយ នាយដឹងបែបហ្នឹងព្រោះថានៅមុននេះមានអ្នកខលទៅប្រាប់ ។

កូនសោបេះដូង💜🗝(ចប់)Where stories live. Discover now