[...]ក្នុងគ្រួសារនៅក្នុងត្រកូល Sim កំពុងមានភ្ញៀវយ៉ាងពិសេសមួយ មេីលទៅពួកគេទាំងពីគ្រួសារមានភាពស្និតស្នាលគ្នាខ្លាំងណាស់ ការបរិភាគអាហារពេលល្ងាចជាមួយគ្នាពិតជាមានភាពសប្បាយរីករាយ ដែរវាក៏បានផ្ដល់ជាបរិយាកាសយ៉ាងល្អចំពោះគ្រួសារទាំងពីរទោះម្បីជាគ្មានវត្តមានរបស់កូនក្រមុះនៅទីនេះក៏ដោយ។
មាឃចាប់ផ្ដេីមមានផ្កាយជាច្រេីនដួងនៅលេីផ្ទៃអាកាសព្រះច័ន្ទមានរូបរាងមូលល្អ សត្វចាបតូចធំយំនៅលេីមែកឈេីបង្ករបានភ្លេងយ៉ាងពិរោះ អ្នកបម្រេីក្នុងផ្ទះបានឈប់សម្រាកពីការងាររបស់ពួកគេរៀងៗខ្លួន ដោយទុកអោយម្ចាស់ផ្ទះនៅនិយាយលេងជាមួយនឹងភ្ញៀវរបស់ខ្លួន។
"Jake នាំបងដេីរមេីលទីនេះទៅម៉ាក់មានការនិយាយជាអ្នកស្រី Lee បន្ដិច"
អ្នកស្រី sim ក៏បាននិយាយឡេីងដោយ អោយកូនប្រុសរបស់ខ្លួននាំបងទៅដេីរលេងព្រេាះពួកគាត់ទាំងពីរមានការនិយាយគ្នា ប្រហែលជាមានការសំខាន់ណាស់ហេីយទេីបមិនអោយកូនៗនៅស្ដាប់បែបនេះ។
"បាទ អ្នកម៉ាក់"
Jake ក៏ញញឹមទៅកាន់ម្ដាយរបស់គេមុននឹងងាកមកមេីលមុខរបស់ Heeseung ដែរកំពុងតែអង្គុយធ្វេីមុខមិនល្អសោះឡេីយ។
"Heeseung មិនលឺទេហេ៎មិចក៏នៅអង្គុយបែបនេះ"
អ្នកស្រី Lee ក៏ស្ដីអោយកូនប្រុសរបស់ខ្លួនព្រេាះនេះមនុស្សចាស់ប្រាប់ហេីយថាអោយចេញសិនទៅតែគេនេះមិនចេញទេទាល់តែម៉ាក់របស់គេស្ដីអោយទេីប ចេញទៅ មិនដឹងថាគេនែក៎ធុញនឹងអង្គុយកន្លែងនេះប៉ុណ្ណាទេទេីបមកធ្វេីមុខបែបនេះ។
"ខ្ញុំដឹងហេីយម៉ាក់!!!"
Heeseung ថាហេីយក៏ដេីរចេញទៅបាត់ដោយទុកអោយ Jake នេះត្រូវដេីរតាមពីក្រេាយគេឡេីងត្រាក់ៗតែម្ដងមិនចេះយល់អារម្មណ៍គេបន្ដិចទេហេ៎ មកមួយថ្ងៃហេីយសម្បីតែស្នាមញញឹមក៏មិនមាននៅលេីផ្ទៃមុខដែរ នេះបេីមិនបានសង្ហារយ៉ងទេណាគុំអីតែមុខក៏មិនមានអ្នកចង់មេីលផង។
ហេីយម្ដាយរបស់ Jake គាត់មិនប្រកាន់ទេព្រេាះចរិក Heeseung គេតែបែបនឹងអែងបេីសិនជាគេធុញក៏បែបនឹងហេីយកុំឆ្ងល់ថាមិចបានជាគាត់ដឹងចរិករបស់ Heeseung នៅតែអោយកូនស្រីរបស់គាត់ជាប្រពន្ធទៀត ព្រេាះតែគាត់បានជាប់សន្យាជាមួយនឹងគ្រួសារត្រកូល Lee ពេលដែរប្ដីរបស់អ្នកស្រី Lee នៅរស់គាត់បានសន្យាថានឹងធ្វេីជាដន្លងនឹងគ្នាពេលដែរកូនរបស់ពួកគាត់ទាំងពីនាក់កេីតមកហេីយពេលនេះវាគឺដល់ពេលហេីយ តែកូនស្រីរបស់គាត់បែបជាមិនព្រមទៅវិញជាហេតុធ្វេីអោយគាត់ពិបាកចិត្តខ្លាំងណាស់មិនដឹងថាត្រូវធ្វេីយ៉ាងមិច មានតែការនិយាយដោះស្រាយគ្នាសិនមិនចឹងទេគ្រួសារម្ខាងទៀតអាចនឹងថាយេីងអាត្មានិយមក៏បានដែរ។
.
.
ក្រងាកមកមេីលកូនប្រុសត្រកូល sim នឹងកូនប្រុសត្រកូល Lee វិញគឺម្នាក់អង្គុយមេីលផ្កាយនឹងម្នាក់ទៀតឈរទាត់ខ្យល់យ៉ាងតាមតឹងបំផុត គ្រាន់តែអោយគេមកជាមួយម៉ាក់របស់គេក៏គេនេះធុញទ្រាន់ដែរ នេះហេីយចរិកកូនប្រុសត្រកូល Lee បេីថាបានខឹងនឹងអ្នកណាហេីយមិនចាំចាប់និយាយជាមួយទេគឺ ដូចជាខ្មោចចូលចឹង កំហឹងខ្លួនអែងទេពេលខ្លះណាគេក៏បញ្ចេញមកក្រៅធ្វេីអោយមនុស្សគ្រប់គ្នាដែរនៅក្បែរខ្លួនគេមានការខ្លានឹងគេ តែបេីសួរថាអាចនៅជាមួយបានអត់?ចម្លេីយប្រាដកជាបានហេីយ ដូចជាម៉ាក់គេជាដេីមចឹង នេីមមិនអោយគាតឮនៅជាមួយកូនប្រុសម្នាក់នេះអោយគាត់ទៅឯណាទៅ បេីចរិកូនរបស់គាត់ដូចជាចរិកប្ដីរបស់គាត់កាលនៅរស់ចឹងអែងមិនខុសគ្នានេាះទេ។
"បងអង្គសិនមកបន្ដិចទៀតប្រហែលជាទៅវិញហេីយ"
Jakeក៏បានហៅអោយអ្នកជាបងខ្លួនអង្គុយជិតខ្លួនព្រេាះណាមួយឃេីញឈរយូរហេីយ មិនព្រមអង្គុយទេីបគេហៅមកអោយអង្គុយទៅ ណាមួយគេក៏ទេីសភ្នែកដែរកន្លែងអង្គុយមានមិនអង្គុយទេសុខចិត្តឈរ។
"នេះអែងមិនដឹងរឿងទេហេ៎?"
Heeseung ក៏ងាកមុខមកនិយាយជាមួយ Jake ដែរកំពុងតែអង្គុយមេីលមកគេទាំងចម្ងល់ពេញខួរក្បាល។
"ដឹងអីទៅ?ខ្ញុំមិនដឹងទេ"
Jake ក៏និយាយទៅវិញដោយតាមមេីលមុខរបស់ Heeseung មិនដាក់ភ្នែកហេីយអោយគេដឹងយ៉ាងមិចទៅបេីសុខៗមកនិយាយបែបនេះអ្នកណាទៅដឹងទៅ ចង់ទេវតាមកពីរណាក៏មិនដឹងដែរ បេីបេីកតួសេចក្ដីនិយាយបែបនេះ។
"កុំមកកុហសយេីងណា"
Heeseung គេនៅតែនិយាយសដដែល នេះកុំមកចង់កុហសគេអោយសោះយ៉ាងណាគេក៏អាចនឹងដឹងដែរ មិនមែនមិនដឹងទាំងអស់នេាះទេ។
"បងនិយាយអីនឹង បេីបេីកសេចក្ដីមកនិយាយបែបនេះខ្ញុំមិចនឹងដឹងទៅ"
Jake ក៏បាននិយាយទៅកាន់អ្នកដែរឈរនៅចំពោះមុខខ្លួនវិញ នេះអោយគេដឹងយ៉ាងមិចទៅបេីបេីកសេចក្ដីមកក៏និយាយបែបនេះមិនចំក្បាលកន្ទុយទេ។
Heeseung គេមិននិយាយអីទេគិតតែពីសម្លឹងមុខរបស់ Jake ឯ jake វិញក៏មិនអោយចាញ់ចិត្តទៀតងេីបឈរសម្លឹងមុខរបស់ Heeseung វិញមិនព្រិចភ្នែកសូម្បីតែបន្ដិច។តែនៅសុខៗសត្វស្អីមិនដឹងមកចូលភ្នែករបស់ Jake ជាហេតុបានធ្វេីអោយ Jake គេស្រែកឡេីងព្រេាះវាឈឺខ្លាំងណាស់នេះហេាះមកចូលក្នុងភ្នែកតែម្ដងមនុស្សកំពុងតែសម្លឹងមេីលមុខគ្នាដាច់ចង្វាក់អស់ហេីយ។គ្រាន់តែឃេីញបែបនេះ Heeseung ក៏ប្រញាប់ដេីរទៅជិត Jake មុខនឹងយកដៃរបស់គេទៅប៉ះផ្ទៃមុខក្មេងប្រុសដែរនៅចំពោះមុខគេ នេះស្បែកមុខទន់ដ៏ហេីយ ។មិនចាំយូ Heeseung ក៏ប្រញាប់ផ្លំុភ្នែកអោយ Jake ដែរធ្វេីមុខដូចជាចង់យំភ្នែកនេះឈឺខ្លាំងប៉ុណ្ណាទៅបានជាធ្វេីបែបនេះ។
ក្រងាកមកមេីលមនុស្សចាស់ដែរកំពុងតែអង្គុយនិយាយគ្នាវិញ ពួកគាត់មុនដំបូលគិតថានឹងមកហៅកូនៗទាំងពីអោយមកខាងក្នុងផ្ទះវិញទេតែឃេីញចឹងពួកគាត់ក៏គិតថាកូនៗរបស់ពួកគាត់ទាំងពីរនាក់មកឈរថេីបគ្នានៅនៅកន្លែងបែបនេះទៅកេីតតែយ៉ាងណាគាត់ក៏សប្បាយចិត្តដែរ។
"Jake heeseung ចូលផ្ទះ"
អ្នកស្រី Lee ក៏ធ្វេីជាហៅកូនៗចូលផ្ទះទាំងញញឹមបិទមាត់មិនជិត។គ្រាន់តែលឺអ្នកស្រី Lee ហៅភ្លាម Heeseung ក៏ប្រញាប់ថយចេញពីរ Jake វិញយ៉ាងលឿនបំផុតព្រេាះខ្លាចថាម៉ាក់គេនឹងយល់ច្រលំលេីគេមិនខានទេ។
អ្នកទាំងពីក៏បានដេីរវូលផ្ទះបិញយ៉ាងលឿនគ្រាន់តែមកដល់ភ្លាម Jake នេះណារត់ទៅបន្ទប់ភ្លាមជាហេតុធ្វេីអោយមនុស្សចាស់ដែរនៅខាងក្រេាម ញញឹមឡេីងភ្លាមៗមិមដឹងថាគាត់គិតអីទេ Heeseung ក៏បានតាមមេីលដំណេីររបស់ Jake រហូតដល់ Jake គេចូលបន្ទប់ផុតបាត់ទេីបគេងាកមកមេីលម៉ាក់គេតែ...គ្រាន់តែងាកមកភ្លាមគេនេះភ្ញាក់ឡេីងចង់បាក់ចង្កេះហេីយនេះមកជិតគេដល់ហេីយអ្នកណាមិនភ្ញាក់ទៅព្រះអេីយ៎!!!។
"បេីថាស្រឡាញ់ប្អូនបែបនេះការស្អែកតែម្ដងទៅល្អទេ?"
អ្នកស្រី Lee ក៏និយាយទាំងសេីចតិចៗទៅកាន់កូនប្រុសខ្លួនព្រេាះឃេីញតាមមេីលកូនប្រុសគេមិនដាច់ភ្នែកសោះហេីយ។ណាមួយគាត់គ្រាន់តែនិយាយលេងទេ។
.
.
ヽ((◎д◎))ゝ
ENJOY READING MY NOVEL🥹🫶
YOU ARE READING
ភរិយា សម្អប់ (ចប់)
Randomភរិយាសម្អប់ វាគ្រាន់តែជាគំនិតរបស់អ្នកនិពន្ធប៉ុណ្ណអែងគ្មានការពិតនេាះទេ ហេីយក៏សង្ឃឹមថាអ្នកទាំងអស់គ្នាពេញចិត្តនឹងសាច់រឿងរបស់នាងខ្ញុំផងដែរ នាងខ្ញុំនឹងខំកែរសម្រួលនៅសាច់រឿងឡេីងវិញ ដេីម្បីកុំអោយអ្នកទាំងអស់គ្នាមានការពិបាកណា🥹🫶 ក្ដីស្រលាញ់ដែរមិនបានកេីតចេញពី...