«ក៏ជាប្រពន្ធដែរស្របច្បាប់ ហេីយត្រូវរៀបការនៅថ្ងៃស្អែកនេាះអី» ប៊ុមឃ្យូក៏បានបន្ថែមនឹងបានដេីរទៅទាញដៃរបស់ជេយ៉ុងមកទល់មុខនឹងលោកយាយដែរកំពុងតែឈរក្ដាប់ដៃសឹងតែបាក់។
«ហេីយក៏...កំពុងតែមានទារកសម្រាប់ស្នងត្រកូលនេាះអី» ស៊ូនូក៏បានបន្ថែមទៀតកាន់តែធ្វេីអោយលោកយាយនឹងស៊ូជីត្រូវភ្ញាក់ផ្អេីលជាខ្លាំង!
«អែងនិយាយស្អីអាក្មេងឆ្គួត វាពីរនាក់នេះមកពីរណាឆាប់ចាប់យកទៅវិញទៅ» លោកយាយមានការខឹងសម្បារជាខ្លាំងគាត់មិនចង់លឺអ្វីទាំងអស់អ្នកជាសមបំផុតសម្រាប់ចៅប្រុសរបស់គាត់គឺស៊ូជី!«ក៏និយាយដូចជាលោកយាយបានលឺនេាះអីបាទ» ប៊ុមឃ្យូក៏បានិយាយទៅកាន់លោកយាយដោយស្នាមញញឹម ឯអ្នកស្រីលីវិញមិននិយាយអីទេតែគាត់ក៏លួចសេីចតិចៗដែរហៅមិត្តរបស់កូនប្រសាររបស់គាត់មកពិតជាមិនខកបំណង់ពិតមែន។
«ចេញពីផ្លូវរបស់យេីងទៅ យេីងត្រូវការចូលទៅខាងក្នុងផ្ទះ» លោកយាយក៏បាននិយាយដោយអោយស៊ូនូគេចេញពីរផ្លូវរបស់គាត់ គាត់មិនចង់ឈ្លោះជាមួយនឹងក្មេងនេាះទេ!
លោកយាយក៏បានដេីរចូលទៅខាងក្នុងបាត់ដោយមានអ្នកស្រីលីគាត់ដេីរតាមពីក្រេាយដោយមិនភ្លេចងាកមកញញឹមដាក់ប៊ុមឃ្យូនឹងស៊ូនូឡេីយ! ចំណែកឯស៊ូជីវិញគេទៅមិនកេីតនេាះទេព្រេាះមានប៊ុមឃ្យូគេនៅឈរពីរមុខខ្លួន។
«មិនហ៊ានបញ្ចេញចង្កួមទេហេ៌? ខ្លាចលោកយាយមិនយកធ្វេីជាចៅប្រសាមែនទេ? » ប៊ុមឃ្យូគេក៏បាននិយាយថាអោយស៊ូជីដោយស្នាមញញឹមចំណែកឯអ្នកដែរត្រូវគេថាអោយនេាះក្ដាប់ដៃសឹងតែបាកទៅហេីយ។
«យេីងនេះមិនចង់ឈ្លោះជាមួយនឹងមនុស្សគ្មាសីលធម៍ក្នុងខ្លួនទេ ព្រេាះខ្លាចថោកនេាះអី» ស៊ូជីនាងដោយទ្រាំមិនបានក៏តបទៅកាន់ប៊ុមឃ្យូវិញដោយស្នាមញញឹមតិចៗ ពេលនេះសង្រ្គោះចាប់ផ្ដេីមហេីយតេីស!
«តែវាក៏ថោកបាត់មុនទៅហេីយមិនអញ្ចឹងមែនទេ? មកឈរអោបដៃប្ដីរបស់គេបែបនេះវាថោកស្រាប់ហេីយ» ប៊ុមឃ្យូគេឡេីងចង់ឆេះដុំទៅហេីយ ចាំតែមេីលទៅគេនឹងវៃអោយបែកមុខតែម្ដង!
YOU ARE READING
ភរិយា សម្អប់ (ចប់)
Randomភរិយាសម្អប់ វាគ្រាន់តែជាគំនិតរបស់អ្នកនិពន្ធប៉ុណ្ណអែងគ្មានការពិតនេាះទេ ហេីយក៏សង្ឃឹមថាអ្នកទាំងអស់គ្នាពេញចិត្តនឹងសាច់រឿងរបស់នាងខ្ញុំផងដែរ នាងខ្ញុំនឹងខំកែរសម្រួលនៅសាច់រឿងឡេីងវិញ ដេីម្បីកុំអោយអ្នកទាំងអស់គ្នាមានការពិបាកណា🥹🫶 ក្ដីស្រលាញ់ដែរមិនបានកេីតចេញពី...