ភាគទី42 «ម៉ាក់ ហុីសុឹងបងនិយាយអី? »

696 76 34
                                    

         ព្រឹកប្រលឹមក៏បានចូលមកដល់ពន្លឺព្រះអាទិត្យរះមកបំផ្លឺលេីផ្ទៃផែនដីយ៉ាងត្រចាស់ត្រចង់ ខ្យល់បក់ផាត់តាមផ្ទៃអាកាស បានបង្ហាញអោយឃេីញប្ដីប្រពន្ធមួយគូរកំពុងតែអង្គុយសម្លឹងមេីលមុខគ្នាទៅវិញទៅមកមិនឈប់។

                 «មិចក៏បងមកសម្លឹងមុខរបស់អូនបែបនេះហុីសុឹង? » ជេយ៉ុងគេឆ្ងល់ជាខ្លាំងប្ដីរបស់គេ   កេីតអីមែនទេតាំងពីរងេីបមកអង្គុយសម្លឹងមុខរបស់គេមិនដាក់ភ្នែកសោះ!

             «មួយថ្ងៃទៀតដល់ថ្ងៃការហេីយ អូនភ្លេចមែនទេ? »

               «មានហេតុផលអីដែរអូនត្រូវភ្លេចនេាះ? ក្រែងជាថ្ងៃសំខាន់សម្រាប់ពួកយេីងមែនទេ? » ជេយ៉ុងគេក៏បានឆ្លេីយតបទៅហុីសុឹងវិញដោយសេីចតិចៗ ត្រូវហេីយថ្ងៃស្អែកដល់ថ្ងៃរៀបការរបស់ពួកគេទាំងពីរនាក់ហេីយ។

               «អូនសន្យាបានទេ? » ហុីសុឹងនាយនិយាយថែមទាំងបានលេីកកូនដៃរបស់ខ្លួនទៅដាក់ជិតទ្រូងរបស់ជេយ៉ុងដោយមានក្ដីបារម្ភមិនដឹងថាគេកេីតអីនេាះទេ!

                «សន្យាររឿងអីទៅលោកប្ដី? » ជេយ៉ុងគេហាក់ដូចជាកាន់តែមិនយល់ហេីយអោយសន្យារឿងអីទៅមានអីមែនទេ?

                «មិនថាមានរឿងអីក៏ដោយក៏អូនត្រូវតែឈរនៅជាមួយបងណា កុំទៅណាចោលបងអោយសោះដឹងទេ? » នាយហុីសុឹងក៏និយាយពាក្យបែបនេះទៅកាន់ជេយ៉ុងនាយកាន់តែធ្វេីអោយជេយ៉ុងគេគិតច្រេីនទៀតហេីយ!

                 «អូនសន្យា តែបងមានរឿងអីមែនទេ? និយាយប្រាប់អូនបានឬអត់? » ជេយ៉ុងគេហាក់ឆ្ងល់ជាខ្លាំងប្ដីរបស់គេមានរឿងអីក្នុងចិត្តមែនទេ? ទេីបបានជានិយាយបែបនេះ...

               «បងនឹងនិយាយប្រាប់អូនណាជេយ៉ុង» ហុីសុឹងនាយក៏បានឈោនទៅថេីបថ្ងាសរបស់អ្នកជាប្រពន្ធបន្ដិចនឹងបានមកអង្គុយកន្លែងដេីមរបស់ខ្លួនវិញដោយទឹកមុខមិនល្អសោះឡេីយគេមានរឿងពីរសម្រាប់និយាយជាមួយនឹងជេយ៉ុងតែគេអាចនិយាយបានតែរឿងមួយនេាះទេ!

                  «ជេយ៉ុងស្ដាប់បងណា លោកយាយរបស់បងនឹងវិលត្រលប់មកប្រទេសកូរ៉េវិញនៅក្នុងថ្ងៃនេះ ហេីយលោកយាយក៏បាននាំយកស៊ូជីមកជាមួយដូចគ្នា បងក្លាយថានឹងមានរឿងមិនល្អកេីតឡេីងចំពោះអូន បងដឹងអំពីចិត្តគំនិតរបស់លោកយាយ គាត់ប្រាដកជាចង់មកបំបែកបាក់ពួកយេីងទាំងពីរមិនខានឡេីយ ហេីយមិនថាមានរឿងអីក៏ដោយអូនត្រូវតែរឹងមាំលឺទេជេយ៉ុង? » ដោយសារតែការពីយប់មិញលោកយាយរបស់គេបានតេមកប្រាប់មកគេអំពីវាអោបានដឹងមុនហេីយថែមទាំងអោនាយហុីសុឹងទៅទទួលគាត់នឹងស៊ូជីទៀតផង!

ភរិយា សម្អប់ (ចប់)Where stories live. Discover now