«ជេយ៉ុង...» ហុីសុឹងនាយហាក់ភ្ញាក់ផ្អេីលជាខ្លាំងនៅពេលដែរបានលឺសំឡេងរបស់ជេយ៉ុងបែបនេះ តេីជេយ៉ុងគេមកស្ដាប់តាំងពីរពេលណាទៅ?
«...» ជេយ៉ុងគេមិននិយាយអីទេតែគេបែបជាបង្ហូរទឹកភ្នែកនៅចំពោះអ្នកដែរមានឈ្មេាះជាប្ដី ជេយ៉ុងគេដឹងច្បាស់ណាស់ថាគេមិនអាចសូម្បីតែទុកកូននៅក្នុងផ្ទៃ ហេីយគេមិនអាចសូម្បីតែបង្កេីតកូនសម្រាប់ត្រកូលទាំងពីរ!
«ម៉ាក់ចេញទៅក្រៅហេីយសិនហេីយពួកកូននិយាយគ្នាចុះ » ដោយសារតែឃេីញថាគាត់នៅក៏មិនកេីតដែរទុកអោយប្ដីប្រពន្ធគេដោះស្រាយគ្នាទៅចុះ!
«ជេយ៉ុងអូនឈប់យំទៅណា ហេីយស្ដាប់បងលឺទេ? » គ្រាន់តែម្ដាយរបស់ខ្លួនដេីរចេញទៅបាត់ហុីសុឹងនាយក៏បានដេីរទៅជិតជេយ៉ុងនឹងបានអោបលួងលោមយ៉ាងកក់ក្ដៅ និយាយតាមត្រង់ចុះគេមិនចង់ឃេីញប្រពន្ធរបស់គេមកយំនៅចំពោះមុខគេទេ ។
«ហុីសុឹងអូន ហ្ហឹក ហ្ហឹក...» ជេយ៉ុងគេមិនអាចនិយាយអ្វីផ្សេងចេញឡេីងក្រៅពីទឹកភ្នែកដែរកំពុងតែហូរមកឥតឈប់ឈរសោះឡេីយ ថ្ងៃនេះគេយំទាំងព្រឹកតែម្ដងហេីយ
«ស្ដាប់បងណាជេយ៉ុង បងនឹងរកវិធីដោះស្រាយទាល់តែបានមិនថាវាលំបាកយ៉ាងមិចក៏ដោយ ហេីយពួកយេីងនឹងមានកូនជាមួយគ្នាណាអូនលឺទេ ឈប់យំអូនត្រូវតែរឹងមាំណាជេយ៉ុង» ហុីសុឹងនាយនិយាយទាំងអោនទៅថេីបសក់ទន់រលោងរបស់ប្រពន្ធបន្ដិចដោយក្ដីស្រឡាញ់ គេមិនចង់មកឃេីញប្រពន្ធរបស់គេយំនេាះទេ មិនថាវាលំបាកប៉ុណ្ណាក៏ដោយក៏គេត្រូវតែរកវិធីមកព្យាបាលប្រពន្ធរបស់គេទាល់តែបាន!
«អូនមិនយកកូនចេញទេ! អូន...សុខចិត្តស្លាប់ណា ហ្ហឹក ហ្ហឹក អូនមិនយកកូនចេញឡេីយ! »ជេយ៉ុងគេនិយាយបណ្ដេីរយំបណ្ដេីរដាច់ខាតគេមិនយកកូនចេញឡេីយ កូនដែរនៅក្នុងពោះគេវាក៏ជាឈមជ័ររបស់ហុីសុឹងដែរគេមិនយកចេញទេមិនថាមានរឿងអីក៏ដោយ។
«ជេយ៉ុងស្ដាប់បងអោយច្បាស់ណា! បងនឹងមិនអោយអូនយកកូនរបស់យេីងចេញទេ! ហេីយបងនឹងរកវិធីព្យាបាលអូនអោយជាពីរជំងឺមួយនេះ» ហុីសុឹងនាយបានទាញជេយ៉ុងចេញពីរការអោបរបស់ខ្លួននឹងបាននិយាយប្រាប់គេអោយទឹកមុខប្រាដកប្រជាគេនឹងមិនអោយប្រពន្ធរបស់គេយកកូនចេញឡេីយ ហេីយគេក៏មិនអោយប្រពន្ធរបស់គេរង់ទុកដែរ!
YOU ARE READING
ភរិយា សម្អប់ (ចប់)
Sonstigesភរិយាសម្អប់ វាគ្រាន់តែជាគំនិតរបស់អ្នកនិពន្ធប៉ុណ្ណអែងគ្មានការពិតនេាះទេ ហេីយក៏សង្ឃឹមថាអ្នកទាំងអស់គ្នាពេញចិត្តនឹងសាច់រឿងរបស់នាងខ្ញុំផងដែរ នាងខ្ញុំនឹងខំកែរសម្រួលនៅសាច់រឿងឡេីងវិញ ដេីម្បីកុំអោយអ្នកទាំងអស់គ្នាមានការពិបាកណា🥹🫶 ក្ដីស្រលាញ់ដែរមិនបានកេីតចេញពី...