#ខ្ញុំមិនបានដឹងថាមានរឿងអ្វីកេីតឡេីងចំពោះហ្យុងនេាះទេដឹងត្រឹមថាខ្ញុំស្រឡាញ់ហ្យុង ថ្ងៃដែរហ្យុងស្រែកថាអោយខ្ញុំជាលេីកដំបូលវាពិតជាបានផ្ដល់នៅភាពឈឺចាប់ដែរខ្ញុំមិនធ្លាប់បានជួបពីរមុនមកតែ...ពេលនេះខ្ញុំបានជួបហេីយ ទាំងអារម្មណ៍ឈឺចាប់ ក្ដីស្រឡាញ់ដែរខ្ញុំមិនបានដឹងថាខ្ញុំមានអោយហ្យុងខ្លាំងប៉ុណ្ណាតែពេលនេះខ្ញុំបានដឹងហេីយវាធំជាងអ្វីៗទាំងអស់! ខ្ញុំធ្លាប់គិតថាបេីសិនជាហ្យុងមិនមានមនុស្សដែរហ្យុងស្រឡាញ់រួច អាចទេ? ហ្យុងមកស្រឡាញ់ខ្ញុំវិញ។ ខ្ញុំដឹងត្រឹមថាស្នេហាវាធំជាងអ្វីៗទាំងអស់ មនុស្សខ្លះដេីម្បីតែមនុស្សដែរខ្លួនស្រឡាញ់ព្រមលះបងគ្រប់យ៉ាងដេីម្បីគេ តែចុងក្រេាយបានត្រឹមតែភាពខកចិត្តមួយ... បេីសិនជាយេីងស្រឡាញ់នរណាម្នាក់តែអែងដឹងទេ? ថាវាពិតជាឈឺចាប់ខ្លាំងណាស់ បេីសិនជាគេមិនបានស្រឡាញ់យេីងវិញ។
ខ្ញុំស្រឡាញ់ហ្យុងទោះដឹងថាវាមិនអាចទៅរួចក៏ដោយក៏ខ្ញុំនៅតែព្យាយាមរហូត រហូតដល់ថ្ងៃដែរលែងមានវត្តមារបស់ខ្ញុំនៅក្នុងលោកនេះ....
«ថ្ងៃរៀបការជិតមកដល់ហេីយ សម្រាប់ជេយ៉ុងកូនត្រៀមខ្លួនទៅណា» អ្នកស្រីលីក៏បាននិយាយឡេីងហាក់បានធ្វេីអោយជេយ៉ុងគេត្រូវទម្លាក់ស្លាបព្រាបាយចុះជាមួយនឹងទឹកមុខមិនសូវជាល្អសោះឡេីយ។«ខ្ញុំត្រៀមខ្លួនរួចហេីយម៉ាក់ មិនអីទេ» ជេយ៉ុងគេក៏ញញឹមតិចៗដាក់អ្នកស្រីលីដែរកំពុងតែសម្ដឹងមុខរបស់គេមិនដាក់ភ្នែកសោះឡេីយ...គាត់ហាក់ដូចជាកំពុងតែចាំស្ដាប់ចម្លេីយចេញពីមាត់របស់ជេយ៉ុងអញ្ចឹង!
«ចុះកូនហុីសុឹងយ៉ាងមិចដែរ? » អ្នកស្រីក៏បានងាកសម្ដឹងមេីលទៅកូនប្រុសរបស់គាត់វិញម្ដងដែរគេមិនបាននិយាយអីទេគិតតែពីញុាំបាយរហូតធ្វេីដូចជាមនុស្សអត់ឃ្លានតាំងពីរពេលណាអញ្ចឹង!
«ខ្ញុំមែនទេ? បេីប្រពន្ធរបស់ខ្ញុំមិនអី ខ្ញុំក៏ដូចជាគ្នានឹងណាម៉ាក់» នាយហុីសុឹងនិយាយដោយងាកមេីលទៅមុខរបស់ជេយ៉ុងដែរហាក់ដូចជាកំពុងតែអៀនគេអញ្ចឹងអែង ។
YOU ARE READING
ភរិយា សម្អប់ (ចប់)
Randomភរិយាសម្អប់ វាគ្រាន់តែជាគំនិតរបស់អ្នកនិពន្ធប៉ុណ្ណអែងគ្មានការពិតនេាះទេ ហេីយក៏សង្ឃឹមថាអ្នកទាំងអស់គ្នាពេញចិត្តនឹងសាច់រឿងរបស់នាងខ្ញុំផងដែរ នាងខ្ញុំនឹងខំកែរសម្រួលនៅសាច់រឿងឡេីងវិញ ដេីម្បីកុំអោយអ្នកទាំងអស់គ្នាមានការពិបាកណា🥹🫶 ក្ដីស្រលាញ់ដែរមិនបានកេីតចេញពី...