«មិចបានចង្វាក់បេះដូងឈប់ដេីរបែបនេះ? » ស៊ុនហ៊ុងនាយហាក់ភាំងជាខ្លាំងនៅពេលដែរបានក្រងាកទៅមេីលគេក៏មិនបានឃេីញចង្វាក់បេះដូងរបស់ជេយ៉ុងគេមិនលោតទៀតឡេីយ ឯដៃជេីងវិញក៏ទន់ ដង្ហេីមក៏ចាប់ផ្ដេីមលែងដកទៀត។
«យកគេទៅបន្ទប់សង្រេាះបន្ទាន់ឥឡូវនេះ! » ស៊ុនហ៊ុងនាយក៏បានស្រែកប្រាប់ទៅពេទ្យដែរឈរនៅទីនេាះ ដោយពេទ្យផ្សេងៗទៀតក៏បានយកគ្រែរបស់អ្នកជំងឺមកនឹងបានដាក់ជេយ៉ុងអោយគេគេងនៅលេីគ្រែដោយអូរគេចូលទៅបន្ទប់សង្រេាះបន្ទាន់បាត់ទុកអោយអ្នកជាប្ដីដែរឈរចាំនៅខាងក្រៅយំមិនឈប់សោះឡេីយ! នឹងហាក់ដូចជាឈរជេីងមិនណឹងសោះ។
ឯអ្នកស្រីសុឹមនឹងលោកប្រុសសុឹនវិញកាត់ក៏បានមកដល់មន្ទីរពេទ្យ ដោយអ្នកស្រីសុឹមគាត់យំមិនឈប់សោះឡេីយ គាត់មិនដឹងថាកូនរបស់គាត់ទៀតអីឬអត់ទេ។
«ម៉ាក់ខ្ញុំមិនដឹងថាប្រពន្ធរបសខ្ញុំយ៉ាងមិចហេីយទេ? ហ្ហឹក ហ្ហឹក ខ្ញុំស្អប់ខ្លួនអែងណាស់ម៉ាក់ដែរមេីលថែប្រពន្ធកូនមិនបានល្អ» ហុីសុឹងនាយយំរៀបរាប់ប្រាប់អ្នកជាម្ដាយដោយគោះទ្រូងរបស់ខ្លួនអែងខ្លាំងៗ គេស្អប់ខ្លួនអែងខ្លាំងណាស់ដែរមិនអាចសូម្បីតែជួយប្រពន្ធកូនរបស់គេអោយរួចផុតពីរគ្រេាះថ្នាក់បាន។
«ហុីសុឹងស្ដាប់ម៉ាក់ណាកូន កូនប្រុសរបស់ម៉ាក់មិនបានខុសទេ» អ្នកស្រីលីគាត់ហាក់ខ្លោចចិត្តអាណិតកូនប្រុសជាខ្លាំងត្បិតខ្លួនមិនដែរបានឃេីញសភាពកូនបែបនេះ ដឹងទេគាត់ក៏ឈឺចាប់ខ្លាំងណាស់ដែរតែមិនអាចបញ្ចេញបានទេមានតែទ្រាំនឹងព្យាយាមលួងលោមកូនប្រុសរបស់ខ្លួនបែបនេះ។
«ខ្ញុំជាប្ដីគេតែហេតុអីមិនអាចសូម្បីតែមេីលថែប្រពន្ធកូនខ្លួនអែងមិនបានល្អបែបនេះ? ហ្ហឹក ហ្ហឹក ហេតុអី? ហេតុអីទៅម៉ាក់ ខ្ញុំស្អប់ខ្លួនអែងណាស់ ហ្ហឹក ហ្ហឹក » ហុីសុឹងនាយនៅតែទន្ទិញពាក្យបែបនេះមិនឈប់គេស្អប់ខ្លួនអែងណាស់ដែរមិនអាចសូម្បីតែមេីលថែប្រពន្ធកូនអោយបានល្អ បណ្ដេីរអោយរឿងក្លាយជាបែបនេះ មកពីរគេដែរមិនចេះមេីលការខុសត្រូវរបស់ប្រពន្ធ មកពីរគេដែរមិនចេះយកចិត្តទុកដាក់នឹងប្រពន្ធកូន មកពីរគេដែរបណ្ដេីរអោយរឿងក្លាចជាបែបនេះបាន...
YOU ARE READING
ភរិយា សម្អប់ (ចប់)
Randomភរិយាសម្អប់ វាគ្រាន់តែជាគំនិតរបស់អ្នកនិពន្ធប៉ុណ្ណអែងគ្មានការពិតនេាះទេ ហេីយក៏សង្ឃឹមថាអ្នកទាំងអស់គ្នាពេញចិត្តនឹងសាច់រឿងរបស់នាងខ្ញុំផងដែរ នាងខ្ញុំនឹងខំកែរសម្រួលនៅសាច់រឿងឡេីងវិញ ដេីម្បីកុំអោយអ្នកទាំងអស់គ្នាមានការពិបាកណា🥹🫶 ក្ដីស្រលាញ់ដែរមិនបានកេីតចេញពី...