[ក្នុងក្រដាស]
«ហ្យុងរឿងយប់មិញខ្ញុំពិតជាសុំទោសមែន ហេីយខ្ញុំក៏សង្ឃឹមថាហ្យុងនឹងមិនស្អប់ខ្ញុំដែរ ខ្ញុំបានធ្វេីម្ហូបដែរហ្យុងចូលចិត្តច្រេីនណាស់ ហ្យុងចូលចិត្តវាដែរទេ? សូមញុាំវាទៅណាទុកថាជាទឹកចិត្តរបស់ខ្ញុំទៅចុះ>< ហេីយកុំខឹងខ្ញុំអីសម្រាប់រឿងកាលពីយប់មិញ ញុាំអោយច្រេីនៗណាខ្ញុំដឹងថាព្រឹកមិញប្រហែលជាហ្យុងមិនបានញុាំអីនេាះទេ>∆<»
ហេសឿងនាយ អានអក្សរក្នុងសំបុត្រទាំងអស់សំណេីចមិចក៏ក្មេងនេះភ័យបែបនេះ យ៉ាងមិចគិតថាគេមិនញាំអាហារនឹងមែនទេ? បេីម្ហូបរៀបចំឡេីងទំនេីងហេីយថែមទាំងមានក្រដាសដាក់អោយក្នុងនឹងអានទៀត មេីលចុះជេយ៉ុងគេរៀបចំបាយដូចជាធ្វេីអោយកូនក្មេងញុាំអញ្ចឹង មកធ្វេីជារូបតុកាតាចំណែកឯបង្អែមវិញក៏មានរៀបជារូបបេះដូងទៀត! បេីម្ហូបគ្រាន់តែបេីកមកក៏ឈ្លុយពេញនឹងបាត់ទៅហេីយមិនអោយនាយមិនញុាំយ៉ាងមិចទៅ? គេមិនធ្វេីរឹកទៀតទេម្ចាស់គេមិននៅផងញុាំទៅ ហិ ហិ!
«រៀបចំបាយធ្វេីដូចយេីងជាកូនក្មេងដែរត្រូវបញ្ជេតអញ្ចឹង !» ហេសឿងគេញញឹមតិចៗទាំងហួសចិត្តជាខ្លាំងយ៉ាងមិចគិតថាគេជាក្មេងមែនទេ? ទេីបបានជាមករៀបបាយរូបតុកាតាទៅកេីតចំមែន !
ដោយមិនខ្វល់ច្រេីនណាមួយគេក៏ឃ្លានផងក៏ញុាំយកៗតែម្ដង នេះជេយ៉ុងគេធ្វេីម្ហូបឆ្ងាញបែបនេះហេ៎? បេីនិយាយពីរកាហ្វេដែរជេយ៉ុងគេឆុងអោយនាយលេីកមុនណាគឺឆ្ងាញខ្លាំងណាស់ គេចង់អោយជេយ៉ុងឆុងអោយគេម្ដងទៀតតែអ្នកណាទៅហាននិយាយទៅបេីធ្លាប់ថាអោយគេរួចទៅហេីយ នាយមិនមិនក្រាស់ដ៏ថ្នាក់នឹងទេ !
«ម្ហូបក៏ឆ្ងាញ អ្នកធ្វេីក៏ស្អាត! » នៅសុខៗនាយបែបជាសរសេីរដល់អ្នកធ្វេីទៅវិញធ្វេីអោយនាយឡេីងហួសចិត្តតែម្ដងមាត់នេះចំមែន! បេីជេយ៉ុងគេនៅជិតនឹងប្រហែលជាញញឹមដល់រីកមាត់បាយ់ហេីយបាននាយសរសេីរបែបនេះ។
ក្រលែកមកមេីលជេយ៉ុងដែរនៅក្នុងផ្សារវិញពេលដែរគេចេញមកពីក្រុមហ៑ុនរបស់ហេសឿងនាយតូចគេមិនបានទៅផ្ទះទេតែគេចូលក្នុងផ្សាររកទិញអីសិន។
YOU ARE READING
ភរិយា សម្អប់ (ចប់)
Randomភរិយាសម្អប់ វាគ្រាន់តែជាគំនិតរបស់អ្នកនិពន្ធប៉ុណ្ណអែងគ្មានការពិតនេាះទេ ហេីយក៏សង្ឃឹមថាអ្នកទាំងអស់គ្នាពេញចិត្តនឹងសាច់រឿងរបស់នាងខ្ញុំផងដែរ នាងខ្ញុំនឹងខំកែរសម្រួលនៅសាច់រឿងឡេីងវិញ ដេីម្បីកុំអោយអ្នកទាំងអស់គ្នាមានការពិបាកណា🥹🫶 ក្ដីស្រលាញ់ដែរមិនបានកេីតចេញពី...