ភាគទី53 «ខ្ញុំញុាំមិនចូលទេ»

664 73 28
                                    

         ប៊ុមឃ្យុស៊ូនូពួគេទាំងពីរនាក់ត្រលប់ទៅផ្ទះវិញអស់ហេីយចំណែកឯអ្នកស្រីលីវិញគាត់ក៏ត្រូវត្រលប់ទៅសម្រាកវិញដូចគ្នា លោកប៉ាអ្នកម៉ាក់របស់ជេយ៉ុងពួកគាត់ទាំងពីរក៏បានត្រលបើទៅភូមិគ្រិះវិញអស់ហេីយនៅឡេីយតែហុីសុឹងនាយនៅមេីលថែប្រពន្ធមិនហ៊ានសូម្បីតែបិទភ្នែកគេង។

           «ជេយ៉ុង អូនសន្យាជាមួយនឹងបងរួចហេីយថាអូននឹងរឹងមាំ ឥឡូវនេះអូនឆាប់ងេីបមកនិយាយជាមួយនឹងបងមក» ហុីសុឹងនាយនិយាយដោយយកដៃរបស់អ្នកជាប្រពន្ធមកថេីបថ្នមៗនឹងមានទឹកពណ៍សៗហូរមកកាត់ផែនថ្ពាល់មិនឈប់។

               «អូនត្រូវតែឆាប់ដឹងខ្លួនឡេីងវិញណាប្រពន្ធសម្លាញ់ចិត្តរបស់បង» ហុីសុឹងនាយនិយាយម្នាក់អែងតិចៗនឹងបានសម្លឹងមេីលទៅកាន់មុខរបស់អ្នកដែរគេងលក់ស្ដូកស្ដឹងមិនដឹងខ្លួនដោយស្នាមញញឹ គេចង់ឃេីញស្នាមញញឹមរបស់ប្រពន្ធគេទៀតណាស់ ចង់ស្ដាប់សំឡេងដ៏ពិរោះរបស់ប្រពន្ធ ចង់និយាយគ្នាលេងសេីចសប្បាយជាមួយនឹងគ្នា តែ...ពេលនេះប្រពន្ធរបស់គេបែបជាកំពុងតែគេងលក់មិនក្រាកទៅវិញ។

               «មិនថាអូនគេងយូរប៉ុណ្ណានេាះទេ បងនៅតែអង្គុយនៅទីនេះដេីម្បីមេីលថែអូនណា ជេយ៉ុង» ហុីសុឹងនាយនិយាយដោយអោនទៅថេីបសក់ទន់រលោងរបស់ប្រពន្ធដោយស្នាមញញឹមលាយជាមួយនឹងទឹកភ្នែក មិនថាប្រពន្ធរបស់គេត្រូវមកគេងលង់លក់នៅលេីគ្រែនេះយូរប៉ុណ្ណានេាះទេ! គេនៅតែមេីលថែប្រពន្ធរបស់គេ។

            «រាត្រីសួរស្ដីណាប្រពន្ធសម្លាញ់ចិត្តរបស់បង» ការនិយាយពាក្យនេះម្នាក់អែងតិចៗហាក់ដូចជាកាន់តែធ្វេីអោយនាយមានអារម្មណ៍ថាឈឺខ្លាំងហេីយ ដឹងដែរទេ? ថាគេចង់លឺពាក្យនេះចេញពីរមាត់របស់ប្រពន្ធគេវិញណាស់ចង់ស្ដាប់ខ្លាំងណាស់ តែពេលនេះតែស្នាមញញឹមក៏គេមិនបានឃេីញទៀតដែរ។

                មាឃហាក់ដូចជាយល់ចិត្តរបស់ហុីសុឹងណាស់មកភ្លៀងលួងចិត្តនាយកុំអោយឈឺចាប់មែនទេ ភ្លៀងផងខ្យល់ផង ហាក់ដូចជាយល់ចិត្តមួយនេះដ៏ហេីយ...

             ព្រឹកប្រលឹមឡេីងហាក់នៅតែអោយចិត្តរបស់នាយហុីសុឹងមិនសប្បាយដដែរព្រេាះតែប្រពន្ធរបស់គេមិនទាន់បានងេីបនៅឡេីយនេាះទេ! ដឹងទេថាចិត្តមួយនេះវាគ្រាំគ្រាប៉ុណ្ណា ហេតុអីបានជាមិនងេីបមកនិយាយជាមួយនឹងនាយបន្ដិចសោះបែបនេះ។

ភរិយា សម្អប់ (ចប់)Where stories live. Discover now