ភាគទី45«ជេយ៉ុងមិចក៏អូនវៃស៊ូជីបែបនេះ? »

628 88 32
                                    

          ក្រងាកមកមេីលកំលោះតូចទាណងបីរនាក់ដែរកំពុងតែអង្គុយវិភាគនឹងមិនដឹងថានិយាយអ្វីទេតែសម្រាប់ជេយ៉ុងវិញគេហាក់ដូចជាមិនចង់និយាយសោះ! មិនដឹងថាអារម្មណ៍របស់គេហោះហេីរដេីរលេងដល់ណាទេ!

                 «ហ្យុងហ៊ានវៃអ្នកនាងស៊ូជីទេ? » នៅសុខៗស៊ូនូក៏បានសួរទៅកាន់អ្នកដែរកំពុងតែអង្គុយនៅខាងមុខខ្លួនតិចៗមិនមែនគេខ្លាចទេតែគ្រាន់តែសួរតែប៉ុណ្ណោះអែង!

               «ហេតុអីត្រូវខ្លាចទៅ? បងវៃដល់ស្រីប្ដីបង បងមិនទាំងខ្លាចផង សម្បត្តិត្រឹមនាងនេះស្រួលណាស់» ប៊ុមឃ្យូក៏បាននិយាយទៅកាន់ស៊ូនូវិញដោយទឹកមុខញញឹមបញ្ចេញគំនួច គេមិនខ្លាចនេាះទេសម្បត្តិត្រឹមនាងគេវៃដល់ស្រីប្ដីគេផងប្រាប់ទៅ លេងជាមួយអ្នកណាមិនដឹងតែ...បេីមកលេងជាមួយម្នាក់នេះរត់ទៅ!

                 «ខ្ញុំដឹងស្រាប់ហេីយថាហ្យុងរបស់ខ្ញុំនេះពូកែ» ស៊ូនូក៏បានលេីកមេដៃអោយទៅកាន់ប៊ុមឃ្យូដោយស្នាមញញឹមគេដឹងច្បាស់ណាស់ថាប៊ុមឃ្យូនឹងឆ្លេីយបែបនេះ!

                 «ជេយ៉ុង...ជេយ៉ុង! » ដោយសារតែឃេីញមិត្តរបស់ខ្លួននេះភ្លឹកពេកទេីប ស៊ូនូគេស្រែកហៅឡេីងចង់បែកក្រដាសត្រចៀកទៅហេីយ! ឡេីងប៊ុមឃ្យូគេត្រូវយកដៃខ្ទប់ត្រចៀកយ៉ាងលឿន។

                 «មាន...មានការអីស៊ូនូ? » ជេយ៉ុងគេក៏បានភ្ញាក់ពីភ្លឹកវិញដោយសួរទៅកាន់អ្នកជាមិត្តទាក់ៗមានកាអីមែនទេ ទេីបបានជាស្រែកខ្លាំងបែបនេះ។

                    «អូ!! ភ្លឹកស្អីរបស់អែងនឹង? មិនគិតជួយនិយាយគ្នាទេហេ៌? » ស៊ូនូក៏បានស្ដីអោយទៅកាន់ជេយ៉ុងដោយចងចិញ្ចេីមចូលគ្នាមិនគិតជួយនិយាយគ្នាទេហេ៌? បេីបែបនេះស៊ូជីមកតែបន្ដិចក៏យកប្ដីវិញបានបាត់ហេីយស្លូតៗបែបនេះ!

                     «អោយយេីងនិយាយអីទៅ? » ជេយ៉ុងគេក៏បានមេីលមុខរបស់ស៊ូនូនឹងប៊ុមឃ្យូឆ្លាស់គ្នា ហាក់ឆ្ងល់ជាខ្លាំងអោយគេនិយាយអីទៅ បេីមនុស្សមិនដឹងអីផងនឹង....

                    «សូមចូលរួមផងបានទេ? » នៅសុខៗសំឡេងរបស់មនុស្សស្រីម្នាក់ក៏បានន្លឺឡេីងពីរក្រេាយខ្នងរបស់កំលោះទាំងបីរ ជាហេតុត្រូវធ្វេីអៅយពួកគេត្រូវងាកទៅមេីលដំណាលគ្នាតែម្ដង។

ភរិយា សម្អប់ (ចប់)Where stories live. Discover now