«អ៑ែក...អ៑ែក» ព្រឹកប្រលឹមមិនទាន់ក៏លឺសំឡេងក្អួតចង្អោររបស់កូនប្រសារត្រកូលលីបាត់ទៅ ហាក់ធ្វេីអោយអ្នកនៅក្នុងភូមិគ្រឹះមានភាពងវុកវរជាខ្លាំងរកប្រាប់មិនត្រូវ!
ឯហុីសុឹងវិញនាយបារម្ភពីរប្រពន្ធសឹងស្លាប់ទៅហេីយគេបារម្ភណាស់តែប្រពន្ធនេះមិនព្រមទៅពេទ្យទេ អ្នកស្រីលីវិញគាត់ចេះតែឆ្ងល់ខ្លះៗដែរតែមិនហាននិយាយទាំងអស់នេះទេអាចថាមកពីរឈឺអីផ្សេងក៏ថាបាន។
«យ៉ាងមិចហេីយកូនអូខេទេ? បេីមិនស្រួលខ្លួនទៅពេទ្យទៅកូន នេះកូនក្អួចតាំងតែពីរព្រឹកទុកទៀតមិនបានទេ» អ្នកស្រីលីដែរកំពុងតែឈររឹងខ្នងអោយជេយ៉ុងសួរទៅកាន់គេទាំងកហដីបារម្ភព្រេាះតែហុីសុឹងនាយទៅរៀបចំឡានដេីម្បីជូនប្រពន្ធទៅពេទ្យបេីនៅតែមិនព្រមទៅច្បាស់ជាពិបាកហេីយ។
«មកអូនដេីររួចទេ? » គ្រាន់តែបេីកឡានមកដល់ខាងមុខផ្ទះភ្លាមនាយហុីសុឹងក៏បានប្រញាប់ប្រញាល់រត់មកជួយទប់ប្រពន្ធពីដៃម្ដាយព្រេាះកាលពីព្រឹកជេយ៉ុងគេបានញុាំបាយរាងច្រេីនជាងរាល់ដងប៉ុន្ដែគេក៏ក្អួចអស់វិញ ទេីបធ្វេីអោយគ្មានកំម្លាំងបែបនេះ។
«អូនវិលមុខណាស់» ជេយ៉ុងក៏បានរៀបរាប់ប្រាប់អ្នកជាប្ដីដែរកំពុងតែគ្រាគេនេាះដោយទឹកមុខមិនល្អសោះ គេមានអារម្មណ៍ថាវិលមុខណាស់ចង់តែក្អួតនេាះទេ ហេីយសុខៗក៏ស្រាប់តែមានអារម្មណ៍មិនល្អកេីតឡេីងភ្លាមៗតែម្ដង។
«អ្នកប្រុសតូចនេះប្រេងក្រឡា យកហិតសិនទៅកុំអោយវិលមុខណាអ្នកប្រុស» ម៉ែដោះក៏បានហុចប្រេងក្រឡាទៅអោយហុីសុឹងដេីម្បីអោយគេកាន់អោយជេយ៉ុងហិតក្រែងលបានធូរខ្លះនឹងមានកំម្លាំងបន្ដិចកុំអោយក្អួតខ្លាំងពេក....
ឡានសេ៑រីទំនេីបមួយគ្រឿងក៏បានបេីកចេញទៅដោយល្បឿនលឿនដូចព្យុះព្រេាះតែកំពុងតែមានអ្នកអ្នកជំងឺដែរនៅក្នុងនឹងនេាះអី!
ទម្រាំតែជិះដល់ពេទ្យក៏រាងយូរដែរអាចថាវាឆ្ងាញ់ពីផ្ទះបន្ដិចណាមួយថ្ងៃនេះស្ទះផ្លូវទៀត នាយហុីសុឹងគេឡេីងមួម៉ៅតែម្ដង ចំណែកឯជេយ៉ុងដែរគេងនៅជិតអ្នកអ្នកស្រីលីវិញទឹកមុខឡេីងស្លេកទាំងម្ដងដោយសារតែគេក្អួតខ្លាំងពេកណាមួយក៏ចាប់ផ្ដេីមឃ្លានទៀតហេីយ ទេីបបានជាគេងលក់បែបនេះណាមួយកាលពីរយប់មិញមិនសូវបានគេងទេរវល់តែងេីបមកក្អួត។
YOU ARE READING
ភរិយា សម្អប់ (ចប់)
Randomភរិយាសម្អប់ វាគ្រាន់តែជាគំនិតរបស់អ្នកនិពន្ធប៉ុណ្ណអែងគ្មានការពិតនេាះទេ ហេីយក៏សង្ឃឹមថាអ្នកទាំងអស់គ្នាពេញចិត្តនឹងសាច់រឿងរបស់នាងខ្ញុំផងដែរ នាងខ្ញុំនឹងខំកែរសម្រួលនៅសាច់រឿងឡេីងវិញ ដេីម្បីកុំអោយអ្នកទាំងអស់គ្នាមានការពិបាកណា🥹🫶 ក្ដីស្រលាញ់ដែរមិនបានកេីតចេញពី...