"គឺអូនគ្រាន់តែឆ្ងល់ទេថាមិចបានជាបងមិនទៅរកអូនចឹង"
ស្រីក្រមុំជីវ៉ូក៏បាននិយាយទាំងដេីរទៅជិតនឹងរាងក្រាស់ដែរកំពុងតែងអង្គុយធ្វេីទឹកមុខមិនពេញចិត្តសោះឡេីង អោយគេពេញចិត្តយ៉ាងមិចទៅបេីខ្លួនជាមនុស្សស្រីតែចរិកវិញណាអោយគេចង់ដល់ដៃទៅហេីយ។"ចុះចេញទៅ ជីវ៉ូនាងជាស្រីណា!!!"
រាងក្រាស់ក៏បានដេញនាងក្រមុំចេញពីលេីភ្លៅរបស់ខ្លួនព្រេាះនាងក្រមុំនេះណាហ៑ានណាស់ឡេីងមកអង្គុយលេីភ្លៅរបស់គេដោយមិនមានការអនុញ្ញាតទៅកេីតដែរ បេីបុគ្គលមកឃេីញចប់មិនខានទេ គេនិយាយដេីមពេញក្រុមហ៑ុនហេីយប្រហែល...។"អូយ៎!!!ហេសឿងបងកេីតអីនឹង?"
ស្រីក្រមុំក៏និយាយឡេីងដោយមុខក្រញ៉ូវមិនសប្បាយចិត្ត នេះនាងខំមករកដល់កន្លែងហេីយណាមនុស្សប្រុសស្អីពិបាកយកចិត្តម្ល៉េះនេះចំណីមកដល់ដៃហេីយក៏មិនចេះចាប់សុីទៀត។"ចេញទៅ!!!យេីងចង់នៅម្នាក់អែង"
រាងក្រាស់ក៏បានដេញនាងតូចចេញ ព្រេាះនាយពិតជាធុញខ្លាំងមែនទែនហេីយ ធ្វេីទឹកមុខពិបាកសង្កេតណាស់នេះនាយឡេីងត្រូវអង្គុយដកដង្ហេីមធំហេីយ ប្រាប់ត្រង់ចុះរាងក្រាស់នេះមិនសូវជាពេញចិត្តនឹងទង្វេីររបស់នាងក្រមុំប៉ុន្មានទេមិនមែននាយមិនស្រឡាញ់គ្រាន់តែគ្មានអារម្មណ៍ចំពោះមនុស្សស្រីដែរធ្វេីចរិកមិនល្អបែបនេះទេ គួតែរៀនធ្វេីចរិកអោយស្រួលបួលជាងនេះបន្ដិច។"ក៏បានដែរ"
នាងក្រមុំក៏និយាយរួចក៏បេីកទ្វាចេញពីបន្ទប់ធ្វេីការរបស់រាងក្រាស់ទាំងទឹកមុខមិនពេញចិត្តសោះឡេីយខំមករករកដល់កន្លែងហេីយនៅមកធ្វេីចរិកបែបនេះទៅកេីត។"ចាំតែមេីលទៅលោកលី ហេសឿង ថ្ងៃណាមួយលោកក៏ត្រូវមកនៅក្នុងដៃរបស់ខ្ញុំដដែរទេហឹស..."
នាងក្រមុំជីវ៉ូគ្រាន់តែចេញផុតពីបន្ទប់ធ្វេីការរបស់រាងក្រាស់ភ្លាមក៏ពាលពាក្យទាំងនេះចេញមកខាងក្រៅដោយមានស្នាមញញឹមចុងមាត់បន្ដិច ចាំតែមេីលទៅតែនាងថាយកអោយបានក្នុងថ្ងៃណាមួយនាងក៏ត្រូវតែយកអោយបានហេីយ។ដឹងស្រាប់ហេីយនាងតូចនេះមិនណែយ៎ទេឆ្នាស់ឆ្នេីមខ្លាំងណាស់ នាងចង់បានរាងក្រាស់មក ក្នុងដៃព្រេាះតែរាងក្រាស់គេមានលុយចាយមិនអស់ហេីយថែមទាំងសង្ហាទៀតផង គិតទៅអ្នកណាមិនចង់បាននេាះបេីបានមកធ្វេីជាប្ដីប្រហែលជាសំណាងមួយជីវិតហេីយមិនចាំបាច់ធ្វេីអីដេកចាយតែលុយស្រណុកសុខស្រួលយកទៅណាមិនអស់។
YOU ARE READING
ភរិយា សម្អប់ (ចប់)
Rastgeleភរិយាសម្អប់ វាគ្រាន់តែជាគំនិតរបស់អ្នកនិពន្ធប៉ុណ្ណអែងគ្មានការពិតនេាះទេ ហេីយក៏សង្ឃឹមថាអ្នកទាំងអស់គ្នាពេញចិត្តនឹងសាច់រឿងរបស់នាងខ្ញុំផងដែរ នាងខ្ញុំនឹងខំកែរសម្រួលនៅសាច់រឿងឡេីងវិញ ដេីម្បីកុំអោយអ្នកទាំងអស់គ្នាមានការពិបាកណា🥹🫶 ក្ដីស្រលាញ់ដែរមិនបានកេីតចេញពី...