ភាគទី3

1.2K 105 2
                                    

[...]យប់ដ៏ត្រជាក់ជារាត្រីសម្រាប់មនុស្សគ្រប់គ្នាចូលសម្រាកពីការងាររៀងៗខ្លួន ដេីម្បីយកកម្លាំងសម្រាប់ធ្វេីការក្នុងថ្ងៃស្អែកនេះបន្ដ។ក្នុងរាត្រីដ៏ស្ងាប់ស្ងាត់នេះមានដួងរាតាជាច្រេីនដួររះនៅលេីវេហា៍យ៉ាងស្រស់ត្រកាលគួរអោយចង់គួយគុណជាពន់ពេក ដួងខែមានបន្លឺបន្ដិចបន្ដួចសម្រាប់បន្លឺមាឃ ខ្យល់ត្រជាក់ដ៏ចិត្តដែរជាហេតុធ្វេីអោយមនុស្សគ្រប់រូបអាចសម្រាកបានយ៉ាងស្រួលខ្លួន មនុស្សគ្រប់គ្នាមានការសប្បាយក្នុងការសម្រាកពីការងាររបស់ខ្លួន។
តែបេីក្រងាកមកមេីលក្មេងប្រុសម្នាក់ដែរមានឈុតគេងយប់នៅជាប់ខ្លួនកំពុងតែអង្គុយមាត់បង្អួតមេីលទៅលេីមាឃមិនព្រិចភ្នែកសោះឡេីយ មិនដឹងថាគេមានកង្វល់អ្វីក្នុងចិត្តនេាះទេ បេីតាមមេីលទឹកមុខរបស់គេក៏ស្មុកស្មាញ់ណាស់ដែរ ប្រហែលជាមានកង្វល់ដែរមិនអាចដោះស្រាយបានហេីយមេីលទៅនេាះ។
ខ្យល់ក៏បានបកមកបស់ផ្ទៃមុខដ៏ទន់រលោងរបស់ក្មេងប្រុសកំលោះតូចល្អិតម្នាក់ដែរអង្គុយនៅមាត់បង្អួចនេាះ ធ្វេីអោយអ្នកកំលោះតូចល្អិតមានការងេីបឡេីងពីអារម្មណ៍ដែរបានហេាះហេីរអំម្បិញ។អ្នកកំលោះតូចល្អិតស្ថិតក្នុងឈុតគេងយប់ដែរមានខោជេីងខ្លីមួយនឹងអាវដៃខ្លីមួយនៅលេីខ្លួន អ្នកកំលោះក៏បានងេីបចេញពីកៅអីមុននឹងដេីរទៅគេងនៅលេីគ្រែរបស់ខ្លួនយ៉ាងស្ងាមស្ងាត់បំផុត។
"អោយខ្ញុំសម្រេចចិត្តយ៉ាងមិចទៅ?"
អ្នកកំលោះ Jake និយាយឡេីងដោយចង់យំនេះអោយគេសម្រេចចិត្តយ៉ាងមិចទៅ។
.
(ត្រលប់ទៅកាលពីល្ងាចមិញ)
"Jake ម៉ាក់មានរឿងត្រូវនិយាយជាមួយកូនណា"
អ្នកស្រី sim ក៏បានហៅកូនប្រុសពៅរបស់ខ្លួនបន្ទាប់ពីរភ្ញៀវចេញទៅបាត់អស់ ដោយគាត់បានឡេីងទៅហៅកូនប្រុសពៅសពណ្វចិត្តមកនិយាយគ្នា។
"ម៉ាក់មានអីនិយាយជាមួយកូនមែនទេ?"
Jake ក៏និយាយទៅកាន់ម៉ាក់គេវិញទាំងមានចម្ងល់ក្នុងខួក្បាលមិនដឹងថាគាត់មានការអីទេណាមួយប្រហែលជាមានការសំខាន់ហេីយទេីបគាត់មកនិយាយបែបនេះព្រេាះរាល់ដងម៉ាក់គេមិនដែរនិយាយចឹងនេាះទេ។
"គឺ...បេីសិនជាម៉ាក់និយាយហេីយម៉ាក់សង្ឃឹមថាកូននឹងអាចទទួលយកបានណា"
លោកស្រី sim ក៏និយាយបែបនេះធ្វេីអោយ Jake គេរាងភ័យបន្ដិចដែរព្រេាះគាត់មកនយាយបែបមេះអ្នកណាមិនភ័យនេាះ។
"ម៉ាក់និយាយមក ខ្ញុំមិនថាអីទេ"
Jake ក៏ញញឹមទៅកាន់ម៉ាក់របស់គេវិញយ៉ាងស្រទន់ ដោយមិនដឹងថាគាត់មានបំណងអ្វីនេាះទេ។
"គឺថា...ម៉ាក់ចង់អោយកូនរៀបការជំនួសបងស្រីអែង"
គាត់និយាយទាំងកាន់ដៃរបស់កូនប្រុសពៅរបស់ខ្លួនជាប់ ព្រេាះគាត់ដឹងថាគេនឹងមិនអាចទទួលយលបានទេ។
"ម៉ាក់...ហេីយ...ហេីយចុះបងស្រីវិញនេាះ"
Jake គេនិយាយទងពិបាកនេះអោយគេរៀបការជំនួសបងស្រីតែម្នាក់គត់របស់គេហ៎ះ ហេីយណាអោយគេរៀបការបែបនេះហេ៌។
"Jake ម៉ាក់ដឹងថាកូនមិនអាចទទួលយកបាន តែម៉ាក់ពិតជាសុំទោសមែនណាព្រេាះអស់ជម្រេីសហេីយកូន ណាមួយបងស្រីកូន កូនក៏ដឹងថានាងយ៉ាងមិចម៉ាក់បានប្រាប់តាំងពីយូនាងនៅតែមិនព្រម។ហេីយណាមួយគ្រួសារយេីងក៏បានជាប់សន្យាជា ម៉ាក់មិនចង់ធ្វេីជាមនុស្សគ្មានទំនុកខុសត្រូវទេកូនក៏ដឹង"
អ្នកស្រី sim និយាយទៅកាន់កូនប្រុសរបស់គាត់ទាំងទឹកមុខមិនល្អ jake ឃេីញបែបនេះក៏មិនដឹងថាត្រូវឆ្លេីយបែបណាដែរណាមួយគេក៏គិតដល់ចិត្តម៉ាក់របស់គេដែរ គេមិនចង់អោយគាត់មានអារម្មណ៍ថាមិនល្អទេ។
"មិនអី...ម៉ាក់កុំគិតច្រេីនពេកខ្ញុំនឹងប្រាប់ចម្លេីយនេះទៅម៉ាក់នៅថ្ងៃស្អែកពេលព្រកឹចុះណា ឥឡូវនេះម៉ាក់ទៅសម្រាកទៅខ្ញុំសន្យាថានឹងមិនអោយម៉ាក់មានអារម្មណ៍មិនល្អនេាះទេ"
Jake ក៏បាននិយាយដេីម្បីអោយម្ដាយរបស់គេទៅសម្រាកព្រេាះគេខ្លាចថាម្ដាយរបស់គេនឹងមិនស្រួលខ្លួនណាមួយមកនចង់អោយគាត់គិតច្រេីនឡេីយ ហេីយក៏មិនចង់អោយគ្រួសារគេអាប់មុខមាយ់ដែរ។
"ចឹងមានន័យថាកូនប្រុសរបស់ម៉ាក់យល់ព្រមហេីយមែនទេ?"
អ្នកស្រី sim និយាយទៅកាន់កូនប្រុសរបស់គាត់ទាំងស្នាមញញឹមិនដាច់សោះឡេីយ កាលបេី Jake គេឃេីញម្ដាយគេញញឹមបែបនេះក៏បានធ្វេីអោយគេសប្បាយចិត្តដូចគ្នា។ទេីបគេងក់ក្បាលជាការយើ់ព្រមជំនួយវិញព្រេាះយ៉ាងណាវាក៏បានធ្វេីអោយម្ដាយរបស់គេសប្បាយចិត្តដែរ។
"ចឹងម៉ាក់ទៅបន្ទប់វិញហេីយណាកូនប្រុសរបស់ម៉ាក់"
អ្នកស្រី sim ក៏បានញញឹមមកកាន់កូនប្រុសរបស់គាត់មុននឹងដេីរចេញទៅបន្ទប់របស់ខ្លួនអែងទាំងមានស្នាមញញឹមមិនដាច់ពីបបូមាត់សោះឡេីយ។

គ្រាន់តែម្ដាយរបស់គេចេញទៅបាត់សម្លេងទូរស័ព្ទរក៏របស់ Jake ក៏បានរាង៍ឡេីងដោយបង្ហារអោយឃេីញថាវាជាលេខរបស់បងស្រីតែម្នាក់គត់របស់គេនឹងអែង។
"អាឡូ បងមានការអីដែរមែនទេ"
Jake ក៏បានលេីកយកមកនិយាយជាមួយនឹងទឹកមុខមិនល្អសោះឡេីយគេដឹងថាបងស្រីគេតេមកគឺសដេីម្បីនិយាយរឿងនេាះមិមខានទេ។
"Jake បងដឹងណា ថាអែងមិនអាចទទួលយកបានតែ...តែបងពិតជារៀបការជាមួយនឹងមនុស្សដែរបងមិនស្រលាញ់មិចនឹងកេីតទៅណាមួយបងក៏ចង់រៀបកាតជាមួយគេដែរតែ...ពេលនេះបងនៅឆ្ងាយពេលហេីយ Jake"
Sooji ដែរត្រូវជាបងស្រីរបស់ Jake ក៏និយាយអង្វរកប្អូនប្រុសរបស់ខ្លួនតាមទូរស័ព្ទព្រេាះបងស្រីគេដឹងថាគេមិនអាចទទួលយកបានទេ។
"មិនអីទេបង ខ្ញុំអាចទទួលយកបានហេីយ ហេីយខ្ញុំក៏បានប្រាប់ម៉ាក់រួចហេីយ"
Jake ក៏និយាយទៅកាន់បងស្រីរបស់វិញទាំងទឹកមុខក្រៀមក្រំបំផុតមិចក៏ពិភលោកនេះធ្វេីចឹងដាក់ក្មេងប្រុសដ៏កម្សត់ម្នាក់នេះទៅវិញ។
"Jakeeee អែងនិយាយមែន មែនទេ?បងពិតជាអរគុណអែងណាស់ណា បងសន្យាណាថាតែពីខែទេបងនឹងទៅវិញហេីយអែងអាចប្រេីជីវិតរបស់អែងវិញហេីយ"
បងស្រីរបស់គេក៏បាននិយាយពាក្យនេះឡេីយដោយមិនគិតពីចិត្តប្អូនប្រុសដែរកំពុងតែចង់យំនេះទេ នេះគេមិនដឹងថាត្រូវធ្វេីបែបណា បេីអោយគេប្រកែកចុះម៉ាក់គេនេាះ ហេីយអោយគេរៀបការជំនួសរយៈពេលពីខែមិចក៏ទុកគេដូចជាមនុស្សជំនួសចឹង?មិនយល់ពីចិត្តគេខ្លះទេហេ៎?
"ចឹងបងអស់អីហេីយ ខ្ញុំចូលគេងហេីយណា"
Jake ក៏និយាយហេីយមិននឹងចុចបិទទូរស័ព្ទ ដោយឡេីងទៅលេីគ្រែតែគេគេងមិន លក់ទេចឹងហេីយទេីបគេទៅអង្គុយនៅមាត់បង្អួចវិញទៅ។

(បច្ចុប្បន្ន)
"ស្អែកខ្ញុំត្រូវនិយាយជាមួយម៉ាក់ទៀតហេីយអំពីរឿងនេះ"
Jake និយាយទាំងវៃពូកតិចៗមុខនឹងបិទភ្នែកសង្ខំគេងព្រេាះគេត្រូវការកម្លាំងសម្រាប់ថ្ងៃស្អែក ណាមួយថ្ងៃស្អែកនេះគេរៀនទៀតហេីយមកត្រូវគិតតឿងបែបនេះទៅគិត។

ENJOY READING MY NOVEL🥹🫶

ភរិយា សម្អប់ (ចប់)Where stories live. Discover now