ជេយ៉ុងគេក៏បានដេីរចេញមកខាងក្រៅកម្មវិធីដោយងាកមេីលឆ្វេងស្ដាំតែគេហាក់រកមិនឃេីញសោះឡេីយសូម្បីតែស្រមោលមនុស្សម្នាក់ក៏គេមិនបានឃេីញនេាះដែរ។
ខ្យល់ត្រជាក់ក៏បានចាប់ផ្ដេីមបកមកកាន់ផ្ទៃមុខស្រស់ស្អាតរបស់ជេយ៉ុងតិចៗហាក់ដូចជាបានធ្វេីអោយចិត្តតូចៗរបស់គេកំពុងតែស្រស់ស្រាយឡេីងវិញពីចិត្តនឹកគិតកង្វល់អំពីររឿងអំម្បិញមិញនេះ។
ជេយ៉ុងគេចេះតែដេីរទៅដេីរមកនៅខាងក្នុងផ្ទះដោយស្នាមញញឹមតិចៗជេីងក៏ចេះតែបន្ដទៅមុខរហូតដល់អាងសម្រាប់ងូចទឹកនៅខាងឆ្វេងផ្ទះតែអ្វីដែរកាន់តែធ្វេីអោយជេយ៉ុងគេព្យាយាមតាមមេីលមិនដាក់ភ្នែកនេាះគឺ!
«អ្នកនាងស៊ូជី? » ជេយ៉ុងគេក៏ឧទានឈ្មេាះរបស់មនុស្សស្រីម្នាក់នាក់កំពុងតែឈរបែបខ្នងដាក់គេនេាះ ជេយ៉ុងគេមេីលមិចនឹងស្គាល់ទៅបេីនៅទីនេះក៏រាងងិតដែរហេីយណាមួយឈរបែបខ្នងដាក់គេទៀតទេីបពិបាកមេីលបែបនេះ។
«ហីយ៉ា! ក្មេងតូចនៅមេីលយេីងស្គាល់ទៀតហេ៌? » ស៊ូជីនាងក៏បានបែបខ្នងរបស់ខ្លួនមកយឺតៗនឹងបានពាលឡេីងតិចៗដោយស្នាមញញឹមនៅលេីបបូរមាត់ក្រហមឆ្អិនឆ្អៅរបស់ខ្លួន។
«អឺ...អ្នកនាងមកមានការអីមែនទេ? ឬក៏ចង់ជួបនឹងបងហុីសុឹង? » ជេយ៉ុងគេហាក់ទាក់ទរជាខ្លាំងណាមួយអារម្មណ៍ដែរភ័យខ្លាចក៏កេីតមានឡេីងព្រមៗគ្នាតែម្ដង ទេីបគេធ្វេីទឹកមុខមិនត្រូវបែបនេះ។
«អូហូ... យេីងមិនបានមករកហុីសុឹងទេ! តែយេីងមករកអែងនេាះអី ណាមួយក៏ចង់មកជូនពរអែងដូចគ្នាណា» ស៊ូជីនាងនិយាយដោយស្នាមញញឹមនៅចុងមាត់របស់ខ្លួនដោយដេីរទៅជិននឹងជេយ៉ុងដែរកំពុងតែដេីរថយក្រេាយពីរនាងនេាះ។
«ហេតុអីភ័យបែបនេះ? យេីងមិនទាន់បានធ្វេីអីអែងឯណាក្មេងតូច» ស៊ូជីនាងនិយាយដោយលេីកដៃរបស់ខ្លួនទៅអង្អែលផ្ទៃមុខរបស់ជេយ៉ុងតិចៗដោយស្នាមញញឹមមិនដាច់ពីរមាត់នៅក្នុងកល្ខណៈពេលនេះគេជាអ្នកឈ្នះមិនខានឡេីយ!
YOU ARE READING
ភរិយា សម្អប់ (ចប់)
Acakភរិយាសម្អប់ វាគ្រាន់តែជាគំនិតរបស់អ្នកនិពន្ធប៉ុណ្ណអែងគ្មានការពិតនេាះទេ ហេីយក៏សង្ឃឹមថាអ្នកទាំងអស់គ្នាពេញចិត្តនឹងសាច់រឿងរបស់នាងខ្ញុំផងដែរ នាងខ្ញុំនឹងខំកែរសម្រួលនៅសាច់រឿងឡេីងវិញ ដេីម្បីកុំអោយអ្នកទាំងអស់គ្នាមានការពិបាកណា🥹🫶 ក្ដីស្រលាញ់ដែរមិនបានកេីតចេញពី...