ភាគទី27«សុំទោស...»

812 98 41
                                    

         #ពេលខ្លះការស្រឡាញ់នរណាម្នាក់តែអែងហេីយគេមិនដឹងវាពិតជាឈឺចាប់រកអ្វីប្រាប់មិនត្រូវនេាះទេអាចថាវាឈឺហួសកាស្មាន់ទៅទៀត! ពេលខ្លះការជួបគ្នាវាមិនមែនជានិស្ស័យទេតែវាជាកម្មពារដែរយេីងបានជាប់ជំពាក់គ្នាទៅវិញទៅមក នៅពេលដែរយេីងបានសងរួចក៏បែកគ្នា! បេីនិយាយពីរការស្រឡាញ់វិញ ការស្រឡាញ់គេម្នាក់អែងវាមិនអាចទៅរួចនេាះទេថាគេនឹងស្រឡាញ់យេីងវិញ អាចថាមកពីគេមានមនុស្សនៅក្នុងចិត្តរួចឬក៏មកពីគេមិនបានពេញចិត្តនឹងយេីងជាដេីម។ ដូចជាខ្ញុំអញ្ចឹងខ្ញុំស្រឡាញ់ហ្យុងម្នាក់អែងទោះដឹងថាពេលនេះហ្យុងមានមនុស្សដែរហ្យុងស្រឡាញ់រួចទៅហេីយ! ហ្យុងដឹងដែរទេពេលដែរហ្យុងនិយាយថាអោយសម្ដែងជាស្រឡាញ់គ្នាហ្យុងមានគិតដល់ចិត្តរបស់ខ្ញុំខ្លះ? ខ្ញុំដឹងថាហ្យុងស្រឡាញ់សង្សារបស់ហ្យុង តែបេីពួកយេីងមិនអាចស្រឡាញ់គ្នាមែនអញ្ចឹងមិនចាំបាច់សម្ដែងធ្វេីជាស្រឡាញ់គ្នាទេ។

         «ចាប់ទុកថាបងសុំទៅចុះណាជេយ៉ុង» ហេសឿងនឹងនៅតែអង្វរអោយជេយ៉ុងគេធ្វេីតាមខ្លួន ហេីយគេសង្ឃឹមថាក្មេងម្នាក់នេះនឹងធ្វេីតាមខ្លួនប្រាប់ទៅចុះ....

     «ហ្យុង...» ជេយ៉ុងគេហាក់ដូចជាមិនចង់នេាះទេ អោយគេមកសម្ដែងយ៉ាងមិចទៅមិនមែនសម្ដែងរឿងឯណានេះសម្ដែងស្រឡាញ់គ្នាណា គេមិនអាចទេគឺមិនអាចសោះឡេីយ!

    «ហេីយសម្រាប់រឿងកាលពីយប់ម្សិញបងពិតជាសុំទោសមែនណាហេីយក៏ចាត់ទុកថាវាគ្មានអ្វីកេីតឡេីងទៅ បងសង្ឃឹមថាជេយ៉ុងក៏យល់ដែរមែនទេថាបងមានមនុស្សដែរបងស្រឡាញ់រួចហេីយ ពួកយេីងគ្រាន់តែសម្ដែងទៅម៉ាក់នឹងជឿរហេីយ ពេលដែរយេីងរៀបការរួចក៏ទៅនៅផ្ទះផ្សេងទៅ ហេីយជេយ៉ុងអាចរស់នៅជាជីវិតរបស់ជេយ៉ុងបាន ចំណែកបងក៏រស់នៅតាមបងទៅ យ៉ាងមិចដែរ? » នាយហេសឿងហាក់និយាយបញ្ចុសបញ្ចូលអោយជេយ៉ុងគេធ្វេីតាមខ្លួន ព្រេាះបេីសិនជាជេយ៉ុងគេសម្ដែងដែរនេាះម៉ាក់របស់គេនឹងមិសង្ស័យនេាះទេ! ណាមួយរៀបការរួចក៏ទៅនៅផ្ទះផ្សេងគ្នាទៅ រួចក៏ប្រេីតាមជីវិតរបស់ខ្លួនអែងវិញតាមនឹងទៅមានអីទៅពិបាក។

ភរិយា សម្អប់ (ចប់)Where stories live. Discover now