ភាគទី37 «បងបាញ់ទឹកអប់អីនឹងហេតុអីបានជាស្អុយបែបនេះ? »

799 85 28
                                    

       «អូនឆ្អែតឬនៅហា៌? » ដោយសាតតែហុីសុឹងនាយបាននាំជេយ៉ុអោយមកញុាំអីនៅខាងក្រៅគ្រាន់តែមកដល់ជេយ៉ុងនេះគេញុាំយកៗតែម្ដង ពេលដែរសួរប្រាប់ថាមិនឃ្លានទេដល់មកដល់ ញុាំមីឡេីងអស់ពីរកញ្ចក់ទៅហេីយ! នៅតែមិនឈប់ទៀតឡេីងនាយហុីសុឹងដែរគេកំពុងតែឈរមេីលនេះនិយាយទៅកាន់ជេយ៉ុងទាំងសេីចតិចៗ។

         «អូនឆ្អែតហេីយ តែ...អូនមានអារម្មណ៍ថាចង់ក្អួត» ជេយ៉ុងគេញុាំឡេីងឆ្អែតចង់បែកពោះទៅហេីយនាយមិនមែនធ្វេីតែមីអោយគេញុាំឯណានៅមានបង្អែមជាច្រេីនទៀតអោយគេញុាំប៉ុន្ដែ...គ្រាន់តែជេយ៉ាងគេញ៉ាំឆ្អែតភ្លាមក៏មានអារម្មណ៍បែបនេះភ្លាម ឯអ្នកចាំស្ដាប់នេះទឹកមុខឡេីងស្លេកអស់ហេីយគេខ្លាចថាមកពីរគេអោយជេយ៉ុងញុាំមីបានជាបែបនេះ!

           «អូនចង់ក្អួតមែនទេ? ទៅរកពេទ្យល្អទេបងនឹងជូនអូនទៅ បេីនៅទៀតមិនស្រួលមិនខានទេ» ដោយសារតែនាយហុីសុឹងគេបារម្ភពីជេយ៉ុងខ្លាំងពេកណាមួយបូកផ្សំនឹងល្ងាចមិញផងក៏កាន់តែបារម្ភទៀតហេីយ។

         «ទៅពេទ្យយ៉ាងមិចទៅ? នេះយប់ហេីយបងកុំបារម្ភពេកអី ប្រហែលមកពីអូនញុាំច្រេីនពេកទេដឹង»ដោយសារតែឃេីញអ្នកជាប្ដីមានទឹកមុខមិនល្អសោះឡេីយ អាចថាប្រហែលមកពីគេញុាំច្រេីនពេកទេដឹងទេបែបនេះ។

           «មិនអោយបងបារម្ភពីអូនយ៉ាងមិចទៅហា៌? បេីពេលល្ងាចអូនមិនស្រួលខ្លួន ឥឡូវនេះមកប្រាប់បងថាចង់ក្អួតទៀតមិនអោយបងបារម្ភយ៉ាងមិចទៅ? នេះជាប្រពន្ធបងរត្រូវតែបារម្ភបែបនេះហេីយ! »

            «មិនអីនេាះទេ! អូនចង់ទៅខាងលេីវិញហេីយបងនៅទីនេះម្នាក់អែងទៅ» ជេយ៉ុងគ្រាន់តែឃេីញអំពីទឹកមុខមិនរីករបស់ហុីសុឹងភ្លាមគេក៏យកលេីសឡេីងទៅខាងលេីភ្លាមតែម្ដង។

              «ក្មេងនេះ! » គ្រានើតែជេយ៉ុងគេបានដេីរឡេីងទៅខាងលេីភ្លាមហុីសុឹងនាយក៏បានឧទានម្នាក់អែងតិចៗ ដោយស្នាមញញឹមនៅក្នុងថ្ងៃនេះក្មេងម្នាក់ដែរមានឈ្មោះថាជេយ៉ាងហាក់ដូចជាធ្វេីអោយគេសប្បាយចិត្តចម្លែកណាស់! ហេីយគេក៏មិនដឹងដូចគ្នាថាមកពីរអ្វីដែរក្មេងម្នាក់នេះអាចធ្វេីអោយគេសប្បាយចិត្តបានដឹងត្រឹមថាពេលដែរនៅក្បែរក្មេងនេះមានអារម្មណ៍ៗមានតែស្នាមញញឹម។

ភរិយា សម្អប់ (ចប់)Where stories live. Discover now