ព្រឹកប្រលឹមព្រះអាទិត្យបញ្ចេញបន្លឺមកលេីផែនដីយ៉ាងត្រចាស់ត្រចង់ ខ្យល់បក់ល្វេីយៗតាមមាត់ទន្លេ សត្វចាបតូចធំយំហោះរកមេមនុស្សគ្រប់គ្នាប្រញាប់ញាប់ដៃញាប់ជេីងទៅធ្វេីការរៀងៗខ្លួន … ខ្យល់ផាត់វាំងននក្នុងបន្ទប់ ដែរបង្ហាញអោយអ្នកប្ដីប្រពន្ធមួយដែរកំពុងតែលង់លក់ក្នុងដំណេករបស់ខ្លួន ពន្លឺនៃព្រះអាទិត្យបានជះចាំងចូលមកដល់ក្នុងបន្ទប់ដ៏ធំទូលាយ។
«…» នាយតូចជេយ៉ុងត្រូវងេីបពីរកាគេងរបស់ខ្លួនដោយបេីកភ្នែកមេីលទៅអ្នកម្ខាងទៀតដែរគេងអោបខ្លួន នេះមិនដឹងថាយប់មិញហេសឿងគេនៅដល់ម៉ោងប៉ុន្មានទេទេីបបានជាពេលនេះមិនទាន់ងេីបទៀត។ ហេីយអ្វីដែរសំខាន់នាយនៅមកដេកអោបរាងតូចយ៉ាងស្អិតរមូតតែម្ដងហេីយ …!
«អូ! ព្រះអេីយ៎! មិចក៏គាត់មកគេងអោបខ្ញុំទៅវិញ នេះបេីងេីបមកមុនខ្ញុំប្រហែលជាថាខ្ញុំនេះជាអ្នកអោបគាត់ផងក៏មិនដឹងដែរ…មកគេងអោបបែបនេះអោយងេីបយ៉ាងមិចទៅ?» នាយតូចក៏ត្រូវភ្ញាក់ផ្អេីលបន្ដិចដែរងេីបមកក៏ឃេីញមានមនុស្សកំពុងតែគេងអោបគេបែបនេះ ហេីយមិនមែនអោបធម្មតាអោបលក្ខណៈខ្លាចគេរត់ចោលហេីយមេីលទៅនេាះបេីរឹតម្លឹងៗ !
ដោយថាឃេីញថារាងក្រាស់គេគេងលក់ស្រួលបែបនេះជេយ៉ុងគេសុខចិត្តអោយនាយគេងអោបបន្ដទៀតចុះ កុំអោយថានាយតូចជាមនុស្សរំខានគេគេង គិតទៅបេីនាយក្រាស់ងេីបមកឃេីញបែបនេះតេីនាយគិតយ៉ាងមិចទៅ? កុំប្រាប់ថាងេីបមកឃេីញបែបនេះគិតថានាយតូចនេះចិត្តងាយទៀតណា ខ្លាចហេីយចិត្តរបស់ហេសឿងនេះ ពូកែណាស់អាខាងអញ្ចឹងកាលពួកគេទាំងពីរនៅ ថ្នមជេយ៉ុងដូចជាគ្រាប់ពេជ្រគ្រាន់តែនាយហេសឿងគេត្រូវទៅរស់នៅអាមេរិកមកវិញក៏បែបនេះមិនចង់ទាំងស្គាល់គេផង … គិតទៅមនុស្សយេីងឆាប់ភ្លេចគ្នាណាស់តែ…បេីបំភ្លេចនឹងរឹងតែឆាប់មួយកម្រិតទៀតហេីយ ថាមិនត្រូវទេអ្នកខ្លះធ្វេីបំភ្លេចគ្នាយកតែម្ដងហេីយអោយនាយតូចជេយ៉ុងគេដឹងយ៉ាងមិចទៅថានាយហេសឿងនេះភ្លេចគេមែនឬក៏បំភ្លេច? ថាមិនត្រូវទេ។
«បងសង្ហាបែបនេះហេ៌? » នាយតូចបានយកដៃរបស់ខ្លួនទៅវែកសក់រាងក្រាស់ចេញខណៈ ពេលដែរនាយតូចត្រូវភ្ទោតមាត់សរសេីរពីផ្ទៃមុខដ៏ស្រស់សង្ហារបស់នាយ ឥតដាច់ពីមាត់រាងតូចគេមិនដែរបានឃេីញមុខរបស់រាងក្រាស់ជិតៗអីបែបនេះទេ តាំងតែពីតូចអាចនិយាយបានថាកាលនៅតូចពួកគេទាំងពីរអ្នកលេងជាមួយរហូតបាត់គ្នាមិនបានទេ! ហេីយរាងក្រាស់ហេសឿងវិញស្រឡាញ់ថ្នមជេយ៉ុងគ្រប់បែបយ៉ាងតែម្ដងហេីយ។
តែបេីនិយាយពីឥឡូវវិញតែមុខរបស់នាយតូចក៏ហេសឿងគេមិនចង់មេីលដែរ។ តែបេីសួរចិត្តរាងតូចវិញថាតេីចង់ឃេីញមុខរបស់ហេសឿងរាល់ថ្ងែទេ? ចម្លេីយនេាះគឺប្រាដកជាចង់ហេីយអាចនិយាយបានថា ជេយ៉ុងគេមានអារម្មណ៍ល្អឬក៏អារម្មណ៍ស្រឡាញ់អីបែបនឹងមកលេីរាងក្រាស់តែគេមិននិយាយទេសុខចិត្តលាក់ទុកប្រសេីរជាងនិយាយ! បេីនិយាយមានតែរឿងមិនល្អកេីតឡេីយនេាះទេ ហេីយការដែរគេលឺថាត្រូវមកជំនួសបងស្រីរបស់គេ ជេយ៉ុងគេក៏សប្បាយចិត្តដែរព្រេាះបាននៅក្បែរមនុស្សដែរខ្លួនរបស់នេាះអី! យល់អារម្មណ៍អ្នក ដែរស្រឡាញ់គេតែម្នាក់អែងនេាះទេវារំភេីបបេីគ្រាន់តែបានឃេីញមុខឬនៅជិតវារកប្រាប់អារម្មណ៍នេាះមិនត្រូវទេ។
YOU ARE READING
ភរិយា សម្អប់ (ចប់)
Randomភរិយាសម្អប់ វាគ្រាន់តែជាគំនិតរបស់អ្នកនិពន្ធប៉ុណ្ណអែងគ្មានការពិតនេាះទេ ហេីយក៏សង្ឃឹមថាអ្នកទាំងអស់គ្នាពេញចិត្តនឹងសាច់រឿងរបស់នាងខ្ញុំផងដែរ នាងខ្ញុំនឹងខំកែរសម្រួលនៅសាច់រឿងឡេីងវិញ ដេីម្បីកុំអោយអ្នកទាំងអស់គ្នាមានការពិបាកណា🥹🫶 ក្ដីស្រលាញ់ដែរមិនបានកេីតចេញពី...