ក្រងាកមកមេីលអ្នកនៅក្នុងបន្ទប់លាងរបួសឯណេះវិញគឺមេីលមុខគ្នាមិនចំសោះឡេីយ! ម្នាក់ៗខំប្រឹងសម្លក់សម្លឹងគ្នាឡេីងចង់ជ្រុះគ្រាប់ភ្នែកអស់ទៅហេីយ!
«ចង់អោយយេីងវៃនាងទៀតមែនទេ? ទេីបបានជាខំប្រឹងមេីលមកយេីងបែបនេះ? » ប៊ុមឃ្យូដោយសារតែគេទ្រាំមិនបានក៏និយាយថាអោយទៅស៊ូជីដែរកំពុងតែឈរសម្លឹងមកកាន់គេនេាះមិន ដាក់ភ្នែក។
«យេីងមេីលមិនបានមែនទេវេីយ? បេីអែងចង់វៃយេីងគិតថាយេីងនឹងឈរអោយវៃស្រួលៗមែនទេ? » ស៊ូជីនាងវិញក៏មិនទៅខ្លាចអីដែរបេីជ្រុលជាវៃគ្នាហេីយដាក់អោយអស់ដៃរៀងៗខ្លួនទៅកុំអោយខាត!
«អឺ! យេីងរងចាំពាក្យនឹងយូរហេីយចូលមកវេីយបេីខ្លាំង! » ប៊ុមឃ្យូវិញគេក៏មិនខ្លាចអីដែរ នេះអញ្ចើញដៃដប់តែម្ដងទៅខ្លាចធ្វេីអីមនុស្សមានដៃមានជេីងដូចគ្នាតេីស។
«នេះនែក៌! ផ្លាច់! » ស៊ូជីនាងក៏បានមកចាប់ទះប៊ុមឃ្យូយកតែម្ដង! ជាហេតុត្រូវធ្វេីអោយប៊ុមឃ្យូគេងាកមុខទៅម្ខាង ដោយទ្រាំមិនបានប៊ុមឃ្យូគេក៏ចាប់នាងទះវិញយ៉ាងមួយចាស់ដៃ។
ការវៃគ្នាប្រតាយប្រតាបពេញប៊ុមឃ្យូគេបានចាប់បោសសក់របស់នាងមួយទំហឹង នឹងបានខ្ញៅនាងឡេីងពេញដៃទាំងសងខាងដោយមិនភ្លេចចាប់ទះស៊ូជីឡេីងហូឈាមមាត់បាត់ទៅហេីយ ឯស៊ូជីវិញនាងក៏មិនអន់ដែរនាងឈ្លោតឪកាសខាំដៃរបស់ប៊ុមឃ្យូឡេីងស្នាមញធ្មេញតែម្ដង! ប៊ុមឃ្យូវិញគេប្រវាសរុញនាងចេញឡេីងលឿនពេលដែរនាងរកខាំដៃរបស់ខ្លួនម្ដងទៀត។
«ហ្យុង...ហ្យុងបានហេីយ បានហេីយ» ស៊ូនូដែរទេីបតែចេញពីរខាងក្នុងបន្ទប់ទឹកនេាះប្រញាប់រត់មករកប៊ុមឃ្យូយ៉ាងលឿន ព្រេាះកាលនៅក្រៅផ្ទះវៃគ្នាឡេីងខ្លាំងមកដល់ខាងក្នុងក៏នៅតែវៃគ្នាទៀត!
«ស៊ូនូកុំមកឃាត់ហ្យុង ហ្យុងនឹងប្រដៅនាងស្រីឆ្គួតនេះចេញម្ដង! » ប៊ុមឃ្យូក៏បានប្រលែងដៃរបស់ស៊ូនូដែរចាប់ខ្លួននេាះអោយចេញ ព្រេាះគេវៃស៊ូជីមិនទាន់ឆ្អែតទេ!
YOU ARE READING
ភរិយា សម្អប់ (ចប់)
Randomភរិយាសម្អប់ វាគ្រាន់តែជាគំនិតរបស់អ្នកនិពន្ធប៉ុណ្ណអែងគ្មានការពិតនេាះទេ ហេីយក៏សង្ឃឹមថាអ្នកទាំងអស់គ្នាពេញចិត្តនឹងសាច់រឿងរបស់នាងខ្ញុំផងដែរ នាងខ្ញុំនឹងខំកែរសម្រួលនៅសាច់រឿងឡេីងវិញ ដេីម្បីកុំអោយអ្នកទាំងអស់គ្នាមានការពិបាកណា🥹🫶 ក្ដីស្រលាញ់ដែរមិនបានកេីតចេញពី...