[...]មនុស្សម្នាក់ៗតែងតែត្រូវរៀបការជាមួយនឹងមនុស្សដែរខ្លួនស្រឡាញ់រៀងៗខ្លួនដោយមិនពិបាក វាប្រៀបដូចជាធម្មជាតិដ៏ស្រស់ស្អាតមួយក្នុងសាកលកលោកនេះចឹងអែង។ការរៀបការរួចខាងស្រីក៏ត្រូវទៅនៅផ្ទះខាងប្រុសបេីសិនជាក្នុងត្រកូលនេាះមានកូនប្រុសតែម្នាក់ នេាះកូនក្រមុំប្រាដកជាត្រូវទៅនៅខាងប្រុសរួចក៏ត្រូវលាចាកចេញឆ្ងាយចោលម្ដាយឪពុកខ្លួនទាំងអាល័យ។ធម្មជាតិពិតជាស្រស់ស្អាតណាស់សម្រាប់មនុស្សដែលចូលចិត្តពួកវាតែបេីមនុស្សមិនចូលចិត្តពួកវាទេនេាះ ពួកគេនឹងគិតថាវាមិនស្រស់ស្អាតមិនខានឡេីយ វាប្រៀបដូចជាចិត្តមនុស្សចឹងអែងបេីសិនជាពួកគេបេីចិត្តអោយទូលាយនេាះទោះពួកគេស្ថិតនៅកន្លែងណាក៏ចិត្ដរបស់ពួកគេនៅតែសប្បាយរីករាយដែរ តែ...បេីចិត្តពួកគេមិនទូលាយនេាះចង់មានកន្លែងណាស្អាតហួសយ៉ាងណាក៏ដោយចិត្តរបស់ពួកគេនៅតែមិនទូលាយដដែលនឹង វាប្រៀបដូចជាមនុស្សម្នាក់ដែរមានតែភាពឯកាឬក៏គ្មានសូម្បីតែភាពកក់ក្ដៅបន្ដិចសោះឡេីងពីរមនុស្សជំុវិញខ្លួនរបស់ពួកគេ។
.
.
ថ្ងៃនេះកូនប្រុសពៅនៃត្រកូល sim ត្រូវមកនៅផ្ទះខាងគ្រួសារត្រកូល Lee ហេីយ ហេីយឈ្មេាះរបស់គេក៏ត្រូវតែក្នុងបញ្ជីរបស់គ្រួសារត្រកូល Lee វិញម្ដងដូចគ្នា។ដឹងដែរទេកាលមកនៅផ្ទះរបស់គេបែបនេះវាធ្វេីអោយកូនប្រុសពៅនៃត្រកូល Sim មិនសូវជាមានការសប្បាយចិត្តប៉ុន្មាននេាះទេ ការមកនៅទាំងបង្ខំចិត្ត ត្រូវបែកពីរគ្រួសារដ៏កក់ក្ដៅបំផុតរបស់គេ តែបែបជាមកត្រូវនៅជាមួយគ្រួសាររបស់ត្រកូល Lee ទៅវិញ ពេលនេះគេត្រូវធ្វេីជាកូនប្រសាររបស់ត្រកូល Lee ហេីយ។វាមិនយូហេីយក៏មិនឆាប់ដែរគេគ្រាន់តែរៀបការជំនួសបងស្រីគេរួចក៏លែងលះបន្ទាប់ពីបងស្រីរបស់មកវិញ អាចនិយាយបានថាគេគ្រាន់តែមកជំនួសកន្លែងនេាះទេ។"ស្វាគមន៍ មកកាន់គ្រួសារត្រកូល Lee ណាកូនប្រសារ"
អ្នកស្រី Lee ក៏បាននិយាយស្វាគមន៍ទៅកាន់អ្នកដែរដេីរចូលមកក្នុងផ្ទះរបស់ខ្លួនយ៉ាងរីករាយបំផុត ។
"បាទ ជម្រាបសួរអ្នកមីង"
ជេគក៏និយាយទៅកាន់គាត់វិញទាំងមានស្នាមញញឹមនៅជាប់មាត់តិចៗដោយម៉ាក់នឹងប៉ារបស់គេនៅដេីរពីរក្រេាយជាប់។
"អ្នកអូន ខ្ញុំមានអីប្រាប់ណាឆាប់មកលឿនឡេីង"
អ្នកស្រី Lee ក៏បានហៅអ្នកដែរត្រូវជាដន្លងរបស់ខ្លួន រួចក៏បានកាន់ដៃរបស់គាត់ដេីរឡេីងទៅលេីបាត់ ដោយទុកអោយកូនប្រសារនឹងអ្នកដន្លងប្រុសនៅឈរធ្វេីមុខឆ្ងល់នេាះមិនទាំងទាន់បានដេីរចូលផ្ទះស្រួលបួលផងក៏មកទាញដៃដេីរមុនបាត់។
.
.
"អ្នកបងមានអីមែនទេ?"
អ្នកស្រី Sim ក៏បាននិយាយទៅកាន់គាត់ទាំងមានស្នាមញញឹមមិនដាច់គាត់ក៏ដឹងហេីយថាប្រាដកជារឿងល្អមិនខានទេ មិនហួសពីរឿងកូនប្រុសទាំងពីររបស់អ្នកដន្លងទាំងពីរនាក់នេះទេ។
"គឺ ថានែក៎!!!កូនប្រុសរបស់ខ្ញុំគេគឺអូខេយល់ព្រមតាមខ្ញុំព្រមយ៉ាងតែម្ដងហេីយអ្នកអូន"
អ្នកស្រី Lee ក៏និយាយទៅកាន់អ្នកដន្លងវិញយ៉ាងរំភេីបរីករាយបំផុតព្រេាះកូនប្រុសរបស់គាត់នែក៎មិនងាយតាមគាត់នេាះទេអាងអីក៏ធ្វេីតាមចិត្តរបស់ខ្លួនអែង ហេីយមកត្រូវបង្ខំរឿងរៀបការបែបនេះទៀតចម្លេីយនេាះគេប្រាដកជាប្រកែកតែនេះអត់ទេគេមិនបានប្រកែកនឹងគាត់ទេ ហេីយថែមទាំងយល់ព្រមតាមគាត់ទៀតនេះមិនអោយគាត់មិនសប្បាយចិត្តមិចនឹងបានទៅ។
"នេះ....សង្ស័យតែលង់ស្រឡាញ់កូនជេគទេដឹងអ្នកបង"
អ្នកស្រី Sim ក៏និយាយទៅកាន់គាត់វិញដោយចង្អុកទៅកាន់កូនប្រុសពៅខ្លួនដែរកំពុងតែអង្គុយនៅលេីសាឡុងក្នុងបន្ទប់ទទួលភ្ញៀវជាមួយនឹងប្ដីរបស់គាត់ ដោយទឹកមុខងឿងឆ្លល់។
"ប្រហែលហេីយ"
អ្នកស្រី Lee ក៏និយាយទៅអ្នកជាដន្លងវិញ មុននឹងដេីរទៅបន្ទប់ដែរជេគគេកំពុងតែអង្គុយជាមួយនឹងឪពុកខ្លួន។
ទឹកមុខរបស់ជេគទោះគេមិនសប្បាយចិត្តយ៉ាងមិចក៏គេនៅតែផ្ដល់ស្នាមញញឹមអោយទៅមនុស្សគ្រប់គ្នាបានឃេីញដែរគេមិនចង់អោយមានអ្នកណាក៏ខ្វល់ខ្វាយអំពេីរឿងបែបនេះទេ គេគ្រាន់តែជាក្មេងដែរមិនមានទុក្ខក្នុងចិត្តមានតែភាពសប្បាយរីករាយនៅជិតខ្លួន មនុស្សនៅជិតខ្លួនគេក៏មានតែភាពសប្បាយនឹងស្នាមញញឹមមិនដាច់ពីមុខ។វាប្រៀបដូចជាផ្កាដ៏រីកស្គូស្គេយនឹងមានខ្លិនដ៏ក្រអប់នៅជាប់ខ្លួនជានិច្ចមិនដាច់សោះឡេីយ ជាផ្កាដ៏មានសំណេីមមិនដាច់ដូចជាត្រូវបានគេមេីលថែពីម្ចាស់បានយ៉ាងល្អប្រសេីររកកន្លែងទាស់គ្មាន ស្នាមញញឹមដែរនរណាឃេីញហេីយក៏បាក់ចិត្តស្រឡាញ់បាក់ចិត្តទៅលេី ស្នាមញញឹមដែរបង្ហារពីរភាពស្លូតត្រង់ បង្ហារពីរចិត្តដែរមានតែភាពស្មោះត្រង់។
"ក្មួយជេគ អូខេទេនែក៎ ថ្ងៃដំបូលបែបនេះ"
អ្នកស្រី Lee ក៏បានដាក់ខ្លួនអង្គុយជិតជេគដោយមានស្នាមញញឹមមិនដាច់ពីរមាត់សោះឡេីយ។
"បាទ អ្នកមីង មិនអីទេ"
"ឈប់ហៅអ្នកមីងទៅ ទម្លាប់មាត់ហៅអ្នកម៉ាក់ក្មេងម្ដងទៅ"
គ្រប់គ្នាក៏បានផ្ទុះសំណេីរមកយ៉ាងមានក្ដីសុខបន្ទាប់ពីបានលលេងជាមួយនឹងសមាជិកថ្មីរបស់ខ្លួន ម៉ាក់នឹងប៉ារបស់ជេគគាត់ក៏មិនបាននៅយូរអីនេាះដែរព្រេាះពួកគាត់ទាំងពីរមានកាតតវល់នៅខាងក្រៅផង ព្រេាះពួកគាត់គ្រាន់តែចង់ជូនកូនប្រុសរបស់ខ្លួនមកកុំអោយគេមានអារម្មណ៍ថាឯការពេកនេាះទេ។
.
.
"និយាយចឹង ជេគកូនឡេីងទៅបន្ទប់ទៅ មកចាំម៉ាក់ជាអ្នកជូនទៅ"
អ្នកស្រី Lee ក៏និយាយទៅមុននឹងដេីរទៅជិតជេគដែរអង្គុយនៅលេីសាឡុង ជេគក៏បានដេីរតាមពីក្រេាយគាត់មិនដាច់ដោយមកដល់បន្ទប់គាត់ក៏បានអោយជេគគេចូលទៅខាងក្នុងបន្ទប់។
គ្រាន់តែចូលមកដល់ភ្លាមគេក៏ភ្ញាក់ផ្អេីលនៅក្នុងចិត្តភ្លាមនេះបន្ទប់នេះគេមិនបាននៅម្នាក់អែងទេ ចឹងមានន័យថាគេត្រូវនៅជាមួយនឹងបងប្រុសហេសឿងតាំងពីពេកនេះទៅមែនទេ?ព្រះអេីយ៎!!!អោយគេគិយយ៉ាងមិចទៅនេះមិនទាន់បានរៀបការផងក៏ត្រូវមកនៅបន្ទប់រួមបាត់ទៅហេីយ។
"យេីងមុចនឹងហានរៀបចំទៅ"
ជេគគេនិយាយដោយងាកមេីលជុំវិញបរិវាបន្ទប់ព្រេាះសភាពបន្ទប់នេះវារៀងអាប់អួរខ្លាំងណាស់ ក៏ដឹងស្រាប់ហេីយមនុស្សដូចជាជេគគេមិនចូលចិត្តបន្ទប់ដែរមានតែភាពអាប់អួរពេកនេាះទេ មេីលទៅវាគ្មានភាពរីករាយសោះឡេីង។
"ប៉ុន្តែ យ៉ាងណាក៏ត្រូវរៀបបន្ដិចហេីយ"
ជេគនិយាយរួចក៏ដេីរទៅយកប្រដាប់ដាល់របស់ របស់ខ្លួនដែរយកមកពីរផ្ទះមុននឹងចាប់ផ្ដេីមរៀបចំបន្ទប់ដោយគេយក គំនូរដែរមានពណ៍ផ្កាឈូកឬក៏ពណ៍ស្វាយមករៀបចំនឹងបានបិទរូបជាច្រេីននៅជាប់ជញ្ជេញ។
ព្រេាះបន្ទប់នេះវាគ្មានអ្វីទាំងអស់ក្រៅពីពណ៍ខ្មៅដ៏អាប់អួរបេីអោយមកនៅក្នុងបន្ទប់បែបនេះប្រាដកណាស់ថាជីវិតនឹងគ្មានពណ៍នេាះទេ។THANK YOU FOR REGARDS🫰
YOU ARE READING
ភរិយា សម្អប់ (ចប់)
Randomភរិយាសម្អប់ វាគ្រាន់តែជាគំនិតរបស់អ្នកនិពន្ធប៉ុណ្ណអែងគ្មានការពិតនេាះទេ ហេីយក៏សង្ឃឹមថាអ្នកទាំងអស់គ្នាពេញចិត្តនឹងសាច់រឿងរបស់នាងខ្ញុំផងដែរ នាងខ្ញុំនឹងខំកែរសម្រួលនៅសាច់រឿងឡេីងវិញ ដេីម្បីកុំអោយអ្នកទាំងអស់គ្នាមានការពិបាកណា🥹🫶 ក្ដីស្រលាញ់ដែរមិនបានកេីតចេញពី...