ភាគទី24 «មិចក៏មិនតេមកបែបនេះ? »

818 83 26
                                    

      «បងទៅធ្វេីការហេីយណា» ហេសឿងគេនិយាយមុននឹងដេីរទៅជិតជេយ៉ុង នឹងបានថេីបថ្ពាល់របស់ជេយ៉ុង ឡេីងម៉ាក់គេនេះអង្គុយឆ្ងល់ទៅហេីយ តែរឿងអីសំខាន់ខ្លាចថាកូនគាត់ទាំងពីរនាក់នេះលេងល្ខោនជាមួយនឹងគាត់ទេ!

     «បាទ » ជេយ៉ុងគេក៏និយាយទៅកាន់នាយវិញទាំងអៀនអ្នកណាមិនអៀនបេីងាកថេីបៗបែបនេះ

     «ធ្វេីដំណេីរដោយសុវតិ្ដភាពណាកូន» អ្នកស្រីក៏បាននិយាយទៅកាន់កូនប្រុសវិញដោយមានស្នាមញញឹមនៅជាប់បបូរមាត់បន្ដិចជារៀងរាល់ព្រឹកមុនពេលនាយទៅធ្វេីការគាត់តែងតែនិយាយបែបនេះ

     «បាទម៉ាក់ ខ្ញុំទៅហេីយ» ហេសឿងនាយនិយាយដាក់ម្ដាយខ្លួនវិញមុននឹងដេីរចេញទៅខាងក្រៅ ទេីបបានឡានចេញទៅបាត់

    «អៀនបងមែនទេកូន? » ដោយសារតែអ្នកស្រីគាត់ក្រងាកមកក៏ឃេីញថាថ្ពាល់របស់ជេយ៉ុងនេះឡេីងក្រហមតែម្ដងទេីបបានជាគាត់និយាយញ៉ោះជេយ៉ុងបន្ដិចទៅ!

     «គ្មាន...គ្មានទេម៉ាក់! » ប្រកែកប្រញាប់ម៉ាត់ជាមួយនឹងម្ដាយក្មេក គាត់ចេះមកញ៉ោះគេទៅកេីតហេីយ ក៏ដឹងដែរថាគេពិនអៀន!

     «ញុាំបាយទៅកូននៅអៀនបែបនេះអង្កាលបានញុាំហេីយហា៎? »

     «ខ្ញុំឆ្អែតហេីយម៉ាក់ ខ្ញុំសុំឡេីងទៅបន្ទប់សិនណាម៉ាក់» ដោយសារតែគេមិនសូវស្រួលខ្លួននេាះទេ ក៏ដឹងដែររឿងកាលពីយប់មិញជេយ៉ុងគេនៅឈឺមិនទាន់បាត់នៅឡេីយទេអញ្ចឹងទេីបបានជាមុខគេរាងស្លេកៗបែបនេះ។

    «មិនស្រួលខ្លួនមែនទេកូន? បេីមិនស្រួលខ្លួនទៅពេទ្យទៅចាំម៉ាក់ជូនទៅណា» តវល់តែញ៉ោះកូនប្រសារអោយអៀនពេកភ្លេចមេីលមុខរបស់កូនទៅកេីត មេីលចុះទឹកមុខឡេីងស្លេកបបូរមាត់ក៏ស្ងួតទៀត មិនដឹងថាកេីតអីអញ្ចឹងមានតែនាំទៅពេទ្យហេីយ។

    «មិនអីទេម៉ាក់ ខ្ញុំគេងតែបន្ដិចក៏លែងអីហេីយ» ជេយ៉ុងគេប្រកែកជាមួយនឹងអ្នកស្រីលីយ៉ាងលឿនគេមិនអីទេ ប្រហែលជាមកពីរគេមិនធ្លាប់ទេីបបានជាបែបនេះគេងតែបន្ដិចក៏លែងអីបាត់ទៅហេីយ ណាមួយមកពីអត់ងងុយផង!

    «ចា៎ អញ្ចឹងកូនទៅសម្រាកចុះ»

    «ទីរួចដែរទេកូន? បេីមិនរួចចាំអោយអ្នកបម្រេីជួយណា» ដោយសារតែឃេីញថាជេយ៉ុងគេពិបាកងេីបពេកទេីបសួរបែបនេះទៅ! ជេីងវិញក៏ញ័រមិនដឹងកេីតអី បេីមិនអោយជូនទៅពេទ្យបែបនេះ។

ភរិយា សម្អប់ (ចប់)Where stories live. Discover now