ភាគទី29 «សុំទោសផង! ខ្ញុំច្រឡំដៃទេ»

853 87 33
                                    

      #នៅពេលដែរយេីងស្រឡាញ់នរណាម្នាក់ទាំងដែរគេគ្មានចិត្តមកស្រឡាញ់យេីងសូម្បីតែបន្ដិចនេះចង់ប្រាប់ថាដកខ្លួនចេញទៅកុំអោយឈឺអី!  ជួនណាមកពីយេីងនេះស្រឡាញ់ពេកដល់ថ្នាក់មិនអាចដកចិត្តវិញរួច ឈឺដែរទេ? ពេលដែរមកឃេីញមនុស្សដែរខ្លួនអែងស្រឡាញ់សឹងស្មេីរជីវិតមកថេីបគ្នាឥតកេរិ៍ខ្មាស់បែបនេះ?

        ជេយ៉ុងគេមិនបានដេីរទៅណានេាះទេគេដេីរមកក្នុងបន្ទប់ទឹកមកឈរយំមុខកញ្ចក់អោយអស់ចិត្តនេាះអី! ចង់ប្រាប់ថាឈឺណាស់និយាយលែងចង់ចេញទៅហេីយ...

       «ហ្ហឹក ហ្ហឹក ហ្យុងបំផ្លាញ់ទឹកចិត្តខ្ញុំគ្រប់យ៉ាង» និយាយបណ្ដេីរយំដាក់មុខកញ្ចក់បណ្ដេីរ គិតថាខំយកអីមកអោយញុាំពេលដែរមកឃេីញបែបនេះក៏ឆ្អែតចិត្តបាត់ទៅហេីយ ...

       «បេីអាចខ្ញុំមិនចង់ស្គាល់ហ្យុងទៀតទេហ្ហឹក ហ្ហឹក ហ្យុងមិនស្រឡាញ់ខ្ញុំខ្លះទេហេ៌? ខ្ញុំឈឺណាស់ដឹងទេ ពេលដែរមកឃេីញបែបនេះហ្ហឹក ហ្ហឹក ខ្ញុំមិនចង់ឃេីញទេ » ជេយ៉ុងគេមកឈរយំរៀបរាប់មុខកញ្ចក់ក្នុងបន្ទប់ទឹកម្នាក់អែងគេឈឺចាប់ណាស់ដែរមកត្រូវឃេីញបែបនេះ! គ្មាននរណាម្នាក់បានដឹងអំពីវានេាះទេ។

       «មកឈរយំបែបនេះមិនស្អាតនេាះទេក្មេងតូច» នៅសុខៗក៏មានសំឡឹងស្រួយស្រឹបបន្លឺឡេីងពីក្រេាយខ្នងរបស់ជេយ៉ុង នឹងបាននិយាយថាអោយគេតិចៗហាក់ដូចជាកំពុងតែចង្អក់អញ្ចឹង!

       «វាមិនមែនជារឿងរបស់អ្នកនាងទេ» មិនអោយចាញ់ចិត្តជេយ៉ុងក៏ថាអោយអ្នកដែរនៅចំពោះមុខវិញផាំងៗតែម្ដងមិនមែនគេស្លូតដ៏ថ្នាក់មិនហានថាអោយវិញនេាះទេ!

       «សម្ដីខ្លាំងបែបនេះចង់សុីធម៍ហេីយមែនទេ? » ដោយសារតែជេយ៉ាងគេនិយាយបែបនេះទេីបធ្វេីអោយនាងក្រមុំនេះក្ដៅស្លឹកត្រចៀកតែម្ដង

       «ទោះខ្ញុំសម្ដីខ្លាំងក៏មិនដល់ថ្នាក់មកទាក់ប្ដីរបស់គេដល់កន្លែងធ្វេីការដូចជាអ្នកនាងដែរ» ជេយ៉ុងគេនិយាយទាំងធ្វេីជាមេីលលេីក្រេាម...

       «ហុីសុឹង ជាប្ដីរបស់អែងតាំងពីពេលណាអាក្មេងម្សិលម្ង៉ៃ! » ដោយសារតែខឹងនឹងជេយ៉ុងនាងក៏ស្រែកថាអោយគេបែបនេះ

ភរិយា សម្អប់ (ចប់)Where stories live. Discover now