រឿង ពង្វក់ស្នេហ៍លោកប្ដី
ភាគទី 1រាងសង្ហាខ្ពស់ស្រឡះបោះជុំហ៊ានចូលមកខាងក្នុងភូមិគ្រិះដែលគេខានមកជាយូរទាំងទឹកមុខមុាំគេគ្មានជាអ្នកណាក្រៅពីទាយាទតែម្នាក់គត់របស់ត្រកូលចនគឺ ចន ជុងហ្គុកអគ្គនាយកក្រុមហ៊ុនឡានធំបំផុតនៅអាសុីនិងអឺរ៉ុប គេជាមនុស្សម្នាក់ដែលមុឺងម៉ាត់ម៉ត់ចត់ ប៉ុន្តែនៅពេលគេខឹងក៏មិនខុសពីបិសាចនោះដែរ
« ម៉ាក់ហៅខ្ញុំមកទីនេះមានកាអ្វីមែនទេ? »ជុងហ្គុកចូលទៅរកអ្នកស្រីចន ដែលជាម៉ាក់របស់គេដោយទឹកមុខមុាំមិនប្ដូរ
« ឯងខានមកទីនេះយូរប៉ុណ្ណាហើយ? »អ្នកស្រីចន ទម្លាក់កែវតែចុះហើយងាគទៅមើលកូនប្រុសតែម្នាក់គត់របស់គាត់ មែនហើយជុងហ្គុកមិនដែលមកជាន់ទីនេះយូរមកហើយតាំងពីគេរៀនចប់មកម្លេះព្រោះពេលនេះគេមានភូមិគ្រិះផ្ទាល់ខ្លួនរបស់គេគឺធំជាងភូមិគ្រិះនេះទៅទៀត
« ម៉ាក់មានការអ្វីក៏ឆាប់និយាយមកខ្ញុំគ្មានពេលយូរនោះទេ ម៉ាក់ក៏ដឹង »ជុងហ្គុកទម្លាក់ខ្លួនអង្គុយនៅលើសាឡុងផ្សេងទៀតក្បែអ្នកស្រីចន គេគ្មានពេលច្រើននោះទេនៅមានការងារច្រើនទៀតដើម្បីបង្ហោយ
« ម៉ាក់ចង់អោយឯងរៀបការ »អ្នកស្រីចនឈប់អូសបម្លាយពេលច្រើនក៏និយាយសាច់ការតែម្ដងហើយរឿងនេះគាត់បានគិតច្បាស់ហើយគាត់ពិតជាឈឺក្បាលនិងពត៌មានប្ដូរស្រីដូចក្រដាស់របស់ជុងហ្គុកខ្លាំងណាស់
« ម៉ាក់និយាយស្អី?ខ្ញុំមិនព្រម »ជុងហ្គុកស្រាប់តែប្រកែកឡើងភ្លាមៗគេមិនព្រមនោះទេរឿងនេះទុកគេជាអ្នកសម្រេចដោយខ្លួនឯង
« ឯងគ្មានសឹទ្ធបដឹសេដ ឯងត្រូវតែរៀបការជាមួយថេយ៉ុង »អ្នកស្រីចននិយាយឡើងទាំងផ្ដាច់ការរឿងទាំងអស់នេះគាត់បានសម្រេចរួចហើយគ្មានអ្នកណាសកសមជាមួយជុងហ្គុកជាងថេយ៉ុងនោះទេគាត់ចញ្ចឹមថេយ៉ុងមកតាំងពីក្មេងគាត់ដឹងថាគេមានចរឹកបែបណាគេជាក្មេងដែលស្លូតបូតគ្មានពីសពុលនោះទេ
« នេះម៉ាក់ចង់អោយខ្ញុំរៀបការជាមួយអាក្មេងនោះមែនទេ? »ជុងហ្គុកខឹងច្រឡោតឡើងភ្លាមៗមុនដំបូងមិនសូវអីនោះទេតែពេលដែលដឹងថាអ្នកដែលខ្លួនត្រូវរៀបការជាមួយជាកូនចញ្ចឹមរបស់ម៉ាក់គេជាក្មេងដែលគេស្អប់
« មែនហើយ »
« ចុះបើខ្ញុំមិនព្រម ? »
« ឯងនិងដឹងគ្នាជាមួយម៉ាក់មិនខាន »អ្នកស្រីចនញញិមលាក់គំនួចកុំគិតអោយសោះថាគាត់មិនអាចធ្វើអ្វីបាននោះ
« ក៏បានប៉ុន្តែត្រិមតែចុះអុីតាសុីវិលប៉ុណ្ណោះ ហើយមិនអោយអ្នកណាដឹងរឿងនេះនោះទេ ហើយរយៈពេល1ឆ្នាំខ្ញុំនិងលែងលះ »ជុងហ្គុកចាប់ផ្ដើមដាក់លក្ខខណ្ឌហើយក៏ជាវិធីតែមួយគត់ដូចគ្នា
« សម្រេចតាមនេះចុះ ...ថ្ងៃស្អែកនេះកូនត្រូវចុះអុីតាសុីវិលជាមួយកូនថេយ៍ហើយនាំថេយ៍ទៅរស់នូវភូមិគ្រិះជាមួយនិងកូន »អ្នកស្រីចនក៏យល់ព្រមថេយ៉ុងគូរអោយស្រលាញ់ខ្លាំងណាស់គេមិនជឿនោះទេនៅពេលដែលជុងហ្គុកបាននៅក្បែថេយ៉ុងមិនមានអារម្មណ៍អ្វីនោះ គិតទៅមើលថាទុកស្ករនៅជិតស្រមោចថានិងមានរឿងអ្វីកើតឡើង
« អស់ហើយមែនទេ? អញ្ចឹងខ្ញុំទៅហើយ »ជុងហ្គុកក៏ងើបឈរហើយដើចេញទៅយ៉ាងលឺនបើកឡានចេញទៅបាត់ទាំងអារម្មណ៍មូម៉ៅចាំមើលណាថាគេនិងធ្វើអ្វីចំពោះក្មេងពូកែអេបអបម្នាក់នោះ?
YOU ARE READING
ពង្វក់ស្នេហ៍លោកប្ដី💞« ចប់ »
Romanceស្នេហាជាអ្វីដែលមិនធ្លាប់កើតមានក្នុងវចនានុក្រមរបស់ចន ជុងហ្គុកម៉ាហ្វៀឈាមត្រជាក់ដែលគ្រប់គ្នាខ្លាចរអា ប៉ុន្តែវត្តមានរបស់ក្មេងប្រុសម្នាក់ដែលដាក់នាមជាភរិយាសម្អប់បានធ្វើអោយគេផ្លាស់ប្ដូរគ្រប់យ៉ាង ធ្វើអោយគេស្គាល់ថាអ្វីជាស្នេហាជាក្ដីស្រឡាញ់ពិតប្រាកដ គ្រាន់តែថ...