រឿង ពង្វក់ស្នេហ៍លោកប្ដី
ភាគទី 32ពិភពលោកហាក់ឈប់ទ្រឹងលែងដំណើរការខ្សែភ្នែកសម្លឹងទៅកាន់ក្មេងប្រុសដែលហៅខ្លួនអម្បាញ់តើគេស្ដាប់ច្រឡំមែនទេក្មេងម្នាក់នេះហៅគេថាប៉ាប៉ា?
« ប៉ាប៉ា »ថេយ៍ហ្គូរត់ចូលមកក្បែជុងហ្គុកប៉ុន្តែមិនហ៊ានចូលទៅអោបនោះទេបានត្រឹមតែងើយមើលមុខប៉ារបស់ខ្លួនប៉ុណ្ណោះ
« ហៅអ្នកណាថាប៉ាប៉ាហាក្មេងតូច? »ជុងហ្គុកបន្ទន់ជង្គង់ចុះអោយមានកម្ពស់ត្រឹមក្មេងប្រុសដែលគូរអោយស្រលាញ់នោះគេពិតជាមាននិស្ស័យនិងក្មេងម្នាក់នេះណាស់ទុះទើបតែបានជួបគ្នាក៏ដោយ
« ហ្គូហៅប៉ាប៉ានោះអី »ថេយ៍ហ្គូញញិមបញ្ចេញធ្មេញយ៉ាងគូរអោយស្រលាញ់ធ្វើអោយជុងហ្គុកអត់គ្រឺតខ្នាញ់មិនបានពិតមែនក្មេងម្នាក់នេះពិតជាគូរអោយស្រលាញ់ខ្លាំងណាស់
« ថេយ៍ហ្គូកូន...»
« ថេយ៍...»ជុងហ្គុកក្រោកឈរឡើងមើលទៅអ្នកដែលកំពុងតែឈរនៅចំពោះមុខរបស់ខ្លួនទាំងភាំងៗនិងនាក់នៅចំពោះមុខ មិនមែនតែជុងហ្គុកតែម្នាក់នោះទេដែលភ្ញាក់ផ្អើលសូម្បីតែថេយ៉ុងក៏ដូចគ្នាអម្បាញ់មិញគេបាត់កូនយូរទើបហៅអោយទៅញុាំនំប៉ុន្តែបែជាត្រូវជួបមនុស្សដែលមិនចង់ជួបទៅវិញ
« ថេយ៍នេះពិតជាអូនមែនទេថេយ៍?នេះអូនត្រឡប់មករកបងវិញហើយមែនទេ? »ជុងហ្គុកញញិមទាំងទឹកភ្នែកគេនិកចង់ជួបថេយ៉ុងយូរមកហើយពេលនេះក៏បានជួបគេបម្រុងនិងចូលទៅអោបថេយ៉ុងទៅហើយតែក៏ត្រូវបង្អាក
« កុំចូលមកជិតខ្ញុំ »ថេយ៉ុងឈានជើងថយក្រោយគេមិនទាន់ទទូលយកបាននៅពេលនេះនោះទេ
« អាប៉ា »ថេយ៍ហ្គូចូលទៅជិតថេយ៉ុងហើយក៏ងាគមករកជុងហ្គុកវិញ
« នេះជាកូនរបស់ពួកយើងមែនទេថេយ៍? »ជុងហ្គុកមើលទៅថេយ៉ុងប៉ុន្តែក្នុងចឹត្តប្រកត់ទៅហើយគ្រាន់តែចង់សួរអោយប្រកត់ប៉ុណ្ណោះ
« មិនមែនទេដឹង »
« អូនកុហកបងមិនបាននោះទេ »ជុងហ្គុកមើលទៅមុខកូនប្រុសគេចង់ជួបកូនខ្លាំងណាស់ពេលនេះក៏បានជួបហើយប៉ាឯណាថាមិនចង់ជួបកូនខ្លួន៉ងមិនស្រលាញ់កូនខ្លួនឯងនោះ
« លោក...»និយាយមិនទាន់ទាំងចប់ផងក៏ត្រូវឈប់នៅពេលដែលជុងហ្គុកចូលមកអោបគេតែម្ដងមិនមែនអោបធម្មតានោះទេគឺអោបស្ទើរតែថប់ដង្ហើម ជុងហ្គុកជ្រប់មុខនិងករបស់ថេយ៉ុងនិងឆ្លៀតខាំតឹចៗបង្ករអោយមានស្នាមទៀតផង ឯថេយ៉ុងបម្រុងនិងលើកដៃអោបជុងហ្គុកវិញទៅហើយព្រោះថាគេក៏និកនាយខ្លាំងណាស់ដែរតែក៏ត្រូវទម្លាក់ដៃចុះវិញមិនអាចទេ គេមិនអាចចឹត្តទន់ដោយងាយនោះទេ
« ចេញពីខ្ញុំទៅ »ប្ដូពីការអោបតបតបែជាច្រានរាងក្រាស់ចេញទៅវិញ
« ហេតុអ្វី? »
« ព្រោះពួកយើងមិនបានត្រូវជាអ្វីនិងគ្នាទៀតទេ គ្រប់យ៉ាងបានបញ្ចប់តាំងពី5ឆ្នាំមុនមកម្លេះ »មែនហើយគេបានសុីញ៉េលើលិខឹតលែងលះរួចហើយកាលពីយប់នោះដូច្នេះគ្មានអ្វីជាប់ពាក់ព័ន្ធនិងគ្នាទៀតទេ
« តើបងមិនបានសញ្ញេ អញ្ចឹងហើយអូននៅតែជាប្រពន្ធរបស់បង »ជុងហ្គុកញាក់ចញ្ចើមផ្គើនយ៉ាងណាគេត្រូវតែអោបក្រសោបថេយ៉ុងម្ដងទៀតអោយបានគ្មានថ្ងៃអោយថេយ៉ុងចាកចេញពីគេបានឡើយ អវត្តមានរបស់ថេយ៉ុងធ្វើអោយជីវិតរបស់គេអ៊ូអាប់គ្មានពន្លឺមិនសូម្បីតែចង់រស់នូវបន្ត
« នេះលោក? »
« ហ្គូឃ្លានហើយ »ថេយ៍ហ្គូពេបមាត់រកយំមើលទៅប៉ានិងអាប៉ារបស់គេឆ្លាស់គ្នានៅប្រកែកឌឺដងញ៉ែញ៉ងដល់ណាទៀតកូនឃ្លានឈឹតដាច់ខ្យល់ហើយ
« តោះទៅញុាំអីជាមួយប៉ាប៉ា »ជុងហ្គុកក៏ចាប់លើក ពថេយ៍ហ្គូយ៉ាងលឺនមិនអោយថេយ៉ុងដឹងខ្លួនមុន
« បាទ ជុប »ថេយ៍ហ្គូញញិមដោយការពេញចឹត្តនិងអោនថើបថ្ពាល់របស់ប៉ាប៉ាខ្លួនគ្មានខ្វល់ពីខ្សែភ្នែកកំណាចដែលកំពុងមើលមកនោះទេ
« ប៉ាកូនពីរនាក់នេះ »ថេយ៉ុងមើលទៅជុងហ្គុកដែលពកូនប្រុសចូលទៅបន្ទប់ញុាំអារហារទាំងគ្រវីក្បាលតែក៏មានក្ដីសុខខ្លាំងណាស់ដែរ ពេលដែលឃើញបែបនេះ
នៅតុអារហារគឺមិនស្ងាត់នោះទេថេយ៍ហ្គូនិយាយនេះនិយាយនោះមិនចេះដាច់សោះឯមាត់វិញទំពានំគ្មានទំនេរឯជុងហ្គុកមិនដែលគិតថាធុញនោះទេគឺមានតែសប្បាយចឹត្តនិងមើលទៅកូនប្រុសទាំងស្នាមញញិមក៏មិនភ្លេចលួចមើលថេយ៉ុងដែរហើយពេលខ្លះលួចមើលចំពេលថេយ៉ុងលួចមើលគេដែរ ( គេលួចមើលគ្នាទៅវិញទៅមក🤨 )
ជុងហ្គុកមិនបានត្រឡប់ទៅក្រុមហ៊ុនវិញនោះទេគឺគេនៅជាមួយប្រពន្ធកូនគេមិនចង់ឃ្លាតគឺនៅតាមឃ្វៀលខ្លាចថេយ៉ុងនាំកូនរត់ទៀតបើអញ្ចឹងមែនសម្លាប់គេតែម្ដងទៅ
« លោកមិនទៅវិញទេ? »ថេយ៉ុងចូលទៅជិតជុងហ្គុកដែលកំពុងអង្គុយនៅលើសាឡុងរាល់ដងតាមគេចំណាំជុងហ្គុកមិនចូលចឹត្តនៅទីនេះយូរទេមកតែបន្តឹចគឺទៅវិញហើយ
« បងចង់នៅក្បែអូននិងកូន »ជុងហ្គុកបើកភ្នែកភ្លិះៗដើម្បីអោយថេយ៉ុងអាណិតព្រមចឹត្តទន់នោះអី
« ខ្ញុំទៅខុនដូវិញ..អាយយយ »ថេយ៉ុងបែខ្នងបម្រុងនិងដើចេញទៅហើយតែត្រូវលោកប្ដីកំហូចទាញគេអោយមកអង្គុយលើភ្លៅហើយអោបចង្កេះរបស់គេយ៉ាងជាប់នៅសល់តែមួយថ្នាំងដៃទៀតមាត់ប្រកត់ជាប៉ះគ្នាមិនខានឡើយ
« កុំទៅអី »ជុងហ្គុកគ្រវីក្បាលតឹចៗគេមិនចង់អោយថេយ៉ុងទៅណានោះទេគេចង់នៅក្បែថេយ៉ុងមិនចង់បែកទេ
« ក៏បាន »ថេយ៉ុងងក់ក្បាលតឹចៗម៉្យាងថេយ៍ហ្គូក៏មិនចង់ទៅវិញដែរគេងនៅទីនេះមួយយប់ក៏គ្មានបញ្ហា
« អូនស្ដាប់បងបកស្រាយរឿងកាលពីមុនបានទេ? »
« និយាយមក ខ្ញុំគ្មានពេលច្រើនទេ »នេះជាអ្វីដែលគេចង់ដឹងហើយក៏ចង់អោយជុងហ្គុកបកស្រាយដោយផ្ទាល់ផងដែរគេមិនមែនជាមនុស្សដែលមិនចេះស្ដាប់ហេតុផលឬការបកស្រាយឡើយបើជុងហ្គុកបកស្រាយគេទទូលស្ដាប់គ្រប់យ៉ាង
« គឺ...»ជុងហ្គុកបានរៀបរាប់រឿងគ្រប់យ៉ាងអោយថេយ៉ុងបានដឹងជាអ្វីដែលគេចង់ប្រាប់មកជាយូរតែគ្មានឥកាសបើស្ដាប់ហើយថេយ៉ុងនៅតែមិនព្រមអភ័យទោសអោយគេទៀតគេក៏មិនព្រមចុះចាញ់ដែរប្រាប់អោយដឹងទៅ
« ហេតុអ្វីមិនប្រាប់ខ្ញុំតាំងពីដំបូង? »
« បងខ្លាចអូនមានគ្រោះថ្នាក់ បងខ្លាចបាត់បង់អូនទើបបងលាក់គ្រប់យ៉ាងពីអូន »ជុងហ្គុកស្រាប់តែអោបថេយ៉ុងម្ដងទៀតតែថេយ៉ុងនៅតែមិនព្រមអោបគេវិញឡើយ
« បានហើយខ្ញុំទៅមើលហ្គូ »ថេយ៉ុងស្រាប់តែចុះពីលើភ្លៅរបស់ជុងហ្គុកនិងដើចេញទៅយ៉ាងលឺនព្រោះខ្លាចថាបើនៅបែបនេះយូរទៀតគេអាចនិងចឹត្តទន់ក៏ថាបានអញ្ចេញហើយមានតែភៀសខ្លួនចេញជាបន្ទាន់
« បងមិនព្រមចុះចាញ់ទេ ហើយបងក៏ជឿជាក់ថាអូននៅតែស្រលាញ់បងដូចគ្នា»ជុងហ្គុកតាមមើលដំណើររបស់ថេយ៉ុងទាំងញញិមលាក់ល្បឹចគេមិនជឿនោះទេថាថេយ៉ុងឈប់ស្រលាញ់គេនោះយ៉ាងហោចណាស់ក៏គេបានបកស្រាយគ្រប់យ៉ាងរួចហើយអ្វីដែលតករូវធ្វើបន្ទាប់នោះគឺ...😂
នៅពេលយប់ជុងហ្គុកក៏នៅអង្គុយលេងនៅលើសាឡុងជាមួយកូនប្រុសនិងអ្នកស្រីចនចំណែកឯថេយ៉ុងត្រូវនិយាយរឿងការងារមួយចំនួនជាមួយនិងយីនតាមទូរស័ព្ទក្រោយពីនិយាយចប់សព្វគ្រប់កដើចូលមករកអ្នកទាំង3ដែលកំពុងតែសើចជាមួយគ្នាមិនដឹងថានិយាយគ្នារឿងអ្វីទេទើបសើចសប្បាយបែបនេះ
« ថេយ៍យប់នេះអោយជុងហ្គុកគេងជាមួយផងទៅណា»អ្នកស្រីចនជាអ្នកផ្ដើមនិយាយមុនគេឯថេយ៉ុងគ្រាន់តែឮក៏បើកភ្នែកធំៗតែម្ដង
« ហេតុអីទៅម៉ាក់?បន្ទប់មានច្រើនណាស់មិនអញ្ចឹង?ហេតុអ្វីត្រូវគេងជាមួយខ្ញុំ? »គេមិនយល់គេភូមិគ្រិះនេះធំណាស់បន្ទប់ក៏មានមិនតឹចដែរហេតុអ្វីត្រូវគេងបន្ទប់ជាមួយគេទៅវិញ?
« គឺថាបន្ទប់ផ្សេងមិនទាន់បានសម្អាតនោះទេ បើសម្អាតទម្រាំតែរួចពាក់កណ្ដាលយប់ឯណ្ណោះ »អ្នកស្រីចនក៏ចាប់ផ្ដើមរៀបរាប់ហេតុផលអោយកូនប្រសារសំណព្វចឹត្តស្ដាប់
« អញ្ចឹងក៏បានដែរ តោះហ្គូ »ថេយ៉ុងក៏យល់ព្រមថែមទាំងចង់នាំកូនប្រុសទៅគេងជាមួយដែរយ៉ាងណាគេមិនព្រមគេងជាមួយជុងហ្គុកតែពីរអ្នកទេទុកចឹត្តមិនបានឡើយ
« អត់ទេហ្គូចង់គេងជាមួយលោកយាយ »ថេយ៍ហ្គូក៏ចូលទៅអោបដៃអ្នកស្រីចនយ៉ាងលឺនខ្លាចថាអាប៉ានិងយកគេទៅគេងជាមួយ
« មែនហើយថេយ៍ម៉ាក់មិនទាន់បាត់និកចៅហ្គូទេ »អ្នកស្រីចនឯណ្ណេះវិញក៏មិនអន់ដែរលើកចៅប្រុសសំណព្វចឹត្តអោយមកអង្គុយលើភ្លៅយ៉ាងទំនងធ្វើអោយថេយ៉ុងហួសចឹត្ត
« ក៏បាន ខ្ញុំទៅគេងហើយម៉ាក់ រាត្រីសួស្តី »ថាហើយថេយ៉ុងក៏ដើចេញទៅហើយជុងហ្គុកក៏ប្រញ៉ាប់ដើតាមទៅជាមួយពីខាងក្រោយដោយមិនភ្លេចងាគមកខាងក្រោយមើលម៉ាក់និងកូនរបស់ខ្លួនដោយលើកដៃធ្វើសញ្ញាអូខេចំណែកឯអ្នកស្រីចននិងថេយ៍ហ្គូក៏ដូចគ្នា...To be Continue...😇
YOU ARE READING
ពង្វក់ស្នេហ៍លោកប្ដី💞« ចប់ »
Romanceស្នេហាជាអ្វីដែលមិនធ្លាប់កើតមានក្នុងវចនានុក្រមរបស់ចន ជុងហ្គុកម៉ាហ្វៀឈាមត្រជាក់ដែលគ្រប់គ្នាខ្លាចរអា ប៉ុន្តែវត្តមានរបស់ក្មេងប្រុសម្នាក់ដែលដាក់នាមជាភរិយាសម្អប់បានធ្វើអោយគេផ្លាស់ប្ដូរគ្រប់យ៉ាង ធ្វើអោយគេស្គាល់ថាអ្វីជាស្នេហាជាក្ដីស្រឡាញ់ពិតប្រាកដ គ្រាន់តែថ...