រឿង ពង្វក់ស្នេហ៍លោកប្ដី
ភាគទី 29ជុងហ្គុកចុះចេញពីឡានដើចូលមកខាងក្នុងភូមិគ្រិះទាំងស្ងៀមស្ងាត់ ពេលចូលមកដល់ខាងក្នុងចឹត្តកាន់តែមិនស្ងប់និកឃើញមនុស្សម្នាក់ដែលតែងតែរត់មកអោបគេនៅពេលចេញពីធ្វើការ និកអារហារឆ្ងាញ់ៗដែលថេយ៉ុងធ្លាប់ធ្វើអោយញុាំនិកសម្លេងស្រេកឡូឡានិកគ្រប់យ៉ាង តែពេលនេះគឺស្ងាត់ជ្រៀបគ្មានថេយ៉ុងទៀតទេគេមិនអាចធ្វើចឹត្តបាននៅស្ថានពទាំងនេះឡើយ
« ថេយ៍..»ជុងហ្គុកបង្ហើបឈ្មោះអ្នកដែលខ្លួនកំពុងតែនិកថែមទាំងនិកខ្លាំងទៀតផងដោយសារតែមិនចង់ឈរយូរគេក៏ឡើងទៅខាងលើចូលក្នុងបន្ទប់បាត់
« ខ្ញុំអាណិតចៅហ្វាយណាស់អ៊ុំ »បេនមើលទៅចៅហ្វាយរបស់ខ្លួន ក្រោយពេលដែលថេយ៉ុងចាកចេញទៅជុងហ្គុកក៏ចាប់ផ្ដើមប្លែកមើលទៅគូរអោយបារម្ភណាស់
« មែនហើយ »អ៊ុំវ៉ាងទម្លាក់ទឹកមុខចុះគាត់ក៏អាណិតអ្នកប្រុសរបស់គាត់ដូចគ្នាទុះកាលពីមុនជុងហ្គុកស្ងៀមស្ងាត់ប៉ុណ្ណាក៏មិនដូចពេលនេះដែរ កាលពីមុនគេស្ងៀមស្ងាត់បែបឃោឃៅ ប៉ុន្តែពេលនេះគឺស្ងៀមស្ងាត់លាក់ទុក្ខ តែធ្វើយ៉ាងម៉េចផ្លូវនេះគេជាអ្នករើសដោយខ្លួនឯងរឿងនេះគាត់ក៏បានខលទៅប្រាប់អ្នកស្រីចន ដែរតែគាត់មិនបាននិយាយអ្វីច្រើននោះទេគឺទុកអោយពេលវេលាជានាក់សម្រេចទៅចុះចូលមកដល់ក្នុងបន្ទប់ភ្លាមជុងហ្គុកក៏បន្ទន់ជង្គង់ផ្អែកខ្នងនិងទ្វាតែម្ដងគេមិនអាចទ្រាំទៀតនោះទេពេលនេះគេហត់ណាស់ដំណឹងពីថេយ៉ុងនិងកូនសូម្បីបន្តឹចក៏គ្មានតើគេមានកម្លាំងឯណាក្រោកឈរដើទៅមុខទៀត?
« ត្រឡប់មករកបងវិញមកថេយ៍ បងមិនអាចខ្វះអូនបានទេ ហិកហិ បងសូមទោស ត្រឡប់មករកបងវិញមក »ជុងហ្គុកជ្រប់មុខនិងក្បាលជង្គង់សម្រក់ទឹកភ្នែកពេលនេះគេទន់ជ្រាយខ្លាំងណាស់ទឹកភ្នែកដែលមិនធ្លាប់ស្រក់ក៏ស្រក់ចុះគ្រប់ពេល បាត់អស់ហើយភាពឃោរឃៅដែលគ្រប់គ្នាស្គាល់និងតែងតែខ្លាចរអា
« បងនិកអូន »នេះជាពាក្យដែលគេតែងទន្ទេញគេនិកថេយ៉ុងខ្លាំងណាស់បើអាចបង្វិលពេលវេលាថយក្រោយវិញបានគេនិងមិនធ្វើរឿងទាំងអស់នោះទេគេនិងអោបក្រសោបថេយ៉ុងអោយជាប់ហើយពេលនេះអាចជាកំពុងតែមានក្ដីសុខជាមួយគ្នាក៏ថាបាន
YOU ARE READING
ពង្វក់ស្នេហ៍លោកប្ដី💞« ចប់ »
Romanceស្នេហាជាអ្វីដែលមិនធ្លាប់កើតមានក្នុងវចនានុក្រមរបស់ចន ជុងហ្គុកម៉ាហ្វៀឈាមត្រជាក់ដែលគ្រប់គ្នាខ្លាចរអា ប៉ុន្តែវត្តមានរបស់ក្មេងប្រុសម្នាក់ដែលដាក់នាមជាភរិយាសម្អប់បានធ្វើអោយគេផ្លាស់ប្ដូរគ្រប់យ៉ាង ធ្វើអោយគេស្គាល់ថាអ្វីជាស្នេហាជាក្ដីស្រឡាញ់ពិតប្រាកដ គ្រាន់តែថ...