ភាគ11 ;ខ្ញុំហត់ហើយ

6.4K 249 0
                                    

រឿង ពង្វក់ស្នេហ៍លោកប្ដី
ភាគទី 11


     ពេលត្រឡប់មកដល់ភូមិគ្រិះវិញថេយ៉ុងមិនបាននិយាយអ្វីច្រើននោះទេ គឺញុាំបាយហើយក៏ឡើងទៅសម្រាកតែម្ដងថ្ងៃនេះគេហត់ពេញមួយថ្ងៃហើយ
     « ឯងប្រហែលហត់ខ្លាំងហើយ? »ជុងហ្គុកចូលទៅអង្គុយនៅលើគ្រែក្បែថេយ៉ុងដែលកំពុងតែគេង
     « ខ្ញុំមិនហត់នោះទេ »រាងតូចបែមករកជុងហ្គុក បដិសេធនិងជុងហ្គុកទាំងដែលការពិតគេពិតជាហត់ខ្លាំងពិតមែន
     « ឯងលាក់យើងមិនជិតនោះទេ »រាងក្រាសលើកដៃអង្អែលសក់ទន់រលោងរបស់ថេយ៉ុងថ្នមៗ
     « ថ្ងៃនេះខ្ញុំបានជួបរឿងច្រើនណាស់ »ថេយ៉ុងញញិមស្ងួតនិកដល់រឿងយ៉ាងច្រើនដែលបានកើតឡើងនិកឃើញពេលណានឿយចឹត្តមិនចង់ហាស្ដី
     « យើងដឹង..កុំពិបាកចឹត្តអី »ជុងហ្គុកញញិមលើកទឹកចឹត្តដាក់ថេយ៉ុងដែលជាស្នាមញញិមដែលគ្មានអ្នកណាធ្លាប់បានឃើញពីមុនមក ហើយក៏ចូលទៅគេងក្បែថេយ៉ុងនិកដាក់អោយថេយ៉ុងគេងលើទ្រូងរបស់នាយ ទុះពាក្យសម្ដីរបស់គេមិនសូវជាល្អប៉ុន្តែកាយវិការ បានបញ្ជាក់យ៉ាងច្បាស់ពីអារម្មណ៍របស់គេដោយមិនចាំបាច់និយាយ
     « អគុណលោកខ្លាំងណាស់ សម្រាប់ថ្ងៃនេះ »រាងតូចស៊កដៃអោបចង្កេះរបស់ជុងហ្គុកវិញ ហេតុអ្វីគ្រប់ពេលដែលបាននៅក្បែជុងហ្គុកគេចេះតែមានអារម្មណ៍ថាកក់ក្ដៅ និងគ្រប់គ្រាន់??
     « គេងទៅ សុឺតត »ជុងហ្គុកងើបមកថើបថ្ងាស់របស់ថេយ៉ុងទើបគេងតាមក្រោយដោយដៃអោបគ្នាមិនរបេះ បេះដូងដែលធ្លាប់រឹងដូចជាថ្ម ត្រជាក់ដូចជាទឹកកកប៉ូល ក៏ប្រែទៅទន់ភ្លន់ និងមានកម្ដៅ តើគេកំពុងតែស្រលាញក្មេងល្ងង់ម្នាក់នេះហើយតើមែនទេ?

_____Morning_____

     ថ្ងៃនេះក៏ដូចជាថ្ងៃកាលពីម្សឹលពួកគេត្រឡប់មកធ្វើការដូចដើម ប៉ុន្តែថ្ងៃនេះជុងហ្គុកត្រូវមានប្រជុំធំទើបជុងហ្គុកមិនបានទៅមើលការងាររបស់ថេយ៉ុង
     « ឃ្លានណាស់ »រាងតូចអង្អែលពោះថ្នមៗព្រោះមិនបានញុាំអារហារពេលព្រឹកនោះទេក៏មកធ្វើការតែម្ដង ហើយពេលនេះម៉ោង4ល្ងាចទៅហើយមិនទាន់បានបាយចូលពោះនោះទេ បើជុងហ្គុកដឹងប្រកត់ជាខឹងមិនខាន គិតតែប៉ុណ្ណោះថេយ៉ុងក៏ក្រោកចេញពីតុធ្វើការដើម្បីឆុងទឹកដោះគោក្ដៅៗមកផឹកព្រោះគេមិនចូលចឹត្តកាហ្វេនោះទេ ប៉ុន្តែដើចេញពីកន្លែងនោះមិនបានប៉ុន្មានជំហ៊ានផងក៏ត្រូវអ្នកម្ខាងទៀតដើមកបុករាងតូចធ្វើអោយទឹកដោះគោនៅក្នុងដៃរបស់ថេយ៉ុងត្រូវខ្ចាយប្រឡាក់នាងប៉ុន្តែទឹកដោះគោនោះក្ដៅតឹចៗប៉ុណ្ណោះមិនក្ដៅខ្លាំងនោះទេចំណែកឯកែវទឹកដោះគោក៏បែកច្រាវទៅលើការ៉ូធ្វើអោយមានអំបែងតូចធំរាយពេញការ៉ូ
     « ឯងធ្វើអោយប្រឡាក់យើងហើយអាក្មេងឆ្គួត »ស៊ូណាស្រែកឡើងយ៉ាងខ្លាំងទាំងខឹងសម្បាទាំងដែលការពិតនាងជាអ្នកខុសទាំងស្រុង ប៉ុន្តែមិនមែនចៃដន្យនោះទេគឺនាងមានចេទនាធ្វើបាបថេយ៉ុងទៅវិញទេ
     « អោយខ្ញុំសុំទោសផងអ្នកគ្រប់គ្រងស៊ូ »ថេយ៉ុងអោនមុខសុំទោសគេពិតជាគ្មានចេទនាពិតមែន
     « ឯងង ...»ស៊ូណាញញិមចុងមាត់ហើយក៏ច្រានថេយ៉ុងទៅក្រោយអោយដួលទៅលើការ៉ូធ្វើអោយបាតដៃរបស់ថេយ៉ុងមុតអំបែងកែវទាំងនោះសុះនិងជ្រៅៗធ្វើអោយឈាមក្រហមឆ្អៅហូរស្រក់ចុះមកតក់ដាបការ៉ូ តែសំណាងខ្លួនរបស់ថេយ៉ុងមិនបានប៉ះនិងអំបែងកែវ
     « យ៉ាងម៉េចឈឺទេ? »ស៊ូណាមិនបានអាណិតនោះទេមានតែលើកជើងជាន់លើដៃរបស់ថេយ៉ុងថែមធ្វើអោយឈាមស្រក់ចុះមកកាន់ច្រើន
     « ដកជើងអ្នកនាងចេញទៅ ខ្ញុំឈឺ »ថេយ៉ុងបញ្ចេញសម្លេងញ័របបូរមាត់ប្រែជាស្លេកស្លាំង
     « ឯងត្រៀមខ្លួនទៅ..ឆើសស »នាងក្រមុំដកជើងចេញហើយក៏ដើចេញទាំងកាច់រាង
     « ហិកហិ..»ថេយ៉ុងញ័រដៃទន្រើតទាំងឈឺទាំងផ្សារ ហើយគេក៏ជាមនុស្សដែលខ្លាចឈាមថែមទៀតឃើញឈាមម្ដងៗស្ទើរតែងងឹតមុខដួលទើបជំនះលាងដៃអោយជ្រះប៉ុន្តែឈាមមិនព្រមឈប់ហូរភ្លាមៗនោះទេរហូតមួយសន្ទុះទើបឈប់
    ថេយ៉ុងដើចេញពីបន្ទប់ទឹកទាំងត្រដរខ្យល់ប៉ុន្តែមិនទាន់ដើទៅដល់ផងក៏ត្រូវបង្អាក់ជំហ៊ានមើលទៅខាងមុខព្រោះតែឃើញអ្នកមាននាមជាស្វាមីកំពុងឈរមើលមកគេទាំងទឹកមុខមុាំ
     « ឯងធ្វើស្អីមានដឹងខ្លួនទេ? »ជុងហ្គុកស្រែកដាក់ថេយ៉ុងទាំងខកបំណងខំតែគិតថាក្មេងម្នាក់នេះមិនអាក្រក់ដូចដែលធ្លាប់គិតប៉ុន្តែវាមិនមែន អម្បាញ់មិញនេះស៊ូណាបានទៅប្ដឹងនាយដល់officeថាថេយ៉ុងធ្វើបាបនាងហើយថែមទាំងជះទឹកដោះគោក្ដៅដាក់នាងទៀតផង ដោយឃើញថាសម្លៀកបំពាក់របស់នាងប្រឡាក់ទឹកដោះគោទើបជុងហ្គុកជឿហើយចុះមកដោះស្រាយដោយខ្លួនឯងបែបនេះ
     « ខ្ញុំមិនបានធ្វើអ្វីនោះទេ »រាងតូចគ្រវីក្បាលតឹចៗគេពិតជាខ្លាចសម្ដីខ្លាំងៗគំហគ ដាច់ក្បាលកន្ទុយបែបនេះណាស់
     « លោកអគ្គនាយកមើលចុះគេមិនព្រមទទូលស្គាល់នោះទេថាបានជះទឹកដោះគោក្ដៅមកលើខ្ញុំ »ស៊ូណាចាប់ផ្ដើមចូលតួកំសត់ដាក់ជុងហ្គុក ហើយក៏មិនភ្លេចលួចញញិមចំអកដាក់ថេយ៉ុងផងដែរ
     « មិនពិតទេអ្នកនាងជាអ្នកមកបុកខ្ញុំដោយខ្លួនឯង ទើប..»
     « បានហើយ គីម ថេយ៉ុង »ថេយ៉ុងនិយាយមិនទាន់ទាំងចប់ផងជុងហ្គុកកំគំហគដាក់ធ្វើអោយរាងតូចទប់ទឹកភ្នែកមិនបានឯដៃដែលមានរបួសលាក់នៅខាងក្រោយខ្នងមិនអោយអ្នកណាបានឃើញឯជុងហ្គុកក៏មិនបានចាប់អារម្មណ៍ទៅលើដៃរបស់ថេយ៉ុងដូចគ្នា
     « ឆាប់សុំទោសស៊ូណាភ្លាមទៅ »ជុងហ្គុកព្យាយាមទប់អារម្មណ៍ ហើយផ្នែកទ្រូងខាងឆ្វេងក៏ឈឺខ្ទោកៗនៅពេលដែលឃើញទឹកភ្នែករបស់ថេយ៉ុងស្រក់ចុះមិនដាច់គេចង់តែរត់ទៅជួតទឹកភ្នែកអោយហើយអោបលួងមិនអោយថេយ៉ុងយំនោះទេ តែគេធ្វើមិនបានធ្វើខុសត្រូវតែសុំទោសមិនអាចរួចខ្លួននោះទេ
     « អត់ទេ ខ្ញុំមិនបានខុសខ្ញុំមិនសុំទោស »ថេយ៉ុងគ្រវីក្បាលតឹចៗហេតុអ្វីទើបត្រូវសុំទោសនាង គេមិនបានខ្សគេជាមនុស្សស្លូតបូតពិតមែនតែគេមានទម្លាប់មួយដែលបងប្រុសរបស់គេបានប្រាប់ បើមិនមែនជាកំហុសរបស់យើងកុំពោលពាក្យសុំទោសចេញមកសម្រាប់មនុស្សទាំងអស់នោះ
     « បាន...បើឯងមិនសុំទោសនោះទេ ឯងចេញពីក្រុមហ៊ុននេះទៅ កន្លែងនេះមិនស្វាគមន៍មនុស្សដែលគ្មានទំនួលខុសត្រូវដូចជាឯងទេ »ជុងហ្គុកនិយាយឡើងទាំងកំហឹងដោយសារភាពចចេះរឹងរុះរបស់ថេយ៉ុង ប៉ុន្តែគេគ្មានបំណងចង់ដេញថេយ៉ុងនោះទេគ្រាន់តែចង់អោយថេយ៉ុងសុំទោសប៉ុណ្ណោះព្រោះគេដឹងថាថេយ៉ុងស្រលាញ់ការងារណាស់គេប្រកត់ជាមិនព្រមឈប់ ហើយព្រមទទូលកំហុសនិងសុំទោសជាមិនខាន ប៉ុន្តែអ្វីដែលគេគិតគឺផ្ទុយខុសស្រឡះ
     « បាន...ខ្ញុំឈប់ធ្វើការនៅទីនេះ...ខ្ញុំដឹងថាលោកទើសទាល់និងខ្ញុំ លោកមិនចង់ឃើញមិខខ្ញុំនោះទេ ខ្ញុំដឹងថាលោកស្អប់ខ្ញុំ...ប៉ុន្តែហេតុអ្វីក៏លោកមិនព្រមស្ដាប់ការបកស្រាយពីខ្ញុំសឹន ហេតុអ្វីក៏ស្ដាប់តែម្ខាង?ហេតុអ្វីមិនដែលជឿជាក់ខ្ញុំម្ដង?..ពេលនេះសម្រេចបំណងលោកហើយ បណ្ដេញខ្ញុំចេញបានសម្រេចហើយ ហិកហិ »រាងតូចទប់ទឹកភ្នែកលែងជាប់ក៏យំចេញមកតែម្ដង ឈឺកាយមិនស្មើនិងឈឺចឹត្តនោះទេ ពេលនេះវាស្ពិកអស់ហើយ ពេលនេះគេឈឺ ហេតុអ្វីមនុស្សដែលគេស្រឡាញ់មិនដែលជឿជាក់លើគេអញ្ចឹង ថាតែប៉ុណ្ណឹងរាងតូចក៏រត់ចេញពីទីនោះយ៉ាងលឺន ឯជុងហ្គុកវិញក៏ចាប់ផ្ដើមមិនស្រួលក្នុងចឹត្តដែរ
     « ថេយ៍..»
     « ចៅហ្វាយពេលនេះកាប្រជុំជាមួយអ្នករួមភាគហ៊ុនចាប់ផ្ដើមហើយ បាទ »ជុងហ្គុកឈឹតរត់ទៅតាមថេយ៉ុងទៅហើយបែនក៏មកប្រាប់រឿងការងារជាបន្ទាន់ទើបគេត្រូវប្រជុំសឹនម៉្យាងថេយ៉ុងមិនទៅណាឆ្ងាយនោះទេប្រហែលជាទៅភូមិគ្រិះប៉ុណ្ណោះចាំពេលការងារចប់ចាំនិយាយគ្នាអោយដឹងរឿង
     « អ្នកគ្រប់គ្រងស៊ូធ្វើបានល្អណាស់ »បន្ទាប់ពីជុងហ្គុកដើចេញទៅបាត់ហារ៉ាក៏ដើមកតកស៊ូណា
     « អ្នកដែលហ៊ានប្រហ៊ើនជាមួយយើងគឺទទូលលិទ្ធិផលបែបនេះ »ស៊ូណាសើចតឹចៗដោយការសមចឹត្តហើយក៏ទៅធ្វើការរបស់នាងបន្តដឹងទេថាគេសប្បាយចឹត្តប៉ុណ្ណានៅពេលដែលឃើញជុងហ្គុកស្ដីអោយថេយ៉ុងខ្លាំងៗនិងបណ្ដេញថេយ៉ុងចេញពីក្រុមហ៊ុននៅមុខបុគ្គលិកយ៉ាងច្រើនបែបនេះ

______

     « ហិកហិ..នេះរឺជីវិតខ្ញុំ? »រាងតូចដើបណ្ដើរយំបណ្ដើទឹកមុខស្លេកស្លាំងមើលស្ទើតែមិនយល់
     « ខ្ញុំហត់ហើយ...ខ្ញុំហត់និងរស់នៅក្នុងជីវិតបែបនេះខ្លាំងណាស់ អ្អិក..អ្ហិក »បើតាមតែចឹត្តហត់ម្ដងៗគេចង់តែស្លាបអោយបាត់ៗនោះទេរស់នូវធ្វើអី បើគ្មានអ្នកត្រូវការ គេហត់និងជីវិតក្នុងភាពខ្មៅងងឹតបែបនេះមកយូរហើយ
    ពន្លឺព្រះអាទិត្យក៏ចាប់ផ្ដើមបាក់ផ្ទៃមេឃប្រែពណ៌ទៅជាខ្មៅងងឹតគូរអោយខ្លាច ភ្លៀងធ្លាក់ខ្លាំងៗលាយឡំជាមួយសម្លេងរន្ទះគូរអោយខ្លាច ហាក់មិនអាណិតដល់មនុស្សម្នាក់ដែលកំពុងតែដើនៅលើផ្លូវញ័រខ្លួនដូចជាកូនសត្វ បោះជំហ៊ានទៅមុខស្ទើរតែមិនរួច ដឹងស្រាប់ហើយថាថេយ៉ុងខ្លាចមេឃភ្លៀងបែបនេះខ្លាំងប៉ុណ្ណា
     « ហិកហិ...ឈប់ភ្លៀងទៅខ្ញុំខ្លាចណាស់ ហិកហិ បងប្រុសជួយថេយ៍ផង យកថេយ៍ទៅនៅជាមួយផង ហិកហិ »រាងតូចដើផងស្រែកយំផងដូចជាមនុស្សអនាថាមាត់ស្រែកដង្ហើយហៅបងប្រុសទាំងត្រដរខ្យល់នៅពេលនេះមនុស្សដែលគេនិកឃើញគឺមានតែបងប្រុសប៉ុណ្ណោះ ព្រោះថាមនុស្សខ្លះមើលមិនឃើញ គេមិនខ្វល់ពីយើងទេ

ពីតៗៗ.....ព្រួសសស....



To be Continue....😥

   

ពង្វក់ស្នេហ៍លោកប្ដី💞« ចប់ »Where stories live. Discover now