ភាគ41;ខ្ញុំមករកប្រពន្ធកូនរបស់ខ្ញុំ

5.4K 212 0
                                    

រឿង ពង្វក់ស្នេហ៍លោកប្ដី
ភាគទី 41


     ព្រឹកមិនទាន់ពត៌មានរបស់ជុងហ្គុកនិងថេយ៉ុងត្រូវបែកផ្ទុះស្ទើរតែគ្រប់ប្ររទេសម៉្យាងពួកគេសុទ្ធតែជាអ្នកមានមុខមាត់ក្នុងសង្គមជាពិសេសគឺជុងហ្គុកនេះតែម្ដងគេគឺជាអ្នកមានឥទ្ធិពលមនុស្សគ្រប់គ្នាតែងក្រោធខ្លាចរអាតែបែជាផ្ទុះពត៌មានថាមហាសេដ្ឋីវ័យក្មេងម្នាក់នេះស្រលាញ់មនុស្សប្រុសដូចគ្នាទៅវិញពឹតជារឿងដែលមនុស្សគ្រប់គ្នាបើគ្មានរូបបញ្ជាក់ច្បាស់ណាស់ថាពួកគេមិនជឿឡើយតែនេះរូបពួកគេថើបមាត់គ្នាច្បាស់ៗ ទន្ទឹមនិងនេះបែជាមានពត៌មានបែកធ្លាយមួយចំនួនដែលថាជុងហ្គុកនិងថេយ៉ុងពួកគេមិនមែនទើបតែសេពគប់គ្នានោះទេគឺរាប់ឆ្នាំមកហើយនៅមានកូនជាមួយគ្នាថែមទៀតប៉ុន្តែមិនសូវមានអ្នកជឿនិងពត៌មាននេះឡើយថេយ៉ុងជាមនុស្សប្រុសម៉េចនិងអាចមានកូនបានទៅ មានតែអ្នកដែលបានជួបផ្ទាល់ជាមួយនិងពួកគេទេទើបជឿរឿងទាំងអស់នេះព្រោះពួកគេបានឃើញបានឮផ្ទាល់ៗ ចំណែកឯស្រីដែលស្រលាញ់ជុងហ្គុកវិញនាំគ្នាមិនសុខចឹត្តឯអ្នកខ្លះបែជាមិនជឿថែមទាំងមានពាក្យនិយាយមិនល្អពីថេយ៉ុងនៅក្នុងបណ្ដាញសង្គមទៀតផងធ្វើអោយជុងហ្គុកខឹងច្រឡោតភ្លាមៗប្រពន្ធគេធ្វើអីខុសទើបនិយាយអាក្រក់ពីប្រពន្ធគេរឿងផ្សេងគេអាចបណ្ដោយបានតែរឿងនេះគេមិនព្រមជាដាច់ខាត
     « បងកើតអីនិងជុង? »ព្រឹកឡើងឃើញជុងហ្គុកមុខឡើងក្រញ៉ូវមិនរាប់ញាតិមិនដឹងជាមានអ្វីធ្វើអោយទាស់ចឹត្តនោះឡើយ
     « អូនឃើញពត៌មាននោះហើយមែនទេថេយ៍? »ពត៌មានដែលនិយាយពីពួកគេទាំងពីរមិនមែនល្អទាំងអស់នោះទេ ពត៌មានខ្លះបែជានិយាយមិនល្អពីថេយ៉ុងទៅវិញកុំសង្ឈឹមថារួចខ្លួនអោយសោះ
     « បងកុំបារម្ភអី អូនមិនអីនោះទេ »ថេយ៉ុងចូលទៅអង្គុយក្បែនិងចាប់ដៃរបស់ជុងហ្គុកមកកាន់ ផ្ដល់ស្នាមញញឹមយ៉ាងស្រស់ស្អាត គេពិតជាមិនចង់អោយជុងហ្គុកបារម្ភនោះទេ
     « ថេយ៍បងចង់អោយអ្នកណានិយាយមិនល្អពីអូននោះទេ »ជុងហ្គុកនៅតែមិនព្រមស្ងប់ចឹត្តគេមឹចនិងអាចអោយអ្នកណានិយាយមិនល្អពីថេយ៉ុងនោះ
     « ជុងហ្គុក យើងមិនអាចហាមមាត់គេមិនអោយនិយាយបានឡើយបណ្ដោយទៅតាមនោះចុះអោយតែពួកយើងអាចរស់នៅជុំគ្នាទៅបានហើយ »អ្នកណាទៅអាចហាមឃាត់មាត់របស់មនុស្សមិនអោយនិយាយបាននោះ អោយពួកគេនិយាយចុះហត់ពេលណាពួកគេប្រកត់ជាព្រមឈប់ដោយខ្លួនឯងសំខាន់អោយតែយើងអាចរស់នូវមានក្ដីសុខជុំគ្នាមានប៉ា អាប៉ានិងកូន
     « បងស្រលាញ់អូន »ជុងហ្គុកទាញរាងតូចដែលជាប្រពន្ធមកអោបជាប់ទ្រូងហើយរាងតូចក៏អោបតបនាយវិញដូចគ្នា
     « អូនក៏ស្រលាញ់បង »រាងតូចជ្រប់មុខនិងទ្រូងមុាំរបស់ជុងហ្គុកទាញយកភាពកក់ក្ដៅ
     ថ្ងៃនេះត្រូវមានប្រជុំភាគហ៊ុនទើបជុងហ្គុកត្រូវទៅក្រុមហ៊ុនជាបន្ទាន់ ឯថេយ៉ុងវិញក៏ទៅក្រុមហ៊ុនរបស់គេដូចគ្នា រីឯកូនប្រុសត្រូវលោកស្រីចនយកទៅលេងនៅភូមិគ្រិះតាំងពីយប់មិញពេលនេះក៏មិនទាន់មកដែរឮថាចង់គេងជាមួយលោកយាយ2-3ថ្ងៃទៀតគេចង់នៅក្បែលោកយាយអោយបានច្រើន
     នៅម៉ោង11ថ្ងៃត្រង់ជុងហ្គុកក៏បើកឡានមករកថេយ៉ុងនៅក្រុមហ៊ុនរបស់ថេយ៉ុងផ្ទាល់ហើយក៏ជាលើកដំបូងដែលជុងហ្គុកដើចូលមកទីនេះ
     « ថេយ៉ុងនៅដែរទេ? »ជុងហ្គុកដើទៅសួរបុគ្គលិកដែលចាំទទូលនៅជិតទ្វាដោយសម្លេងរឹងកម្រិះតែក៏គ្មានអ្វីចម្លែកដែរមនុស្សដូចជានាយចេះទន់ភ្លន់ដាក់អ្នកណា?
     « គឺនៅជាន់ទី65ចា៌ »នាងក៏បានមើលពត៌មានដែលទាក់ទងជុងហ្គុកនិងថេយ៉ុងដែរទើបនាងមិនសូវជាចម្លែកចឹត្តនិងភ្ញាក់ផ្អើលដែលជុងហ្គុកមករកថេយ៉ុងនោះ
     ដឹងចម្លើយហើយជុងហ្គុកមិននិយាយច្រើនក៏ដើទៅជណ្ដើរប្រអប់ឡើងទៅជាន់ទី65ដែលជាជាន់ថេយ៉ុងធ្វើការ
     « នេះគឺលោកចនណាឯង យើងមិនបានយល់សប្តិទេ »ហ្គើល1
     « មែនហើយ នេះគឺគាត់ នៅខាងក្រៅគាត់សង្ហាខ្លាំងណាស់ »ហ្គើល2 មិនអោយនាងរំភើបចឹត្តយ៉ាងម៉េចព្រោះថានាងមិនដែលជួបជុងហ្គុកនៅខាងក្រៅបែបនេះនោះទេ
     « គាត់ប្រហែលជាមករកលោកអគ្គនាយកហើយ គូរអោយច្រណែនណាស់ យើងឃើញពត៌មាននោះហើយគាត់ទាំងពីស្វីតណាស់ឯង »ហ្គើល1 អ្នកណាមិនច្រណែននិងភាពផ្អែមល្ហែមជាមួយនិងមហាសេដ្ឋីវ័យក្មេងទាំងពីរនេះទៅ
     « មែនហើយយើងក៏ដូចឯង តែថាពួកគាត់សមគ្នាណាស់ »ហ្គើល2
    « ត្រូវហើយ »ពួកគេនិយាយគ្នាបានបន្តឹចក៏បំបែកគ្នាទៅធ្វើការរៀងខ្លួន មិនទាន់បានប៉ុន្មានផងក៏ស្រាប់តែឃើញជុងហ្គុកនិងថេយ៉ុងចុះមកខាងក្រោមដោយជុងហ្គុកដើគ្រៀកចង្កេះថេយ៉ុងចំពោះមនុស្សគ្រប់គ្នាថែមទាំងនិយាយគ្នាតឹចៗអោយល្មមលឺតែ2អ្នកហើយសើចដាក់គ្នាទៀតផងឃើញហើយគូរអោយច្រណែនថែមទាំងមានអ្នកខ្លះថតសកម្មភាពនេះបង្ហោះក្នុងបណ្ដាញសង្គមទៀតផងមានរបស់ល្អគូរតែចែកគ្នាមើលហើយក៏កាន់តែធ្វើអោយអ្នកផ្សេងកោតសសើរនិងគូរស្នេហ៍មួយគូរនេះកាន់តែខ្លាំងតែក៏មានអ្នកគ្រាំគ្រាមិនតឹចដែរ
     « អូនកើតអីនិងថេយ៍?ហេតុអីធ្វើមុខបែបនេះ? »ពេលមកដល់ភូមិគ្រិះវិញក៏មានអ្នកខលមករកថេយ៉ុងតែពេលនិយាយចប់ថេយ៉ុងបែជាបញ្ចេញទឹកមុខពិបាកចឹត្តទៅវិញ
    « អូនត្រូវទៅជប៉ុន »រាងតូចទម្លាក់ទឹកមុខចុះ
    « មានរឿងអ្វីប្រាប់បងមក »ជុងហ្គុកកាន់តែខ្វល់នៅពេលឃើញទឹកមុខមិនល្អរបស់ថេយ៉ុង
     « បងប្រុសអូនអោយអូននិងហ្គូត្រឡប់ទៅជប៉ុនវិញឥឡូវនេះ..ជុងហ្គុកអូនខ្លាចថាបងប្រុស ...»គិតដល់ត្រឹមនេះទឹកភ្នែកស្រាប់តែស្រក់ចុះមកគេខ្លាចខ្លាំងណាស់ ខ្លាចថាបងប្រុសនិងមិនអោយគេនិងជុងហ្គុកជួបគ្នា
     « មិនអីនោះទេជឿបង »ជុងហ្គុកទាញថេយ៉ុងមកអោបជាប់ទ្រូងគេមិនអោយអ្នកណាបំបែកគេពីប្រពន្ធកូនបានឡើយ
     « ហិកហិ..ជុង អូនត្រូវរៀបចំទៅហើយ »រាងតូចលែងចេញពីការអោបលើកដៃជួតទឹកភ្នែក
     « អូនទៅចុះកុំបារម្ភអី បងនិងតាមទៅរកអូនតាមក្រោយ »ឮហើយថេយ៉ុងងគ់ក្បាលតឹចៗហើយក៏ឡើងឡានបើកចេញទៅបាត់គឺគេទៅយកថេយ៍ហ្គូបន្ទាប់មកក៏ឡើងយន្តហោះទៅជប៉ុនដោយមានយីនរៀបចំរួចជាស្រេច សម្លៀកបំពាក់និងរបស់ប្រើប្រាស់នៅជប៉ុនគេមានច្រើនណាស់
     « ហ្យុងចង់បំបែកខ្ញុំចេញពីប្រពន្ធកូនរបស់ខ្ញុំមែនទេ..កុំសង្ឈឹម »ជុងហ្គុកញញិមចុងមាត់គេអាចទៅជាមួយថេយ៉ុងបៅពេលនេះបានទេព្រោះគេកំពុងតែមានអ្វីបង្កប់នៅក្នុងនោះ

     នៅម៉ោង4ល្ងាចទើបថេយ៉ុងបានមកដល់ទីក្រុងតូក្យូ ប្រទេសជប៉ុន រាងតូចបីកូនដើចូលមកខាងក្នុងភូមិគ្រិះយ៉ាងធំស្កឹមស្កៃព្រោះថាពេលនេះកូនប្រុសរបស់គេគេងលក់បាត់ទៅហើយ
     « មកដល់ហើយមែនទេ? »យ៉ុនហ្គីដើចូលមករកប្អូនប្រុសនិងក្មួយទាំងទឹកមុខរាបស្មើ
     « ក៏ដូចបងប្រុសបានឃើញ »
     « បងបានដឹងពត៌មានទាំងនោះអស់ហើយ ថេយ៍មានអ្វីបកស្រាយដែរទេ? »គេហៅថេយ៉ុងមកវិញជាបន្ទាន់ក៏ព្រោះតែពត៌មានទាំងអស់នោះតែគេមិនទាន់ជឿទាំងស្រុងនិងចង់ដឹងការបកស្រាយ
     « ខ្ញុំគ្មានអ្វីបកស្រាយទេ »
     « ឯងហត់ហើយ ឡើងទៅសម្រាកចុះចំណែកឯហ្គូទុកអោយបងជាអ្នកនាំក្មួយទៅគេង »យ៉ុនហ្គីលើកក្មួយប្រុសសំណព្វចឹត្តបី ឯថេយ៉ុងក៏ឡើងទៅខាងលើទាំងតប់ត្រម៉ល់
     « បងធ្វើព្រោះមិនចង់ឃើញឯងខូចចឹត្ត ឈឺចាប់ម្ដងទៀត បងគ្រាន់តែចង់ការពារឯងប៉ុណ្ណោះ »យ៉ុនហ្គីមើកដំណើរថេយ៉ុងគេមិនចង់ឃើញថេយ៉ុងឈឺចាប់នោះទេ គេមិនចង់អោយប្អូនប្រុសរបស់គេយំទៀតឡើយគេខ្លាចថាជុងហ្គុកនិងធ្វើអោយថេយ៉ុងយំ គេមិនទាន់ភ្លេចសភាពថេយ៉ុងនៅពេលនោះទេ ទ្រូងជាបងប្រុសមិនដែលចង់ឃើញប្អូនឈឺចាប់ឡើយ

     ព្រិកថ្ងៃថ្មីចាប់ផ្ដើមឈានចូលមកដល់ព្រឹកព្រលិមបើកភ្នែកមិនទាន់ជុងហ្គុកនិងបេនក៏ឈានជើងចូលដល់ភូមិគ្រិះមីន បាត់ទៅហើយ
     « ជុងហ្គុក?? »យ៉ុនហ្គីដែលកំពុងតែអង្គុយនៅលើសាឡុងក៏ស្រាប់តែភ្ញាក់ផ្អើលនិងវត្តមានរបស់ជុងហ្គុកគេទាយទុកមុនបាត់ទៅហើយថាជុងហ្គុកនិងមកតែមិនគិតថាមកលឺនដល់ថ្នាក់នេះទេ
     « ខ្ញុំមករកប្រពន្ធកូនរបស់ខ្ញុំ »ជុងហ្គុកមិនខ្វល់ច្រើននោះទេសំខាន់គេនិកប្រពន្ធកូន
    « យើងមិនអោយប្អូននិងក្មួយយើងទៅឯងវិញដាច់ខាត »យ៉ុនហ្គីថាឡើងទាំងមុខមុាំតែគ្រាន់តែចង់សាកចឹត្តជុងហ្គុកប៉ុណ្ណោះថាចង់ធ្វើអ្វីបន្ទាប់
     « នេះប្រពន្ធរបស់ហ្យុងមែនទេ? »ជុងហ្គុកទាញទូរស័ព្ទដែលបេនកាន់នោះលើកបង្ហាញរូបរបស់ជីមីន
     « នេះឯង?? »
     « ឮថាកំពុងតែមានកូននៅក្នុងផ្ទៃមែនទេ?បើចង់បំបែកបំបាក់ប្រពន្ធកូនពីខ្ញុំ ខ្ញុំមិនធានាថាប្រពន្ធរបស់ហ្យុងមានសុវត្តិភាពទេ »តាមពិតទៅបេនមិនសូវបានធ្វើការនៅក្រុមហ៊ុនព្រោះថាជុងហ្គុកបានបញ្ជាអោយគេទៅសេុីបរឿងនេះប៉ុណ្ណោះ
     « យើងគ្រាន់តែលលេងប៉ុណ្ណោះ មានបំបែកពួកឯងឯណា រកឯណាបានប្អូនថ្លៃល្អដូចជាឯងនោះ? »យ៉ុនហ្គីប្ដូ390ដឺក្រេលឺនជាងខ្យល់ព្យុះទៅទៀតគេដឹងថាជុងហ្គុកនិយាយអ្វីហើយប្រកត់ជាធ្វើមិនមែននិយាយលេងទេ...


To be Continue..😇






ពង្វក់ស្នេហ៍លោកប្ដី💞« ចប់ »Wo Geschichten leben. Entdecke jetzt