ភាគ34;កូនរបស់យើង

6.8K 219 0
                                    

រឿង ពង្វក់ស្នេហ៍លោកប្ដី
ភាគទី 34

     ព្រឹកថ្ងៃថ្មីគ្រប់យ៉ាងក៏ប្រែប្រួលដូចជាប្ដីប្រពន្ធមួយគូរប
នេះដែលកំពុងតែគេងអោបគ្នាយ៉ាងស្អឹតរមួយដោយគ្មានសម្លផកបំពាក់មានតែភួយក្រាសបិទបាំងរាងកាយប៉ុណ្ណោះ
     « ថេយ៍..»ជុងហ្គុកបើកភ្នែកឡើងបន្តឹចម្ដងៗហើយក៏លេចឡើងនៅស្នាមញញិមដែលខានឃើញជាយូរជាស្នាមញញិមចេញពីចឹត្ត រាល់ព្រឹកអស់រយៈពេល5ឆ្នាំមកនេះគេមិនដែលទទូលអារម្មណ៍នេះទេតែពេលនេះគេអាចទទូលបានអារម្មណ៍នោះមកវិញហើយសង្ឈឹមថាគ្រប់យ៉ាងនិងល្អប្រសើរ
     « ហ្ហិមម..»រាងតូចគ្រហឹមឡើងតឹចនិងរុលចូលទៅក្នុងទ្រូងរបស់ជុងហ្គុកលើកដៃអោបចង្កេះនាយយ៉ាងណែនលើសមុនទៅទៀត
     « អូនហា ក្រោកឡើងព្រឹកហើយ »ជុងហ្គុកថើបសក់ទន់ៗរបស់ថេយ៉ុងថើៗទាំងមានអារម្មណ៍ល្អមើលចុះប្រពន្ធរបស់គេគូរអោយស្រលាញ់ខ្លាំងណាស់
     « កុំរំខាន »រាងតូចតបឡើងទាំងមិនបើកភ្នែកមនុស្សកំពុងតែងងុយគេងផង
     « ក្មេងកម្ជិលក្រោកឡើង »
     « កូនមួយហើយ មិនមែនក្មេងទេ »រាងតូចស្រាប់តែក្រោកឡើងតតាំងភ្លាមៗនៅក្មេងអីទៀតកូនមួយហើយ
     « តែអូននៅតែជាក្មេងសម្រាប់បង »ជុងហ្គុកញញិមញាក់ចញ្ចើមសម្រាប់គេថេយ៉ុងនៅតែក្មេងនិងស្រស់ស្អាតជានិច្ច
     « ឆាប់នាំខ្ញុំទៅងួតទឹក »រាងតូចពេបមាត់តឹចៗចង់ងួតទឹកអោយស្រឡះខ្លួនយប់មិញមិនគូរអោយមានរឿងបែបនោះកើតឡើងសោះឥឡូវឈឺពេញខ្លួនតែបន្ទោសគេក៏មិនត្រូវដែរ
     « បាទ សឺតត »ជុងហ្គុកថើបថ្ពាល់ថេយ៉ុងបន្តឹចមុននិងលើកកាយតូចដើចូលទៅក្នុងបន្ទប់ទឹក
     « បានហើយចេញទៅវិញទៅ »ដល់ភ្លាមថេយ៉ុងក៏ប្រញ៉ាប់ដេញជុងហ្គុកតែម្ដងព្រោះថាឃើញនាយមិនព្រមចេញទៅណាសោះចង់នៅឈរមើលដល់ពេលណា?
    « អត់ បងចង់ងួតទឹកដែរ »ជុងហ្គុកក៏ចូលទៅក្នុងកន្លែងងួតទឹកនោះជាមួយគ្នាតែម្ដង( មិនដឹងឈ្មោះអីទេ )មិនអោយរាងតូចឃាត់ទាន់ឡើយ ថេយ៉ុងក៏មិនថាអ្វីដែរប្រកែកក៏មិនឈ្នះក៏បណ្ដោយតាមនិងតែថាមិនមែនងួតទឹកធម្មតាទេណាកុំយល់ច្រឡំគេងួតបែបរោលរាលហើយក៏ឆ្លៀតនិយាយសម្រួលគ្នាផងដែរ😎
     នៅពេលដែលរួចរាល់ជុងហ្គុកក៏បីថេយ៉ិងចេញមកវិញថែមទាំងជួតសក់និងស្លៀកពាក់អោយរាងតូចថែមទៀតផង បន្ទាប់មកក៏នាំគ្នាចុះមកខាងក្រោមទាំងដែលជុងហ្គុកចង់បីចុះមកក៏ថេយ៉ុងមិនព្រមដែរគឺចង់ដើចុះមកខ្លួនឯងទាំងនៅឈឺ
     « ប៉ាប៉ា អាប៉ា »គ្រាន់តែឃើញអ្នកទាំងពីរចុះមកភ្លាមកូនប្រុសកំពូលជើងល្អក៏រត់មករកពួកគេភ្លាមៗ
     « នេះកូនញុាំអីហើយរឺនៅ? »រាងតូចបន្ទន់ជង្គង់ចុះអោយមានកម្ពស់ស្មើនិងកូនប្រុសបារម្មណ៍ខ្លាចថាមិនទាន់បានញុាំអារហារពេលព្រឹកហើយនេះក៏ម៉ោង9ព្រឹកហើយដែរ
     « ហ្គូនិងលោកយាយញុាំបាយរួចហើយបាទ »ថេយ៍ហ្គូសើចតឹចៗហើយក៏មិនភ្លេចងាគមើលប៉ាប៉ាដែលឈរនៅក្បែនោះដែរ
     « ប៉ាប៉ា ហា..»ថេយ៍ហ្គូចូលទៅជិតជុងហ្គុកទាំងធ្វើមុខគូរអោយស្រលាញ់ធ្វើអោយអ្នកជាប៉ាលើកពឡើងនិងអោនថើបថ្ពាល់កូនប្រុសជាទីស្រលាញ់
     « កូនមានអ្វីមែនទេ? »ជុងហ្គុកលើកចញ្ចើមសួរទៅកាន់កូនប្រុសធ្វើមុខបែបនេះប្រកត់ជាចង់សុំអ្វីហើយ
     « ប៉ាប៉ានិងចេញទៅខាងក្រៅមែនទេ? »
     « មែនហើយ ប៉ាត្រូវទៅធ្វើការ »ជុងហ្គុកងក់ក្បាលតឹចៗ
     « អោយហ្គូសុំទៅដែរមក ហ្គូមិនចង់នៅផ្ទះទេ »ថេយ៍ហ្គូអោប ក ប៉ាប៉ារបស់គេជាប់រាល់ថ្ងៃនេះគេនៅតែផ្ទះមិនដែលបានចេញទៅខាងក្រៅនោះទេបើកាលពីនៅជប៉ុនក៏គេមិនងាយបានចេញខាងក្រៅដែរ
    « កុំទៅអីហ្គូ ប៉ាប៉ារបស់កូនត្រូវធ្វើការណា »ថេយ៉ុងក៏លូកមាត់និយាយគេដឹងថាជុងហ្គុកត្រូវធ្វើការមិនអាចអោយកូនទៅនោះទេ
     « មិនអីទេបងអាចមើលកូនបានហើយណាអូនសម្លាញ់ មែនហើយថ្ងៃនេះអូនត្រូវប្រជុំនៅក្រុមហ៊ុនមែនទេ?អូនអាចទៅបានឬអត់? »ជុងហ្គុកដឹងរឿងនេះដោយសារពីល្ងាចមិញថេយ៉ុងបាននិយាយរឿងនេះប្រាប់គេចំណែកឯរឿងកូនគេអាចមើលបានហើយថ្ងៃនេះគេមិនមានការងារច្រើននោះទេ
     « តែថេយ៍ហ្គូរពីសខ្លាំងប៉ុណ្ណា លោកក៏ដឹង?ចំណែកការប្រជុំគឺនៅម៉ោង11ខ្ញុំមិនអីនោះទេ »
     « លោក អញ្ចឹងមែនទេ? »ជុងហ្គុកហាក់មិនពេញចឹត្តនិងសព្វនាមដែលថេយ៉ុងកំពុងតែហៅក្រែងនិយាយគ្នាហើយតើមែមែនទេ?
     « គឺ គឺ ហ្គូរពីសខ្លាំង បងក៏ដឹងមែនទេ?អូនខ្លាចបងធ្វើការមិនបាន »ថេយ៉ុងក៏ប្ដូសព្វនាមភ្លាមៗនៅពេលឃើញទឹកមុខរបស់ជុងហ្គុក
     « បងមិនអីទេ »ជុងហ្គុកញញិមឡើងយ៉ាងស្រស់នៅពេលថេយ៉ុងហៅខ្លួនដូចដើមវិញ
     « តាមតែបងចុះ តែពេលអូនប្រជុំរួចពេលណាអូននិងទៅរកបងនិងកូន »
     « បាទ តោះទៅញុាំអីសឹនទៅ »ជុងហ្គុកក៏នាំថេយ៉ុងទៅតុបាយដោយមានថេយ៍ហ្គូនៅក្នុងដៃដដែលប៉ុន្តែថេយ៍ហ្គូមិនញុាំបាយទៀតនោះទេគឺញុាំនំជំនួសវិញ
     នៅពេលញ៉ាំបាយរួចរាល់ជុងហ្គុកក៏លើកពរថេយ៍ហ្គូទៅខាងក្រៅជាមួយគ្នា
     « ចៅហ្វាយបានក្មេងមកពីណានិង? »បេនដែលជាកូនចៅជំនិតក៏និកឆ្ងល់និងចៅហ្វាយខ្លួនរាល់ដងមិនដែលឃើញនៅជិតក្មេងផងតែពេលនេះដូចជាប្លែក
     « កូនរបស់យើង »
     « ហេតុអ្វីខ្ញុំមិនដឹង? »បេនធ្វើមុខឆ្ងល់ៗគេទៅលេងប្រពន្ធ1សប្ដាហ៍ទើបតែមកវិញនៅយប់មិញនេះឯងទើបមិនបានដឹងរឿងអ្វីនិងគេ
     « ជុងនេះបងភ្លេចឯកសារហើយ »ថេយ៉ុងក៏ស្រាប់តែចេញមកទាំងមានកាន់ឯកសារព្រោះថាជុងហ្គុកប្រញ៉ាប់ពេកទើបភ្លេចបែបនេះ
     « បាទ អគុណប្រពន្ធសម្លាញ់ សុឺតត »ជុងហ្គុកទទូលឯកសារពីថេយ៉ុងនិងលោមុខទៅថើបថ្ពាល់រាងតូច តែធ្វើអោយបេននេះភ្លាំងភ្លឹក
    « ចៅហ្វាយតូច »បេនមើលទៅថេយ៉ុងមិនដាក់ភ្នែកតតែសោះនេះគេស្រវាំងភ្នែកមែនទេ ចៅហ្វាយតូចរបស់គេកំពុងតែឈរនៅខាងមុខគេ?
    « មែនហើយគឺខ្ញុំ »ថេយ៉ុងញញិមតឹចៗមើលទៅកាន់បេនវិញ
     « ចៅហ្វាយតូចពិតមែន និកណាស់បាទ សុំអោបមួយមក »បេនពេបមាត់ដូចជាកូនក្មេងហើយក៏សុំរាងតូចអោបតែម្ដងគេក៏និកចៅហ្វាយតូចរបស់គេដែរ
     « ឯងហ៊ាន?? »ជុងហ្គុកបញ្ចេញសម្លេងមុាំដាក់កុំថ្លើមធំហ៊ានអោបប្រពន្ធគេនោះប្រយ័ត្នគ្មានដង្ហើមដកនៅពេលបន្តឹចទៀតនេះ
     « ហិហិ..ចៅហ្វាយ »បេនសើចតឹចៗបែបមិនសូវសមសុំប្រពន្ធគេអោបភ្លេចមើលថាប្ដីគេនៅទីនេះដែរ
     « បានហើយ ឆាប់ទៅចុះ ចាំអូនទៅរកបងនៅក្រុមហ៊ុនតាមក្រោយ »ថេយ៉ុង
     « បងទៅហើយណាអូនសម្លាញ់ »
     « កូនទៅហើយអាប៉ា »
     « បាទ »រាងតូចញញិមមើលទៅប្ដីនិងកូនចូលទៅក្នុងឡានឯបេនក៏ប្រញ៉ាប់ចូលទៅតាមក្រោយខ្លាចចៅហ្វាយខឹងទៀតដឹងតែអំបិលហើយខែនិង
     « នេះអ្នកម៉ាក់ចង់ទៅណាមែនទេ? »ថេយ៉ុងរៀបនិងដើចូលទៅខាងក្នុងទៅហើយក៏ជួបអ្នកស្រីចនដែលបម្រុងចេញទៅខាងក្រៅតែម្ដង
     « គឺម៉ាក់ចង់ទៅមើលហាងនិងណាកូន ខានទៅយូរហើយ »អ្នកស្រីចនញញិមដាក់ថេយ៉ុង
     « បាទ »រាងតូចញញិមហើយគាត់ក៏ចូលទៅក្នុងឡានដែលមកទទូលជាស្រេចនៅក្នុងភូមិគ្រិះប្រែទៅជាស្ងាត់ មិនចង់នៅយូរថេយ៉ុងក៏ឡើងទៅជាន់ខាងលើប្ដូសម្លៀកបំពាក់ទៅក្រុមហ៊ុន គេក៏មានការងារត្រូវធ្វើដែរ

To be Continue...😚

    

ពង្វក់ស្នេហ៍លោកប្ដី💞« ចប់ »Where stories live. Discover now