ភាគ13; ខ្ញុំចង់នៅម្នាក់ឯង

6.8K 266 2
                                    

រឿង ពង្វក់ស្នេហ៍លោកប្ដី
ភាគទី 13


     អ្នកស្រីចន មើលទៅលិខឹតលែងលះដែលរហែកជាបំណែកៗជ្រុះនៅលើការ៉ូដោយគ្មានសល់សភាពដើម ហើយមើលទៅមុខជុងហ្គុកទាំងមិនយល់ ក្រែងថាចង់លែងលះណាស់តើមែនទេ?ចុះពេលនេះហេតុអ្វីក៏ធ្វើបែបនេះ?រឺក៏ជុងហ្គុកស្រលាញ់ថេយ៉ុងហើយ?
     « ខ្ញុំមិនព្រមលែងលះ »
     « ឯងស្រលាញ់កូនថេយ៍មែនទេទើបមិនព្រមលែង? »លោកស្រីចន ចោទសួរត្រង់ៗប៉ុន្តែជុងហ្គុកមិនបានឆ្លើយតបអ្វីទាំងអស់ដាក់ខ្លួនអង្គុយលើកៅអីក្បែថេយ៉ុង អោយគេឆ្លើយយ៉ាងម៉េចបើគេមិនដឹងដែនោះ
     « ម៉ាក់ប្រាប់ខ្ញុំមកថាគ្រូពេទ្យនិយាយអ្វីខ្លះពីស្ថានភាពរបស់ថេយ៍ »ជុងហ្គុកមិនបានមើលទៅអ្នកស្រីចន នោះទេគឺមើលទៅអ្នកដែលគេងសន្លប់នៅលើគ្រែ ដៃលើកមកអង្អែលសក់ទន់រលោងរបស់ថេយ៉ុងថ្នមៗ
     « ថេយ៉ុងមិនកើតអ្វីធ្ងន់ធ្ងរនោះទេ របួសក្បាលក៏មិនធ្ងន់ប៉ុន្មានដែរ ប៉ុន្តែថេយ៉ុងបាត់បង់ឈាមច្រើន មួយទៀតម៉ាក់ចង់សួរឯងបាតដៃរបស់ថេយ៉ុងកើតអីបានគ្រូពេទ្យប្រាប់ថាមានកម្ទេចអំបែងកែវក្នុងនោះ? »មែនហើយឡានគៀមិនបានពាក់ព័ន្ធនិងបាតដៃរបស់ថេយ៉ុងឡើយជាពិសេសគឺមានកម្ទេចកែវថែមទៀត
     « កម្ទេចអំបែងកែវអញ្ចឹងមែនទេ?? »ជុងហ្គុកចាប់ផ្ដើមគិត គិតឡើងវិញនៅរឿងដែលបានកើតឡើងកាលពីល្ងាចមិញទើបចាប់អារម្មណ៍ថាពេលនោះថេយ៉ុងព្យាយាមលាក់ដៃខាងឆ្វេងនៅខាងក្រោយខ្នងមិនអោយអ្នកណាឃើញរឺព្រោះតែរបួសនេះ គិតដល់ត្រិមនេះជុងហ្គុកក៏ក្រោកឈរឡើងដើចេញទៅខាងក្រៅបន្ទប់
     « អាបេនយើងមានរឿងអោយឯងធ្វើ... »ជុងហ្គុកហូតទូរស័ព្ទចេញពីហោប៉ៅខោ ខលទៅរកជំនិតរបស់ខ្លួនហើយក៏ដាក់ចុះវិញរកតែបែនឆ្លើយតបមិនទាន់
     ជុងហ្គុកដើចូលមកក្នុងបន្ទប់វិញឃើញថាអ្នកស្រីចន នៅអង្គុយលើសាឡុង នាយក៏ដើទៅរកគាត់
     « ម៉ាក់ត្រឡប់ទៅភូមិគ្រិះវិញសម្រាកចុះ...ខ្ញុំនៅមើលប្រពន្ធខ្ញុំបានហើយ »
     « ចុះរឿងលែង...»
     « កុំអោយខ្ញុំឮម៉ាក់និយាយរឿងនេះអោយខ្ញុំឮទៀតអោយសោះ...ហើយកុំអោយខ្ញុំដឹងថាម៉ាក់ចង់នាំថេយ៍ចេញពីខ្ញុំ បើមិនអញ្ចឹង...»ជុងហ្គុកនិយាយកាត់ម៉ាក់របស់ខ្លួន គេអាចធ្វើបានគ្រប់យ៉ាងដើម្បីរក្សាថេយ៉ុងអោយនៅក្បែខ្លួនហើយកុំអោយគេដឹងអោយសោះថាមានអ្នកណាចង់យកថេយ៉ុងចេញពីគេសូម្បីតែអ្នកស្រីចនម៉ាក់របស់គេផ្ទាល់ បើមិនអញ្ចឹងកុំថាគេមិនបានប្រាប់
     « ម៉ាក់ទៅវិញហើយ...មើលថែកូនថេយ៍ផង »អ្នកស្រីចន ដើចេញទៅទាំងមិនភ្លេចផ្ដែផ្ដាំតាមពិតទៅគាត់ក៏រាងខ្លាចនិងកែវភ្នែករបស់ជុងហ្គុកនៅពេលនេះដែរ គាត់ចាប់ផ្ដើមគិតហើយថាគាត់ស្គាល់កូនប្រុសខ្លួនឯងច្បាស់រឺអត់?
     « សុំទោស »នៅពេលអ្នកស្រីចន ចេញទៅបាត់ជុងហ្គុកក៏បែមករកថេយ៉ុងដែលសន្លប់មិនទាន់ដឹងខ្លួន
     « ឆាប់ដឹងខ្លួនឡើងមក...យើងពិតជាគ្មានបានការមើលថែរឯងមិនបានល្អ »ជុងហ្គុកអង្អែលថ្ពាល់ថេយ៉ុងថ្នមៗគេពិតជាចង់អោយថេយ៉ុងដឹងខ្លួនខ្លាំងណាស់ គេចង់និយាយពាក្យសុំទោស គេចាំមិនភ្លេចនៅពាក្យសម្ដីដែលថេយ៉ុងនិយាយដាក់គេកាលពីល្ងាចមិញស្ដាប់ក៏ដឹងថាថេយ៉ុងអស់សង្ឃិមទៅលើគេ និងឈឺចាប់ខ្លាំងប៉ុណ្ណាបើពេលនោះគេមិនសន្និដ្ឋានតែខ្លួនឯងថេយ៉ុងក៏មិនបែបនេះ មិនគេងស្ដូកស្ដឹងនៅលើគ្រែបែបនេះដែរ គេពិតជាមនុស្សអាក្រក់ខ្លាំងណាស់
     « គេងចុះ...សុបិន្តល្អ ជុបប »ជុងហ្គុកក្រោកឡើងថើបបបូរមាត់ថេយ៉ុងបន្តឹចទើបដាក់ខ្លួនអង្គុយនៅលើគ្រែបន្ទន់ក្បាលគេងនៅក្បែដៃថេយ៉ុងឯដៃរបស់នាយកាន់ដៃថេយ៉ុងជាប់មិនរបេះដូចខ្លាចមានអ្នកណាមកដណ្ដើមទៅយ៉ាងអញ្ចឹង

ពង្វក់ស្នេហ៍លោកប្ដី💞« ចប់ »Où les histoires vivent. Découvrez maintenant