ភាគ21;បងប្រែប្រួលខ្លាំងណាស់ជុងហ្គុក

4.2K 183 1
                                    

រឿង ពង្វក់ស្នេហ៍លោកប្ដី
ភាគទី 21


     ជុងហ្គុកដាក់ទូរស័ព្ទចុះទាំងបិទភ្នែកសម្រួលអារម្មណ៍ គេពិតជាស្អប់ខ្លួនឯងខ្លាំងណាស់ ស្អប់ដែលនិយាយពាក្យទាំងនោះដាក់ថេយ៉ុង ហើយអ្វីដែលកាន់តែឈឺចាប់គឺអម្បាញ់មិញគេបានគ្រវាស់ភ្នែកឃើញថេយ៉ុងកំពុងតែឈរយំ ប្រហែលជាឈឺចាប់ខ្លាំងណាស់ហើយ ប៉ុន្តែអ្នកដែលនៅក្បែជុងហ្គុកញញិមយ៉ាងស្រស់ព្រោះនាងបានឮជុងហ្គុកនិយាយជាមួយថេយ៉ុងអម្បាញ់មិញនាងពិតជាសប្បាយចឹត្តខ្លាំងណាស់
     « បងគិតថាយប់នេះយើងទៅដើលេងជាមួយគ្នាល្អដែរទេ? »លី ណាណាចូលមកអោបដៃជុងហ្គុកយ៉ាងណែន ថ្ងៃនេះនាងពិតជាសប្បាយចិត្តខ្លាំងណាស់
     « មិនបាននោះទេ...បងមានការងារធ្វើច្រើនណាស់ »ជុងហ្កុកប្រញ៉ាប់បដឹសេដយ៉ាងលឺនព្រោះតែមិនចង់ទៅជាមួយនាង រឿងការងារគេគ្មានអ្វីត្រូវធ្វើទៀតនោះទេតែមកពីមិនចង់នៅជាមួយនាងយូរទៅវិញទេហើយក៏មានអារម្មណ៍ថាទើសទាល់នៅពេលដែលនាងមកអោបដៃគេបែបនេះ
     « អញ្ចឹងអោយអូនសុំទៅភូមិគ្រិះជាមួយបងផងទៅណា នៅល្ងាចនេះ »នាងនៅតែតោងមិនព្រមឈប់ នាងពិតជាចង់ឃើញមុខប្រពន្ធរបស់ជុងហ្គុកខ្លាំងណាស់
     « គឺ...»
     « អោយអូនទៅផងទៅ »នាងនិយាយកាត់ជុងហ្គុកយ៉ាងលឺនខ្លាចគេមិនព្រមអោយនាងទៅ
     « ក៏បាន »ដឹងទេថាពេលនេះគេធុញទ្រាំនិងនាងខ្លាំងប៉ុណ្ណា? តែក៏ព្រមអោយទៅដើម្បីកុំអោយនាងសង្ស័យនិងអោយនាងគិតថាគេមិនបានស្រលាញ់ថេយ៉ុងនោះផែនការនិងដំណើរការទៅបានយ៉ាងល្អ
    « អគុណបងណាស់ »នាងញញិមហើយបម្រុងនិងថើបថ្ពាល់ជុងហ្គុកតែក៏ត្រូវនាយងាគមុខចេញល្មមទើបធ្វើអោយនាងថើបមិនបាន ហើយក៏មិនសួរអ្វីច្រើនព្រោះខ្លាចជុងហ្គុកធុញ ( គេធុញស្រាប់ហើយ😝 )
     ជុងហ្គុកបានសង្ងំធ្វើការនៅក្នុងក្រុមហ៊ុនទាំងមានណាណា អង្គុយនៅលើសាឡុងក្បែនោះដែរ គេធ្វើការទាំងចឹត្តមុនស្ងប់ចេះតែនិកបារម្ភពីថេយ៉ុង មិនដឹងថាពេលនេះយ៉ាងម៉េចទៅហើយនោះទេ?មានយំទៀតរឺអត់?
     នៅពេលល្ងាចម៉ោងចេញពីធ្វើការជុងហ្គុកបានត្រឡប់មកភូមិគ្រិះវិញទាំងមានបេនជាអ្នកបើកឡានដូចដើមប៉ុន្តែអ្វីដែលមិនដូចដើមគឺមានចំណែកលើសមកជាមួយដែរ មុខរបស់បេនឡើងក្រញ៉ូវគេមិនចូលចឹត្តស្រីម្នាក់នេះទេ មើលចុះតោងដៃចៅហ្វាយគេឡើងជាប់ហើយក៏មិនដឹងថាធ្វើបាបចឹត្តអ្នកប្រុសតូចរបស់គេយ៉ាងណាដែរ គិតដល់ត្រឹមនេះបានត្រឹមតែអាណិតអ្នកប្រុសតូចរបស់គេប៉ុណ្ណោះ ហើយក៏សង្ឃឹមថាចៅហ្វាយរបស់គេនិងចាត់ចែងរឿងនេះបានមុននិងត្រូវហួសពេល
     គ្រាន់តែឮសម្លេងឡានចូលមកដល់ក្នុងភូមិគ្រឹះថេយ៉ុងក៏ប្រញ៉ាប់ចេញមកទទូលជុងហ្គុកធ្វើដូចគ្មានរឿងអ្វីកើតឡើងគេព្យាយាមហើយព្យាយាមគិតអ្វីដែលល្អ
     « ជុងបងមក...»ពាក្យសម្ដីត្រូវលេបចូលក្នុងវិញទាំងអស់នៅពេលដែលឃើញជុងហ្គុកបណ្ដើរមនុស្សស្រីមកជាមួយដែរម្នាក់នេះហើយជាមនុស្សស្រីដែលគេឃើញកាលពីព្រិកមិញ
     « ជៀសផ្លូវ »ជុងហ្គុកមើលទៅថេយ៉ុងទាំងទឹកមុខមុាំ គ្មានទៀតទេពាក្យថា‹ បងមកវិញហើយប្រពន្ធសម្លាញ់ ›ទៀតនោះទេគឺមានតែពាក្យគម្រោះគម្រើយ ថេយ៉ុងមិននិយាយអ្វីច្រើនគេក៏បើកផ្លូវអោយជុងហ្គុកជាមួយនិងស្រីម្នាក់នោះចូលទៅខាងក្នុង
     « អូនបានរៀបចំអារហារសម្រាប់បងរួចហើយ »ទុះជាយ៉ាងណាថេយ៉ុងនៅតែរក្សាស្នាមញញិមសម្រាប់ជុងហ្គុកជានិច្ចទាំងដែលពេលនេះកំពុងតែឈឺចាប់
     « តោះ ណាណា »ជុងហ្គុកមិនបានតបជាមួយនិងថេយ៉ុងនោះទេបែរជាងាគទៅនិយាយជាមួយណាណាទៅវិញ
     « តោះ »នាងញញិមហើយក៏អោបដៃជុងហ្គុកទៅតុអារហារឯថេយ៉ុងក៏ដើទៅតាមក្រោយ
     « អ្នកណាអនុញ្ញាតអោយឯងញុាំអារហារជាមួយយើង »ជុងហ្គុកនិយាយឡើងភ្លាមៗនៅពេលឃើញថេយ៉ុងរៀបនិងអង្គុយតុឯណាណាវិញញញិមញាក់ចញ្ចើមឌឺដាក់ថេយ៉ុងថែម
     « ជុងតែអូន..»
     « ឯងគ្មានសឹទ្ធអង្គុយរួមតុជាមួយយើងទេ ឆាប់ដួសបាយ »ជុងហ្គុកនិយាយផាំងៗគ្មានទុកមុខអោយថេយ៉ុងនោះទេឯអ្នកបម្រើក៏នាំគ្នាប្លែកនិងជុងហ្គុកហេតុអីស្រាប់តែបែបនេះ?ពួកគេពិតជាអាណិតអ្នកប្រុសតូចរបស់គេណាស់តែជួយអ្វីមិនបាន
     « អូនដឹងហើយ »រាងតូចក៏ដើទៅដួសបាយអោយជុងហ្គុកបន្ទាប់មកគឺណាណាគេស្ទើរតែយំចេញមកទៅហើយ
     ប្រាវវវ..« អាយយយ...នេះឯងមានបំណងចង់ធ្វើបាបយើងមែនទេ? »របស់ដាក់បាយត្រូវបានធ្លាក់ទៅលើការ៉ូធ្វើអោយអំបែងបែករាយប៉ាយតែមិនបានត្រូវរឺប៉ះពាល់ដល់ណាណានោះទេលើសពីនេះនាងនេះហើយជាអ្នកធ្វើអោយវាជ្រុះពីដៃថេយ៉ុង
     « បងមើលចុះជុងហ្គុក »នាងដើទៅរកជុងហ្គុកភ្លាមៗដើម្បីអោយគេស្ដីបន្ទោសថេយ៉ុងនោះអី
     « ឯងធ្វើឆ្គួតស្អីហាសសស...គីម ថេយ៉ុង »ជុងហ្គុកស្រែកគំហគដាក់ថេយ៉ុងខ្លាំងៗឯរាងតូចវិញឡើងញ័រខ្លួនទៅហើយព្រោះតែគេខ្លាចនិងសម្ដីធ្ងន់នេះ ជុងហ្គុកក៏លើកដៃរុញស្មាថេយ៉ុងចេញដើម្បីអោយគេបានចេញព្រោះថាពិបាកមើលសភាពថេយ៉ុងនៅពេលនេះណាស់ ប៉ុន្តែមិនដឹងឡើយថាកម្លាំងដៃតឹចតូចរបស់គេធ្វើអោយអ្នកមិនបានទប់ជំហ៊រ ក៏ដួលទៅលើការ៉ូមុតអំបែងនោះម្ដងទៀតប៉ុន្តែធ្ងន់ជាងលើកមុន ម្ដងទៀតហើយដែលគេបានជួបរឿងបែបនេះឈឺកាយមិនស្មើនិងបេះដូងកំពុងតែឈឺនោះទេ ឈាមស្រក់ចុះមកក្រហមច្រាល
     «...»ជុងហ្គុកបែមកវិញក៏ត្រូវភាំងដៃក៏ប្រែជាញ័រក៏ប្រញ៉ាប់លាក់នៅខាងក្រោយខ្នងភ្លាមខ្លាចមានគេឃើញ នេះគេកំពុងធ្វើឆ្គួតស្អី?
  « ហិកហិ..ជុងបង »ថេយ៉ុងងើបមើលមុខថេយ៉ុងទាំងដាបដោយទឹកភ្នែកគេឈឺខ្លាំងណាស់ហើយក៏ខ្លាចឈាមណាស់ដែរគេគ្មានសមត្ថភាពលាក់បន្តទៀតទេ
     « ចេញពីមុខយើងទៅ »ដោយមិនអាចទ្រាំមើលបន្តទៀតក៏ដេញថេយ៉ុងចេញ ឯរាងតូចក៏ព្យាយាមក្រោកដើឡើងទៅជាន់ខាងលើទាំងពិបាក
     « អូនទៅវិញសឹនទៅ »ជុងហ្គុកថាហើយក៏ដើចេញទៅបាត់ ឯណាណាក៏ត្រូវកូនចៅរបស់ជុងហ្គុកវិញយ៉ាងហោចណាស់ថ្ងៃនេះគេក៏បានធ្វើបាបថេយ៉ុងដែរ
    មួយសន្ទុះក្រោយជុងហ្គុកឡើងទៅជាន់ខាងលើបើកទ្វាចូលបន្ទប់ក៏ឃើញថាថេយ៉ុងកំពុងអង្គុយផ្អែកខ្នងនិងជើងគ្រែ
     « បងមកហើយមែនទេ? អូនមានរបស់អោយបង »ពេលដែលដឹងថាជុងហ្គុកមកដល់ថេយ៉ុងក៏ប្រញ៉ាប់លើកដៃជួតទឹកភ្នែកយ៉ាងស្អាតនិងងើបដើទៅរកជុងហ្គុក ឯដៃក៏បានកាន់ប្រអប់មួយឯដៃម្ខាងទៀតត្រូវរុំដោយបង់ពណ៌ស
     « កាលពីព្រឹកមិញអូនបានទៅផ្សារទំនើប ហើយឃើញវាសាកសមនិងបងទើបអូនទិញវាមកអោយបង ពេញចឹត្តដែរទេ? »ដោយសាតែជុងហ្គុកមិនឆ្លើយតបទើបថេយ៉ុងបើកប្រអប់នោះឡើងបង្ហាញក្រវ៉ាត់កដែលមានពណ៌ខ្មៅមកបង្ហាញជុងហ្គុកព្រោះថាជុងហ្គុកចូលចឹត្តពណ៌នេះខ្លាំងណាស់
     « យើងមិនត្រូវការ »
     « យកទុកក៏បានដែរណាជុង អូនបានទិញវាសម្រាប់អូន »ថេយ៉ុងហុចវាអោយទៅជុងហ្គុកគ្រាន់តែយកទុកក៏បានប៉ុណ្ណឹងគេអស់ចឹត្តហើយ ស្នាមញញឹមក៏រីកឡើងភ្លាមៗនៅពេលដែលជុងហ្គុកទទូលយកវាតែក៏ត្រូវរលុបបាត់នៅពេលដែលឃើញយកវាទៅចោលក្នុងធុងសម្រាមដែលនៅក្បែមាត់ទ្វា
     « ប្រាប់ហើយយើងមិនត្រូវការ »ថារួចជុងហ្គុកក៏បើកទ្វាចេញទៅបាត់ទុកអោយថេយ៉ុងនៅតែម្នាក់ឯង
     « បងប្រែប្រួលខ្លាំងណាស់ជុងហ្គុក ហិកហិ សងជុងហ្គុកពីមុនអោយខ្ញុំវិញមក សងប្ដីល្អរបស់ខ្ញុំវិញមក »ថេយ៉ុងបានត្រឹមតែលុតជង្គង់ចុះយំឡើងគាំងដកដង្ហើមស្ទើរមិនរួច សងជុងហ្គុកពីមុនអោយគេវិញមក ហេតុអ្វីក៏ប្រែប្រួលខ្លាំងដល់ថ្នាក់នេះ?ថេយ៉ុងគេងយំនៅលើការ៉ូរហូតអស់កម្លាំងបិទភ្នែកគេងលក់នៅលើនោះ ជុងហ្គុកបើកទ្វាចូលមកខាងក្នុងបន្ទប់ថ្នមៗលុតជង្គង់ចុះនៅមុខថេយ៉ុង
     « បងសុំទោសថេយ៍ បងអាក្រក់ខ្លាំងណាស់ បងជាប្តីមិនល្អ បងធ្វើអោយអូនឈឺបងធ្វើអោយអូនយំ »ដឹងទេថាគេឈឺចាប់ខ្លាំងប៉ុណ្ណានៅពេលឃើញទឹកភ្នែករបស់ថេយ៉ុង គេអាក្រក់ខ្លាំងណាស់ដែលធ្វើអោយថេយ៉ុងឈឺ ពេលបានឃើញឈាមគេស្ទើរតែទន់ជង្គង់ហេតុអ្វីគេធ្វើមិនចេះគិតធ្វើអោយប្រពន្ធជាទីស្រលាញ់ឈឺដល់ថ្នាក់នេះ គេស្រែកគំហគដាក់ថេយ៉ុងទាំងដឹងហើយថាថេយ៉ុងខ្លាចសម្លេងខ្លាំងបែបនេះប៉ុណ្ណា គេដឹងគ្រប់យ៉ាងដែលណាណាបានធ្វើប៉ុន្តែគេមិនទាន់ធ្វើអ្វីបាន
     ជុងហ្គុកលើកបីថេយ៉ុងដាក់អោយគេងនៅលើគ្រែហើយក៏ដើទៅរកធុងសម្រាមរើសយកប្រអប់ក្រវ៉ាតកចេញមក
     « បងពេញចឹត្តណាស់ »អ្នកណាថាគេមិនពេញចឹត្ត?អ្នកណាថាគេមិនត្រូវកា?អ្វីៗដែលថេយ៉ុងផ្ដល់អោយគេ គេពេញចិត្តគ្រប់យ៉ាង ជុងហ្គុកយកក្រវ៉ាត់កនោះទៅទុកហើយដើចូលទៅសម្អាតខ្លួនបន្ទាប់មកក៏ឡើងទៅគេងក្បែថេយ៉ុងនិងទាញថេយ៉ុងមកអោបជាប់ទ្រូង
     « បងសុំទោសត្រូវតែទ្រាំណាប្រពន្ធសម្លាញ់ បងស្រលាញ់អូន សុឺតត »ជុងហ្គុកអោនថើបសក់របស់ថេយ៉ុងបន្តឹចទើបបិទភ្នែកសម្រាកថ្ងៃនេះគេហត់ច្រើនណាស់ហើយចង់សម្រាក


To be Continue...🤗
  

ពង្វក់ស្នេហ៍លោកប្ដី💞« ចប់ »Where stories live. Discover now