ភាគ25;ត្រឡប់មករកបងវិញមក

6K 242 0
                                    

រឿង ពង្វក់ស្នេហ៍លោកប្ដី
ភាគទី 25


     ក្រោយពីថេយ៉ុងចេញទៅបាត់ជុងហ្គុកដូចជាភ្លឹកៗខុសធម្មតាធ្វើអោយណាណាឆ្ងល់
     « នៅជាឯកសារដែលបងចង់បាន »នាងបានហុចឯកសារនោះទៅអោយជុងហ្គុកទាំងញញិមនិងគ្មានភាពស្ទាក់ស្ទើរ
     « ល្អណាស់ »ជុងហ្គុកយកឯកសារនោះមកមើលហើយក៏ញញិមចុងមាត់
     « ចុះរឿងរវាងពួកយើង? »
     « រឿងរវាងយើងអញ្ចឹងមែនទេ?នាងជាអ្នកណា?គិតថាយើងព្រមលែងលះប្រពន្ធជាទីស្រលាញ់របស់យើងហើយរៀបការជាមួយនាងមែនទេ? »ជុងហ្គុកហែកក្រដាស់លែងលះនោះចោល ហើយមើលទៅនាងគិតមែនទេថាគេព្រមលែងលះជាមួយមនុស្សដែលគេស្រលាញ់ហើយជ្រើសរើសយកនាងមែនទេ?គ្មានថ្ងៃនោះទេគេមានប្រពន្ធតែម្នាក់គត់ហើយម្នាក់នោះគឺគីម ថេយ៉ុង គឺគីម ថេយ៉ុងតែម្នាក់គត់ អ្នកផ្សេងកុំចង់ប្រាថ្នា
     « បងនិយាយអីជុងហ្គុក?នេះបងបោកអូនមែនទេ? »នាងក្រោកឈរឡើង នេះជុងហ្គុកកំពុងនិយាយអ្វី?
     « នាងល្ងង់ឬធ្វើល្ងង់ អូមែនហើយពេលនេះលោកប៉ារបស់នាងប្រហែលកំពុងវេទនាដោយសារជាតិថ្នាំហើយ »
     « ហេតុអ្វីលោកធ្វើបែបនេះដាក់ខ្ញុំ?ខ្ញុំធ្វើគ្រប់យ៉ាងដើម្បីលោក ហេតុអ្វីលោកស្រលាញ់វា? »នាងស្រែកឡើងខ្លាំងៗទាំងមិនសុខចឹត្តហេតុអ្វីគ្រប់យ៉ាងក្លាយជាបែបនេះ?ប៉ារបស់នាងធ្លាប់ប្រាប់នាងរួចមកហើយថាជុងហ្គុកមានប្រពន្ធរួចទៅហើយ ហើយក៏ស្រលាញ់ប្រពន្ធគេខ្លាំងណាស់ដែរតែនាងមិនជឿទើបតែពេលនេះឮច្បាស់និងភ្នែក អញ្ចឹងតើទើបគេមិនដែលប៉ះពាល់ខ្លួននាង ពេលនាងចង់ថើបគេ គេតែងតែគេចមុខចេញគ្រប់ពេល
     « បើនាងចង់មានអណ្ដាតសម្រាប់គ្រលាស់បន្តទៀត កុំយើងឮថានាងហៅប្រពន្ធយើងថា វា ទៀតអោយសោះ ពួកឯងចាប់នាងធ្វើទារុណកម្មក្នុងបន្ទប់ក្រោមដី ហើយទៅយកខាង លីឡាមកផង »ជុងហ្គុកថាហើយក៏មិនភ្លេចងាគទៅប្រាប់កូនចៅអោយចូលទៅចាប់នាងហើយក៏អោយទៅចាប់ខ្លួនខាង លីឡាមកដូចគ្នាព្រោះគេបានដឹងហើយថាអ្នកដែលលួចឯកសារនេះអោយសត្រូវគឺខាង លីឡាជាលេខារបស់គេនេះឯង
     « បាទចៅហ្វាយ »ពួកគេក៏ចូលទៅចាប់ណាណាទៅបន្ទប់ក្រោមដីជាបន្ទប់ទារុណកម្មទុះនាងខំប្រឹងរើយ៉ាងណាក៏គ្មានបានផលអ្វីទាំងអស់
     បន្ទាប់ពីចាត់ការរឿងគ្រប់យ៉ាងរួចជុងហ្គុកក៏បើកឡានចេញពីភូមិគ្រិះដើម្បីតាមរកថេយ៉ុងព្រោះថាបើថេយ៉ុងមិនទាន់អាចទៅណាឆ្ងាយទេ ប៉ុន្តែការគិតគឺខុសស្រឡះតាមដងផ្លូវមិនឃើញសូម្បីស្រមោលរបស់ថេយ៉ុង
     « អូននៅឯណាថេយ៍?កុំមានរឿងអ្វីកើតឡើងអោយសោះ »ជុងហ្គុកនិយាយតឹចៗស្ដាប់ឮតែខ្លួនឯងគេកំពុងតែបារម្ភពីថេយ៉ុងខ្លាំងណាស់បញ្ជួនកូនចៅអោយតាមរកបន្ថែមក៏មិនឮដំណិងគ្មានអ្នកណារកឃើញថេយ៉ុងនោះទេ
     « ថេយ៉ុងកុំបំភ័យបងអី អូននៅឯណា? »ជុងហ្គុកបើកឡានយឺតៗមើលទៅតាមដងផ្លូវគ្រប់ច្រកល្ហកនៅតែរកមិនឃើញ
     « មែនហើយជេហូបហ្យុង »ជុងហ្គុកស្រាប់តែនិកដល់ជេហូបភ្លាមៗព្រោះជេហូបធ្លាប់ជួយថេយ៉ុងនិងចង់នាំថេយ៉ុងចេញពីគេទៀតផង មិនចាំយូរគេក៏បើកឡានចេញទៅយ៉ាងលឺនសម្ដៅទៅភូមិគ្រិះត្រកូលជុង ថេយ៉ុងអាចជានៅទីនោះក៏ថាបាន
     « ហ្យុង »ជុងហ្គុករត់ចូលមកក្នុងភូមិគ្រិះរបស់ជេហូបយ៉ាងលឺនហើយក៏បានឃើញជេហូបកំពុងតែអង្គុយនៅលើសាឡុងមើលទូរទស្ស
     « វាស្អីឯង?មករកយើងទាំងយប់មានការអី? »ជេហូបមើលទៅជុងហ្គុកទាំងឆ្ងល់រាល់ដងទុះមានការប្រញ៉ាប់អ្វីក៏ជុងហ្គុកមិនមករកគេទាំងយប់បែបនេះដែរហើយមើលទៅក៏ត្រហេបត្រហបណាស់ដែរ
     « ប្រពន្ធខ្ញុំនៅឯណា? »ជុងហ្គុកដើទៅរកជេហូបតែម្ដងពេលនេះគេមិនចង់និយាយអ្វីវែងឆ្ងាយទេ
     « ថេយ៍នៅជាមួយឯងមិនអញ្ចឹង?នេះកុំប្រាប់ណា...»ជេហូបមើលទៅជុងហ្គុកទាំងសង្ស័យកុំប្រាប់អោយសោះថាថេយ៉ុងបាត់ខ្លួនពេលនេះហើយរកមិនទាន់ឃើញ
     « ថេយ៍ចេញពីភូមិគ្រិះប្រហែល1ម៉ោងមុន »ជុងហ្គុកទម្លាក់ទឹកមុខចុះហាក់អស់សង្ឈឹមបើថេយ៉ុងមិនបាននៅទីនេះតើថេយ៉ុងនៅឯណា?
     ដឹបប...« ហេតុអ្វីឯងបណ្ដោយអោយថេយ៍ទៅបាន »ជេហូបស្ទុះមកវាយជុងហ្គុកមួយដៃទាំងខឹងតែមិនបានអោយជុងហ្គុកដួលនោះគ្រាន់តែឈាមមាត់ប៉ុណ្ណោះ
     « ហ្យុង »
      « មែនហើយយើងភ្លេចទៅថាឯងមិនបានស្រលាញ់ថេយ៉ុងនោះទេ ពេលនេះគេចាកចេញគូរតែសមចឹត្តឯងហើយមែនទេ? »ជុងហ្គុកក្របួចក៏អាវជុងហ្គុកហើយជុងហ្គុកក៏រុញជេហូបចេញ
      « ខ្ញុំស្រលាញ់ថេយ៉ុង ហ្យុងឮទេថាខ្ញុំស្រលាញ់ថេយ៉ុង?ខ្ញុំធ្វើបែបនោះក៏ព្រោះតែមានហេតុផល »មែនគេពិតជាស្រលាញ់ថេយ៉ុងខ្លាំងណាស់ គេនិយាយកាលពីមុនសុទ្ធតែកុហក
      « ហេតុផលឯងសំខាន់ណាស់មែនទេ?ឯងដឹងទេថេយ៍ទេថាថេយ៉ុងឈឺចាប់ដល់កម្រឹតណា?បើឯងស្រលាញ់ហេតុអ្វីក៏ធ្វើបែបនេះ? »ជេហូបព្យាយាមរម្ងាប់អារម្មណ៍នេះរឺហៅថាស្រលាញ់?ធ្វើអោយគេឈឺចាប់បែបនេះមែនទេ?បើអញ្ចឹងមែនកុំស្រលាញ់ល្អជាង
     « ខ្ញុំ...»ជុងហ្គុកក៏បានរៀបរាប់រឿងគ្រប់យ៉ាងប្រាប់ទៅជេហូបគេគ្មានអ្វីត្រូវលាក់បន្តទៀតទេ
     « ផែនការឆ្គួតឡប់របស់ឯងស្ទើរតែអោយថេយ៉ុងបាត់បង់ជីវិត »ជេហូបក៏សើចឡើងទាំងហួសចឹត្តផែនការនេះស្ទើរតែអោយជុងហ្គុកបាត់បង់គ្រប់យ៉ាង
     « ហ្យុងនិយាយអី? »បាត់បង់ជីវិត?តើមានរឿងអ្វីដែលគេមិនដឹង?
     « ថេយ៉ុងបានសម្លាប់ខ្លួនតែសំណាងល្អដែលយើងបានជួនទៅមន្ទីពេទ្យទាន់ពេលសល់តែបន្តឹចទៀតឯងត្រៀមរៀបចំបុណ្យសពអោយប្រពន្ធអោយហើយទៅ លោកដុកទ័របានប្រាប់ថាផ្លូវចឹត្តរបស់ថេយ៉ុងដុនដាប់ខ្លាំងណាស់បើនៅតែបែបនេះទៀតមិនត្រឹមតែប៉ះពាល់ដល់ថេយ៉ុងនោះទេកូននៅក្នុងផ្ទៃក៏ដូចគ្នា »ជេហូបក៏សម្រេចចឹត្តប្រាប់គ្រប់យ៉ាងទៅជុងហ្គុកអោយបានដឹងអោយជុងហ្គុកបានភ្លឺភ្នែកខ្លះ
     « កូន?? »ជុងហ្គុកឈរស្ដាប់ឡើងភាំងគ្មសនកម្រើកនេះថេយ៉ុងធ្លាប់ចង់សម្លាប់ខ្លួនដោយដារតែគេមែនទេបើសឹនជាពេលនោះគេដឹងរឿងនេះគេនិងបញ្ឈប់ផែនការទាំងអស់ប៉ុន្តែគ្មានអ្នកណាប្រាប់គេឡើយ តែចុះកូន?ថេយ៉ុងមានកូនមែនទេហេតុអ្វីគេមិនដឹងសោះអញ្ចឹង?
     « ថេយ៉ុងមានផ្ទៃពោះ5សប្ដាហ៍ហើយតែគេសុំមិនអោយយើងប្រាប់ឯង ...នែឯងចង់ទៅណា? »ជេហូបរៀបរាប់មិនទាន់ចប់ជុងហ្គុកក៏រត់ទៅបាត់គេមិនបានទៅណាក្រៅពីទៅតាមរកថេយ៉ុងបន្តនោះទេ គេពិតជាដឹងខុសហើយគ្រប់យ៉ាងគឺមកពីគេ
     « ហិកហិ បងសុំទោសប្រពន្ធសម្លាញ់ គ្រប់យ៉ាងមកពីបង បងសុំទោស អូននៅឯណា?ត្រឡប់មករកបងវិញមកថេយ៉ុង »ជុងហ្គុកបើកឡើងបណ្ដើរមើលតាមដងផ្លូវបណ្ដើរនៅពេលអស់ជម្រើសក៏ឈប់ឡានជ្រុបមុខនិងចង្កូតស្រែកយំតែម្ដងពេលនេះគេមិនដឹងទៅតាមរកថេយ៉ុងនៅឯណានោះទេ តើគេត្រូវបាត់បង់មនុស្សដែលគេស្រលាញ់ហើយមែនទេ?តែទុះជាយ៉ាងណាក៏គេមិនព្រមឈប់ដែរគេនិងតាមរកថេយ៉ុងនិងកូនអោយឃើញទុះប្រើរយ:ពេលយូរខ្លាំងប៉ុណ្ណាក៏ដោយ

     ងាគមកមើលក្នុងមន្ទីពេទ្យឯនេះវិញម្ដងយ៉ុនហ្គីកំពុងតែអង្គុយចាំលោកដុកទ័រចេញមកប្រាប់ពីអាការ:របស់អ្នកជម្ងឺ
     « លោកត្រូវជាអ្វីនិងអ្នកជម្ងឺ? »លោកដុកទ័រដើចេញមករកយ៉ុនហ្គីនិងហេនរី
     « ខ្ញុំជាអ្នកបង្ករធ្វើអោយគេត្រូវចូលមន្ទីពេទ្យ »យ៉ុនហ្គី
     « អ្នកជម្ងឺនិងកូនក្នុងផ្ទៃរួចផុតពីគ្រោះថ្នាក់ហើយ លោកអាចសប្បាយចឹត្តបាន »លោកដុកទ័រ
     « អគុណហើយលោកដុកទ័រ »ហេនរីអោនមុខចុះអគុណលោកដុកទ័របន្តឹចព្រោះថាចៅហ្វាយរបស់គេគ្មានថ្ងៃធ្វើបែបនេះទេ
     យ៉ុនហ្គីបានដើចូលមកក្នុងបន្ទប់អ្នកជម្ងឺមើលទៅកាន់អ្នកដែលកំពុងគេងស្ដូកស្ដឹងនៅលើគ្រែខ្សែភ្នែកមុតស្រួចក៏ប្រទាក់និងបន្តោងខ្សែកព្រះចន្ទមួយចំណឹតដែលដូចបេះដាក់ទៅនិងខ្សែករដែលគេបានអោយទៅប្អូនប្រុសរបស់គេ
     « នេះ? »យ៉ុនហ្គុីលើកដៃទៅលើកបន្តោងខ្សែកនោះមើលបន្តឹចអោយកាន់តែច្បាស់ក្នុងចឹត្ត
     « ហេនរីហៅគ្រូពេទ្យអោយមកជួបយើង »យ៉ុនហ្គីស្រែកហៅហេនរីយ៉ាងខ្លាំងគ្មានខ្វល់ថានេះជាមន្ទីពេទ្យឡើយ ហេនរីក៏ប្រញាប់ហៅលោកដុកទ័រអោយចូលមកហើយប្រាប់អ្វីដែលគាត់ត្រូវធ្វើនោះគឺពិនិត្យDNAដើម្បីអោយកាន់តែច្បាស់ហើយពិតជាលឺនទាន់ចឹត្តមែនលិទ្ធិផលចេញមកដូចអ្វីដែលគេគ្រោងទុក
     « ថេ..ថេយ៉ុង »យ៉ុនហ្គីមើលទៅថេយ៉ុងទាំងរលីងរលោងទឹកភ្នែកនេះគឺប្អូនប្រុសរបស់គេ ហេតុអ្វីបានជាថេយ៉ុងធ្លាក់ដល់សភាពដុនដាបបែបនេះអ្នកណាធ្វើអីថេយ៉ុង?
      « បងរកថេយ៍ឃើញហើយ..កូនខ្លារបស់បង »



To be Continue....😍

ពង្វក់ស្នេហ៍លោកប្ដី💞« ចប់ »Où les histoires vivent. Découvrez maintenant