រឿង ពង្វក់ស្នេហ៍លោកប្ដី
ភាគទី 24ជុងហ្គុកត្រឡប់មកដល់ភូមិគ្រិះវិញក៏ប្រញ៉ាប់ចូលទៅខាងក្នុងប៉ុន្តែមិនឃើញប្រពន្ធក៏ឡើងទៅខាងលើបើកទ្វាបន្ទប់តឹចៗខ្លាចថាថេយ៉ុងកំពុងគេងតែក្នុងបន្ទប់គឺទទេស្អាតថេយ៉ុងមិនបាននៅក្នុងនេះទេ រាងក្រាស់ក៏ប្រញ៉ាប់ចុះទៅជាន់ខាងក្រោមយ៉ាងលឺន
« អ៊ំវ៉ាងថេយ៍នៅឯណា? »ជុងហ្គុកអ៊ំវ៉ាងក៏ចូលទៅសួរគាត់គឺមានតែគាត់ទេដែលស្និទ្ធស្នាលនិងថេយ៉ុង
« ខ្ញុំមិនដឹងទេអ្នកប្រុស »អ៊ំវ៉ាងអោនមុខចុះបន្តឹចទាំងកុហកគាត់បានដឹងតែជេហូបហាមគ្រប់គ្នាមិនអោយនិយាយរឿងនោះប្រាប់ជុងហ្គុកនោះទេ
« ហេតុអ្វីមិនដឹង?ថេយ៉ុងមកវិញតាំងពីល្ងាច »ជុងហ្គុកស្រែកគំហគដាក់តែម្ដង មិនមែនស្រែកគំហគដាក់តែអ៊ំវ៉ាងទេគឺគ្រប់គ្នាដែលនៅទីនេះប្រពន្ធរបស់គេមួយទាំងមូលបាត់ហេតុអ្វីគ្មានអ្នណាដឹង
« សុំទោសអ្នកប្រុស »
« ហ៊ើយយយ..»ជុងហ្គុកស្រែកដាក់បន្តឹចមុននិងដើទៅខាងក្រៅចូលទៅខាងក្នុងឡានបើកចេញតាមរកថេយ៉ុងនិងបញ្ជួនកូនចៅទៅតាមរកថេយ៉ុងប៉ុន្តែពេញមួយយប់ទៅហើយគឺរកមិនឃើញតតែសោះ ជុងហ្គុកត្រឡប់មកភូមិគ្រិះវិញនៅម៉ោង7ព្រឹកគេមិនបានសម្រាកពេញមួយយប់ព្រោះតែតាមរកថេយ៉ុងប៉ុន្តែអ្វីដែលកាន់តែនឿយណាយនោះគឺណាណាកំពុងតែអង្គុយចាំគេនៅបន្ទប់ទទូលភ្ញៀវរួចជាស្រេចទាំងព្រលិមឆ្ងល់ខ្លាំងណាស់ស្រីម្នាក់នេះគ្មានការងារធ្វើខ្លះទេមែនទេទើបចេះតែដើតោងគេជាប់បែបនេះស្មុកស្មាញនិងរឿងបាត់ប្រពន្ធផង
« ជុងហ្គុកបងមកពីណានិង? »គ្រាន់តែក្រឡេកឃើញជុងហ្គុកភ្លាមនាងក៏ប្រញ៉ាប់អោបដៃនាយយ៉ាងលឿន
« គឺបងមានការងារត្រូវទៅបង្ហើយបន្តឹចបន្តូច »ជុងហ្គុកបានត្រឹមតែសម្រួលអារម្មណ៍កុំអោយបញ្ចេញដាក់នាងព្រោះថាមិនទាន់ដល់ពេលនៅឡើយនោះទេ
« បងទៅ...»
« ជុងហ្គុក »នាងនិយាយមិនទាន់ចប់ផងក៏មានសម្លេងមកបង្អាក់ហើយនោះគឺជេហូបដោយមានថេយ៉ុងនៅពីខាងក្រោយព្រមទាំងមានណាមជុនមកជាមួយដែរ
« បាត់ពេញមួយយប់ទៅណា? »ជុងហ្គុកមើលទៅប្រពន្ធរបស់ខ្លួននិងបញ្ចេញសម្លេងមុាំដាក់ធ្វើអោយណាណាញញិមយ៉ាងស្រស់ ហើយក៏សាងជាភាពហួសចឹត្តដល់ណាមជុននិងជេហូបផងដែរតែមិនបានចាប់អារម្មណ៍មើលដៃរបស់ថេយ៉ុងនោះទេ
« ហេតុអ្វីក៏ឯងនិយាយខ្លាំងៗបែបនេះដាក់ថេយ៉ុង? »ណាមជុនមើលទៅជុងហ្គុកទាំងហួសចឹត្ត
« ហ្យុងកុំចេះ »
« ថេយ៉ុងទៅបន្ទប់ចុះ ចាំពួកបងនិយាយជាមួយវា »ណាមជុនអោយថេយ៉ុងចេញទៅសឹនមើលទៅថេយ៉ុងយំទៀតហើយ ដឹងទេថាពេលបានស្ដាប់រឿងគ្រប់យ៉ាងដែលជេហូបប្រាប់ហើយគេខឹងជុងហ្គុកប៉ុណ្ណា?ពេលនេះក៏ឃើញច្បាស់និងភ្នែកទៀតហើយស្រីម្នាក់នេះក៏ពីដពុលមិនធម្មតាដែរ ថេយ៉ុងក៏ឡើងទៅបន្ទប់បាត់បើនៅទៀតគេច្បាស់ជាគ្រាំចឹត្តស្លាប់មិនខានទេ
« ចេញទៅខាងក្រៅនិយាយគ្នា »ជេហូបថាហើយក៏ដើចេញទៅបាត់ជាមួយនិងណាមជុនឯជុងហ្គុកក៏ដើតាមពីខាងក្រោយ
« ហេតុអ្វីឯងធ្វើបែបនេះដាក់ថេយ៉ុង? »ជេហូបមើលជុងហ្គុកចំៗលើកមុនឃើញនៅល្អជាមួយគ្នាតែហេតុអ្វីក៏ពេលនេះផ្លាស់ប្ដូរលឺនបែបនេះ?
« ខ្ញុំធ្វើបែបណា? »
« គឺឯងមានស្រីធ្វើបាបចឹត្តថេយ៍ ឯងមិនឃើញសភាពគេនៅពេលនេះទេ? »ជេហូប
« គេយ៉ាងម៉េចហេតុអ្វីខ្ញុំត្រូវខ្វល់? »
« ពីមុនឯងស្រលាញ់ថេយ៉ុងណាស់មិនមែនបែបនេះទេជុងហ្គុក »ណាមជុន
« គ្រប់យ៉ាងត្រិមជាការសម្ដែងខ្ញុំមិនបានស្រលាញ់គេនោះទេ ខ្ញុំគ្រាន់តែធ្វើអោយគេស្រលាញ់ខ្ញុំហើយបំផ្លាញតាមក្រោយប៉ុណ្ណោះ ខ្ញុំនេះរឺទៅស្រលាញ់អាក្មេងពូកែអេបអបម្នាក់នោះ? »ជុងហ្គុកគ្រវាស់ភ្នែកឃើញណាណាកំពុងតែលួចមើលទើបគេនិយាយខ្លាំងៗដល់ថ្នាក់នេះធ្វើអោយនាងជឿជាក់ថាគេពិតជាស្រលាញ់នាងពិតមែន ប៉ុន្តែគេមិនបានដឹងនោះទេថាមានមនុស្សម្នាក់ទៀតបានឮផងដែរគេម្នាក់នោះគឺថេយ៉ុង ថេយ៉ិងគ្មានចេទនាមកលួចស្ដាប់នោះទេគ្រាន់តែនៅក្នុងបន្ទប់គ្មានអ្វីធ្វើទើបចុះមកសួនផ្កានៅខាងក្រោមទើបបានលឺពាក្យសម្ដីរបស់ជុងហ្គុកប៉ុន្មាននេះធ្វើអោយទន់ជង្គង់ដួលនៅលើស្មៅលើកដៃខ្ទប់មាត់កុំអោយសម្លេងយំលឺដល់ពួកគេប៉ុណ្ណោះ
« គ្រប់យ៉ាងត្រឹមជាការសម្ដែង គេគ្រាន់តែសម្ដែងប៉ុណ្ណោះ ហិកហិ គេមិនដែលស្រលាញ់យើងទេ យើងឆ្គួតស្រលាញ់គេតែម្នាក់ឯង ...ហិកហិ គ្រប់យ៉ាងកន្លងមកសុទ្ធតែជាការបោកប្រាស់ ហិកហិ ហេតុអ្វីបងធ្វើបែបនេះដាក់អូន? »ថេយ៉ុងយំរហូតបាត់សម្លេងក្ដីសុខកន្លងមកត្រឹមជាកាបោកប្រាស់ ជុងហ្គុកមិនដែលស្រលាញ់គេនោះទេ ហេតុអ្វីក្លាយជាបែបនេះ?ចង់បំផ្លាញគេណាស់មែនទេ?ពេលនេះក៏បានសម្រេចហើយពេលនេះជីវិតគេខ្ទឹចខ្ទីអស់ហើយបេះដូងក៏ប្រេះស្រាំអស់ដែរមកពីក្ដីស្រលាញ់ក្លែងក្លាយរយ:ពេលកន្លងមកនេះប៉ុន្តែសម្រាប់គេគឺស្រលាញ់នាយពិតមែនតើនេះរឺជាក្ដីស្រលាញ់នោះ?សងមកវិញត្រិមតែជាកាឈឺចាប់ប៉ុណ្ណោះ
YOU ARE READING
ពង្វក់ស្នេហ៍លោកប្ដី💞« ចប់ »
Romanceស្នេហាជាអ្វីដែលមិនធ្លាប់កើតមានក្នុងវចនានុក្រមរបស់ចន ជុងហ្គុកម៉ាហ្វៀឈាមត្រជាក់ដែលគ្រប់គ្នាខ្លាចរអា ប៉ុន្តែវត្តមានរបស់ក្មេងប្រុសម្នាក់ដែលដាក់នាមជាភរិយាសម្អប់បានធ្វើអោយគេផ្លាស់ប្ដូរគ្រប់យ៉ាង ធ្វើអោយគេស្គាល់ថាអ្វីជាស្នេហាជាក្ដីស្រឡាញ់ពិតប្រាកដ គ្រាន់តែថ...