ភាគ8 ;គ្រាន់តែឆ្ងល់

6.1K 230 0
                                    

រឿង ពង្វក់ស្នេហ៍លោកប្ដី
ភាគទី 8


     ___Morning___

     នៅក្នុងបន្ទប់ធំទូលាយសម្លៀកបំពាក់អារ៉ត់អរាយពេញការ៉ូដោយស្នាដៃសាមីខ្លួនទាំងពីរដែលកំពុងតែគេងអោបគ្នានៅលើគ្រែស្អឹតបេះមិនចេញ
ជុងហ្គុកបើកភ្នែកឡើងសន្សឹមៗនិងសម្លឹងមើលអ្នកដែលគេងកើយទ្រូងរបស់ខ្លួនទាំងញញិម
     « ហេតុអ្វីក៏ឯងស្អាតបែបនេះ?កាន់តែមើលកាន់តែស្អាត »
ជុងហ្គុកលើកដៃអង្អែលមុខថេយ៉ុងថ្នមៗអត់មិនបានក៏អោនថើបថ្ពាល់ប៉ោងៗនោះមួយខ្សឺត មនុស្សអីក៏គូរអោយស្រលាញ់ខ្លាំងបែបនេះ ម្ដងៗចង់តែលេបចូលក្នុងពោះអោយបាត់នោះទេ
     « ភ្ញាក់ឡើងកូនខ្លា »ជុងហ្គុកអោនទៅខាំចុងច្រមុះរបស់ថេយ៉ុងតឹចៗ
     « ហ្ហិមម..កុំរំខាន »ថេយ៉ុងគ្រហិមក្នុងបំពង់កបន្តឹចហើយលើកដៃទៅប៉ះថ្ពាល់ជុងហ្គុក
     « បុគ្គលិកថ្មី តែទៅយឺតគេឈប់អោយធ្វើការហើយណា »
គ្រាន់តែឮបែបនេះភ្លាមថេយ៉ុងបើកភ្នែកឡើងភ្លាមស្វាងចេះដូចគេជះទឹក
     « មែនហើយៗ..ខ្ញុំទៅរៀបចំខ្លួនសឹន »
   ព្រូសសស..អូយយយ ..ដោយសារតែប្រញាប់ពេកភ្លេចគិតថាខ្លួនកំពុងតែឈឺចុះពីលើគ្រែក៏ដួលព្រូស ព្រោះយប់មិញជុងហ្គុកលេងធ្ងន់ដល់ឈឹតភ្លឺទើបធ្វើអោយគេឈឺពេញទាំងខ្លួនបែបនេះ តែក៏មិនដល់លើកដំបូងដែរ
     « យ៉ាងម៉េចទៅហើយ?? »ជុងហ្គុកប្រញ៉ាប់ចុះទៅជួយលើកកូនខ្លារបស់ខ្លួនដែលពេលនេះកំពុងតែពេបមាត់រកយំប្រហែលជាឈឺខ្លាំងណាស់ហើយ
     « ឈឺ..»រាងតូចពេបមាត់យំដោយសារតែខ្លួនកំពុងឈឺពិតមែនបើអញ្ចឹងតើអោយទៅធ្វើការយ៉ាងម៉េចទៅ?

     ជុងហ្គុកក៏ប្រញ៉ាប់ចូលទៅអោបថេយ៉ុងមើលទៅប្រហែលជាឈឺខ្លាំងហើយទើបដល់ថ្នាក់យំបែបនេះ បន្ទាប់ពីលួងអោយថេយ៉ុងបាត់យំហើយជុងហ្គុកក៏បីគេចូលទៅបន្ទប់ទឹកពីរអ្នក ហើយងួតទឹកជាមួយប្រហែលជាឈឹតមួយម៉ោងទើបបីចេញមកវិញព្រោះថាមិនមែនគ្រាន់តែងួតទឹកធម្មតាឯណា     « យ៉ាងម៉េចហើយ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

     ជុងហ្គុកក៏ប្រញ៉ាប់ចូលទៅអោបថេយ៉ុងមើលទៅប្រហែលជាឈឺខ្លាំងហើយទើបដល់ថ្នាក់យំបែបនេះ បន្ទាប់ពីលួងអោយថេយ៉ុងបាត់យំហើយជុងហ្គុកក៏បីគេចូលទៅបន្ទប់ទឹកពីរអ្នក ហើយងួតទឹកជាមួយប្រហែលជាឈឹតមួយម៉ោងទើបបីចេញមកវិញព្រោះថាមិនមែនគ្រាន់តែងួតទឹកធម្មតាឯណា
     « យ៉ាងម៉េចហើយធូរហើយរឺនៅ? »ក្រោយពីស្លៀកពាក់អោយថេយ៉ុងរួចរាល់ហើយគេក៏ដើមកអង្គុយជឹតរាងតូច
     « ខ្ញុំលែងអីហើយ អញ្ចឹងទៅបានហើយមែនទេ? »រាងតូចញញិមឡើងពេលនិកដល់ការងារ គេចង់ធ្វើយូរមកហើយពេលនេះក៏សម្រេចបំណងបាន
     « តោះ..»ជុងហ្គុកមិនចាំយូរក៏លើកបីថេយ៉ុងចុះទៅជាន់ខាងក្រោមញុាំអារហារពេលព្រឹកជាមួយគ្នារួចរាល់ទើបទៅក្រុមហ៊ុនទាំងមានបេនជាអ្នកបើកឡាន
     ជុងហ្គុកដើចូលមកក្នុងក្រុមហ៊ុនទាំងទឹងមុខមុាំមិនរីកនិងមានបេនព្រមទាំងថេយ៉ុងដើតាមខាងក្រោយ មុនដំបូងគេចង់បីថេយ៉ុងមកតែម្ដងតែថេយ៉ុងមិនព្រមទើបដើខ្លួនឯងបែបនេះ ឯបុគ្គលិកផ្សេងៗនឈគ្នាមើលមកថេយ៉ុងគ្រប់ៗគ្នាព្រោះថាប្លែកមុខមិនដែលឃើញពីមុនមក ជាពិសេសគឺមកជាមួយអគ្គនាយករបស់ពួកគេថែមទៀតទាំងដែលអគ្គនាយករបស់ពួកគេមិនដែលនាំអ្នកណាមកជាមួយនោះទេ តើគេម្នាក់នោះជាអ្នកណាទៅ?
     ជុងហ្គុកបាននាំថេយ៉ុងមកដល់officeរបស់គេ ឯថេយ៉ុងវិញមើលឆ្វេងផងស្ដាំផងព្រោះថាគេមិនធ្លាប់មកទីនេះនោះទេពិតជាប្លែកណាស់
     « តើខ្ញុំត្រូវចាប់ផ្ដើមការងារបានហើយមែនទេ? »ថេយ៉ុងដើទៅរកជុងហ្គុកដែលកំពុងតែអង្គុយនៅលើកៅអីធ្វើការ
     « ចាំយើងអោយគេបង្រៀនការងារដល់ឯង ...បេន ហៅស៊ូណា ចូលមក »ជុងហ្គុកងាគមកនិយាយជាមួយថេយ៉ុងបន្តឹចមុននិងងាគទៅរកបេន
     « បាទ ចៅហ្វាយ »បេនអោនមុខបន្តឹចមុននិងដើចេញក្រៅបន្តឹចក្រោយមកក៏ចូលមកវិញជាមួយនិង មនុស្សស្រីម្នាក់ដែលតែងខ្លួនSexy លេចលើលេចក្រោម បបូរមាត់ក្រហមឆេះងាគមើលមួយភ្លែតស្មានថាជាយក្សខេណី
     « លោកអគ្គនាយក ហៅខ្ញុំមកមានការអីដែរ? »ស៊ូណាញញិមបែបទាក់ទាញអោយដៃអោយជើងទៅជុងហ្គុកតែគេគ្មានចាប់អារម្មណ៍សូម្បីបន្តឹច
     « នាងត្រូវបង្រៀនការងារថេយ៉ុង ថេយ៉ុងជាបុគ្គលិកថ្មីនៅទីនេះ »ជុងហ្គុកមើលទៅនាងទាំងកែវភ្នែកត្រជាក់ស្រេបធ្វើអោយនាងរអា
     « ចា៌ លោកអគ្គនាយក »
     « ថេយ៉ុងឯងត្រូវរៀនការងារជាមួយនាង ហាមលួចខ្ជិលអោយសោះ »ជុងហ្គុកងាគទៅរកថេយ៉ុងនិយាយសម្លេងយ៉ាងស្រទន់ធ្វើអោយ ស៊ូណា លួចច្រណែនព្រោះថានាងមិនធ្លាប់បានជុងហ្គុកនិយាយបែបនេះដាក់នាងពីមុនឡើយ
     « ខ្ញុំដឹងហើយបាទ »ថេយ៉ុងញញិមទៅកាន់ជុងហ្គុកដឹងទេថាពេលនេះគេសប្បាយចឹត្តខ្លាំងប៉ុណ្ណាពេលដែលដឹងថាខ្លួនអាចធ្វើការនៅក្នុងក្រុមហ៊ុនធំមួយនេះបាននោះ
     « បានហើយឆាប់ចេញទៅ »
    ពួកគេក៏នាំគ្នាដើចេញដោយថេយ៉ុងចុះទៅខាងក្រោមជាមួយស៊ូណា ដើម្បីរៀបការងារជាមួយនាង ប៉ុន្តែមើលទៅនាងដូចជាមិនពេញចឹត្តជាមួយគេទាល់តែសោះ
     « នេះតុធ្វើការរបស់ឯង »នាងនិយាយទាំងគម្រោះគម្រើយដាក់ថេយ៉ុង
     « បាទបងស្រី »
     « យើងមិនមែនបងស្រីឯង ត្រូវហៅយើងថាអ្នកគ្រប់គ្រងស៊ូ »នាងបញ្ចេញការមិនពេញចឹត្តឡើងភ្លាមៗ នាងមិនចង់អោយថេយ៉ុងហៅនាងបែបនោះនាងមានឋាន:ខ្ពស់ជាងថេយ៉ុងព្រោះនាងជាអ្នកគ្រប់គ្រងបុគ្គលិកនៅផ្នែកនេះ ចុះគេជាស្អីបានជាហ៊ានហៅនាងបែបនេះ ពិតជាមិនស្គាល់ទាបខ្ពស់មែន ( មិនស្គាល់ទាបខ្ពស់?? )
     « សុំទោសអ្នកគ្រប់គ្រង ស៊ូ »ថេយ៉ុងប្រញ៉ាប់សុំទោសភ្លាមៗមែនហើយគេត្រឹមតែជាបុគ្គលិកធម្មតាម្នាក់ប៉ុណ្ណោះ
     « ល្អហើយ...មួយទៀតការងារឯងស្វែងយល់ខ្លួនឯងទៅ »នាងញញិមចុងមាត់ហើយក៏ដើទៅកន្លែងដែលនាងត្រូវធ្វើការ
     « នែ...ឯងជាបុគ្គលិកថ្មីមែនទេ? »ហារ៉ាដែលនៅជឹតនោះក៏ដើមករកថេយ៉ុងដែលកំពុងតែអង្គុយនៅលើកៅអីរបស់ខ្លួន
     « មែនហើយ »ថេយ៉ុងញញិមទៅកាន់នាងបែបរាក់ទាក់ថ្ងៃនេះជាថ្ងៃធ្វើការងារដំបូងគេមិនចង់មានសត្រូវទេ
      « មើលទៅ ខោមិនខោអាវមិនអាវ មិនសមធ្វើការងារនៅទីនេះតតែសោះ »ហារ៉ាមើលថេយ៉ុងពីលើដល់ក្រោមទាំងពេបមាត់ពេបជ្រាយ ប៉ុន្តែនាងមិនដឹងទេថាសម្លៀកបំពាក់របស់ថេយ៉ុង ប្រាក់ខែនាង3ខែទិញមិនបានផង ទុះមើលទៅសាមញ្ញក៏ដោយមិនប្រកត់ថាថោកនោះទេ
     « ធ្វើការមានអ្វីពាក់ព័ន្ធនឹងសម្លៀកបំពាក់ថោកៗដូចជាខ្ញុំ?តតែស្លៀកពាក់ខោចលើខើចក្រោមដូចជាអ្នកនាងទើបសមនិងធ្វើការនៅក្រុមហ៊ុនធំបែបនេះមែនទេ ? »ថេយ៉ុងមិនអោយចាញ់តបទៅវិញ ហើយសម្លៀកបំពាក់នេះជុងហ្គុកជាអ្នកស្លៀកពាក់អោយគេទៀតផងហេតុអ្វីបានជាមើលងាយបែបនេះ?
     « នេះឯងហ៊ានថាអោយយើង? »ហារ៉ាស្រែកឡើងធ្វើអោយបុគ្គលិកផ្សេងទៀតមើលមកគ្រប់គ្នា
     « ខ្ញុំគ្រាន់តែឆ្ងល់ទើបសួរប៉ុណ្ណោះ »
     « ផ្ញើទុកសឹនចុះ »
     « ខ្ញុំមិនទទួលបញ្ញើអ្នកណាទេ...»ថេយ៉ុងញញិមទៅកាន់នាងមែនហើយគេជាមនុស្សស្លូតប៉ុន្តែមិនអោយអ្នកណាជាន់តាមចឹត្តនោះទេ
     « អាយយយ...ឯងងង »ហារ៉ាស្រែកឡើងខឹងនិងថេយ៉ុងតែរាងតូចធ្វើមិនខ្វល់ ឯនាងក៏ត្រូវដើទៅកន្លែងធ្វើការវិញទាំងបាក់មុខតែនាងមិនព្រមបញ្ឈប់ប៉ុណ្ណិងនោះទេចាំតែមើលចុះ...



To be Continue....💘




ពង្វក់ស្នេហ៍លោកប្ដី💞« ចប់ »Where stories live. Discover now