រឿង ពង្វក់ស្នេហ៍លោកប្ដី
ភាគទី 39ជុងហ្គុកនិងថេយ៉ុងបណ្ដើគ្នាចុះមកជាន់ខាងក្រោមដោយជុងហ្គុកគ្រៀកចង្កេះថេយ៉ុងជាប់
« អ្នកម៉ាក់ »ជុងហ្គុកមើលទៅលោកស្រីចនដែលកំពុងតែអង្គុយនៅលើសាឡុងជាមួយនិងថេយ៍ហ្គូ
« ម៉ោង11ហើយទើបតែចុះពីបន្ទប់ យប់មិញធ្វើស្អីខ្លះ? »លោកស្រីចនលើកចញ្ចើមសួរទៅកាន់កូនប្រុស គាត់ចាំច្បាស់ណាស់ថ្ងៃដែលគាត់ចង់អោយជុងហ្គុកនិងថេយ៉ុងរៀបការ ជុងហ្គុកប្រកែកយ៉ាងដាច់ខាតនិយាយពាក្យថាស្អប់ឡើងពេញៗមាត់ដល់ឥឡូវកូនមួយបាត់ ហើយមិនដឹងជាធ្វើស្អីខ្លះទេថ្ងៃត្រង់ហើយទើបតែចុះ
« គ្មានអ្វីទេអ្នកម៉ាក់ »ថេយ៉ុងចូលទៅអង្គុយក្បែម៉ាក់ក្មេក ប្រញ៉ាប់ឆ្លើយជំនួសបើអោយជុងហ្គុកឆ្លើយដឹងរែប្រាប់គ្មានសល់មនុស្សដូចជាជុងហ្គុកមាត់ឆៅណាស់
« ម៉ាក់មកទីនេះមានអ្វីនិយាយជាមួយខ្ញុំមែនទេ? »រាល់ដងម៉ាក់របស់គេមិនសូវជាមកទីនេះនោះទេបើមានការត្រូវនិយាយតែងតែខលហៅគេអោយទៅភូមិគ្រិះដើម្បីនិយាយគ្នាតែពេលនេះគាត់មកដោយផ្ទាល់ទៅវិញ
« មែនហើយ ម៉្យាងម៉ាក់ចង់មកលេងចៅហ្គូ »គាត់ងគ់ក្បាលតឹចៗមូលហេតុដែលគាត់មិនចង់មកទីនេះព្រោះថាទីនេះសុទ្ធសឹងតែកូនចៅរបស់ជុងហ្គុកកាលពីច្រើនឆ្នាំមុនគាត់មករកជុងហ្គុកនៅទីនេះគាត់បានឃើញជុងហ្គុកបាញ់សម្លាប់អ្នកបម្រើម្នាក់នៅកណ្ដាលភូមិគ្រិះតែម្ដងធ្វើអផយគាត់មានអារម្មណ៍ថាកូនរបស់គាត់ឃោឃៅពេលនោះជុងហ្គុកក៏បានឃើញលោកស្រីចនដែរតែគេធ្វើដូចធម្មតា ទើបចាប់ពីពេលនោះមកគាត់មិនមកទីនេះទៀតបើមកតតែចាំបាច់រឺមានអ្វីដែលសំខាន់ខ្លាំង តែទុះម្បីជុងហ្គុកកាចសាហាវខ្លាំងប៉ុណ្ណាក៏ជុងហ្គុកនៅតែជាកូនប្រុសរបស់គាត់ដដែល
« មានអ្វីមែនទេម៉ាក់? »ជុងហ្គុកចូលទៅអង្គុយក្បែប្រពន្ធ
« កម្មវិធីនៅយប់នេះលោកយ៉ាងអញ្ជើញកូនទៅចូលរួមកម្មវិធីសម្ភោធសណ្ឋាគាថ្មីរបស់គេដែរមែនទេ? »វាមិនមែនជារឿងសំខាន់អ្វីនោះទេគាត់គ្រាន់តែឆៀងចូលមកលេងចៅហើយឆ្លៀតនិយាយរឿងនេះតែម្ដងប៉ុណ្ណោះ
« មែនហើយ »ជុងហ្គុក លោកយ៉ាងបានមកអញ្ជើញគេដោយផ្ទាល់ទៀតផង
« លោកយ៉ាងក៏បានអញ្ជើញអូនដែរ »មិនមែនតែជុងហ្គុកនោះទេសូម្បីតែថេយ៉ុងក៏គេអញ្ជើញដែរ កុំភ្លេចណាថាថេយ៉ុងក៏ជាម្ចាស់ក្រុមហ៊ុនស្រាក្រហមធំប្រចាំប្រទេសមានអំណាចមិនចាញ់ជុងហ្គុកប៉ុន្មាននោះទេគ្រាន់ថាគេទើបតែបញ្ចេញមុខមាត់ពិតប៉ុណ្ណោះរាល់ដងគេអោយយីនដែលជាកូនចៅជំនិតមកមើលការខុសត្រូវគេមិនដែលបញ្ចេញមុខនោះទេទើបតែបញ្ចេញមុខប៉ុន្មានថ្ងៃនេះនោះទេ
« ពិតមែន?អញ្ចឹងយើងទៅជាមួយគ្នាតែម្ដងទៅ »ជុងហ្គុក
« បងទៅមុនចុះអូនបង្ហើយការងារនៅក្រុមហ៊ុនបន្តឹចនិងទៅតាមក្រោយ »មែនហើយនៅក្រុមហ៊ុនមានការងារបន្ទាន់ត្រូវធ្វើទើបមិនចង់អោយជុងហ្គុកនៅចាំ
« តែ...»
« សម្រេចអញ្ចឹងចុះ »មិនអោយជុងហ្គុកប្រកែកទាន់ថេយ៉ុងក៏និយាយកាត់តែម្ដង
« ក៏បាន »ជុងហ្គុកទម្លាក់ទឹកមុខចុះបន្តឹចគិតថាបានបណ្ដើគ្នាជាមួយប្រពន្ធហើយចុងក្រោយអត់ដដែលគេពឹតជាធុញនិងខ្សែភ្នែកដែលពួកស្រីៗអស់នោះសម្លឹងមើលគេខ្លាំងណាស់
« កុំធ្វើមុខបែបនេះអីលោកប្ដី អូនទៅដែរតើ »ថេយ៉ុងអោបចង្កេះជុងហ្គុកជាការលួងលោមមិនមែនគេបណ្ដោយអោយជុងហ្គុកទៅតែម្នាក់ឯងឯណាគេក៏ទៅដែរគ្រាន់តែទៅក្រោយប៉ុណ្ណោះ
« អញ្ចឹងខ្ញុំផ្ញើកូនជាមួយនិងម៉ាក់ផង »ជុងហ្គុកងាគទៅរកលោកស្រីចនគេមិនអាចនាំថេយ៍ហ្គូទៅបាននោះទេ មិនអាចបង្ហាញមុខកូនបានឡើយកូនរបស់គេនៅក្មេងណាស់មិនអោយរងសម្ពាធពីសង្គមខាងក្រៅនោះទេ
« មែនហើយអ្នកម៉ាក់ »ថេយ៉ុងក៏មិនខុសពីជុងហ្គុកនោះដែរគេបារម្ភពីកូនខ្លាចកូនមានគ្រោះថ្នាក់
« ម៉ាក់មិនអោយពួកឯងនាំចៅម៉ាក់ទៅស្រាប់ហើយ យប់នេះម៉ាក់នាំចៅទៅគេងនៅភូមិគ្រិះជាមួយ »មែនហើយគាត់ឯណាទៅបណ្ដោយអោយចៅប្រុសទៅនោះគាត់មិនទុកចឹត្តនោះទេ
« សម្រេចតាមនិងចុះ »ជុងហ្គុកនិងថេយ៉ុងក៏សម្រេចតាមនេះថេយ៍ហ្គូក៏មិនមែនគេងអត់ប៉ានិងអាប៉ាមិនបានឯណា
នៅពេលល្ងាចថេយ៉ុងបានរើសសម្លៀកបំពាក់អោយជុងហ្គុកមុននិងបើកឡានចេញពីភូមិគ្រិះទៅក្រុមហ៊ុនបាត់ធ្វើការអោយប្រញ៉ាប់រួចនោះអី
ព្រះអាទិត្យចាប់ផ្ដើមលេចបាត់សន្សឹមៗជំនួសដោយព្រះចន្ទបញ្ចេញពន្លឺស្រទន់ សម្លេងកាំមេរ៉ាបន្លឺឡើងក្រឹបៗនៅក្នុងកម្មវិធីសម្ភោធសណ្ឋាគាធំមួយរបស់លោកយ៉ាង
« នោះជាឡានត្រកូលចន ឆាប់ទៅៗ »សម្លេងរបស់អ្នកកាសែតលាន់ឡើងរំពងនាំគ្នាផ្ដឹតរូបថតនោះម្នាក់មិនដឹងបានប៉ុន្មាននោះទេនេះម្ចាស់ឡានមិនទាន់បើកទ្វាចេញមកផង
ជុងហ្គុកចេញពីក្នុងឡានដោយមានបេនបើកទ្វាឡានអោយ រាងសង្ហាលើកដៃសារ៉េក្រវ៉ាត់កឯទឹកមុខវិញមុាំមិនចេះញញិមតែក៏អាចទាក់ទាញក្រសែភ្នែកអ្នកនៅក្នុងកម្មវិធីសម្លឹងមើលគេព្រោងព្រាតជាពិសេសគឺពួកស្រីៗតែម្ដង ឯអ្នកកាសែតវិញនាំគ្នាផ្ដឹតយករូបភាពរបស់នាយមិនដកដៃអ្នកណាក៏ចង់បានរូបនាយដែរ
« មានកិត្តិយសណាស់ដែលលោកចន មកចូលរួមកម្មវិធីសណ្ឋាគារបស់ខ្ញុំ »លោកយ៉ាងចូលមករកជុងហ្គុកទាំងញញិមរួសរាយដាក់នាយយ៉ាងស្រស់គាត់ពិតជាកោតសសើរជុងហ្គុកខ្លាំងណាស់
« លោកអញ្ជើញដោយផ្ទាល់ទៅហើយ ខ្ញុំត្រូវតែមកហើយ »ជុងហ្គុកនៅតែមិនព្រមញញិមគេធ្វើដូចធម្មតា
« មែនហើយលោកចន នេះគឺយ៉ាង យ៉ាកូ កូនស្រីតែម្នាក់របស់ខ្ញុំ »លោកយ៉ាងក៏ចាប់ផ្ដើមណែនាំកូនស្រីតែម្នាក់គត់របស់គាត់អោយទៅជុងហ្គុកតែមិនមែនណែនាំធម្មតានោះទេគឺគាត់មានគំនិតចង់លើកកូនថ្វាយជុងហ្គុកតែម្ដង
« សួស្តីលោកចន »យ៉ាកូ ញញឹមយ៉ាងស្រស់នាងពិតជាពេញចឹត្តនិងជុងហ្គុកណាស់រាក់ដងធ្លាប់តែឃើញមុខនាយនៅក្នុងបណ្ដាញសង្គមធ្លាប់ឮពីភាពជោគជ័យនិងឥទ្ធិពលរបស់នាយពេលនេះបានជួបផ្ទាល់សង្ហារខ្លាំងណាស់មិនលង់មិនបានទេបើទាំងសង្ហា ទាំងមានបែបនេះនោះ
« សួស្តី »ពីរម៉ាត់យ៉ាងខ្លីតាមទម្លាប់ភាពសោះកក្រោះរបស់គេ គិតថាគេមិនដឹងមែនទេថាលោកយ៉ាងគិតអី ចង់លើកកូនស្រីដាក់លើហ៊ឹងថ្វាយអោយគេមែនទេ?កុំសង្ឈឹមអោយសោះគេមើលអ្នកណាមិនចូលក្រៅពីថេយ៉ុងប្រពន្ធជាទីស្រលាញ់របស់គេនោះឡើយ
« កុំប៉ះខ្ញុំ »ជុងហ្គុកនិយាយឡើងភ្លាមៗនៅពេលដែលឃើញយ៉ាកូបម្រុងមកប៉ះដៃគេដូចជាចង់អោបដៃគេយ៉ាងអញ្ចឹងនាងជាស្អី?មានសិទ្ធអីចង់មកអោបដៃរបស់គេនោះ
« គឺ..គឺខ្ញុំគ្រាន់តែចង់នាំលោកទៅខាងក្នុងប៉ុណ្ណោះ »មែនហើយអម្បាញ់មិញនាងចង់អោបដៃជុងហ្គុកបណ្ដើរចូលទៅខាងក្នុងមិនគិតថាសូម្បីតែចង់ប៉ះដៃក៏នាយមិនព្រមដែរ គិតថាបានបណ្ដើជុងហ្គុកអ៊ូតអ្នកនៅកម្មវិធីហើយចុងក្រោយអត់ដដែល
« ខ្ញុំមានជើងមិនបានពិការអាចដើទៅខ្លួនឯងបាន ហើយភ្នែកខ្ញុំមើលឃើញមិនចាំបាច់អ្នកណានាំផ្លូវទេ »សម្ដីចុកៗរបស់ជុងហ្គុកធ្វើអោយយ៉ាកូបាក់មុខមិនស្ទើនោះទេឯណាដែលថានាយជាព្រានារីនោះហេតុអ្វីក៏បែបនេះទៅវិញ
« លោកចន កុំប្រកាន់កូនស្រីរបស់ខ្ញុំអី នាងនៅក្មេងមិនសូវចេះគិតប៉ុន្មាននោះទេ »លោកយ៉ាងចេញមុខកុំអោយជុងហ្គុកខឹងបើនាយខឹងគាត់ក៏មិនអាចរក្សាជីវិតកូនស្រីរបស់គាត់បានដែរ
« មិនអីនោះទេ »ជុងហ្គុក
« នោះៗគឺលោកគីម ថេយ៉ុងមែនទេ? »សម្លេងរបស់អ្នកកាសែតបានបន្លឺឡើងកាត់ផ្ដាច់កាសន្ទនារបស់ជុងហ្គុកនិងលោកយ៉ាង ជុងហ្គុកគ្រាន់តែឮថាថេយ៉ុងមកងាគទៅមើលចង់បាក់កគេចាំផ្លូវប្រពន្ធយូរហើយ
ថេយ៉ុងដើឡើងតាមកម្រាលព្រំពណ៌ក្រហមដោយមានកាតុបតែងខ្លួនយ៉ាងស្រស់ស្អាតធ្វើអោយអ្នកនៅទីនោះអត់កោតសសើរនិងសម្រស់របស់គេមិនបាន
« សួស្តីលោកគីម »ឃើញថេយ៉ុងចូលមកដល់លោយ៉ាងក៏ប្រញ៉ាប់រាក់ទាក់តែម្ដង
« បាទ សួស្ដី »រាងតូចញញិមជាការគូរសមដាក់គាត់យ៉ាងណាគាត់ក៏មានអាយុច្រើនជាងគេដែរមិនមែនដូចជុងហ្គុកឯណា
« សួស្តីលោកចន »ថេយ៉ុងញញិមញាក់ភ្នែកដាក់ជុងហ្គុកនិងហុចដៃទៅអោយជុងហ្គុកចាប់
« បាទ សួស្ដី »ជុងហ្គុកញញិមចុងមាត់មើលទៅថេយ៉ុងទាំងចង់សើចប្រពន្ធរបស់គេធ្វើដូចមិនស្គាល់គ្នាតែក៏ព្រមចាប់ដៃជាមួយនិងថេយ៉ុងតែមិនមែនចាប់ធម្មតានោះទេគឺទាញថេយ៉ុងអោយខ្ទប់និងទ្រូងមុាំរបស់គេតែម្ដងដោយមិនខ្វល់ពីក្រសែរភ្នែកជាច្រើនគូរដែលកំពុងសម្លឹងមក...To be Continue...💘
YOU ARE READING
ពង្វក់ស្នេហ៍លោកប្ដី💞« ចប់ »
Romanceស្នេហាជាអ្វីដែលមិនធ្លាប់កើតមានក្នុងវចនានុក្រមរបស់ចន ជុងហ្គុកម៉ាហ្វៀឈាមត្រជាក់ដែលគ្រប់គ្នាខ្លាចរអា ប៉ុន្តែវត្តមានរបស់ក្មេងប្រុសម្នាក់ដែលដាក់នាមជាភរិយាសម្អប់បានធ្វើអោយគេផ្លាស់ប្ដូរគ្រប់យ៉ាង ធ្វើអោយគេស្គាល់ថាអ្វីជាស្នេហាជាក្ដីស្រឡាញ់ពិតប្រាកដ គ្រាន់តែថ...