ភាគ9 ;បារម្ភ

5.6K 228 1
                                    

រឿង ពង្វក់ស្នេហ៍លោកប្ដី
ភាគទី 9


     នៅពេលថ្ងៃត្រង់ដែលជាពេលដែលបុគ្គលិកត្រូវសម្រាកញុាំអារហារ ប៉ុន្តែថេយ៉ុងមិនដូចជាបុគ្គលិកផ្សេងនោះទេគេត្រូវប្រឹងមើលប្រឹងធ្វើប្រឹងរៀនពីការងារបន្ថែមដោយខ្លួនឯង គេគ្មានពេលទៅញុាំអ្វីនោះទេ
     « ឈឹតរួចហើយទ្រាំ »ថេយ៉ុងអង្អែលពោះខ្លួនឯងតឹចៗព្រោះតែឃ្លានព្រឹកមិញគេបានញុាំបាយតែបន្តឹចប៉ុណ្ណោះទើបពេលនេះឃ្លានបែបនេះ
     « គូរអោយអាណិតណាស់ »ស៊ូណាដើចូលមករកថេយ៉ុងទាំងញញិមចំអក អម្បាញ់មិញនេះនាងទើបតែមកពីញុាំបាយថកងៃត្រង់ជាមួយនិងបុគ្គលិកផ្សេងទៀត ហើយនាងក៏ដឹងថាថេយ៉ុងមិនទាន់បានញុាំអ្វីនៅឡើយ
     « ខ្ញុំមិនត្រូវការអោយអ្នកគ្រប់គ្រងស៊ូ មកអាណិតនោះទេ »ថេយ៉ុង ងើបមុខឡើងមើលទោះស៊ូណា
     « ខំប្រឹងទៅក្រែងអាចធ្វើការនៅទីនេះបានយូរ »ស៊ូណា ញញឹមញាក់ចិញ្ចើមដាក់ថេយ៉ុងហើយក៏ដើទៅតុធ្វើការរបស់នាងទាំងអារម្មណ៍ល្អ ឯថេយ៉ុងគិតតែពីឈ្ងោកមុខមើលការងាររបស់ខ្លួនបន្តទៀតមានអ្វីច្រើនណាស់ដែលគេឆ្ងល់ប៉ុន្តែគ្មានអ្នកណាប្រាប់រឺជួយពន្យល់នោះទេមានតែខំប្រឹងដោយខ្លួនឯង

     ងាគមកមើលជុងហ្គុកឯណ្ណេះវិញការងារច្រើនខ្លាំងណាស់ទើបមិនបានចាប់អារម្មណ៍ថាថេយ៉ុងយ៉ាងម៉េចហើយ ម៉្យាងក៏គិតថាថេយ៉ុងមានអ្នកជួយបង្រៀនការងារហើយទើបមិនសូវបារម្ភ
     « ចៅហ្វាយ..»បេនបើកទ្វាofficeរបស់ជុងហ្គុកដើចូលព្រោះថាអម្បាញ់មិញជុងហ្គុកបានហៅគេអោយមកជួប
     « ថេយ៍ យ៉ាងម៉េចហើយ? »មិនអូសក្រឡាច្រើនគេក៏និយាយសាច់ការតែម្ដង មួយព្រឹកហើយមិនទាន់ឃើញមុខប្រពន្ធទាល់តែសោះ
     « គឺ..គឺ..»បេនចាប់ផ្ដើមរអាក់រអួលនិយាយមិនត្រូវធ្វើអោយជុងហ្គុកកាន់តែសង្ស័យលើសដើម
     « គឺស្អី? ប្រពន្ធយើងយ៉ាងម៉េច? »ជុងហ្គុកស្រែកដាក់បេនទាំងមួម៉ៅគេសួរហេតុអ្វីមិនឆ្លើយ?
     « បាទចៅហ្វាយ គឺថាអ្នកប្រុសតូចពេលនេះមិនទាន់បានញុាំអ្វីនៅឡើយទេ..គាត់ធ្វើការមិនសម្រាកតាំងពីព្រឹក »បេនចាប់ផ្ដើមរៀបរាប់តាមអ្វីដែលខ្លួនដឹង គេក៏ចង់ទៅជួយអ្នកប្រុសតូចរបស់គេដែរតែការងារគេក៏មមាញិកទើបជួយមិនបាន
     « ថេយ៍...»ឮបែបនេះជុងហ្គុកក៏ចេញទៅខាងក្រៅភ្លាមៗដឹងទេថាពេលនេះគេបារម្ភពីថេយ៉ុងខ្លាំងប៉ុណ្ណា?កាលពីព្រឹកមិញគេឃើញថេយ៉ុងញុាំបាយតែបន្តឹចប៉ុណ្ណោះក៏ឈប់រឿងយប់មិញធ្វើអោយថេយ៉ុងបាក់កម្លាំងថែមទៀត ហេតុអ្វីបានជាមិនព្រមញុាំបាយចង់អោយគេបារម្ភឆ្គួតស្លាប់មែនទេ?
   
     ជុងហ្គុកចុះមកដល់ផ្នែកបុគ្គលិកធ្វើការ បង្កើតអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងរាល់ដងអគ្គនាយករបស់ពួកគេមិនដែលចូលមកទីនេះនោះទេបើមានរឿងអ្វីគឺបញ្ជាពីលើមក ចុះពេលនេះមានអ្វីសំខាន់មែនទេទើបអាចអូសទាញនាយអោយមកទីនេះបាននោះ??
     « អគ្គនាយកមានអ្វីសំខាន់មែនទេទើបចុះមកដោយខ្លួនឯងបែបនេះ?? »ស៊ូណាចេញមុខមករាក់ទាក់អគ្គនាយសង្ហារទាំងញញិមស្ទើរហែកមាត់ព្រោះគិតថាជុងហ្គុកអាចជាមករកខ្លួន ប៉ុន្តែស្នាមញញឹមទាំងប៉ុន្មានត្រូវបានរលាយក្លាយទៅជាខ្យល់នៅពេលដែលជុងហ្គុកដើតម្រង់ទៅតុធ្វើការរបស់ថេយ៉ុង កុំថាឡើយនិយាយជាមួយនាងសូម្បីតែមុខរបស់នាងក៏គេមិនមើលផងមិនដឹងថាយកមុខទៅទុកនៅប្រឡោះណាទេ
     « ថេយ៍ ...»ជុងហ្គុកដើមកឈរមុខតុធ្វើការរបស់ថេយ៉ុងទាំងទឹកមុខមុាំ
     « លោកអគ្គនាយក...មកទីនេះមានការអីមែនទេ? »គ្រាន់តែឮសម្លេងជុងហ្គុកភ្លាមថេយ៉ុងក៏ប្រញ៉ាប់ងើបមុខមើល មុនដំបូងក៏ភ្ញាក់ផ្អើលដូចគ្នាដែលឃើញជុងហ្គុកមកទីនេះព្រោះឮមកថានាយមិនដែលមកជាន់ទីនេះនោះទេ
     « ឆាប់ទៅញុាំបាយភ្លាម...ហេតុអ្វីមិនគិតខ្លួនឯងបែបនេះ? »ជុងហ្គុកបញ្ចេញសម្លេងមុាំមកកាន់ថេយ៉ុងគេក្លាយជាបែបនេះក៏ព្រោះតែការបារម្ភ ឯបុគ្គលិកនៅទីនោះនាំគ្នាសម្លឹងមកព្រោងព្រាត
     « ប៉ុន្តែខ្ញុំធ្វើ...»
     « ឈប់ធ្វើ..ហើយទៅញុាំបាយ បើមិនចង់អោយយើងបញ្ឈប់ការងាររបស់ឯង »មិនចាំអោយថេយ៉ុងនិយាយចប់នោះទេជុងហ្គុកក៏និយាយកាត់ បើដឹងបែបនេះគេមិនអោយថេយ៉ុងមកធ្វើការនោះទេ ទុះម្បីជានៅភូមិគ្រិះថេយ៉ុងអស្សុកបន្តឹចមែនតែក៏ញុាំអារហារគ្រប់គ្រាន់មិនមែនដូចពេលនេះ
     « ជុងហ្គុកខ្ញុំមិនទាន់ឃ្លាននោះទេ »រាងតូចគ្រវីក្បាលតឹចៗទុះម្បីជាពេលនេះគេឃ្លានតែការងារដែលត្រូវរៀនមានច្រើនណាស់មិនអាចឈប់កណ្ដាលទីបានទេ
     « បាននន...»ជុងហ្គុកងគ់ក្បាលតឹចៗយកអណ្ដាតទល់ថ្ពាល់ហើយក៏ដើចេញទៅវិញទាំងទឹកមុខកំណាចឯអ្នកនៅទីនោះនាំគ្នាគិតនៅអ្វីដែលបានកើតឡើង...មែនហើយហេតុអ្វីសុខៗក៏ថេយ៉ុងអាចមកធ្វើការនៅទីនេះបានដោយមិនឆ្លងកាត់កាសម្ភាសនិងសាកល្បងការងារព្រោះថាច្បាប់នៅក្រុមហ៊ុននេះគឺតឹងតែងខ្លាំងណាស់ សូម្បីតែបុគ្គលិកតូចតាចក៏ត្រូវមានចំណេះដឹងខ្ពស់យ៉ាងតឹចណាស់ក៏មានសញ្ញាបត្របញ្ចប់សកលវិទ្យាល័យដែរ អ្វីដែលគួរអោយកត់សម្គាល់គឺថ្ងៃនេះជុងហ្គុកបានចុះមកទីនេះដោយផ្ទាល់ហើយក៏គ្មានរឿងអ្វីដែរគឺមកបង្ខំអោយបុគ្គលិកធម្មតាដូចជាថេយ៉ុងទៅញុាំបាយទៅវិញហើយថេយ៉ុងថែមទាំងហៅចំឈ្មោះរបស់នាយទៀតផង គិតទៅថាប្លែករឺអត់?
     « ឆើសសស...លេងចរឹកពេកចុងក្រោយគឺបែបនេះ »ស៊ូណាដើចូលមករកថេយ៉ុងនិយាយឌឺដងដាក់រាងតូចទាំងដែលក្នុងទ្រូងនេះឆួលឆេះដោយភាពច្រណែនដែលជុងហ្គុកខ្វល់ខ្វាយពីថេយ៉ុង ហេតុអ្វីមិនមែនជានាង?
   « ខ្ញុំគ្មានអ្វីនិយាយជាមួយអ្នកគ្រប់គ្រងទេ »គេមិនចង់ឈ្លូសប្រកែកអ្វីឡើយ ក្បាលឈឺស្ទើរតែផ្ទុះទៅហើយនៅពេលនេះ
     « ឯងង...»
     « ថេយ៉ុង »នាងឈឹតហក់ទៅទាញថេយ៉ុងមកប្រដៅអោយដឹងគ្នាទៅហើយស្រាប់តែមានសម្លេងមួយមកបង្អាក់
     « លោកអគ្គនាយក »ស៊ូណាអោនមុខចុះនៅពេលដែលឃើញជុងហ្គុកដើចូលមក តើគេមកធ្វើអ្វីទៀត?អម្បាញ់មិញក្រែងខឹងចេញទៅបាត់ហើយមែនទេ?
     « នាងនិយាយអ្វីជាមួយថេយ៉ុង? »ជុងហ្គុកមើលទៅនាងទាំងកែវភ្នែកត្រជាក់ស្រេប
     « គ្មានអ្វីទេចា៌...អញ្ចឹងខ្ញុំសុំទៅធ្វើការវិញហើយ »នាងប្រញ៉ាប់ដកខ្លួនចេញ ខ្លាចរអារនិងជុងហ្គុក
     « លោកអគ្គនាយកមានការអ្វីទៀតហើយ ? »ថេយ៉ុង
     « នេះ...»ជុងហ្គុកមិននិយាយច្រើនក៏លើកថង់អារហារមកបង្ហាញថេយ៉ុង គេមិនបានទៅណានោះទេគឺទៅទឹញរបស់ញុាំប៉ុណ្ណោះ
     « នេះលោក...»រាងតូចមើលទៅជុងហ្គុកទាំងញញិម ខំតែគិតថាជុងហ្គុកខឹងនិងគេហើយដើចេញទៅបាត់ មានដឹងឯណាថាគេទៅទឹញរបស់ញុាំមកនោះ ឯជុងហ្គុកក៏ទាញកៅអីមួយមកអង្គុយនៅទល់មុខតុធ្វើការរបស់ថេយ៉ុងហើយចាប់ផ្ដើមរៀបចំឯកសារទុករួចក៏រៀបចំរបស់ញុាំឡើងពេញតុ
     « ឆាប់ញុាំទៅ...ប្រយ័ត្នឈឺក្រពះ »ជុងហ្គុកចាប់អារហារអោយថេយ៉ុងផងញុាំខ្លួនឯងផងមិនត្រឹមតែប៉ុណ្ណោះថែមទាំងបញ្ចុកថេយ៉ុងទៀតផង ញុាំផងសើចផងទាំងសប្បាយគ្មានខ្វល់ពីអ្នកនៅទីនោះសូម្បីបន្តឹច បង្កើតអោយមានទិដ្ឋភាពប្លែកសម្រាប់អ្នកនៅទីនោះ ហើយលួ៧ច្រណែនថេយ៉ុងគ្រប់គ្នា តើពួកគេជាអ្វីនិងគ្នាអោយប្រកត់ទៅ?គូអោយចាប់អារម្មណ៍ណាស់



To be Continue...💓

ពង្វក់ស្នេហ៍លោកប្ដី💞« ចប់ »Where stories live. Discover now