☆ពង្វក់ស្នេហ៍លោកប្ដី☆
ភាគទី 26នេះពិតជាមិនគូរអោយជឿសោះថាគេអាចរកថេយ៉ុងឃើញគេខំចំណាយពេលរកអស់ជាច្រើនឆ្នាំបែជារកមិនឃើញបែជាមកឃើញដោយចៃដន្យទៅវិញ
« ហ្ហិមម...»រាងតូចថេយ៉ុងគ្រហិមក្នុងបំពង់កតឹចៗធ្វើអោយអ្នកកំពុងតែអង្គុយនៅជិតនោះសប្បាយចឹត្តយ៉ាងខ្លាំង
« ខ្ញុំនៅកន្លែងណា?ហើយលោកជាអ្នកណា? »រាងតូចមើលជុំវិញខ្លួនហើយទើបមើលទៅមុខមនុស្សប្លែកមុខដែលនៅជឹតខ្លួន
« ថេយ៍នៅមន្ទីពេទ្យ តើមានមិនស្រួលខ្លួនត្រង់ណាទេប្រាប់បងមក? »យ៉ុនហ្គីតបទៅវិញទាំងញញិមនេះថេយ៉ុងពិតជាមើលគេមិនស្គាល់មែនទេ?
« ខ្ញុំមិនកើតអីនោះទេ »រាងតូចគ្រវីក្បាលតឹចៗគេពិតជាមិនបានកើតអ្វីពិតមែនប៉ុន្តែមុខរបស់បុរសម្នាក់នេះដូចជាប្រហែលៗប៉ុន្តែមិចនិងអាចទៅរួចព្រោះថាបងប្រុសរបស់គេបានបាត់បង់ជីវិតបាត់ទៅហើយ
« ថេយ៍មិនស្គាល់បងទេមែនទេ? »យ៉ុនហ្គីយកដៃទៅចាប់ដៃថេយ៉ុងសួរបញ្ជាក់ហើយចម្លើយបានត្រឹមតែការងក់ក្បាលតឹចៗរបស់អ្នកជាប្អូនប្រុសប៉ុណ្ណោះ
« បងគឺយ៉ុនហ្គី មិនចាំបងទេមែនទេ? »ពាក្យសម្ដីរបស់យ៉ុនហ្គីធ្វើអោយថេយ៉ុងមានការភ្ញាក់ផ្អើលតើជាការពិតមែនទេ?ម៉េចនិងអាចទៅ?
« មិនអាចទេលោកកុំកុហកខ្ញុំអី បងប្រុសរបស់ខ្ញុំគាត់បានបាត់បង់ជីវិតហើយ »
« ធំឡើងខ្ញុំនិងការពារបង តើអ្នកណាអ្នកនិយាយ? »យ៉ុនហ្គីលើកចញ្ចើមសួរគេនិកដល់ពាក្យសម្ដីនេះពេលណាចង់តែសើចនោះទេ ពេលនោះគឺថេយ៉ុងប្រហែលជាមានអាយុប្រហែលជា6ឆ្នាំមាធឡើងតូចប៉ុន្តែបែជាហ៊ាននិយាយថានិងការពារគេដែលជាបងប្រុសទៅវិញ
« ហិកហិ...នេះពិតជាបងមែនទេ? »ថេយ៉ុងមើលទៅយ៉ុនហ្គីទាំងទឹកភ្នែកពាក្យនេះមានតែបងប្រុសគេទេដែលបានដឹងចាំថាពេលនោះមេឃភ្លៀងខ្លាំងណាស់ហើយគេនិងបងប្រុសបានជិះកង់ឌុបគ្នាទៅភូមិគ្រិះវិញដោយគិតថាបងប្រុសរបស់គេអាចជាកំពុងតែខ្លាចទើបគេនិយាយពាក្យទាំងនេះទៅកាន់បងប្រុស ( កាលពីនៅក្មេងពេលទៅសាលាយ៉ុនហ្គីនិងថេយ៉ុងជិះកង់ឌុបគ្នាទៅគេមិនចង់អោយអ្នកបើកឡានជួនទៅទេព្រោះអត់សប្បាយ )
« មែនហើយគឺបង »
« បងប្រុស »ថេយ៉ុងស្រាប់តែស្រវ៉ាអោបចង្កេះរបស់យ៉ុនហ្គីតែម្ដងឯយ៉ុនហ្គីក៏អោបតបដូចគ្នា គេមិនគិតនោះទេថាគេអាចជួបបងប្រុសរបស់គេម្ដងទៀត
« អោយបងសុំទោសដែលកន្លងមកដែលមិនបាននៅក្បែថេយ៍ បងជាបងប្រុសមិនល្អ »យ៉ុនហ្គី
« បងជាបងប្រុសល្អបំផុត »ថេយ៉ុងលែងចេញពីការអោបសើចស្ញេញដាក់យ៉ុនហ្គីទាំងទឹកភ្នែកដាបជោគថ្ពាល់ឯយ៉ុនហ្គីក៏លើកដៃអង្អែលក្បាលថេយ៉ុងថ្នមៗ
« បងដឹងអស់ហើយមែនទេ? »ថេយ៉ុងទម្លាក់ទឹកមុខចុះបន្តឹច គ្រូពេទ្យប្រហែលជាប្រាប់យ៉ុនហ្គីពីរឿងកូនអោយនាយបានដឹងហើយ
« បងដឹងហើយ...ប្រាប់បងមកប៉ារបស់ក្មេងជាអ្នកណា?ហើយហេតុអ្វីបានជាថេយ៍ស្ងឹតនៅក្នុងសភាពបែបនេះ? »យ៉ុនហ្គីងក់ក្បាលតឹចៗទាំងញញិមហើយក៏ចង់ដឹងណាស់ដែរថាប៉ារបស់ក្មេងដែលនៅក្នុងផ្ទៃរបស់ថេយ៉ុងជាអ្នកណា?
« គឺ...»ថេយ៉ុងក៏បានរៀបរាប់រឿងគ្រប់យ៉ាងអោយយ៉ុនហ្គីបានដឹងគេគ្មានអ្វីត្រូវលាក់ទៀតនោះទេ
« ចន ជុងហ្គុក »ស្ដាប់ការរៀបរាប់របស់ថេយ៉ុងហើយធ្វើអោយកំហឹងក្នុងខ្លួនច្រាលឡើងភ្លាមៗ គេក៏ស្គាល់ជុងហ្គុកដែរថែមទាំងរាប់អានគ្នាដូចជាបងប្អូនទៀតផងហើយក៏ដឹងថាជុងហ្គុកព្រានារីខ្លាំងប៉ុណ្ណាតែគេមិនខ្វល់តែធ្លាក់មកលើថេយ៉ុងប្អូនប្រុសរបស់គេទៅវិញ
« គ្រប់យ៉ាងមកពីខ្ញុំដែលល្ងង់ដោយខ្លួនឯង »រាងតូចអោនមុខចុះបន្ទោសអ្នកណាមិនបានក្រៅពីខ្លួនឯងដែលអោយគេបោកបាន
« ថេយ៍មិនបានល្ងង់...ទៅជាមួយបងណាថេយ៍ បំភ្លេចរឿងគ្រប់យ៉ាងនៅទីនេះចោលអោយអស់ហើយចាប់ផ្ដើមជីវិតថ្មីជាមួយនិងកូននៅកន្លែងថ្មី »យ៉ុនហ្គីញញិមផ្ដល់ក្ដីសង្ឈឹមដល់ថេយ៉ុងគេពិតជាអាណិតថេយ៉ុងខ្លាំងណាស់ ហើយគេនិងយកថេយ៉ុងចេញអោយឆ្ងាយពីទីនេះទៅកសាងជីវឹតថ្មីគេសន្យាមិនអោយអ្នកណាមកធ្វើបាបថេយ៉ុងទៀតនោះទេ
« បងមិនខឹងខ្ញុំទេមែនទេដែលខ្ញុំមានកូនតែគ្មាន...»
« ហេតុអ្វីបងត្រូវខឹងថេយ៍?បងមិនត្រូវការប្អូនថ្លៃបែបនោះទេ ក្មួយម្នាក់បងអាចអោយគេរស់នូវយ៉ាងសុខស្រួលបាន ទៅជប៉ុនជាមួយនិងបងណា »មែនហើយក្មួយរបស់គេហេតុអ្វីគេចញ្ចឹមអោយរស់ស្រួលមិនបានហើយក៏មិនត្រូវការអោយជុងហ្គុកមកទទូលខុសត្រូវដែរ
« ខ្ញុំនិងទៅជាមួយបង »ថេយ៉ុងងគ់ក្បាលតឹចៗបញ្ចេញស្នាមញញិមឡើងយ៉ាងស្រស់គេនិងទៅផ្ដើមជីវិតថ្មីជួបអ្វីដែលថ្មីៗនិងបំភ្លេចរឿងអាក្រក់ៗចេញអោយអស់
« ល្អខ្លាំងណាស់ »យ៉ុនហ្គីញញិមនិងអោយហេនរីចាត់ការរឿងមន្ទីពេទ្យនិងសំបុត្រយន្តហោះវីអាយភីគេនិងទៅជប៉ុនវិញក្នុងពេលបន្តឹចទៀតនេះហើយក៏កំពុងនិកដល់អ្នកខ្លះដែលនៅទីនោះដែរ ( អ្នកណា??🤔 )ងាគមកមើលជុងហ្គុកវិញម្ដងគេបានត្រឡប់មកភូមិគ្រិះវិញទាំងទាំងមុខស្រពោនអម្បាញ់មិញគេក៏បានទៅរកថេយ៉ុងនៅភូមិគ្រិះរបស់អ្នកស្រីចនម៉ាក់របស់គេដែរតែមិនបានឃើញថែមទាំងបានអ្នកស្រីចនស្ដីបន្ទោសអោយគេខ្លាំងៗទៀតផង ពេលនេះគេអស់ជម្រើសហើយមានតែត្រឡប់មកភូមិគ្រិះវិញសឹនតែនៅតែបញ្ជាកូនចៅអោយទៅតាមរកថេយ៉ុងដូចដើម
« ចៅហ្វាយចង់ធ្វើយ៉ាងម៉េចចំពោះមនុស្សស្រី2អ្នកនោះ? »បេន
« ដុតពួកនាងទាំងរស់ទៅដុតមិនអោយសល់សូម្បីតែឆ្អឹង..ចំណែកតាកញ្ចាស់នោះចាប់យកទៅដាក់ក្នុងគុកត្រជាក់មិនអោយត្រូវពន្លឺថ្ងៃកុំអោយវាមានអ្វីចូលក្នុងមាត់អោយសោះរងចាំមើលភាពវេទនាដោយសារតែថ្នាំដែលកូនស្រីវាជាអ្នកដាក់ ឯងចាត់ការទៅយើងមិនបានទៅមើលនោះទេ »ជុងហ្គុកមើលទៅបេនគេគ្មានអារម្មណ៍ធ្វើអ្វីទេកំពុងតែខូចចឹត្តប្រពន្ធរត់ចូល
« បាទចៅហ្វាយ »បេនអោនមុខចុះបន្តឹចមុននិងដើទៅធ្វើអ្វីតាមដែរចៅហ្វាយបានប្រាប់ គេមិនបានអាណិតចៅហ្វាយរបស់គេនោះទេមានតែសមមុខថែមប្រាប់ហើយប្រាប់ទៀតតែមិនជឿឥឡូវកុំមកធ្វើទឹកភ្នែក
សម្លេងយន្ដហោះបានទាក់ទាញចំណាប់អារម្មណ៍ដល់ជុងហ្គុកអោយងើបមើលទៅខាងលើប្រៀបដូចជាយន្តហោះកំពុងតែយកបេះដូងនិងអ្វីៗគ្រប់យ៉ាងរបស់គេទៅជាមួយដែរយ៉ាងអញ្ចឹង
«...»ជុងហ្គុកលើកដៃស្ទាបទ្រូងខាងឆ្វេងរបស់ខ្លួនមានអារម្មណ៍ថាឈឺចាប់និងកំពុងតែបាត់បង់របស់សំខាន់នៅក្នុងជីវិតអារម្មណ៍មួយនេះគឺឈឺហួសនិងប្រាប់
« អូននិងកូនមិនទៅណាចោលបងទេមែនទេ?បងខ្លាចខ្លាំងណាស់ថេយ៍ »ទឹកភ្នែកដែលប្រឹងទប់ក៏ស្រក់ចុះមកគេព្យាយាមធ្វើខ្លួនរឹងមុាំហើយប៉ុន្តែនៅតែហាមឃាត់មិនបានឯភ្នែកចេះតែតាមសម្លឹងមើលយន្តហោះដែលភ្លឺភ្លឹតភ្លែតនោះមិនឈប់ ( ពេលយប់យន្តហោះមានភ្លើងចឹងហើយ )
« ហិកហិ បងនិកអូនណាស់ថេយ៍ »ជុងហ្គុកទន់ជង្គង់ដួលនៅលើដីបែកមិនទាន់បានប៉ុន្មានផងហេតុអ្វីក៏និកដល់ថ្នាក់នេះចុះបើយូរជាងនេះគេអាចទ្រាំទ្របានទេ?To be Continue...✈️
YOU ARE READING
ពង្វក់ស្នេហ៍លោកប្ដី💞« ចប់ »
Romanceស្នេហាជាអ្វីដែលមិនធ្លាប់កើតមានក្នុងវចនានុក្រមរបស់ចន ជុងហ្គុកម៉ាហ្វៀឈាមត្រជាក់ដែលគ្រប់គ្នាខ្លាចរអា ប៉ុន្តែវត្តមានរបស់ក្មេងប្រុសម្នាក់ដែលដាក់នាមជាភរិយាសម្អប់បានធ្វើអោយគេផ្លាស់ប្ដូរគ្រប់យ៉ាង ធ្វើអោយគេស្គាល់ថាអ្វីជាស្នេហាជាក្ដីស្រឡាញ់ពិតប្រាកដ គ្រាន់តែថ...