ភាគ5 ;ប្រពន្ធយើងភ្ញាក់ឯងងាប់មិនស្អាតទេ

8.4K 298 1
                                    

រឿង ពង្វក់ស្នេហ៍លោកប្ដី
ភាគទី 5



     ពន្លឺព្រះអាទិត្យចាប់ផ្ដើមបំពេញតួនាទីសាជាថ្មី រឿងថ្មីៗក៏ចាប់ផ្ដើមមានជាបន្តបន្ទាប់ នៅក្នុងបន្ទប់ធំទូលាយក៏ឃើញមានប្ដីប្រពន្ធថ្មោងថ្មីមួយគូរកំពុងគេងអោបគ្នាយ៉ាងស្អិតរមួតទាំងគ្មានសម្លៀកបំពាក់បិទបាំងដោយភួយក្រាស ក្រោយបញ្ចប់សង្គ្រាមកាលពីរៀបភ្លឺ
     « ព្រឹកហើយមែនទេ? »ជុងហ្គុកនៅតែជាអ្នកភ្ញាក់មុនថេយ៉ុង ព្រឹកនេះគេពិតជាមានអារម្មណ៍ល្អខ្លាំងណាស់ជាពិសេសនៅពេលនិកឃើញរឿងកើតឡើងកាលពីយប់មិញ
      « ឯងក្លាយជារបស់យើងហើយ សុឺតត »ជុងហ្គុកញញិមឡើងអោនទៅថើសៀតផ្ការបស់រាងតូចដែលកំពុងតែគេងលក់គ្មានដឹងអ្វីបន្តឹចសោះ
      « ក្រោកឡើងក្មេងតូច »ជុងហ្គុកអោនទៅខ្សឹបដាក់ត្រចៀករបស់ថេយ៉ុងតឹចៗថែមទាំងឆ្លៀតខាំទងត្រចៀករបស់គេទៀតផង
      « ហ្ហិមម..»ថេយ៉ុងគ្រហិមក្នុងបំពង់កភ្នែកក៏ចាប់ផ្ដើមបើកឡើងតឹចៗដោយសារមានអ្នករំខានតែក៏ត្រូវស្វាងភ្លាមៗនៅពេលដែលជុងហ្គុកចាប់ផ្ដើមសម្រុកចូលតើគេចង់ធ្វើអ្វីទៀតហើយ?
      « លោកចង់ធ្វើអ្វីទៀតហើយ? អ្ហាស..»ថេយ៉ុងធ្លោយសម្លេងថ្ងូរឡើងនៅពេលដែលជុងហ្គុកចាប់ផ្ដើមបន្ថែមកម្លាំង ហើយសង្គ្រាមស្នេហ៍នៅពេលព្រឹកក៏ចាប់ផ្ដើមឡើងដោយជៀសមិនផុត
     ម៉ោង9ព្រឹកទើបពួកគេព្រមបញ្ឈប់ឯថេយ៉ុងបាក់កម្លាំងមិនស្ទើរទេសូម្បីតែក្រោកឈរក៏ក្រោកមិនរួចផងទន់ដៃទន់ជើងគេងនៅលើគ្រែ ឯជុងហ្គុកក៏មិនបានឡើងចេញទៅណាដែរគឺនៅគេងអោបថេយ៉ុងនៅលើគ្រែឯដៃមិនចេះទំនេរអង្អែលសព្វកាយរបស់ថេយ៉ុងគ្មានចន្លោះអាងតែម្ចាស់គេរើមិនរួច ( មានភួយគ្របពីលើ )
     « លោកមិនទាន់ប្រាប់ខ្ញុំទេថាខឹងខ្ញុំរឿងអ្វី »ថេយ៉ុងដែលកំពុងតែគេងនៅលើទ្រូងរបស់ជុងហ្គុកក៏បន្លឺឡើងព្រោះថាគេមិនទាន់ដឹងនោះទេថាយប់មិញជុងហ្គុកខឹងអ្វីនិងគេនោះ
     « ឯងមិនដឹងពិតមែន? »ជុងហ្គុកសួរតែមាត់ឯដៃចេះតែអង្អែលភ្លៅសស្រឡូនស្រឹលរបស់ថេយ៉ុងមិនឈប់ តើនេះគេមិនដឹងរឺធ្វើមិនដឹងអោយប្រកត់?
     « ខ្ញុំមិនដឹងពិតមែន »រាងតូចគ្រវីក្បាលតឹចៗទាំងមិនយល់ ហើយក៏មិនបានបដិសេធនឹងការប៉ះពាល់របស់ជុងហ្គុកដែរពេលនេះគេគ្មានកម្លាំងនៅក្នុងខ្លួននោះទេ
     « ហេតុអ្វីឯងញញិមដាក់ពួកគេ? »មែនហើយគ្មានអ្វីក្រៅពីរឿងដែលថេយ៉ុងញញិមដាក់ណាមជុន និង ជេហូបនោះទេ គេពិតជាខឹងពិតមែនហើយរឹតតែមិនយល់ពីខ្លួនឯងថាហេតុអ្វីចាំបាច់ខឹង?
     « វាជារឿងធម្មតាទៅហើយ បើមិនអោយញញឹមអោយធ្វើយ៉ាងម៉េច? »រាងតូចសើចឡើងតឹចៗតាមពិតខឹងរឿងនេះសោះ មិនអោយគេញញឹមចឹងអោយគេមុខក្រញ៉ូវមិនរាប់ញាតិដាក់បងថ្លៃមែនទេ
     « មិនបាន ថ្ងៃក្រោយហាមញញឹមបែបនេះដាក់អ្នកណាទៀតក្រៅពីយើង »ជុងហ្គុកឡើងទ្រោបពីខាងលើថេយ៉ុងសារជាថ្មីគេមិនព្រមនោះទេពេលដែលឃើញគ្រប់គ្នាមើលមកថេយ៉ុងបែបនោះ
     « ខ្ញុំដឹងហើយ »ថេយ៉ុងក៏ប្រញ៉ាប់ឆ្លើយយល់ព្រមព្រោះថាស្ថានភាពមិនល្អនោះទេ
     « ល្អខ្លាំងណាស់ »ជុងហ្គុកក៏អោនជ្រុបមុខនិងកញ្ចឹងករបស់ថេយ៉ុងស្រូបយកក្លិនក្រអូបធ្វើអោយគេមានអារម្មណ៍ល្អហើយក៏ឆ្លៀតខាំលើកញ្ចឹងកនោះអោយមានស្នាមធ្មេញច្បាស់ៗផងដែរ បន្ទាប់មកពួកគេក៏គេងលក់ម្ដងទៀតដោយសារអស់កម្លាំង ហើយមិនបាច់សួរថាឃ្លានរឺអត់ព្រោះថាពេលនេះគេញុាំគ្នាឆ្អែតហើយគ្មានពោះដាក់បាយទៀតទេ ចាំថ្ងៃត្រង់ចុះទៅញុាំងក៏មិនអី😹 ចំណែកឯអ្នកបម្រើក៏នាំគ្នាឆ្ងល់ដូចគ្នារាល់ដងស្មាលនេះ ចៅហ្វាយពួកគេចុះមកហើយចុះហេតុអ្វីពេលនេះឈឹតថ្ងៃត្រង់ហើយមិនទាន់ចុះមកទៀត?ដូចជាចម្លែក
     « អ៊ំខ្ញុំបារម្ភពីអ្នកប្រុសតូចណាស់ »ហ្វាដើមករកអ៊ំវ៉ាងនាងពិតជាបារម្ភពីថេយ៉ុងណាស់ នាងក្លាចថាជុងហ្គុកអាចនិងធ្វើបាបថេយ៉ុង
     « យើងក៏ដូចគ្នាដែរនាងហ្វា »អ៊ំវ៉ាងសម្លឹងមើលជណ្ដើរភូមិគ្រិះហើយក៏ងាគទៅមើលហ្វាវិញតើគាត់គូរតែខលទៅប្រាប់អ្នកស្រីចន ដែរទេ?
     « អ..អ៊ំៗ »ហ្វានិយាយរដឹរដុបនៅពេលដែលខ្សែភ្នែកសម្លឹងទៅជាន់ខាងលើតើនេះនាងស្រវាំងភ្នែក រឺជាសុបិន្តទៅ?អ្នកប្រុសមុខងាប់របស់នាងកំពុងតែបីអ្នកប្រុសតូចរបស់នាងចុះមកខាងក្រោម
     « ហើយវាស្អីឯងហាសស..នាងហ្វា? »អ៊ំវ៉ាងមិនបានងាគទៅទីសដៅដែលហ្វាកំពុងតែមើលនោះទេនៅពេលដែលឃើញនាងដូចជារដឹរដុបក៏ងាគទៅមើលធ្វើអោយគាត់ហាស្ដីលែងចេញនេះខំតែបារម្ភ តែនេះជាអ្វី?សុទ្ធតែបីគ្នាចុះមកទៀត
     « ឆាប់រៀបចំអារហារ »ជុងហ្គុកថាហើយក៏ដើហួសទៅតុអារហារទាំងបីថេយ៉ុងនៅក្នុងដៃ ពេលទៅដល់តុអារហារជុងហ្គុកក៏ដាក់អោយរាងតូចអង្គុយនៅលើភ្លៅទុះម្បីជាថេយ៉ុងចង់ចុះទៅអង្គុយកៅអីផ្សេងក៏គេមិនព្រម លើសពីនេះគឺពួកគេទាំងពីរញុាំបាយក្នុងចានតែមួយ ស្លាបព្រាតែមួយដោយជុងហ្គុកជាអ្នកបញ្ចុកថេយ៉ុងមិនអោយថេយ៉ុងពិបាកនោះទេ ឯអ្នកបម្រើវិញនាំគ្នាអៀនឡើងរឹងខ្លួនអស់ហើយ បើមកផ្អែមល្ហែមអីនៅនិងមុខបែបនេះនោះអ្នកណាទ្រាំបាន
     នៅពេលញុាំបាយរួចជុងហ្គុកក៏នាំថេយ៉ុងទៅអង្គុយនៅបន្ទប់ទទូលភ្ញៀវ មើលទូរទស្សន៍ទាំងពីរអ្នក ថ្ងៃនេះគេមិនទៅក្រុមហ៊ុនទេគេនៅជាមួយថេយ៉ុងល្អជាង
ជុងហ្គុកដាក់អោយថេយ៉ុងគេងចំហៀងនៅលើភ្លៅមុាំរបស់នាយ ធ្វើអោយអាវដែលថេយ៉ុងកំពុងតែពាក់ខើចឡើងចេញភ្លៅសស្រឡូនយ៉ាងច្បាស់ព្រោះថាថេយ៉ុងពាក់អាវរបស់ជុងហ្គុកដែលនៅលើជង្គង់បន្តឹចរួមជាមួយខោខ្លីរលុងៗឯដៃរវាមរបស់ជុងហ្គុកក៏ចេះតែអង្អែលភ្លៅថេយ៉ុងមិនឈប់អាងតែនៅតែពីរអ្នក
     « ចៅហ្វាយ បាទទ..អូសសស »បេនបើកភ្នែកធំៗនិងទិដ្ឋភាពនៅចំពោះមុខ នេះមកផ្អែមល្ហែមស្អីនៅត្រង់នោះ?
     « បែមុខឯងចេញភ្លាម »ជុងហ្គុកស្រែកគំហគដាក់បេននៅពេលដែលឃើញគេសម្លឹងមើលសំណព្វចឹត្តរបស់ខ្លួនបែបនេះ បេនក៏ប្រញ៉ាប់បែមុខចេញយ៉ាងលឺនឯជុងហ្គុកក៏លើកថេយ៉ុងអោយគេងនៅលើទ្រូងរបស់ខ្លួនវិញម្ដងព្រោះថាពេលនេះថេយ៉ុងគេងលក់ ហើយយកកន្សែងមកគ្របដណ្ដប់លើជើងរបស់ថេយ៉ុងជឹតឈឹង ដៃវិញក៏អោបចង្កេះតូចមួយក្ដាប់នោះជាប់
     « បែមកវិញបានហើយ »
     « អឺ..គឺចៅហ្វាយ នេះគឺឯកសារដែលចៅហ្វាយអោយខ្ញុំយកមកអោយបាទ »បេនក៏យកឯកសារមកអោយជុងហ្គុកដឹងទេអម្បាញ់មិញគេភ័យស្ទើស្លាប់
     « បានហើយទៅវិញទៅ »
     « ខ្ញុំដឹងហើយមិនធ្វើឆ្អឹងទទឹងកទេបាទ »បេនបង្អូសសម្លេង មុនដំបូងនិយាយសុទ្ធតែស្អប់មិនចង់ក្បែដល់ឥឡូវខុសដូចមេឃនិងដី
     « ឯងចង់អោយយើងសម្លាប់ឯងត្រង់នេះមែនទេ? »ជុងហ្គុកចាប់ផ្ដើមមួម៉ៅនិងកូនចៅជំនិតរបស់ខ្លួន រកពេលនៅជាមួយប្រពន្ធតែពីរអ្នកមិនបានទេមករំខានរហូត
     « ចៅហ្វាយមិនហ៊ានសម្លាប់ខ្ញុំនៅពេលនេះទេ ព្រោះចៅហ្វាយខ្លាចប្រពន្ធភ្ញាក់ »បេនញញិមយ៉ាងស្រស់ មែនហើយគេពិតជាមិនអាចធ្វើអ្វីបាននៅពេលនេះខ្លាចរំខានដំណែកថេយ៉ុង
     « បើដឹងហើយនិយាយធ្វើស្អី..ឆាប់ចេញទៅតែប្រពន្ធយើងភ្ញាក់ឯងងាប់មិនស្អាតទេ »
     « បាទ ទៅហើយចៅហ្វាយ »បេនប្រញ៉ាប់អោនមុខចុះលាចៅហ្វាយហើយក៏រត់ចេញទៅបាត់ខ្លាចថាធ្វើអោយអ្នកប្រុសតូចរបស់គេភ្ញាក់រឿងធំមិនខានទេ....



To be Continue...😋








ពង្វក់ស្នេហ៍លោកប្ដី💞« ចប់ »Wo Geschichten leben. Entdecke jetzt