រឿង ពង្វក់ស្នេហ៍លោកប្ដី
ភាគទី 28ដូចដែលបាននិយាយគ្នាជីមីនបាននាំថេយ៉ុងមកផ្សាទំនើបហើយក៏មិនមែនជាអ្វីពិបាកចំពោះថេយ៉ុងដែរកុំភ្លេចថាថេយ៉ុងរស់នៅជប៉ុនតាំងពីកើតដូច្នេះហើយភាសាជប៉ុនសុីផុយតែម្ដង ជីមីននិងថេយ៉ុងដើចូលមកខាងក្នុងទាំងមានអង្គរក្សតាមពីខាងក្រោយប្រហែល5-6នាក់ធ្វើអោយទាក់ទាញដល់ក្រសែភ្នែកយ៉ាងច្រើនមើលមកពួកគេទាំងពីរ អ្នកខ្លះក៏បានស្គាល់ជីមីនរួចមកហើយប៉ុន្តែពួកគេគ្រាន់តែឆ្ងល់ថាអ្នកដែលដើជាមួយជីមីនជាអ្នកណាហេតុអ្វីមិនដែលឃើញមុខសោះ
« ឯងកុំបារម្ភពីខ្សែភ្នែករបស់ពួកគេអី »ជីមីនមើលទៅថេយ៉ុងខ្លាចថាថេយ៉ុងមិនទម្លាប់ប៉ុន្តែខុសពីការគិតព្រោះរឿងបែបនេះគេទម្លាប់បាត់ហើយពេលនៅជាមួយជុងហ្គុកនោះ
« យើងមិនអីទេ »ថេយ៉ុងគ្រវីក្បាលតឹចៗហើយក៏ទម្លាក់ទឹកមុខចុះព្រោះថាពេលនេះគេកំពុងតែនិកដល់ជុងហ្គុកនិកដល់មនុស្សម្នាក់ដែលបោកប្រាស់ក្ដីស្រលាញ់របស់គេ ហេតុអ្វីតែងតែនិកដល់គេគ្រប់ពេលបែបនេះ?
« ទៅខាងនោះទៅល្អជាង »ជីមីនក៏នាំថេយ៉ុងចូលហាងសម្លៀកបំពាក់ដ៏ធំមួយដើម្បីរើសឈុតអោយថេយ៉ុង
« មួយនេះល្អទេ...នាងងង?? »ជីមីនបម្រុងនិងយកឈុតសម្លៀកបំពាក់មួយអោយទៅថេយ៉ុងទៅហើយស្រាប់តែលេចឡើងនៅនារីរូបស្រស់បបូរមាត់ក្រហមស្លៀកពាក់លេចលើលេចក្រោមចូលមកដណ្ដើមបានមុន
« យើងយកបានមុន »នាងញញិមលើកសម្លៀកបំពាក់នោះបង្ហាញទៅកាន់ជីមីនសត្រូវបេះដូងរបស់នាង
« នាងចង់បង្ករឿងមែនទេយ៉ូ ហ្វាសា? »ជីមីនឈរអោបដៃមើលទៅនាងទាំងខឹងគេឃើញមុនច្បាស់ណាស់ប៉ុន្តែនាងបែជាមកដណ្ដើមទៅវិញ
« យ៉ាងម៉េច?អូ..នេះអ្នកណា?កុំប្រាប់ណាថាខ្លាចយើងរហូតយកអ្នកបម្រើមកតាមខ្លួន? »នាងញាក់ចញ្ចើមនិងមើលទៅថេយ៉ុងដែលឈរនៅជិតជីមីនទាំងញញិមចុងមាត់
« ខ្ញុំមិនមែនអ្នកបម្រើ »ក្រោយពីស្ងាត់យ៉ាងយូរថេយ៉ុងក៏បង្ហើបសម្លេងឡើងនាងជាអ្នកណាដែលហ៊ានហៅគេថាអ្នកបម្រើនោះ?
« ឯងហ៊ានតមាត់ជាមួយយើងមែនទេ? »នាងខឹងច្រឡោតឡើងភ្លាមៗដែលថេយ៉ុងហ៊ានតពាក្យសម្ដីជាមួយនាងហើយបម្រុងដើទៅជិតរាងតូចថេយ៉ុងប៉ុន្តែអង្គរក្សប្រុសៗប៉ុន្មានអ្នកនោះមករាងផ្លូវរបស់នាងជិតមិនអោយនាងប៉ះអ្នកប្រុសតូចរបស់គេបានឡើយ
« នាងគ្មានសឹទ្ធមកប៉ះពាល់អ្នកប្រុសតូចទេ »ពួកគេមើលទៅមុខរបស់នាងទាំងទឹកមុខមុាំកុំសូម្បីតែសង្ឈឹមថាប៉ះពាល់អ្នកប្រុសតូចរបស់ពួកគេនោះហើយនេះក៏ជាបញ្ជារបស់ចៅហ្វាយរបស់ពួកគេដែរ ធ្វើអោយហ្វាសាដកខ្លួនថយខ្លាចនិងទឹកមុខរបស់ពួកគេ
« ជីមីនយើងទៅចាំនៅឯឡានមុនហើយ »ថេយ៉ុងញញិមដាក់ជីមីនហើយជីមីនក៏ងគ់ក្បាលព្រមអោយគេទៅមុននៅសល់អង្គរក្ស2អ្នកនៅជាមួយជីមីនប៉ុណ្ណោះ គេមានអារម្មណ៍ថាមិនស្រួលខ្លួនទើបចង់ទៅឡានមុនឈរយូរទៀតមិនបាននោះទេ
« យើងនិងប្រាប់លោកយ៉ុន ថាឯងធ្វើបាបយើង »យ៉ូ ហ្វាសា
« ប្រាប់ទៅយើងខ្លាចឡើងញ័រហើយ »ជីមីនធ្វើជាខ្លាចទាំងដែលការពិតចង់ឌឺទៅនាង គេឯណាទៅខ្លាចយ៉ុនហ្គីនោះជួលទៀតមិនខ្លាចផង
« លោកយ៉ុនប្រកត់ជាដាក់ទោសឯងចាំតែមើលចុះ »នាងនៅតែមិនព្រមឈប់លើកយ៉ុនហ្គីមកគម្រាមជីមីន នាងគឺយ៉ូ ហ្វាសា ជាមនុស្សស្រីដែលតាមយ៉ុនហ្គីតាំងពីដើមទុះគេដេញយ៉ាងណាក៏មិនចេញហើយនៅដើប្រាប់គេឯងថាយ៉ុនហ្គីជាសង្សាររបស់នាងទៀតផង ចំណែកឯយ៉ុនហ្គីមិនសម្លាប់នាងចោលព្រោះតែយល់ដល់ប៉ារបស់នាងដែលជាដៃគូរសហការនៅក្នុងក្រុមហ៊ុនរបស់នាយមកយូរហើយប៉ុន្តែជាហេតុធ្វើអោយនាងកាន់តែបានចឹត្តលើសដើមយកឈ្មោះរបស់គេដើមើលងាយ គម្រាមអ្នកផ្សេងទៅវិញ
« ប្រកត់ក្នុងចឹត្តហើយមែនទេ?ចុះបើយ៉ុនហ្គីដឹងថានាងមើលងាយប្អូនប្រុសសំណព្វចឹត្តរបស់គេនោះគេនិងធ្វើយ៉ាងម៉េចដាក់នាង? »ហេតុតែនាងលើកឈ្មោះយ៉ុនហ្គីមកហើយអញ្ចឹងគេក៏យករឿងនេះមកនិយាយជាមួយនាងម្ដងគេចាំច្បាស់ណាស់ថានាងហៅថេយ៉ុងថាអ្នកបម្រើពេញៗមាត់បើយ៉ុនហ្គីដឹងមិនដឹងថាខឹងនាងខ្លាំងប៉ុណ្ណានោះទេមើលក៏ដឹងថាយ៉ុនហ្គីស្រលាញ់ប្អូនរបស់គេខ្លាំងប៉ុណ្ណាតែប៉ះដឹងរលាក់ហើយ
« ឯងនិយាយស្អីលោកយ៉ុនគ្មានប្អូននោះទេ កុំចង់មកកុហកយើងនោះ »បើយ៉ុនហ្គីមានប្អូនមែននោះនាងប្រកត់ជាស្គាល់ប៉ុន្តែយូរហើយហេតុអ្វីមិនដែលឃើញមិនដែលឮសោះយ៉ាងអញ្ចឹង ជីមីនចង់កុហកដើម្បីបំភ័យនាងច្បាស់ណាស់
« នាងនិងដឹងនៅពេលណាមួយ »ជីមីនញញិមហើយក៏ដើចេញទៅទាំងមានអង្គរក្សដើតាមការពារសុវត្តិភាពពីខាងក្រោយ បន្សល់ទុកត្រឹមតែយ៉ូ ហ្វាសាអោយនៅឆ្ងល់តែម្នាក់ឯងនាងត្រូវតែដឹងអោយបានថាជីមីននិយាយការពិតឬគ្រាន់តែកុហកនាងយើងងាគមកមើលលោកម៉ាហ្វៀប្រពន្ធរត់ចោលឯណ្ណេះវិញកំពុងតែធ្វើការនៅក្នុងofficeទាំងអារម្មណ៍មិននៅក្នុងខ្លួនតតែសោះចេះតែនិកគិតបារម្ភពីប្រពន្ធកូន
« អូនយ៉ាងម៉េចទៅហើយ?មានពិបាកអ្វីឬអត់? »ជុងហ្គុកទាញស៊ុមរូបថតរបស់ថេយ៉ុងដែលតាំងនៅលើតុធ្វើការយកមកមើលគេទាំងនិក ទាំងបារម្ភមិនដឹងថាពេលនេះថេយ៉ុងយ៉ាងម៉េចទៅហើយ មានពិបាកអ្វីរឺអត់?ញុាំបានគ្រប់គ្រាន់ឬអត់?គេពិតជាបារម្ភណាស់ប៉ុន្តែមិនបានតម្រុយអ្វីបន្តឹចតតែសោះឯការងារនៅក្នុងក្រុមហ៊ុនកាន់តែមមាញិកគេក៏ញុាំមិនសូវបានព្រោះតែក្លឹនអារហារណាមួយនិកប្រពន្ធ យប់ឡើងក៏គេងយំថែមទៀតនេះឬម៉ាហ្វៀដែលឃោឃៅ ឈាមត្រជាក់បែជាត្រូវយំដោយសារប្រពន្ធរត់ចោលគិតទៅអាណិតខ្លួនឯងណាស់នៅម៉ោង7យប់ជុងហ្គុកក៏ត្រូវបានជេហូប និង ណាមជុនបបួលអោយមកក្លឹបគេមិនចង់មកនោះទេតែលោកបងពីរអ្នកនេះចេះតែបង្ខំ
« ប្លែកៗ...»ណាមជុនមើលទៅជុងហ្គុកឃើញថាគេមិនដូចមុនតតែសោះសូម្បីតែស្រីចង់ចូលមកជឹតក៏មិនបានដែរ រាល់លើកផឹកស្រាលើកដាច់ៗម្ដងនេះប្លែកចូលក្លឹបបែជាផឹកទឹកសុទ្ធទៅវិញស្ងាត់មិនមាត់សួរមួយម៉ាត់ឆ្លើយមួយម៉ាត់បើមិនសំខាន់មិនខ្ចីឆ្លើយជាមួយគេ
« វាប្លែកខ្លាំងណាស់ »ជេហូបក៏បន្លឺឡើងក៏រាងអាណិតជុងហ្គុកដែរមើលទៅស្ងៀមស្ងាត់ខុសធម្មតា
« ឯងយ៉ាងម៉េចហើយជុងហ្គុក »ណាមជុនអត់មិនបានក៏សួរជុងហ្គុកតែម្ដងមើលទៅស្ថានភាពយ៉ាប់យឺនណាស់
« កុំមករញ៉េរញ៉ៃកំពុងសេដ »ជុងហ្គុកដាក់មួយឃ្លាស្ងាត់ជ្រៀប មនុស្សកំពុងតែពិបាកចឹត្តប្រពន្ធរត់ចោលផងមកបបួលនិយាយតែទ្រាំមិនបានវ៉ៃលែងដឹងបងឥឡូវហើយ
« ប្រាប់ហើយកុំនិយាយច្រើនពេក ប្រយ័ត្នអាហ្គុកវាយយើងមិនជួនទៅពេទ្យទេ »ថាងាគមកសុំជំនួយពីជេហូបមានឯណាគេដាក់ថែមទៅវិញ
« បើគ្មានអ្វីទេខ្ញុំទៅវិញហើយ »ជុងហ្គុកក៏ងើបដើចេញទៅបាត់ទាំងអង្គុយមិនទាន់បាន5នាទីផងគេគ្មានអារម្មណ៍អ្វីទាំងអស់នៅពេលនេះក្រៅពីតាមរកប្រពន្ធកូនមកវិញ
« មើលវាធ្វើ...»ជេហូបនិងណាមជុនសម្លឹងមើលដំណើរចាកចេញរបស់ជុងហ្គុកហើយក៏បែមកសម្លឹងមុខគ្នាហើយក៏បំបែកផ្លូវរៀងខ្លួនពួកគេក៏លែងមានអារម្មណ៍អ្វីទៀតដែរTo be Continue...🤧
VOCÊ ESTÁ LENDO
ពង្វក់ស្នេហ៍លោកប្ដី💞« ចប់ »
Romanceស្នេហាជាអ្វីដែលមិនធ្លាប់កើតមានក្នុងវចនានុក្រមរបស់ចន ជុងហ្គុកម៉ាហ្វៀឈាមត្រជាក់ដែលគ្រប់គ្នាខ្លាចរអា ប៉ុន្តែវត្តមានរបស់ក្មេងប្រុសម្នាក់ដែលដាក់នាមជាភរិយាសម្អប់បានធ្វើអោយគេផ្លាស់ប្ដូរគ្រប់យ៉ាង ធ្វើអោយគេស្គាល់ថាអ្វីជាស្នេហាជាក្ដីស្រឡាញ់ពិតប្រាកដ គ្រាន់តែថ...