រឿង ពង្វក់ស្នេហ៍លោកប្ដី
ភាគទី 23ជេហូបមានការងារត្រូវនិយាយជាមួយនិងជុងហ្គុកទើបគេត្រូវមកភូមិគ្រិះរបស់ជុងហ្គុកដោយផ្ទាល់ ប៉ុន្តែពេលចូលមកដល់ភ្លាមក៏មានសម្លេងស្រែកអោយជួយទើបធ្វើអោយគេឡើងទៅមើលតាមសម្លេងភ្លាមពេលទៅដល់ក៏ឃើញអ៊ំវ៉ាងឈរស្លន់ស្លោនៅមុខបន្ទប់
« មានរឿងអ្វីអ៊ំ? »ជេហូបដើចូលទៅជឹតគាត់មើលទៅពេលនេះគាត់ដូចជាស្លន់ស្លោខ្លាំងណាស់
« អ្នកប្រុសជេ ..គឺ គឺជួយអ្នកប្រុសតូចផង ហិកហិ អ្នកប្រុសតូច »ទម្រាំតែអាចនិយាយបានគាត់ត្រូវប្រើពេលយូរចេះតែរដឹរដុបនិយាយមិនចង់ចេញ
« ថេយ៉ុងកើតអ្វីមែនទេអ៊ំ? »ជេហូបសួរបញ្ជាក់ព្រោះថាអ៊ំវ៉ាងនិយាយគេមិនយល់នោះទេ
« ចូលទៅដឹងហើយអ្នកប្រុស »អ៊ំវ៉ាងក៏នាំជេហូបចូលទៅក្នុងបន្ទប់គេងនោះ ជេហូបគ្រាន់តែឃើញក៏ភាំងស្មារតីតើមានរឿងអ្វីកើតឡើង?ហេតុអ្វីថេយ៉ុងស្ថឹតនៅក្នុងសភាពបែបនេះ
« ថេយ៍..ថេយ៉ុង..»ជេហូបមិនចាំយូរក៏លើកបីថេយ៉ុងចុះទៅខាងក្រោមនិងចូលទៅក្នុងឡានបើកទៅមន្ទីពេទ្យយ៉ាងលឺនទុកយូរមិនបានទេឈាមហូរច្រើនខ្លាំងណាស់បើនៅតែបែបនេះប្រកត់ជាអស់ឈាមពីខ្លួនហើយ
ពេលមកដល់មន្ទីរពេទ្យក្រុមគ្រួពេទ្យក៏នាំគ្នាយកថេយ៉ុងចូលទៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ជាប្រញ៉ាប់ព្រោះថាពេលនេះអ្នកជម្ងឺកាន់តែចុះខ្សោយបន្តឹចម្ដងៗហើយ ឯជេហូបបានត្រឹមតែអង្គុយចាំនៅខាងក្រៅប៉ុណ្ណោះអាវរបស់គេប្រឡាក់សុទ្ធតែឈាមរបស់ថេយ៉ុង
« តើមានរឿងអ្វីកើតឡើង?ហេតុអ្វីថេយ៉ុងគិតខ្លីបែបនេះ?ប្រកត់ជាទាក់ទងជាមួយជុងហ្គុកមិនខាន »ជេហូបចាប់ផ្ដើមឆ្ងល់ពីការគិតខ្លីចង់បញ្ចប់ជីវិតខ្លួនឯងរបស់ថេយ៉ុង តើមានរឿងអ្វីធ្ងន់ធ្ងរមែនទេ?ចុះបើគេទៅមិនទាន់តើនិងមានរឿងអ្វីកើតឡើងចំពោះថេយ៉ុងទៅ
ប្រហែលជា2ម៉ោងក្រោយលោកដុកទ័រក៏បានចេញមកពីបន្ទាប់សង្គ្រោះបន្ទាន់ទាំងទឹកមុខស្ងួត
« ប្អូនថ្លៃរបស់ខ្ញុំយ៉ាងម៉េចទៅហើយលោកដុកទ័រ? »ជេហូបចូលទៅសួរគាត់យ៉ាងលឺនទាំងចង់ដឹងហើយក៏រាងភ័យនៅពេលឃើញទឹកមុខលោកដុកទ័រ
« សំណាងល្អហើយដែលលោកនាំអ្នកជម្ងឺមកទីនេះទាន់ពេលបើយឺតតែបន្តឹច ម្ដាយនិងកូនក្នុងផ្ទៃច្បាស់ជាគ្មានជីវិតនោះទេ »លោកដុកទ័របានរៀបរាប់ប្រាប់នេះសំណាងល្អហើយដែលយកមកទាន់ពេលបើយឺតជាងនេះតែមួយនាទីត្រៀមពិធីបុណ្យសពអោយហើយទៅ
« កូន?? »ជេហូបភាំងបន្តឹចពេលដែលឮពាក្យថាកូន ចេញពីមាត់របស់លោកដុកទ័រនេះថេយ៉ុងកំពុងតែមានកូនមែនទេ?
« តើលោកមិនដឹងទេមែនទេថាប្អូនថ្លៃរបស់លោកមានផ្ទៃពោះប្រាំសប្ដាហ៍ហើយ? »
« ខ្ញុំមិនដឹងនោះទេ »ជេហូបគ្រវីក្បាលតឹចៗព្រោះគេពិតជាមិនដឹងពិតមែន
« អញ្ចឹងប្រាប់ស្វាមីរបស់អ្នកជម្ងឺផងថាត្រូវមើលថែផ្លូវចឹត្តរបស់អ្នកជម្ងឺអោយបានល្អ ព្រោះថាពេលនេះសភាពផ្លូវចឹត្តរបស់គេគឺដុនដាបខ្លាំងណាស់ហើយក៏មិនល្អសម្រាប់កូននៅក្នុងផ្ទៃដែរ »មែនហើយមនុស្សដែលឈានដល់ការសម្លាប់ខ្លួនទៅហើយប្រកត់ជាមានបញ្ហារឺក៏គិតថាហត់និងជីវិតលែងចង់រស់នៅបន្ត
« បាទ លោកដុកទ័រ »
« អញ្ចឹងខ្ញុំសុំទៅសឹនហើយ »
« បាទ អគុណ »ជេហូបមើលទៅដុកទ័រដែលដើចេញទៅបន្ទាប់មកគេក៏ដើទៅបន្ទប់អ្នកជម្ងឺដែលមានថេយ៉ុងកំពុងតែគេងមិនដឹងខ្លួនដៃរុំដោយបង់ស ( ដៃដែលថេយ៉ុងអានិងដៃមុតអំបែងគឺដៃតែមួយ ) ជេហូបចូលទៅអង្គុយលើកៅអីមើលទៅថេយ៉ុងទាំងអាណិតមិនដឹងថាថេយ៉ុងជួបនៅរឿងអ្វីមកខ្លះនោះទេ រាងកាយស្គមស្គាំង មុខមាត់ក៏ស្លេកស្លាំងដូចមនុស្សគ្មានឈាមមើលទៅគឺខ្លោចចឹត្ត
ប្រហែលជាពាក់កណ្ដាលយប់ថេយ៉ុងក៏ដឹងខ្លួនឡើងវិញ មើលទៅអ្វីនៅជុំវិញខ្លួន
« ខ្ញុំមិនទាន់ស្លាប់ទេមែនទេ? »ថេយ៉ុងបង្ហើរសម្លេងស្រាលៗស្ដាប់ស្ទើរតែមិនឮ
« ថេយ៉ុង ឯងដឹងខ្លួនហើយមែនទេ? »ជេហូបចូលមកមើលយ៉ាងលឺន គេមិនបានទៅណាទេគឺគេនៅកំដរថេយ៉ុងមិនចង់អោយនៅម្នាក់ឯងហើយមុននេះគេបានខលទៅរកណាមជុនប្រាប់ពីរឿងនេះ
« បងថ្លៃ...»ថេយ៉ុងមើលទៅជេហូបហើយក៏ទម្លាក់ចុះវិញព្រោះពាក្យថាបងថ្លៃ គេឈឹតលែងមានឋាន:ហៅទៀតហើយ
« ឯងមានមិនស្រួលខ្លួនត្រង់ណាទេ? »
« អត់ទេ »រាងតូចគ្រវីក្បាលតឹចៗ
« ប្រាប់បងបានទេហេតុអ្វីឯងគិតខ្លីបែបនេះ? »
« ខ្ញុំ...ហិកហិ »ថេយ៉ុងបានត្រឹមតែអោនមុខចុះមិននិយាយទឹកភ្នែកក៏ស្រក់ចុះមកដោយទប់មិនបាន
« ប្រាប់បងភ្លាមមកថេយ៍? »ជេហូបអង្អែលក្បាលថេយ៉ុងតឹចៗលោងលោមអោយឈប់យំគេស្រលាញ់ ចាត់ទុកថេយ៉ុងដូចជាប្អូនប្រុសម្នាក់របស់គេដែរអញ្ចឹង
« គឺ...»ថេយ៉ុងបានរៀបរាប់រឿងគ្រប់យ៉ាងប្រាប់ទៅជេហូបទាំងយំអណ្ដើតអណ្ដក់ធ្វើអោយជេហូបទប់ទឹកភ្នែកមិនចង់បានព្រោះតែអាណិតដល់អ្នកជាប្អូនថ្លៃមិនគូរមានរឿងបែបនេះសោះហេតុអ្វីជុងហ្គុកធ្វើបែបនេះទៅរួច?
« ឯងត្រូវតែរឹងមុាំដើម្បីកូនដែលនៅក្នុងផ្ទៃ កុំគិតខ្លីបែបនេះទៀត »
« កូន?នេះ នេះខ្ញុំមានកូនមែនទេ? »ថេយ៉ុងរាងភ្ញាក់ផ្អើលនិងសួរទៅជេហូបបញ្ជាក់នេះគេមានកូនមែនទេ?
« មែនហើយគឺឯងមានកូន5សប្ដាហ៍ហើយ កុំធ្វើបាបខ្លួនឯងទៀតអី? »
« ខ្ញុំមានកូន...ហិកហិ កូនរបស់អាប៉ា អោយអាប៉ាសុំទោស »ថេយ៉ុងសម្រក់ទឹកភ្នែកកាន់តែខ្លាំងលើកដៃអង្អែលពោះរបស់ខ្លួនទាំងរំភើបគេពិតជាសប្បាយចឹត្តខ្លាំងណាស់
« ចុះជុងហ្គុក? »
« ខ្ញុំសូមអង្វរណាបងថ្លៃកុំប្រាប់រឿងនេះដល់ជុងហ្គុកអី ខ្ញុំលើកដៃសំពះក៏បាន ហិកហិ ខ្ញុំខ្លាចៗគេធ្វើបាបកូនរបស់ខ្ញុំ ហិកហិ »ថេយ៉ុងលើកដៃសំពះជេហូបទឹងទឹកភ្នែករហាមគេយំឡើងក្រហមមុខក្រហមមាត់បាត់ទៅហើយ គេខ្លាចថាជុងហ្គុកអោយគេយកកូនចេញ ខ្លាចគ្រប់យ៉ាងដែលទាក់ទងនឹងជុងហ្គុកព្រោះថាជុងហ្គុកពេលនេះមិនដូចមុននោះទេគេមិនអាចអោយអ្នកណាដឹងរឿងកូនឡើយ
« បានៗបងមិនប្រាប់ទេ »ជេហូបប្រញ៉ាប់យល់ព្រមយ៉ាងលឺនពេលដែលឃើញថេយ៉ុងលើកដៃសំពះ ខ្លួនញ័រទទ្រើតទឹកហូរដូចទឹកបាក់ទំនុបប្រៀបដូចជាមនុស្សបាត់បង់សតឹហេតុអ្វីក៏ថេយ៉ុងធ្លាក់ដល់សភាពបែបនេះ?គូរអោយអាណិតខ្លាំងណាស់
« អគុណណាស់ »
« សម្រាកចុះ »
« បាទ »រាងតូចក៏ផ្ដេកខ្លួនគេងទាំងដៃអោបពោះជាប់ដូចខ្លាចអ្នកណាមកដណ្ដើមកូនយ៉ាងអញ្ចឹង ចាប់ពីពេលនេះទៅគេសូមសន្យាថាគ្មានថ្ងៃធ្វើរឿងឆ្គួតឡប់នោះទៀតទេ ពេលមុនគេគ្មានអ្នកណាប៉ុន្តែពេលនេះគេមានកូននៅក្នុងផ្ទៃគេមិនអាចបណ្ដោយខ្លួនឡើយ បើគេកើតអីកូនរបស់គេនិងទៅជាយ៉ាងណា
« អាប៉ាស្រលាញ់កូន ទុះគ្មានអ្នកណាត្រូវការយើងក៏គ្មានបញ្ហា បើពេលវេលាបង្ខំពួកយើងនិងចាកចេញទៅជាមួយគ្នា »រាងតូចញញិមលាយទឹកភ្នែកអង្អែលពោះខ្លួនឯងខ្នមៗ បើសឹនជាពេលវេលាបង្ខំគេនិងនាំកូនចាកចេញ ចេញអោយឆ្ងាយទៅរកកន្លែងមួយដែលគ្មានអ្នកស្គាល់រស់នៅដោយសាមញ្ញជាមួយនិងកូនប្រហែលជាល្អTo be Continue...🤧
CZYTASZ
ពង្វក់ស្នេហ៍លោកប្ដី💞« ចប់ »
Romansស្នេហាជាអ្វីដែលមិនធ្លាប់កើតមានក្នុងវចនានុក្រមរបស់ចន ជុងហ្គុកម៉ាហ្វៀឈាមត្រជាក់ដែលគ្រប់គ្នាខ្លាចរអា ប៉ុន្តែវត្តមានរបស់ក្មេងប្រុសម្នាក់ដែលដាក់នាមជាភរិយាសម្អប់បានធ្វើអោយគេផ្លាស់ប្ដូរគ្រប់យ៉ាង ធ្វើអោយគេស្គាល់ថាអ្វីជាស្នេហាជាក្ដីស្រឡាញ់ពិតប្រាកដ គ្រាន់តែថ...