រឿង ពង្វក់ស្នេហ៍លោកប្ដី
ភាគទី 31នៅពេលមេឃបាក់ងងឹតថេយ៉ុងក៏នាំកូនប្រុសមកភូមិគ្រិះនិងអានរឿងនិទានអោយកូនប្រុសជាទីស្រលាញ់ស្ដាប់រហូតដល់គេងលក់ទើបព្រមបឹទសៀវភៅទុក
« សុបិន្តល្អណាកូនសម្លាញ់ សុឺតត »ថេយ៉ុងអោនថើបថ្ងាស់កូនប្រុសបន្តឹចមុននិងងើបឈរឡើងដើចេញពីបន្ទប់ចុះទៅជាន់ខាងក្រោមនិយាយរឿងមួយចំនួនជាមួយនិងយ៉ុនហ្គី
« ឯងគិតច្បាស់ហើយមែនទេថានិងត្រឡប់ទៅកូរ៉េ? »យ៉ុនហ្គីគេនៅតែមិនទាន់អស់ចឹត្តហើយក៏និកបារម្ភពីប្អូននិងក្នួយប្រុសកំហូចរបស់ខ្លួន
« ខ្ញុំគិតច្បាស់ហើយបងប្រុស ម៉្យាងក្រុមហ៊ុនរបស់ខ្ញុំនៅទីនោះក៏ត្រូវការខ្ញុំទៅមើលដោយផ្ទាល់ដូចគ្នា »ថេយ៉ុងឆ្លើយឡើងទាំងមិនស្ទាក់ស្ទើរមែនហើយរយ:ពេល5ឆ្នាំមកនេះគេក៏បានបង្កើតក្រុមហ៊ុនមួយជារបស់ខ្លួនឯងនិងមានជំនួយពីយ៉ុនហ្គីខ្លះៗតែពេលនេះមិនត្រូវការជំនួយអ្វីទៀតនោះទេ ក្រុមហ៊ុនស្រាក្រហមរបស់គេធាចឈានទៅមុខយ៉ាងរលូន
« បងមិនថាអ្វីនោះទេ សម្រេចតាមថេយ៍ទៅចុះ »យ៉ុនហ្គីនៅតែសម្រេចចឹត្តប្អូនប្រុសគេជឿថាថេយ៉ុងប្រកត់ជាអាចចាត់ចែងរឿងគ្រប់យ៉ាងបានយ៉ាងល្អ
« បាទបងប្រុស »
« មានអ្វីត្រូវប្រាប់បងឮទេ? »
« ខ្ញុំដឹងហើយម្ចាសបងងងង »រាងតូចញញិមយ៉ាងស្រស់តើអ្នកណាខ្លះដែលមានសំណាងដូចជាគេទៅ?មានបងប្រុសល្អម្នាក់នេះនៅក្បែតែបើពេលនេះមានប៉ាម៉ាក់នៅក្បែទៀតប្រហែលជាខ្លាំងណាស់
ពួកគេចំណាយពេលនិយាយគ្នាមួយសន្ទុះទើបនាំគ្នាទៅសម្រាករៀងៗខ្លួនស្អែកត្រូវចេញដំណើរទាំងព្រលិមផង ហើយថ្ងៃដែលគេគ្រោងទុកក៏បានចូលមកដល់ថ្ងៃដែលថេយ៉ុងនិងកូនត្រឡប់ទៅប្រទេសកូរ៉េខាងត្បូងវិញ
« មើលថែខ្លួននិងក្មួយរបស់បងអោយល្អ »យ៉ុនហ្គីឈពីមុខថេយ៉ុងនិងថេហ៍ហ្គូទាំងផ្ដែផ្ដាំគ្រប់សព្វបើតាមចឹត្តគេមិនចង់អោយប្អូននិងក្មួយទៅណាទេ
« មែនហើយថេយ៍ »ជីមីនដែលឈរជិតយ៉ុនហ្គីក៏បន្ទបន្ថែមគេក៏មិនខុសពីយ៉ុនហ្គីដែរ
« ខ្ញុំដឹងហើយ លាហើយ »
« ហ្គូទៅហើយបាទ »ថេយ៍ហ្គូលើកដៃលាអ៊ុំទាំងពីរបស់ខ្លួនមុននិងទៅជាមួយថេយ៉ុងបាត់ឯយ៉ុនហ្គីនិងជីមីនតាមមើលរហូតលែងឃើញទើបត្រឡប់ទៅភូមិគ្រិះវិញ
ជើងយន្តហោះត្រូវឈប់ចុះចតនៅព្រលានយន្តហោះធំជាងគេនៅក្នុងទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូងរាងតូចថេយ៉ុងពកូនប្រុសដើចេញពីព្រលានយន្តហោះដោយមានយីនដែលជាជំនិតជាអ្នកអូសវ៉ាលីព្រមទាំងកងអង្គរក្សតាមការពារយ៉ាងច្រើនធ្វើអោយផ្អើលព្រលានយន្តហោះ ថេយ៉ុងនិងថេយ៍ហ្គូចូលទៅខាងក្នុងឡានរួចជាស្រេចទើបបើកចេញទៅទាំងមានអ្នកការពារជិះឡានអមមុខក្រោយថេយ៉ុងនៅពេលនេះមិនដូចកាលពីមុនទៀតនោះទេគេប្រែប្រួលខ្លាំងណាស់
មកដល់Condoថេយ៉ុងក៏នាំកូនប្រុសចូលទៅខាងក្នុងនិងមិនអោយពួកអង្គរក្សតាមទៀតនោះទេលើកលែងតែយីងដែលត្រូវយកវ៉ាលីមកដល់បន្ទប់Condo
« ពួកយើងបានរៀបចំសម្រាប់ចៅហ្វាយរួចហើយបាទ »យីនទុកវ៉ាលីមួយកន្លែងមុននិងដើមករកអ្នកជាចៅហ្វាយ
« បានហើយចេញទៅវិញចុះ »
« បាទចៅហ្វាយ »យីនអោនមុខចុះបន្តឹចហើយក៏បើកទ្វាចេញទៅនិងបិទអោយវិញយ៉ាងមានរបៀប
ថេយ៉ុងដាក់កូនប្រុសអោយគេងនៅលើពូកថ្នមៗព្រោះថាថេយ៍ហ្គូគេងលក់តាំងពីនៅលើយន្តហោះមកម្លេះពេលនេះហើយនៅមិនទាន់ក្រោកទៀតមិនដឹងកាត់តាមអ្នកណាទេ?
« ខ្ញុំត្រឡប់មកវិញហើយ »រាងតូចទាញវាងននពណ៌ផ្ទៃមេឃនោះចេញបង្ហាញនៅទិដ្ឋភាពទីក្រុងសេអ៊ូលយ៉ាងស្រស់ស្អាតវាពិតជាប្លែកជាងកាលពី5ឆ្នាំមុនខ្លាំងណាស់តើមនុស្សម្នាក់នោះនិងផ្លាស់ប្ដូរតាមពេលវេលាដែរទេ?
« អាប៉ា...»សម្លេងតូចឆ្មារបស់ថេយ៍ហ្គូស្រាប់តែបន្លឺឡើងហើយរត់មករកអាប៉ាជាទីស្រលាញ់យ៉ាងលឺន
« កូនក្រោកហើយមែនទេ?ឃ្លានហើយឬនូវ? »រាងតូចបន្ទន់ជង្គង់ចុះអោយមានកម្ពស់ត្រឹមនិងថេយ៍ហ្គូនិងលើកដៃទៅប៉ះថ្ពាល់កូនថ្នមៗខ្លាចថាកូនឃ្លាន
« កូនឃ្លានហើយបាទ..យើងមកដល់ហើយមែនទេអាប៉ា? »ថេយ៍ហ្គូសម្លឹងមើលខាងក្រៅវាងននទាំងញញិមយ៉ាងស្រស់នេះគេមកដល់ហើយមែនទេ?
« ពួកយើងមកដល់ហើយ..តោះទៅញុាំអីសឹនណា »ថេយ៉ុងលើកពថេយ៍ហ្គូឡើងទៅអង្គុយនៅតុបាយដែលយីនបានរៀបចំជាស្រេច ក្រោយពីញុាំរួចក៏សម្អាតខ្លួនអោយថេយ៍ហ្គូជាមុន ទើបចូលទៅសម្អាតខ្លួនតាមក្រោយ
នៅពេលល្ងាចជ្រេបន្តឹចថេយ៉ុងក៏នាំថេយ៍ហ្គូចេញទៅខាងក្រៅដោយមិនអោយអ្នកណាតាមទៅនោះទេគេចង់មានពេលវេលាផ្ទាល់ខ្លួនជាមួយនិងកូនខ្លះមិនចង់រញ៉េរញ៉ៃច្រើននោះទេ
« ពួកយើងទៅណាអាប៉ា? »ថេយ៍ហ្គូងាគមកសួរអាប៉ារបស់ខ្លួនដែលកំពុងតែបើកឡាន
« ក្រែងហ្គូចង់ទៅលេងលោកយាយមែនទេកូន?ពេលនេះអាប៉ានាំហ្គូទៅជួបលោកយាយហើយណា »រាងតូចងាគមកញញិមដាក់កូនប្រុសមុននិងមើលទៅខាងមុខយកចឹត្តក្នុងកាបើកបរវិញ
Lamborghiniពណ៌ខ្មៅសេរីចុងក្រោយបង្អស់ឈប់ចតនៅមុខទ្វាភូមិគ្រិះត្រកូលចនយ៉ាងរហ័សថេយ៉ុងដកដង្ហើមបន្ធូអារម្មណ៍បន្តឹចមុននិងបើកទ្វាឡានចុះដើទៅផ្នែកម្ខាងទៀតបើកទ្វាហើយលើកថេយ៍ហ្គូពដើចូលទៅខាងក្នុងបើថេយ៍ហ្គូវិញមុខរីកដូចគ្រាប់ជីត្រូវទឹកព្រោះតែបំណងប្រាថ្នាមួយផ្នែកបានសម្រេច
« លោកមករកអ្នកណាដែរ? »អ្នកបម្រើស្រីម្នាក់ចូលមករកថេយ៉ុងនាងទើបតែមកធ្វើការទីនេះបានប៉ុន្មានខែប៉ុណ្ណោះ
« គឺខ្ញុំមករក...»
« អ្នកណាមករកអ្វីមែនទេ? »ពេលនោះដែររាងចំណាស់វ័យ50ឆ្នាំដើចេញមកធ្វើអោយថេយ៉ុងអួលដើមកនៅពេលដែលឃើញគាត់មើលចុះទៅគាត់មានវ័យ50ឆ្នាំតែគាត់នៅតែដូចដើមមិនប្រែប្រួលឬទ្រុឌទ្រោមនោះទេ
« ម៉ាក់ »រាងតូចមើលទៅគាត់ទាំងទឹកភ្នែកមិនមែនតែថេយ៉ុងនោះទេសូម្បីតែអ្នកស្រីចន ក៏ដូចគ្នាដែរគាត់ភ្លឹកបាត់ទៅហើយនេះគាត់យល់សុបិន្តមែនទេ?ថេយ៉ុងកំពុងតែឈមុខគាត់?
« ថេ..ថេយ៉ុង »អ្នកស្រីក៏ចូលទៅរកថេយ៉ុងតែក៏ត្រូវផ្អាកមើលកម្លោះតូចដែលថេយ៉ុងពជាប់នៅក្នុងដៃគាត់ស្រាប់តែស្រក់ទឹកភ្នែកចុះតែម្ដងនេះកុំប្រាប់ណាថាជា...
« លោកយាយបាទ »ថេយ៍ហ្គូសម្រូតចុះពីថេយ៉ុងហើយរត់ទៅរកអ្នកស្រីចនដែលជាយាយបង្កើត
« នេះ? »អ្នកស្រីចនមើលទៅថេយ៉ុងទាំងកែវភ្នែកសួរបញ្ជាក់
« នេះគឺចន ថេយ៍ហ្គូ ចៅរបស់ម៉ាក់នោះអី »ថេយ៉ុងញញិមទៅកាន់គាត់
« ចៅយាយ អោបមួយមកចៅ »អ្នកស្រីចនបន្ទន់ជង្គង់ចុះលាដៃអោបចៅប្រុសយ៉ាងណែនដឹងទេថារាល់ថ្ងៃនេះគាត់ចង់ជួបចៅខ្លាំងប៉ុណ្ណាពេលនេះគាត់ក៏បានជួបពិតមែន ចៅរបស់គាត់ពិតជាគូរអោយស្រលាញ់ណាស់
« ចៅនិកលោកយាយណាស់ដឹងទេ? »ថេយ៍ហ្គូមិនអោយចាញ់ចឹត្តអោបលោកយាយវិញយ៉ាងណែនគេធ្លាប់តែឃើញរូបលោកយាយរបស់គេក្នុងរូបថតដែលអាប៉ារបស់គេបានបង្ហាញប៉ុណ្ណោះ
« ចៅយាយ »អ្នកស្រីចន ញញិមស្ទើរតែរហែកមាត់ពេលឮពាក្យសម្ដីរបស់ថេយ៍ហ្គូមាឌប៉ុណ្ណឹងទេតែសម្ដីមិនតូចដូចមាឌឡើយដូចជាជុងហ្គុកប៉ារបស់គេគ្មានខុស
បន្ទាប់មកពួកគេទាំងបីក៏ចូលទៅនិយាយគ្នានៅក្នុងបន្ទប់ទទូលភ្ញៀវគាត់ពិតជាចង់ដឹងនៅជីវិតកាលពី5ឆ្នាំមកនេះរបស់ថេយ៉ុងនិងកូនខ្លាំងណាស់ហើយថេយ៉ុងក៏បានប្រាប់គាត់នៅរឿងគ្រប់យ៉ាងដូចគ្នា
« អញ្ចឹងមានន័យថាយ៉ុនហ្គីជាបងប្រុសបង្កើតរបស់កូនមែនទេ? »
« បាទ មែនហើយម៉ាក់ »
« ពិតជារឿងមិននិកស្មានមែន ហើយកូនគិតយ៉ាងម៉េចចំពោះរឿងជុងហ្គុក? »
« ខ្ញុំមិនដឹងនោះទេម៉ាក់ »រាងតូចអោនមុខចុះគេមិនដឹងនោះទេថាគូរធ្វើយ៉ាងម៉េចហើយក៏មិនមែនអាស្រ័យលើគេទាំងស្រុងនោះដែរ
« ម៉ាក់ដឹងថាកូនឈឺចាប់តែកូនគូរតែស្ដាប់ហេតុផលរបស់ជុងហ្គុកសឹនណាថេយ៍ ជុងហ្គុកគេស្រលាញ់កូនខ្លាំងណាស់ 5ឆ្នាំមកនេះគេផ្លាស់ប្ដូរច្រើនរហូតស្មានមិនដល់គេតែងតែតាមរកកូននិងថេយ៍ហ្គូមករហូត »អ្នកស្រីចនកាន់ដៃថេយ៉ុងគាត់យល់ថាថេយ៉ុងឈឺចាប់ខ្លាំងនៅទង្វើររបស់ជុងហ្គុកតែជុងហ្គុកគេធ្វើព្រោះតែមានហេតុផលគាត់ចង់អោយថេយ៉ុងស្ដាប់ហេតុផលជាមុន
« ប្រសឹនជាគេបកស្រាយខ្ញុំនិងទទូលស្ដាប់ »រាងតូចញញិមមើលទៅអ្នកម៉ាក់ក្មេកគេមិនរារែកនិងស្ដាប់ការបកស្រាយរបស់ជុងហ្គុកនោះទេបើវាសមស្រប
« ល្អខ្លាំងណាស់ »អ្នកស្រីចនញញិមជាមួយក្ដីសង្ឈឹមថាកូនៗនិងជួបជុំរស់នៅជាមួយគ្នាដោយក្ដីសុខដូចដើម
« អូ មែនហើយ កូននិងចៅហ្គូគេងនៅទីនេះតើបានទេម៉ាក់ចង់នៅក្បែចៅអោយបានច្រើន »
« បាទ ហេតុអ្វីថាមិនបាននោះ? »ថេយ៉ុងមើលទៅថេយ៍ហ្គូទាំងញញិមគេដឹងថាអ្នកស្រីចនចង់នៅក្បែចៅអោយបងច្រើនគេក៏មិនហាមឃាត់អ្វីនោះដែរ
« ប្រសើរណាស់ ចៅហ្គូទៅជាមួយយាយណា »
« បាទ »ថេយ៍ហ្គូក៏ចូលទៅចាប់ដៃអ្នកស្រីចនហើយទៅជាន់ខាងលើម៉្យាងរាល់ថ្ងៃនេះថេយ៉ុងទម្លាប់កូនអោយគេងម្នាក់ឯងអញ្ចឹងហើយទុះមិនបានគេងក្បែគេក៏ថេយ៍ហ្គូមិនរករឿងច្រើនដូចក្មេងដ៏ទៃដែរ
ថ្ងៃថ្មីឈានចូលមកម្ដងទៀតប៉ុន្តែគ្មានអ្វីដែលថ្មីសម្រាប់ជុងហ្គុកនោះទេអ្វីដែលគូរអោយធុញថ្ងៃនេះគេត្រូវមកនិយាយការងារមួយចំនួននៅហាងកាហ្វេជាមួយនិងយូហាប៉ុន្តែមិននិយាយអ្វីក្រៅពីរឿងការងារឡើយហើយនេះក៏ជាហេតុផលតែមួយគត់ដែលនាងអាចនិយាយជាមួយនិងជុងហ្គុកបាន
« នេះលោកស្រីចន មានកូនម្នាក់ទៀតមែនទេ?ទើបបានជាមានចៅ? »នាងអូសមើលIGរបស់នាងក៏ឃើញអ្នកស្រីចនគាត់ផុសរូបមួយសន្លឹកដោយមានក្មេងអោប ក គាត់តែមើលមិនស្គាល់មុខនោះទេព្រោះក្មេងម្នាក់នោះបែរមុខទៅខាងក្រោយតែមើលពីក្រោយក៏ដឹងថាគូរអោយស្រលាញ់ណាស់ដែរ
« គ្មាននោះទេ »ជុងហ្គុកឆ្លើយហីៗហាក់ដូចជាមិនចាប់អារម្មណ៍
« តែនេះគាត់សរសេរថា ចៅប្រុសរបស់យាយ »នាងលើកបង្ហាញរូបនោះអោយជុងហ្គុកមើលធ្វើអោយជុងហ្គុកគាំងមិននិយាយអ្វីម៉ាក់របស់គេមិនដែលថតរូបជាមួយក្មេងម្នាក់ណានោះទេម្ដងនេះដូចជាចម្លែក
« រឺមួយ...»ជុងហ្គុកនិកដល់ត្រឹមនេះក៏រត់ចេញទៅបាត់ដោយមិនខ្វល់ពីយូហាឡើយពេលនេះនាយកំពុងតែចង់ដឹងរឿងមួយនេះអោយច្បាស់ហើយគេក៏មិនបានទៅណាក្រៅពីភូមិគ្រិះរបស់ម៉ាក់គេនោះដែរ
បើកឡានមកដល់ភ្លាមជុងហ្គុកក៏រត់ចូលទៅខាងក្នុងតែម្ដងតែក៏ត្រូវបញ្ឈប់ដំណើរភ្លាមនៅពេលដែកភ្នែកប៉ះចំនិងក្មេងប្រុសម្នាក់ដែលកំពុតតែរត់លេងនៅកណ្ដាលភូមិគ្រិះ
« ប៉ាប៉ា..»To be Continue...💘
ESTÁS LEYENDO
ពង្វក់ស្នេហ៍លោកប្ដី💞« ចប់ »
Romanceស្នេហាជាអ្វីដែលមិនធ្លាប់កើតមានក្នុងវចនានុក្រមរបស់ចន ជុងហ្គុកម៉ាហ្វៀឈាមត្រជាក់ដែលគ្រប់គ្នាខ្លាចរអា ប៉ុន្តែវត្តមានរបស់ក្មេងប្រុសម្នាក់ដែលដាក់នាមជាភរិយាសម្អប់បានធ្វើអោយគេផ្លាស់ប្ដូរគ្រប់យ៉ាង ធ្វើអោយគេស្គាល់ថាអ្វីជាស្នេហាជាក្ដីស្រឡាញ់ពិតប្រាកដ គ្រាន់តែថ...