ភាគ15;បងមិនទុកអ្នកណាដែលធ្វើបាបអូននោះទេប្រពន្ធសម្លាញ់

6.5K 256 2
                                    

រឿង ពង្វក់ស្នេហ៍លោកប្ដី
ភាគទី 15


     នៅពេលញុាំបាយរួចជុងហ្គុកក៏មិនបានទៅណាដែរគឺនៅតាមថេយ៉ុងស្អឹតតែម្ដងធ្វើអោយថេយ៉ុងចាប់ផ្ដើមទន់ចឹត្តនិងគេហើយ នៅ8យប់ជុងហ្គុកក៏បាននាំថេយ៉ុងចេញទៅខាងក្រៅតែមិនមែនទៅណានោះទេ គឺទៅមើលក្លឹបដែលខានទៅមើលយូរហើយឮថាមានបញ្ហាបន្តឹចបន្តូចហើយថេយ៉ុងក៏ចង់ទៅជាមួយគេក៏ព្រម ទាំងចឹត្តមិនចង់គេមិនចង់អោយរាងតូចទៅព្រោះទីនោះគឺរញ៉េរញ៉ៃនិងសមអោយថេយ៉ុងទៅនោះទេទើបមិនចង់អោយទៅតែយ៉ាងណាគេប្រកែកជាមួយប្រពន្ធមិនបានស្រាប់ហើយ
     ជុងហ្គុកនិងថេយ៉ុងបណ្ដើរគ្នាចូលទៅក្នុងក្លឹបទាំងមានក្រសែភ្នែកមើលមកពួកគេទាំងពីរយ៉ាងច្រើនទាំងប្រុសទាំងស្រី ជាពិសេសគឺពួកប្រុសៗអស់នោះមើលមកថេយ៉ុងដូចជាចំណីធ្វើអោយជុងហ្គុកចង់តែទាញកាំភ្លើងមកបាញ់បំបែកក្បាលអោយអស់នោះទេ មើលធម្មតាទៅថី?ចាំបាច់មើលក្នុងន័យបែបអត់ឃ្លាន?
     « នែ ឯងនោះលោកចន មែនទេ?? »ស្រីស្រស់ម្នាក់លើកដៃកេះដៃមិត្តភក្តិរបស់នាងដែលកំពុងតែមើលទៅជុងហ្គុកដូចគ្នា
     « មែនហើយឯង...គាត់សង្ហាខ្លាំងណាស់ »នាងងាគមកតបទៅមិត្តទាំងជ្រួលជ្រើមនិងសម្រស់របស់ជុងហ្គុក អ្នកណាដែលមិនស្គាល់នោះគេទាំងមាន ទាំងសង្ហារ ជាទីប៉ងប្រាថ្នារបស់មនុស្សស្រីគ្រប់រូប
     « តែចុះមនុស្សប្រុសដែលដើជិតគាត់នោះជាអ្នកណាទៅ?ឯងស្គាល់ដែរទេ? »នាងទើបតែចាប់អារម្មណ៍ថាមានមនុស្សដើមកជាមួយជុងហ្គុក មើលពីចម្ងាយក៏ដឹងថាស្រស់ស្អាតណាស់ដែរ
     « យើងមិនស្គាល់នោះទេ មិនដែលឃើញផង តែគូរអោយច្រណែនណាស់ដែលបាននៅជិតលោកចន »មែនហើយនាងពិតជាច្រណែនខ្លាំងណាស់ដែលគេម្នាក់នោះបាននៅក្បែជុងហ្គុក ថែមទាំងមើលទៅជុងហ្គុកខ្វល់ខ្វាយពីម្នាក់នោះណាស់ ជាពិសេសជុងហ្គុកដើអោបចង្កេះចូលមកថែមទៀត អ្នកណាមិនច្រណែននោះ??

     ជុងហ្គុកបាននាំថេយ៉ុងមកអង្គុយនៅតុវីអាយភី មួយដែលនៅឆ្ងាយពីគេបន្តឹច
     « អូនយ៉ាងម៉េចហើយ? »ជុងហ្គុកចូលទៅអង្គុយគៀកនិងថេយ៉ុងដែលមើលទៅទឹកមុខរបស់រាងតូចដូចជាមិនល្អតតែសោះ ប្រហែលជាមិនទម្លាប់និងកន្លែងបែបនេះហើយ
     « មិនអីនោះទេ »រាងតូចគ្រវីក្បាលតឹចៗទាំងដែលខ្លួនកំពុងតែឈឺក្បាលខ្ទោកព្រោះតែសម្លេងភ្លេងបុកខ្លាំងពេក នៅមានមនុស្សរញ៉េរញ៉ៃបែបនេះទៀតគ្រាន់តែមើលក៏ឈឺក្បាលដែរ
    
     « អូនប្រកត់ហើយ? »
     « ប្រកត់ »
     « ថេយ៍ហាពេលណាអូនឈប់ខឹងបង? »ជុងហ្គុកលូកដៃអោបចង្កេះតូចច្រឡឹងផ្អែកក្បាលនិងទ្រូងរបស់ថេយ៉ុងទាំងមិនខ្វល់ពីខ្សែភ្នែកដែលកំពុងសម្លឹងមកដោយចាប់អារម្មណ៍
     « ខ្ញុំមិនបានខឹង »រាងតូចលើកដៃអង្អែលសក់ជុងហ្គុកថ្នមៗ តាមពិតទៅគេឈប់ខឹងជុងហ្គុកយូរហើយក៏មិនយល់ថាហេតុអ្វីបាត់ខឹងលឺនបែបនេះ?
     « តែអូននៅតែនិយាយបែបនេះ »
     « បែបណា? »
     « បែបហៅខ្លួនឯងថា ខ្ញុំ ហើយហៅបងថា លោក ...បើឈប់ខឹងហេតុអ្វីអូននៅតែនិយាយបែបនេះ? »ជុងហ្គុងើបមើលទៅមុខថេយ៉ុង បើឈប់ខឹងហេតុអ្វីនៅតែបែបនេះ?
     « អូខេៗ...អូនមិនអីនោះទេបងកុំបារម្ភអីណាលោកប្ដី »ដោយមិនចង់វែងឆ្ងាយច្រើនថេយ៉ុងក៏ព្រមតាមជុងហ្គុក ម៉្យាងការហៅបែបនេះក៏ផ្អែមល្ហែមដែរ
     « ល្អណាស់ប្រពន្ធសម្លាញ់ »ជុងហ្គុកអោបថេយ៉ុងកាន់តែណែន គេសប្បាយចឹត្តណាស់ដែលថេយ៉ុងឈប់ខឹងគេបែបនេះនោះ
     « បងថាមានការងារសំខាន់មែនទេ?អញ្ចឹងបងទៅធ្វើចុះអូននៅទីនេះម្នាក់ឯងបាន »
     « អូននៅបានមែនទេ ចាំបងអោយបេនមកការពារអូន »គេអត់បារម្ភមិនបានព្រោះថាអ្នកនៅទីនេះមិនគូរអោយទុកចឹត្តនោះទេ
     « មិនអីនោះទេ អូននៅតែម្នាក់ឯងបានហើយ »រាងតូចញញិមដាក់ជុងហ្គុកដើម្បីកុំអោយនាយបារម្ភ ឯជុងហ្គុកគ្មានអ្វីត្រូវនិយាយក៏ឡើងទៅធ្វើការអោយឆាប់ចប់និងអាលបាននាំប្រពន្ធទៅភូមិគ្រិះវិញ
     « មានអ្វីមិនស្រួលត្រូវខលប្រាប់បង បងនិងប្រញ៉ាប់មកវិញ »
     « បាទ »

ពង្វក់ស្នេហ៍លោកប្ដី💞« ចប់ »Opowieści tętniące życiem. Odkryj je teraz